Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 5:3 - អាល់គីតាប

3 ខ្ញុំ​ធ្លាប់​ឃើញ​មនុស្ស​ល្ងី‌ល្ងើ​ចំរុង​ចំរើន ប៉ុន្តែ រំពេច​នោះ ខ្ញុំ​ក៏​ដាក់​បណ្ដាសា ផ្ទះ​របស់​គេ​ថា:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ខ្ញុំ​បាន​ឃើញ​មនុស្ស​ឥត​បើ​គិត​ចាក់​ឫស​ចុះ តែ​ខ្ញុំ​បាន​ប្រទេច​ផ្ដាសា​ដល់​ទី​លំនៅ​គេ​ភ្លាម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ខ្ញុំ​ធ្លាប់​ឃើញ​មនុស្ស​ល្ងី‌ល្ងើ​ចម្រុង‌ចម្រើន ប៉ុន្តែ រំពេច​នោះ ខ្ញុំ​ក៏​ដាក់​បណ្ដាសា ផ្ទះ​របស់​គេ​ថា:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ខ្ញុំ​បាន​ឃើញ​មនុស្ស​ឥត​បើ​គិត​ចាក់​ឫស​ចុះ តែ​ខ្ញុំ​បាន​ប្រទេច​ផ្តាសា​ដល់​ទី​លំនៅ​គេ​ភ្លាម

សូមមើលជំពូក ចម្លង




យ៉ូប 5:3
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់​លោក​ពោល​ថា “មនុស្ស​អាក្រក់ មុខ​ជា​ត្រូវ​ទឹក​ហូរ​នាំ​យក​បាត់​ទៅ ដី​ជា​ចំណែក​មត៌ក​របស់​គេ​ទទួល​បណ្ដាសា ហើយ​គេ​មិន​ចូល​ទៅ​ក្នុង​ចម្ការ ទំពាំង‌បាយជូរ​ទៀត​ទេ។


ពេល​អុលឡោះ​លុប​បំបាត់​មនុស្ស​ទមិឡ ទ្រង់​ដក​ជីវិត​របស់​គេ តើ​គេ​នៅ​មាន​សង្ឃឹម​អ្វី​ទៀត?


ខ្ញុំ​មិន​ដែល​បណ្ដោយ​ខ្លួន​ឲ្យ​មាន​បាប ព្រោះ​តែ​ពាក្យ​សំដី គឺ​ខ្ញុំ​មិន​ដែល​ដាក់​បណ្ដាសា​គេ ប្រាថ្នា​ឲ្យ​គេ​ស្លាប់​នោះ​ឡើយ។


អស់​អ្នក​ដែល​អុលឡោះ‌តាអាឡា​ប្រទាន​ពរ នឹង​ទទួល​ទឹក​ដី​ជា​មត៌ក រីឯ​អ្នក​ដែល​ទ្រង់​ដាក់​បណ្ដាសា​វិញ នឹង​ត្រូវ​កាត់‌កាល់​ចោល។


ចូរ​ឲ្យ​លំ‌នៅ​របស់​អ្នក​នោះ​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ កុំ​ឲ្យ​មាន​នរណា​រស់​នៅ​ទី​នោះ​ឡើយ!


មនុស្ស​អាក្រក់​លូត​លាស់​ឡើង​ដូច​ស្មៅ ហើយ​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ប្រព្រឹត្ត អំពើ​ទុច្ចរិត​ក៏​រីក​ដុះ‌ដាល​ឡើង​ដែរ ប៉ុន្តែ គេ​នឹង​ត្រូវ​វិនាស​អន្តរាយ​រហូត​ត​ទៅ។


ក្នុង​គីតាប​សាបូរ​មាន​ចែង​ទុក​អំពី​ហេតុ‌ការណ៍​នេះ​ថា៖ “ចូរ​ឲ្យ​លំ‌នៅ​របស់​អ្នក​នោះ ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ កុំ​ឲ្យ​មាន​នរណា​រស់​នៅ​ទី​នោះ​ឡើយ” និង​“ត្រូវ​ឲ្យ​ម្នាក់​ទៀត​ទទួល យក​តំណែង​របស់​គាត់”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម