Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 24:11 - អាល់គីតាប

11 ពួក​គេ​ចម្រាញ​ប្រេង​អូលីវ និង​បញ្ជាន់​ផ្លែ​ទំពាំង‌បាយជូរ​ឲ្យ​អ្នក​ដទៃ តែ​ខ្លួន​ឯង​ផ្ទាល់​គ្មាន​អ្វី​ផឹក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 គេ​ត្រូវ​ចម្រាញ់​ធ្វើ​ប្រេង​នៅ​ខាង​ក្នុង​របង របស់​មនុស្ស​ទាំង​នោះ គេ​ជាន់​ធុង​ទំពាំង‌បាយ‌ជូរ ប៉ុន្តែ កំពុង​តែ​ស្រែក​ឃ្លាន​ទឹក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ពួក​គេ​ចម្រាញ់​ប្រេង​អូលីវ និង​បញ្ជាន់​ផ្លែ​ទំពាំង‌បាយជូរ​ឲ្យ​អ្នក​ដទៃ តែ​ខ្លួន​ឯង​ផ្ទាល់​គ្មាន​អ្វី​ផឹក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 គេ​ត្រូវ​ចំរាញ់​ធ្វើ​ប្រេង​នៅ​ខាង​ក្នុង​របង​នៃ​មនុស្ស​ទាំង​នោះ ព្រម​ទាំង​ជាន់​ធុង​ទំពាំង‌បាយ‌ជូរ ដោយ​រង​សំរេក

សូមមើលជំពូក ចម្លង




យ៉ូប 24:11
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ជន​ក្រីក្រ​ទាំង​នោះ​ដើរ​ខ្លួន​ទទេ គ្មាន​សម្លៀក‌បំពាក់​បិទ‌បាំង​កាយ ហើយ​ត្រូវ​គេ​បង្ខំ​ឲ្យ​លី​ស្រូវ តែ​គ្មាន​អ្វី​បរិភោគ។


អ្នក​របួស និង​អ្នក​ជិត​ស្លាប់​នាំ​គ្នា​ថ្ងូរ ស្រែក​អង្វរ​អុលឡោះ​ពី​ទីក្រុង ប៉ុន្តែ ទ្រង់​ធ្វើ​ព្រងើយ មិន​ដាក់​ទោស​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​ទាំង​នេះ​ឡើយ។


អស់​លោក​ពោល​ថា “មនុស្ស​អាក្រក់ មុខ​ជា​ត្រូវ​ទឹក​ហូរ​នាំ​យក​បាត់​ទៅ ដី​ជា​ចំណែក​មត៌ក​របស់​គេ​ទទួល​បណ្ដាសា ហើយ​គេ​មិន​ចូល​ទៅ​ក្នុង​ចម្ការ ទំពាំង‌បាយជូរ​ទៀត​ទេ។


នៅ​តាម​ចម្ការ​ដំណាំ​នោះ លែង​មាន​ឮ​សំរែក​អរ​សប្បាយ​ទៀត​ហើយ រីឯ​ក្នុង​ចម្ការ​ទំពាំង‌បាយជូរ ក៏​គ្មាន​នរណា​ច្រៀង​ដោយ​អំណរ ហើយ​ក៏​គ្មាន​នរណា​គាប​ទំពាំង‌បាយជូរ ដាក់​ក្នុង​ធុង​ទៀត​ដែរ គឺ​លែង​មាន​សំរែក​ហ៊ោ​កញ្ជ្រៀវ​ទៀត​ហើយ។


«យេហូ‌យ៉ាគីម​អើយ អ្នក​នឹង​ត្រូវ​វេទនា​ពុំ‌ខាន! ដ្បិត​អ្នក​សង់​វាំង តែ​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត អ្នក​សង់​បន្ទប់​នៅ​ជាន់​ខាង​លើ តែ​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​យុត្តិធម៌ អ្នក​ប្រើ​ប្រជា‌រាស្ត្រ​ឲ្យ​ធ្វើ​ការ តែ​មិន​ឲ្យ​ប្រាក់​ឈ្នួល​ទេ។


កុំ​ឃ្លុំ​មាត់​គោ​នៅ​ពេល​បញ្ជាន់​ស្រូវ​ឡើយ»។


ឥត​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួក​កម្មករ​ដែល​ច្រូត​កាត់ ក្នុង​ស្រែ​របស់​អ្នក​រាល់​គ្នា​ឡើយ មើល៍! សំរែក​អ្នក​ច្រូត​ទាំង​នោះ​បាន​លាន់​ទៅ​ដល់​អុលឡោះ‌ជាអម្ចាស់​នៃ​ពិភព​ទាំង​មូល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម