អុលឡោះឲ្យយើងខ្ញុំមក សំរាលទុក្ខអ្នក ដោយពាក្យសំដីទន់ភ្លន់ តើប៉ុនហ្នឹងហើយ អ្នកយល់ថាមិនល្មមឬ?
យ៉ូប 23:12 - អាល់គីតាប ខ្ញុំប្រព្រឹត្តតាមសេចក្ដីដែលទ្រង់បង្គាប់ ខ្ញុំសុខចិត្តធ្វើតាមបទបញ្ជារបស់ទ្រង់ គឺមិនធ្វើតាមចិត្តរបស់ខ្ញុំឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំមិនដែលគេចចេញពីបទបញ្ជា នៃព្រះរឹម របស់ព្រះអង្គទេ ខ្ញុំបានខំប្រមូលទុកព្រះបន្ទូល នៃព្រះឧស្ឋរបស់ព្រះអង្គ ជាជាងអាហារដែលខ្ញុំត្រូវការផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំប្រព្រឹត្តតាមសេចក្ដីដែលព្រះអង្គបង្គាប់ ខ្ញុំសុខចិត្តធ្វើតាមបទបញ្ជារបស់ព្រះអង្គ គឺមិនធ្វើតាមចិត្តរបស់ខ្ញុំឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំមិនដែលគេចថយចេញពីបង្គាប់នៃព្រះរឹមទ្រង់ទេ ខ្ញុំបានខំប្រមូលទុកព្រះបន្ទូលនៃព្រះឱស្ឋទ្រង់ ជាជាងអាហារដែលខ្ញុំត្រូវការផង |
អុលឡោះឲ្យយើងខ្ញុំមក សំរាលទុក្ខអ្នក ដោយពាក្យសំដីទន់ភ្លន់ តើប៉ុនហ្នឹងហើយ អ្នកយល់ថាមិនល្មមឬ?
ប្រសិនបើទ្រង់សម្រេចធ្វើការអ្វីមួយ គ្មាននរណាអាចផ្លាស់ប្ដូរគំនិតរបស់ទ្រង់បានទេ ទ្រង់ចង់ធ្វើអ្វីមួយ ទ្រង់ធ្វើការនោះ។
គឺអ្នកពោលថា: “ខ្ញុំជាមនុស្សគ្មានទោស គ្មានបាប ខ្ញុំជាមនុស្សស្អាតស្អំ ឥតមានកំហុសអ្វីទេ
ធ្វើដូច្នេះ ខ្ញុំដូចជាបានល្ហែ ហើយទោះបីខ្ញុំឈឺចាប់ដល់កំរិតក្ដី ក៏ខ្ញុំមានអំណរសប្បាយដែរ ព្រោះខ្ញុំមិនបានបោះបង់ចោលបន្ទូលរបស់ទ្រង់ដ៏វិសុទ្ធឡើយ។
បន្ទូលរបស់ទ្រង់ប្រៀបបាននឹងអាហារ ដ៏ឆ្ងាញ់ពិសេស សម្រាប់ខ្ញុំ ហើយក៏មានរសជាតិផ្អែមជាងទឹកឃ្មុំទៅទៀត។
ខ្ញុំរក្សាបន្ទូលរបស់ទ្រង់ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យប្រព្រឹត្តអំពើបាប ទាស់នឹងបំណងទ្រង់។
រីឯផែនការរបស់ទ្រង់វិញ នៅស្ថិតស្ថេររហូតតទៅ ហើយគម្រោងការរបស់ទ្រង់ នៅស្ថិតស្ថេរអស់កល្បជានិច្ច។
សូមកុំបណ្ដោយឲ្យខ្ញុំចេះពោលពាក្យកុហកបោកប្រាស់។ សូមកុំឲ្យខ្ញុំក្រពេក ឬក៏មានពេកដែរ គឺសូមប្រទានឲ្យខ្ញុំមានអាហារបរិភោគគ្រប់គ្រាន់តែប៉ុណ្ណោះបានហើយ។
ពេលខ្ញុំឮបន្ទូលរបស់ទ្រង់ ខ្ញុំត្រងត្រាប់ស្ដាប់ដោយយកចិត្តទុកដាក់ បន្ទូលរបស់ទ្រង់ធ្វើឲ្យចិត្តខ្ញុំ ពោរពេញដោយអំណរ និងសុភមង្គល អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ ខ្ញុំជាអ្នកបម្រើផ្ទាល់របស់ទ្រង់។
អ៊ីសាជាអម្ចាស់ឆ្លើយថា៖ «បើអ្នកបម្រើណាមានចិត្ដស្មោះត្រង់ ហើយប៉ិនប្រសប់ ម្ចាស់មុខជាផ្ទុកផ្ដាក់ឲ្យគាត់មើលខុសត្រូវលើអ្នកបម្រើឯទៀតៗ ក្នុងការចែកម្ហូបអាហារឲ្យគេ តាមពេលកំណត់ជាមិនខាន។
ពេលម្ចាស់វិលត្រឡប់មកដល់ផ្ទះវិញ នៅថ្ងៃដែលអ្នកបម្រើនោះមិនបានរង់ចាំ ឬនៅពេលដែលគាត់មិនដឹង ម្ចាស់នឹងធ្វើទោសគាត់ជាទម្ងន់ ហើយឲ្យគាត់ទទួលទោសរួមជាមួយពួកអ្នកមិនជឿដែរ។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ខ្ញុំមានអាហារបរិភោគហើយ ជាអាហារដែលអ្នករាល់គ្នាពុំស្គាល់»។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «អាហាររបស់ខ្ញុំ គឺធ្វើតាមបំណងរបស់អុលឡោះ ដែលបានចាត់ខ្ញុំឲ្យមក ព្រមទាំងបង្ហើយកិច្ចការរបស់ទ្រង់ឲ្យបានសម្រេច។
ពេលនោះ អ៊ីសាមានប្រសាសន៍ទៅកាន់ជនជាតិយូដា ដែលបានជឿលើគាត់ថា៖ «ប្រសិនបើអ្នករាល់គ្នាស្ថិតនៅជាប់នឹងពាក្យរបស់ខ្ញុំ អ្នករាល់គ្នាពិតជាសិស្សរបស់ខ្ញុំមែន។
លោកដាស់តឿនពួកសិស្សឲ្យតាំងចិត្ដមាំមួន និងលើកទឹកចិត្ដគេឲ្យមានជំនឿខ្ជាប់ខ្ជួន ដោយមានប្រសាសន៍ថា៖ «យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីឲ្យបានចូលក្នុងនគររបស់អុលឡោះ»។
ចូរប្រាថ្នាចង់បានបន្ទូលនៃអុលឡោះ ដូចទារកដែលទើបនឹងកើតប្រាថ្នាចង់បានទឹកដោះសុទ្ធ ដើម្បីឲ្យបងប្អូនបានចំរើនឡើងតាមរយៈបន្ទូលនេះ និងទទួលការសង្គ្រោះ
អ្នកទាំងនោះបានចេញពីចំណោមពួកយើងទៅ តែពួកគេមិនមែនជាគ្នាយើងទេ បើគេជាគ្នាយើងមែន គេមុខជានៅជាមួយយើងរហូតមិនខាន។ ប៉ុន្ដែ គេចាកចេញពីយើងទៅដូច្នេះបង្ហាញឲ្យឃើញថា ពួកគេមិនមែនសុទ្ធតែជាគ្នាយើងទាំងអស់ទេ។