Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 23:4 - អាល់គីតាប

4 នោះ​ខ្ញុំ​នឹង​នាំ​សំណុំ​រឿង​ទៅ​អង្វរ​ទ្រង់ ខ្ញុំ​នឹង​ថ្លែង​ជម្រាប​ទ្រង់​ឲ្យ​អស់​សេចក្ដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 នោះ​ខ្ញុំ​នឹង​បាន​រៀបរាប់​ពី​ដំណើរ​ខ្ញុំ ដោយ​លំដាប់​ទូល​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​នឹង​បំពេញ​មាត់​ខ្ញុំ ដោយ​សេចក្ដី​ជជែក​តវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 នោះ​ខ្ញុំ​នឹង​នាំ​សំណុំ​រឿង​ទៅ​ទូល​ព្រះអង្គ ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ព្រះអង្គ​ឲ្យ​អស់​សេចក្ដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 នោះ​ខ្ញុំ​នឹង​បាន​រៀប‌រាប់​ពី​ដំណើរ​ខ្ញុំ​ដោយ​លំដាប់​ទូល​នៅ​ចំពោះ​ទ្រង់ ហើយ​នឹង​បំពេញ​មាត់​ខ្ញុំ​ដោយ​សេចក្ដី​ជជែក​តវ៉ា

សូមមើលជំពូក ចម្លង




យ៉ូប 23:4
15 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​មាន​បន្ទូល​មក​ខ្ញុំ​ថា “យើង​នឹង​ឲ្យ​អ្នក​បាន​សុខ​ដុម​រមនា ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​បាន​កើន​ចំនួន​ច្រើន​ឡើង​ឥត​គណនា ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ”»។


ខ្ញុំ​នឹង​និយាយ​ការពារ​ខ្លួន​ខ្ញុំ ព្រោះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​គ្មាន​កំហុស​អ្វី​ទេ។


ក៏​ប៉ុន្តែ ខ្ញុំ​នឹង​អង្វរ​អុលឡោះ​ជា​ម្ចាស់​ដ៏​មាន​អំណាច ខ្ពង់‌ខ្ពស់​បំផុត ខ្ញុំ​ចង់​តវ៉ា​រឿង‌រ៉ាវ​របស់​ខ្ញុំ​ជា​មួយ អុលឡោះ​តែ​ប៉ុណ្ណោះ


បើ​ខ្ញុំ​ដឹង​ថា ទ្រង់​នៅ​ទី​ណា បើ​ខ្ញុំ​អាច​ទៅ​ដល់​កន្លែង​ដែល​ទ្រង់​នៅ


ខ្ញុំ​មុខ​ជា​ដឹង​សេចក្ដី​ដែល​ទ្រង់​នឹង​ឆ្លើយ​មក​ខ្ញុំ ព្រម​ទាំង​យល់​សេចក្ដី​ដែល​ទ្រង់ ពេញ​ចិត្ត​មាន​បន្ទូល​មក​ខ្ញុំ។


សូម​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សេចក្ដី​ដែល យើង​ត្រូវ​អង្វរ​ទ្រង់​ផង យើង​មិន​ដឹង​ជា​ត្រូវ​ថ្លែង​ដូច​ម្ដេច​ទេ ព្រោះ​យើង​ជា​មនុស្ស​ល្ងិត‌ល្ងង់។


«អ្នក​ចូល​ចិត្ត​ប្រកែក​ប្រឆាំង​ដូច្នេះ តើ​អ្នក​មាន​រឿង​អ្វី​ទៀត​ចង់​ចោទ​ប្រកាន់ អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត? អ្នក​ចូល​ចិត្ត​ជជែក​តវ៉ា​ជា​មួយ អុលឡោះ​ដូច្នេះ តើ​អ្នក​មាន​ចម្លើយ​ឬ​ទេ?»។


ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ខ្ញុំ​មាន​កំហុស​ធ្ងន់​ណាស់ ដោយ​យល់​ដល់​នាម​ទ្រង់ សូម​លើក‌លែង​ទោស​ឲ្យ​ខ្ញុំ​ផង។


ឱ​អុលឡោះ​អើយ សូម​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង សូម​កាន់​ក្តី​ខ្ញុំ​តទល់​នឹង​មនុស្ស​ទមិឡ! សូម​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត ពី​មនុស្ស​មាន​ល្បិច និង​មនុស្ស​ទុច្ចរិត។


ចូរ​រៀប​រាប់​ប្រាប់​យើង​មក​មើល! យើង​ទាំង​ពីរ​នឹង​វិនិច្ឆ័យ​រក​ខុស​ត្រូវ​ជា​មួយ​គ្នា ចូរ​និយាយ​ការពារ​ខ្លួន ដើម្បី​បញ្ជាក់​ថា អ្នក​ពិត​ជា​គ្មាន​ទោស!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម