ភាពងងឹតគ្របពីលើអ្នក ធ្វើឲ្យលោកមើលអ្វីមិនឃើញ ទឹកក៏កំពុងតែជន់លិចអ្នកដែរ។
យ៉ូប 24:18 - អាល់គីតាប អស់លោកពោលថា “មនុស្សអាក្រក់ មុខជាត្រូវទឹកហូរនាំយកបាត់ទៅ ដីជាចំណែកមត៌ករបស់គេទទួលបណ្ដាសា ហើយគេមិនចូលទៅក្នុងចម្ការ ទំពាំងបាយជូរទៀតទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេអណ្តែតលើទឹកទៅបាត់យ៉ាងឆាប់ ឯចំណែករបស់គេនៅផែនដី មានតែបណ្ដាសាទេ គេមិនដែលបែរទៅ ចូលតាមផ្លូវចម្ការទំពាំងបាយជូរឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់លោកពោលថា “មនុស្សអាក្រក់ មុខជាត្រូវទឹកហូរនាំយកបាត់ទៅ ដីជាចំណែកមត៌ករបស់គេទទួលបណ្ដាសា ហើយគេមិនចូលទៅក្នុងចម្ការ ទំពាំងបាយជូរទៀតទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេអណ្តែតលើទឹកទៅបាត់យ៉ាងឆាប់ ឯចំណែករបស់គេនៅផែនដី នោះមានតែសេចក្ដីបណ្តាសាទេ គេមិនដែលបែរទៅ ចូលតាមផ្លូវចំការទំពាំងបាយជូរឡើយ |
ភាពងងឹតគ្របពីលើអ្នក ធ្វើឲ្យលោកមើលអ្វីមិនឃើញ ទឹកក៏កំពុងតែជន់លិចអ្នកដែរ។
ពួកគេចម្រាញប្រេងអូលីវ និងបញ្ជាន់ផ្លែទំពាំងបាយជូរឲ្យអ្នកដទៃ តែខ្លួនឯងផ្ទាល់គ្មានអ្វីផឹក។
ពួកគេទៅរើសកួរស្រូវដែលជ្រុះនៅតាមស្រែ និងបេះផ្លែទំពាំងបាយជូរដែលនៅសេសសល់ ក្នុងចម្ការរបស់មនុស្សអាក្រក់។
ខ្ញុំធ្លាប់ឃើញមនុស្សល្ងីល្ងើចំរុងចំរើន ប៉ុន្តែ រំពេចនោះ ខ្ញុំក៏ដាក់បណ្ដាសា ផ្ទះរបស់គេថា:
ពេលវេលារបស់ខ្ញុំអណ្ដែតទៅមុខ លឿនជាងនាវា ឬបោះពួយដូចខ្លែងហោះតម្រង់ទៅចាប់រំពា។
សូមឲ្យអ្នកទាំងនោះរសាត់បាត់ទៅ ដូចទឹកហូរឥតត្រឡប់ សូមឲ្យពួកគេបានរាបដូចជាស្មៅ ដែលមនុស្សដើរជាន់។
សូមឲ្យតុ និងពិធីជប់លៀង ដ៏សក្ការៈរបស់ពួកគេ ក្លាយទៅជាអន្ទាក់នាំពួកគេឲ្យវិនាស!
អុលឡោះតាអាឡាដាក់បណ្ដាសាក្រុមគ្រួសាររបស់មនុស្សពាល តែទ្រង់ប្រទានពរឲ្យក្រុមគ្រួសារមនុស្សសុចរិត។
ទីរ៉ុសអើយ ចូរភ្ជួររាស់ដីរបស់អ្នក ដូចគេភ្ជួររាស់នៅតាមទន្លេនីល ដ្បិតលែងមានកំពង់ផែសម្រាប់ឲ្យនាវា មកពីស្រុកតើស៊ីសចូលចតទៀតហើយ!។
ប្រសិនបើអ្នករាល់គ្នាមិនព្រមស្ដាប់យើង ប្រសិនបើអ្នករាល់គ្នាមិនយកចិត្តទុកដាក់ លើកតម្កើងសិរីរុងរឿងនាមរបស់យើងទេ យើងនឹងធ្វើឲ្យសេចក្ដីវេទនាកើតមាន ក្នុងចំណោមអ្នករាល់គ្នា។ យើងនឹងធ្វើឲ្យពររបស់អ្នករាល់គ្នា ក្លាយទៅជាបណ្ដាសាមែនហើយ យើងធ្វើឲ្យពររបស់អ្នករាល់គ្នា ក្លាយទៅជាបណ្ដាសា ព្រោះអ្នករាល់គ្នាមិនយកចិត្តទុកដាក់ នឹងពាក្យរបស់យើងទេ។