តើអ្នកអាចស្វែងយល់ជម្រៅពីបំណង របស់អុលឡោះ ឬស្គាល់លក្ខណៈដ៏ប្រសើរឥតខ្ចោះ នៃអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុតបានឬទេ?
យ៉ូប 37:5 - អាល់គីតាប អុលឡោះបន្លឺសំឡេងដ៏គួរស្ញប់ស្ញែង ទ្រង់ធ្វើកិច្ចការដ៏អស្ចារ្យបំផុត ដែលយើងពុំអាចស្វែងយល់បាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបញ្ចេញសំឡេងជាផ្គរលាន់យ៉ាងអស្ចារ្យ ក៏ធ្វើការយ៉ាងធំដែលយើងរាល់គ្នា រកយល់មិនបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់បន្លឺព្រះសូរសៀងដ៏គួរស្ញប់ស្ញែង ព្រះអង្គធ្វើកិច្ចការដ៏អស្ចារ្យបំផុត ដែលយើងពុំអាចស្វែងយល់បាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះទ្រង់បញ្ចេញសំឡេងជាផ្គរលាន់យ៉ាងអស្ចារ្យ ក៏ធ្វើការយ៉ាងធំដែលយើងរាល់គ្នារកយល់មិនបាន |
តើអ្នកអាចស្វែងយល់ជម្រៅពីបំណង របស់អុលឡោះ ឬស្គាល់លក្ខណៈដ៏ប្រសើរឥតខ្ចោះ នៃអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុតបានឬទេ?
នេះគ្រាន់តែជាស្នាដៃដ៏តូចរបស់ទ្រង់ ហើយយើងក៏បានឮតែបន្តិចបន្តួចប៉ុណ្ណោះ ចំណែកឯអំណាចដ៏ខ្លាំងក្លារបស់ទ្រង់វិញ តើនរណាអាចស្វែងយល់បាន?»។
អុលឡោះជាម្ចាស់ដ៏ឧត្ដម ដែលយើងពុំអាចស្វែងយល់បានឡើយ ហើយយើងក៏ពុំអាចគិតអំពីអាយុ របស់ទ្រង់បានដែរ។
អៃយ៉ូបអើយ សូមត្រងត្រាប់ស្ដាប់សេចក្ដីទាំងនេះ សូមនៅស្ងៀម ហើយរិះគិតអំពីស្នាដៃ ដ៏អស្ចារ្យរបស់ទ្រង់!
តើអ្នកដឹងឬទេថា ពពករក្សាលំនឹង នៅក្នុងអាកាសវេហាស៍ ដោយរបៀបណា? ទាល់តែអ្នកមានប្រាជ្ញាប្រសើរឥតខ្ចោះ ទើបសម្រេចការអស្ចារ្យបែបនេះបាន។
ចូរនាំគ្នាស្ដាប់ចុះ ចូរនាំគ្នាស្ដាប់សំឡេង ដែលលាន់ឮគគ្រឹកគគ្រេង គឺសំឡេងចេញមកពីទ្រង់
បន្ទាប់មក សំឡេងដ៏រំពងរបស់ទ្រង់ លាន់ឮឡើងប្រកបដោយភាពថ្កុំថ្កើងរុងរឿង ហើយពេលទ្រង់បន្លឺសំឡេងនោះ ទ្រង់បណ្ដោយឲ្យផ្លេកបន្ទោរ ជះពន្លឺដ៏ព្រោងព្រាត។
ទ្រង់ធ្វើការដ៏អស្ចារ្យ រកស្វែងយល់មិនបាន ស្នាដៃដ៏អស្ចារ្យរបស់ទ្រង់ មានចំនួនច្រើនឥតគណនា។
ទ្រង់បានធ្វើការដ៏ធំអស្ចារ្យ ដែលពុំអាចយល់បាន ព្រមទាំងការដ៏ល្អវិសេសច្រើនឥតគណនា។
ទ្រង់បាញ់ព្រួញរបស់ទ្រង់ទៅលើខ្មាំងសត្រូវ ដើម្បីកំចាត់កំចាយពួកគេ។ ទ្រង់បាញ់ផ្លេកបន្ទោរ ធ្វើឲ្យពួកគេបាក់ទ័ព។
សំឡេងរបស់អុលឡោះតាអាឡា លាន់ឮឡើងនៅពីលើផ្ទៃទឹក អុលឡោះប្រកបដោយសិរីរុងរឿង ធ្វើឲ្យផ្គរលាន់ឮឡើង អុលឡោះតាអាឡានៅពីលើមហាសាគរ។
អ្វីៗដែលអុលឡោះធ្វើសុទ្ធតែល្អស្អាត តាមពេលរបស់វា។ ទោះបីមនុស្សពុំអាចយល់ពីស្នាដៃ ដែលអុលឡោះបានធ្វើ ចាប់ពីដើមរហូតដល់ចុងបញ្ចប់ក្តី ក៏ទ្រង់ប្រទានឲ្យគេចេះគិតអំពីពេលវេលា ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចដែរ។
តើអ្នកមិនធ្លាប់ដឹងទេឬ? តើអ្នកមិនធ្លាប់ឮទេឬថា អុលឡោះតាអាឡាជាម្ចាស់ដែលនៅអស់កល្បជានិច្ច បានបង្កើតផែនដីទាំងមូល? ទ្រង់មិនចេះនឿយហត់ មិនចេះអស់កម្លាំង រីឯតម្រិះរបស់ទ្រង់ ក៏គ្មាននរណាអាចស្ទង់បានដែរ។
ចិត្តទូលាយរបស់អុលឡោះ ជ្រៅពន់ពេកណាស់ ហើយប្រាជ្ញាញាណ និងតម្រិះរបស់ទ្រង់ក៏ខ្ពង់ខ្ពស់ដែរ! គ្មាននរណាអាចយល់ការសម្រេចរបស់ទ្រង់បានឡើយ ហើយក៏គ្មាននរណាអាចយល់មាគ៌ារបស់អុលឡោះបានដែរ!
ហើយនាំគ្នាច្រៀងចំរៀងរបស់ណាពីម៉ូសាជាអ្នកបម្រើរបស់អុលឡោះ និងចំរៀងរបស់កូនចៀមថា៖ «ឱអុលឡោះតាអាឡាជាម្ចាស់ដ៏មានអំណាចលើអ្វីៗទាំងអស់អើយ ស្នាដៃរបស់ទ្រង់ប្រសើរឧត្ដមគួរឲ្យកោតស្ញប់ស្ញែងពន់ពេកណាស់! ឱស្តេចនៃប្រជាជាតិទាំងឡាយអើយ មាគ៌ារបស់ទ្រង់សុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់!