Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 6:10 - អាល់គីតាប

10 ធ្វើ​ដូច្នេះ ខ្ញុំ​ដូច​ជា​បាន​ល្ហែ ហើយ​ទោះ​បី​ខ្ញុំ​ឈឺ​ចាប់​ដល់​កំរិត​ក្ដី ក៏​ខ្ញុំ​មាន​អំណរ​សប្បាយ​ដែរ ព្រោះ​ខ្ញុំ​មិន​បាន​បោះ​បង់​ចោល​បន្ទូល​របស់​ទ្រង់​ដ៏‌វិសុទ្ធ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 យ៉ាង​នោះ​ខ្ញុំ​នឹង​នៅ​មាន​សេចក្ដី​រដោះ​ទុក្ខ ខ្ញុំ​នឹង​មាន​សេចក្ដី​រីក‌រាយ​ក្នុង​សេចក្ដី​ឈឺ​ចាប់​នេះ ដែល​មិន​ចេះ​ប្រណី​សោះ ព្រោះ​ខ្ញុំ​មិន​បាន​លាក់​ទុក​ព្រះ‌បន្ទូល របស់​ព្រះ​ដ៏​បរិសុទ្ធ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ធ្វើ​ដូច្នេះ ខ្ញុំ​ដូច​ជា​បាន​ល្ហែ ហើយ​ទោះ​បី​ខ្ញុំ​ឈឺ​ចាប់​ដល់​កម្រិត​ក្ដី ក៏​ខ្ញុំ​មាន​អំណរ​សប្បាយ​ដែរ ព្រោះ​ខ្ញុំ​មិន​បាន​បោះ​បង់​ចោល​ព្រះ‌បន្ទូល​របស់​ព្រះ​ដ៏វិសុទ្ធ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 យ៉ាង​នោះ​ខ្ញុំ​នឹង​នៅ​មាន​សេចក្ដី​រដោះ​ទុក្ខ ខ្ញុំ​នឹង​មាន​សេចក្ដី​រីក‌រាយ​ក្នុង​សេចក្ដី​ឈឺ‌ចាប់​នេះ ដែល​មិន​ចេះ​ប្រណី​សោះ ពី​ព្រោះ​ខ្ញុំ​មិន​បាន​លាក់​ទុក​ព្រះ‌បន្ទូល​នៃ​ព្រះ​ដ៏​បរិសុទ្ធ​ឡើយ

សូមមើលជំពូក ចម្លង




យ៉ូប 6:10
27 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​មាន​ប្រសាសន៍​ថា: “អ្វីៗ​ដែល​ខ្ញុំ​និយាយ​សុទ្ធ​តែ​ត្រឹម​ត្រូវ ខ្ញុំ​ជា​មនុស្ស​បរិសុទ្ធ ដូច​ទ្រង់​ជ្រាប​ស្រាប់​ហើយ”។


អុលឡោះ​ឲ្យ​យើង​ខ្ញុំ​មក សំរាល​ទុក្ខ​អ្នក ដោយ​ពាក្យ​សំដី​ទន់‌ភ្លន់ តើ​ប៉ុន​ហ្នឹង​ហើយ អ្នក​យល់​ថា​មិន​ល្មម​ឬ?


មាន​មនុស្ស​ជា​ច្រើន​ដង្ហែ​សព​គេ​ពី​មុខ​ពី​ក្រោយ ហើយ​គំនរ​ដី​នៅ​ជ្រលង​ភ្នំ ដែល​លុប​ពី​លើ​សព​របស់​គេ ក៏​ហាក់​ដូច​ជា​ទន់​ស្រួល​សម្រាប់​គេ​ដែរ។


សូម​ទទួល​យក​ដំបូន្មាន​របស់​ទ្រង់ ហើយ​រក្សា​បន្ទូល​ទ្រង់​ទុក​នៅ​ក្នុង​ចិត្ត។


ខ្ញុំ​ដើរ​តាម​គន្លង​របស់​ទ្រង់ ខ្ញុំ​នៅ​ជាប់​នឹង​មាគ៌ា​របស់​ទ្រង់​ជា‌និច្ច ឥត​ងាក​ចេញ​ឡើយ។


ខ្ញុំ​ប្រព្រឹត្ត​តាម​សេចក្ដី​ដែល​ទ្រង់​បង្គាប់ ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​បទ‌បញ្ជា​របស់​ទ្រង់ គឺ​មិន​ធ្វើ​តាម​ចិត្ត​របស់​ខ្ញុំ​ឡើយ។


ប្រសិន​បើ​គេ​រក​បាន​ផ្នូរ​សម្រាប់​ខ្លួន នោះ​គេ​មុខ​ជា​សប្បាយ​រីក‌រាយ​ឥត​ឧបមា។


ទ្រង់​ប្រកប​ទៅ​ដោយ​ប្រាជ្ញា‌ញាណ និង​អំណាច អ្នក​ដែល​ប្រឆាំង​នឹង​ទ្រង់ មិន​អាច​រួច​ខ្លួន​បាន​ទេ។


ខ្ញុំ​រៀប​រាប់​អំពី​ហ៊ូកុំ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​បង្គាប់​មក។


នៅ​ពេល​ខ្ញុំ​មាន​ទុក្ខ​វេទនា បន្ទូល​នេះ​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​បាន​ធូរ​ស្បើយ បន្ទូល​សន្យា​របស់​ទ្រង់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ជីវិត​ឡើង​វិញ។


មនុស្ស​សុចរិត​តែងតែ​ស្រដី​ចេញ​មក នូវ​ពាក្យ‌ពេចន៍​ប្រកប​ដោយ​ប្រាជ្ញា។ ហើយ​អណ្ដាត​របស់​គេ​គ្រលាស់ ចេញ​មក​នូវ​អ្វី​ដែល​ត្រឹម​ត្រូវ


ដ្បិត​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​ដែល​នៅ អស់‌កល្ប​ជា‌និច្ច ហើយ​ដែល​មាន​នាម​ដ៏‌វិសុទ្ធ​បំផុត មាន​បន្ទូល​ថា: យើង​ស្ថិត​នៅ​ក្នុង​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត និង​ជា​ស្ថាន​ដ៏‌វិសុទ្ធ​មែន តែ​យើង​ក៏​ស្ថិត​នៅ​ជា​មួយ​មនុស្ស​ដែល​ត្រូវ​គេ សង្កត់‌សង្កិន និង​មនុស្ស​ដែល​គេ​មើល‌ងាយ​ដែរ ដើម្បី​លើក​ទឹក​ចិត្ត​មនុស្ស​ដែល​គេ​មើល‌ងាយ និង​មនុស្ស​រង​ទុក្ខ​ខ្លោច‌ផ្សា។


យើង​មិន​អាច​ប្រព្រឹត្ត តាម​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើង យើង​មិន​មែន​មក ដើម្បី​បំផ្លាញ​អេប្រាអ៊ីម ព្រោះ​យើង​ជា​អុលឡោះ មិន​មែន​ជា​មនុស្ស​ទេ! យើង​ជា​ម្ចាស់​ដ៏‌វិសុទ្ធ​ដែល​ស្ថិត​នៅ​ជា​មួយ​អ្នក យើង​មិន​មែន​មក ដោយ​កំហឹង​ឡើយ។


«ចូរ​ប្រាប់​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា​ត្រូវ​តែ​បរិសុទ្ធ ព្រោះ​យើង​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា យើង​ជា​ម្ចាស់​ដ៍​វិសុទ្ធ។


អុលឡោះ‌តាអាឡា​អើយ! ទ្រង់​នៅ​តាំង​ពី​ដើម​រៀង​មក ទ្រង់​ជា​ម្ចាស់​នៃ​ខ្ញុំ ជា​ម្ចាស់​ដ៏‌វិសុទ្ធ យើង​ខ្ញុំ​នឹង​មិន​ស្លាប់​ទេ! អុលឡោះ‌តាអាឡា ដែល​ជា​ថ្ម‌ដា​នៃ​ខ្ញុំ​អើយ ទ្រង់​បាន​តែង‌តាំង​ខ្មាំង​សត្រូវ ដើម្បី​វិនិច្ឆ័យ​ទោស​យើង​ខ្ញុំ ទ្រង់​ពង្រឹង​កម្លាំង​ពួក​គេ ដើម្បី​វាយ​ប្រដៅ​យើង​ខ្ញុំ។


អុលឡោះ​មក​ពី​ស្រុក​ថេម៉ាន ម្ចាស់​ដ៏‌វិសុទ្ធ​មក​ពី​ភ្នំ​ប៉ារ៉ាន។ - សម្រាក ភាព​ថ្កុំ‌ថ្កើង​របស់​ទ្រង់​ចែង​ចាំង ពាស​ពេញ​ផ្ទៃ​មេឃ ហើយ​ផែនដី​ទាំង​មូល​សរសើរ​តម្កើង​ទ្រង់។


ខ្ញុំ​បាន​ជម្រាប និង​បង្រៀន​បង​ប្អូន តាម​ទី​សាធារណៈ និង​តាម​ផ្ទះ នូវ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​សារ‌ប្រយោជន៍​ដល់​បង​ប្អូន ឥត​មាន​លាក់​លៀម​ត្រង់​ណា​សោះ​ឡើយ


ដ្បិត​ខ្ញុំ​បាន​ជម្រាប​បង​ប្អូន អំពី​គម្រោង‌ការ​ទាំង​មូល​របស់​អុលឡោះ​រួច​ហើយ ឥត​មាន​លាក់​លៀម​ត្រង់​ណា​សោះ


អុលឡោះ​ពុំ​បាន​ទុក​បុត្រា​របស់​ទ្រង់​ផ្ទាល់​ទេ គឺ​អុលឡោះ​បាន​បញ្ជូន​បុត្រា​នោះ​មក​សម្រាប់​យើង​ទាំង​អស់​គ្នា បើ​ដូច្នេះ អុលឡោះ​មុខ​ជា​ប្រណី‌សន្ដោស​ប្រទាន​អ្វីៗ​ទាំង​អស់ មក​យើង​រួម​ជា​មួយ​បុត្រា​នោះ​ដែរ។


អុលឡោះ‌តាអាឡា​នឹង​ដក​អ្នក​នោះ​ចេញ​ពី​ចំណោម​កុល‌សម្ព័ន្ធ​នា​នា​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដើម្បី​ឲ្យ​រង​ទុក្ខ​វេទនា​ស្រប​តាម​បណ្តាសា​ទាំង​ប៉ុន្មាន​នៃ​សម្ពន្ធ‌មេត្រី ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​នៃ​ហ៊ូកុំ​នេះ។


«ចូរ​សរសេរ​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​របស់​ក្រុម‌ជំអះ​នៅ​ក្រុង​ភីឡា‌ដិលភា ដូច​ត​ទៅ​នេះ៖ អ្នក​ដ៏​វិសុទ្ធ អ្នក​ដ៏​ពិត​ប្រាកដអ្នក​ដែល​កាន់​កូន​សោរ​របស់​ទត បើ​គាត់​បើក គ្មាន​នរណា​បិទ​បាន បើ​គាត់​បិទ គ្មាន​នរណា​បើក​បាន គាត់​ប្រាប់​ថាៈ


សត្វ​មាន​ជីវិត​ទាំង​បួន​នោះ មាន​ស្លាប​ប្រាំ​មួយ ហើយ​មាន​ភ្នែក​ពេញ​ខ្លួន ទាំង​ខាង​ក្រៅ ទាំង​ខាង​ក្នុង​រៀងៗ​ខ្លួន។ គេ​ចេះ​តែ​នាំ​គ្នា​ស្រែក​ឥត​ឈប់​ឈរ ទាំង​ថ្ងៃ​ទាំង​យប់​ថាៈ «អុលឡោះ​ដ៏​វិសុទ្ធ អុលឡោះ​ដ៏​វិសុទ្ធ អុលឡោះ​ដ៏​វិសុទ្ធ អុលឡោះ‌តាអាឡា​ជា​ម្ចាស់ ទ្រង់​មាន​អំណាច​លើ​អ្វីៗ​ទាំង​អស់ ទ្រង់​នៅ​តាំង​ពី​ដើម​រៀង​មក ទ្រង់​នៅ​សព្វ​ថ្ងៃ ហើយ​កំពុង​តែ​មក!»។


គ្មាន​នរណា​ម្នាក់​វិសុទ្ធ ដូចអុលឡោះ‌តាអាឡា​ទេ គ្មាន​នរណា​ម្នាក់​ដូច​ទ្រង់​ឡើយ ហើយ​ក៏​គ្មាន​ថ្ម​ដា​ណា​រឹង​មាំ ដូច​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម