Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 4:34 - អាល់គីតាប

34 អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អាហារ​របស់​ខ្ញុំ គឺ​ធ្វើ​តាម​បំណង​របស់​អុលឡោះ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ព្រម​ទាំង​បង្ហើយ​កិច្ចការ​របស់​ទ្រង់​ឲ្យ​បាន​សម្រេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

34 ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“អាហារ​របស់ខ្ញុំ គឺ​ការ​ដែល​ខ្ញុំ​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក និង​បង្ហើយ​ការងារ​របស់​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

34 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «អាហារ​របស់​ខ្ញុំ​ គឺ​ការ​ធ្វើ​តាម​បំណង​របស់​ព្រះជាម្ចាស់​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ ហើយ​ធ្វើ​ឲ្យ​កិច្ចការ​របស់​ព្រះអង្គ​សម្រេច​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អាហារ​របស់​ខ្ញុំ គឺ​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក និង​បង្ហើយ​កិច្ច‌ការ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អាហារ​របស់​ខ្ញុំ​គឺ​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ព្រម​ទាំង​បង្ហើយ​កិច្ចការ​របស់​ព្រះអង្គ​ឲ្យ​បាន​សម្រេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា ឯ​អាហារ​ខ្ញុំ គឺ​ត្រង់​ដែល​ខ្ញុំ​ធ្វើ​តាម​ព្រះ‌ហឫទ័យ​នៃ​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ព្រម​ទាំង​បង្ហើយ​ការ​របស់​ទ្រង់​នោះ​ឯង

សូមមើលជំពូក ចម្លង




យ៉ូហាន 4:34
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ប្រព្រឹត្ត​តាម​សេចក្ដី​ដែល​ទ្រង់​បង្គាប់ ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​បទ‌បញ្ជា​របស់​ទ្រង់ គឺ​មិន​ធ្វើ​តាម​ចិត្ត​របស់​ខ្ញុំ​ឡើយ។


ខ្ញុំ​ពេញ​ចិត្ត​នឹង​ធ្វើ​តាម បំណង​របស់​ទ្រង់ ហើយ​ហ៊ូកុំ​របស់​ទ្រង់​ដក់ នៅ​ក្នុង​ដួង​ចិត្ត​ខ្ញុំ​ជា‌និច្ច​ ។


អ៊ីសា​ទៅ​មុខ​បន្ដិច ក្រាប​មុខ​ដល់​ដី​ទូរអា​ថា៖ «ឱ​អុលឡោះ​ជា​បិតា​អើយ! ប្រសិន​បើ​បាន សូម​ឲ្យ​ពែង​នៃ​ទុក្ខ​លំបាកនេះ ចេញ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ ប៉ុន្ដែ សូម​កុំ​ធ្វើ​តាម​បំណង​ខ្ញុំ​ឡើយ គឺ​សូម​ឲ្យ​បាន​សម្រេច​តាម​បំណងរបស់​ទ្រង់​វិញ»។


អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ សុំ​ធ្វើ​សិន​ចុះ ធ្វើ​ដូច្នេះ ទើប​ស្រប​តាម​គ្រប់​សេចក្ដី​ដែល​អុលឡោះ​បាន​បង្គាប់​ទុក​មក»។ យ៉ះយ៉ា​ក៏​យល់​ព្រម។


អ៊ីសា​ក្រោក​ឡើង​ទៅ​ជា​មួយ​គាត់ ពួក​សិស្ស​ក៏​ទៅ​ជា​មួយ​ដែរ។


ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ​នឹង​មាន​អំណរ​សប្បាយ​ជា​ខ្លាំង ដោយ​មាន​មនុស្ស​បាប​តែ​ម្នាក់​កែ​ប្រែ​ចិត្ដ​គំនិត»។


បុត្រា​មនុស្ស​បាន​មក ដើម្បី​ស្វែង​រក និង​សង្គ្រោះ​មនុស្ស​ដែល​វិនាស​បាត់​បង់»។


អ៊ីសា​ឆ្លើយ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ឪពុក​អ្នក​ម្ដាយ​រក​កូន​យ៉ាង​ហ្នឹង? តើ​លោក​ឪពុក​អ្នក​ម្ដាយ​មិន​ជ្រាប​ថា កូន​ត្រូវ​នៅ​ក្នុង​ដំណាក់​អុលឡោះ​ជា​បិតា​របស់​កូន​ទេ​ឬ?»។


ខ្ញុំ​បាន​សំដែង​សិរី‌រុង‌រឿង​របស់​អុលឡោះ​នៅ​លើ​ផែនដី ហើយ​ខ្ញុំ​ក៏​បាន​បង្ហើយ​កិច្ចការ​ដែល​ទ្រង់​បញ្ជា ឲ្យ​ខ្ញុំ​ធ្វើ​នោះ​ចប់​សព្វ​គ្រប់​ដែរ។


បន្ទាប់​មក អ៊ីសា​ជ្រាប​ថា គាត់​បាន​បង្ហើយ​កិច្ចការ​ទាំង​អស់​ចប់​សព្វ​គ្រប់ គាត់​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ស្រេក​ទឹក» ដើម្បី​ឲ្យ​បាន​ស្រប​តាម​សេចក្ដី​គ្រប់​ប្រការ ដែល​មាន​ចែង​ទុក​ក្នុង​គីតាប។


កាល​អ៊ីសា​ពិសា​ទឹក​ខ្មេះ​ហើយ គាត់​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាន​សម្រេច​សព្វ​គ្រប់​អស់​ហើយ!»។ អ៊ីសា​ក៏​ឱន​ក្បាល​ចុះ ហើយ​ប្រគល់​វិញ្ញាណ​ទៅ។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ខ្ញុំ​មាន​អាហារ​បរិភោគ​ហើយ ជា​អាហារ​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់»។


«ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​ដោយ​អំណាច​ខ្ញុំ​ផ្ទាល់​បាន​ឡើយ ខ្ញុំ​វិនិច្ឆ័យ​គ្រប់​ការ​ទាំង​អស់ តាម​សេចក្ដី​ដែល​អុលឡោះ​មាន​បន្ទូល​មក​ខ្ញុំ ហើយ​ការ​វិនិច្ឆ័យ​របស់​ខ្ញុំ​ត្រឹម​ត្រូវ ព្រោះ​ខ្ញុំ​មិន​ប្រាថ្នា​ធ្វើ​តាម​បំណង​ចិត្ដ​ខ្ញុំ​ឡើយ គឺ​ធ្វើ​តាម​បំណង​របស់​អុលឡោះ​ដែល​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​មាន​សក្ខី‌ភាព​មួយ​ប្រសើរ​ជាង​សក្ខី‌ភាព​របស់​យ៉ះយ៉ា​ទៅ​ទៀត។ អុលឡោះ​ជា​បិតា​ប្រទាន​ឲ្យ​ខ្ញុំ​បង្ហើយ​កិច្ចការ​ទាំង​អំបាល​ម៉ាន គឺ​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​នេះ​ហើយ ជា​សក្ខី‌ភាព​បញ្ជាក់​ថា អុលឡោះ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។


ដ្បិត​អាហារ​ដែល​អុលឡោះ​ប្រទាន​ឲ្យ​នោះ គឺ​អ្នក​ដែល​ចុះ​ពី​សូរ៉កា​មក ហើយ​ផ្ដល់​ជីវិត​ឲ្យ​មនុស្ស​លោក»។


ដ្បិត​ខ្ញុំ​ចុះ​ពី​សូរ៉កា​មក ដើម្បី​ធ្វើ​តាម​បំណង​របស់​អុលឡោះ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក គឺ​ពុំ​មែន​ធ្វើ​តាម​បំណង​ចិត្ដ​របស់​ខ្ញុំ​ទេ។


បិតា​ខ្ញុំ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​នៅ​ជា​មួយ​ខ្ញុំ ហើយ​មិន​ចោល​ខ្ញុំ​ឲ្យ​នៅ​តែ​ម្នាក់​ឯង​ឡើយ ដ្បិត​ខ្ញុំ​តែង​ប្រព្រឹត្ដ​កិច្ចការ​ណា ដែល​គាប់​ចិត្ត​បិតា​ខ្ញុំ​ជា‌និច្ច»។


ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់​ខ្ញុំ​តែងតែ​ប្រាប់​ឲ្យ​បង​ប្អូន​ដឹង​ថា ត្រូវ​តែ​ធ្វើ​ការ​នឿយ‌ហត់​បែប​នេះ​ឯង ដើម្បី​ជួយ​ទំនុក​បម្រុង​អស់​អ្នក​ដែល​ក្រ​ខ្សត់ ហើយ​ត្រូវ​ចង​ចាំ​ពាក្យ​របស់​អ៊ីសា‌ជាអម្ចាស់​ថាៈ “បើ​ឲ្យ នោះ​នឹង​បាន​សុភ‌មង្គល​ច្រើន​ជាង​ទទួល”»។


ត្រូវ​សម្លឹង​មើល​ទៅ​អ៊ីសា ដែល​ជា​ដើម​កំណើត​នៃ​ជំនឿ ហើយ​ធ្វើ​ឲ្យ​ជំនឿ​នេះ​បាន​គ្រប់​លក្ខណៈ។ គាត់​សុខ​ចិត្ដ​លះ‌បង់​អំណរ ដែល​បម្រុង​ទុក​សម្រាប់​គាត់ ហើយ​រង​ទុក្ខ​លំបាក​នៅ​លើ​ឈើ​ឆ្កាង​ឥត​ខ្លាច​ខ្មាសសោះ​ឡើយ។ ឥឡូវ​នេះ គាត់​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​របស់​អុលឡោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម