ទ្រង់ក្ដាប់ព្រលឹងសត្វលោកទាំងអស់ នៅក្នុងដៃរបស់ទ្រង់ ហើយដង្ហើមជីវិតរបស់មនុស្សក៏ស្ថិតនៅក្នុង ដៃរបស់ទ្រង់ដែរ។
យ៉ូប 14:5 - អាល់គីតាប ទ្រង់កំណត់ចំនួនថ្ងៃនៃអាយុជីវិតរបស់គេ និងចំនួនខែដែលគេត្រូវរស់ ទ្រង់កំណត់ចុងបញ្ចប់ឲ្យគេ ដែលគេពុំអាចឆ្លងផុតជាដាច់ខាត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើថ្ងៃអាយុរបស់មនុស្សនោះបានកំណត់ស្រេច ហើយចំនួនខែនៃជីវិតរបស់គេ បានកត់នៅនឹងព្រះអង្គ បើព្រះអង្គបានតម្រូវព្រំខណ្ខរបស់គេ មិនឲ្យគេរំលងហួសឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គកំណត់ចំនួនថ្ងៃនៃអាយុជីវិតរបស់គេ និងចំនួនខែដែលគេត្រូវរស់ ព្រះអង្គកំណត់ចុងបញ្ចប់ឲ្យគេ ដែលគេពុំអាចឆ្លងផុតជាដាច់ខាត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើថ្ងៃអាយុរបស់មនុស្សនោះបានកំណត់ស្រេច ហើយចំនួនអស់ទាំងខែនៃជីវិតរបស់គេបានកត់នៅនឹងទ្រង់ បើទ្រង់បានដំរូវព្រំខណ្ឌរបស់គេ មិនឲ្យគេរំលងហួសឡើយ |
ទ្រង់ក្ដាប់ព្រលឹងសត្វលោកទាំងអស់ នៅក្នុងដៃរបស់ទ្រង់ ហើយដង្ហើមជីវិតរបស់មនុស្សក៏ស្ថិតនៅក្នុង ដៃរបស់ទ្រង់ដែរ។
ប្រសិនបើមនុស្សដែលស្លាប់ទៅហើយ អាចរស់ឡើងវិញបាន នោះខ្ញុំនឹងនៅរង់ចាំគ្រប់ពេលវេលា រហូតដល់ចុងបញ្ចប់នៃជីវិតដ៏វេទនានេះ។
អាយុជីវិតរបស់ខ្ញុំមកដល់ទីបញ្ចប់ហើយ ខ្ញុំនឹងធ្វើដំណើរទៅតាមផ្លូវមួយ ដែលពុំអាចវិលត្រឡប់មកវិញបានទេ។
កាលណាចំនួនខែដែលគេត្រូវរស់ ឈានដល់ទីបញ្ចប់ហើយ គេមិនអាចអំពល់ពីអនាគតនៃក្រុមគ្រួសារ របស់ខ្លួនបានទេ។
ជីវិតរបស់មនុស្សនៅលើផែនដី មិនខុសពីជីវិតរបស់អ្នកដែលគេបង្ខំ ឲ្យធ្វើការជាទម្ងន់ទេ ហើយអាយុជីវិតរបស់គេ ក៏មិនខុសពី អាយុជីវិតរបស់អ្នកស៊ីឈ្នួលដែរ។
ប៉ុន្តែ បើទ្រង់មិនរវីរវល់ទេនោះ វាមុខជាភ័យញាប់ញ័រ ហើយបើទ្រង់ដកខ្យល់ដង្ហើមចេញពីវា វានឹងផុតដង្ហើម វិលត្រឡប់ទៅជាធូលីដី។
កាលខ្ញុំមិនទាន់មានរូបរាងកាយនៅឡើយ ទ្រង់មើលឃើញខ្ញុំរួចស្រេចទៅហើយ ទ្រង់ក៏បានកំណត់ចំនួនថ្ងៃនៃអាយុជីវិត របស់ខ្ញុំទុកក្នុងបញ្ជីរបស់ទ្រង់ មុននឹងថ្ងៃទាំងនោះមកដល់ទៅទៀត។
អាយុជីវិតរបស់ខ្ញុំ ស្ថិតនៅក្នុងដៃរបស់ទ្រង់ សូមរំដោះខ្ញុំចេញពីកណ្ដាប់ដៃរបស់ខ្មាំង សត្រូវ និងអស់អ្នកដែលបៀតបៀនខ្ញុំ!
ឱអុលឡោះតាអាឡាអើយ សូមប្រាប់ឲ្យខ្ញុំដឹងថ្ងៃចុងក្រោយ នៃជីវិតរបស់ខ្ញុំផង តើខ្ញុំអាចរស់បានប៉ុន្មានថ្ងៃទៀត តើជីវិតខ្ញុំផុយដល់កំរិតណា?។
មនុស្សគ្មានអំណាចនឹងឃាត់ដង្ហើមជីវិតរបស់ខ្លួនបានឡើយ ហើយក៏ពុំអាចពន្យារថ្ងៃស្លាប់របស់ខ្លួនបានដែរ។ គ្មាននរណាម្នាក់អាចគេចផុតពីការតយុទ្ធទេ រីឯអំពើអាក្រក់ពុំអាចជួយមនុស្សដែលប្រព្រឹត្តអាក្រក់ ឲ្យរួចជីវិតបានជាដាច់ខាត។
ស្ដេចនោះធ្វើអ្វីៗបានស្រេចតែនឹងចិត្ត គឺអួតបំប៉ោងលើកខ្លួនឡើងធំជាងព្រះទាំងឡាយទៅទៀត ហើយក៏ពោលពាក្យព្រហើនៗទាស់នឹងអុលឡោះជាម្ចាស់លើអ្វីៗទាំងអស់ផង។ ស្ដេចនោះនឹងចំរើនមាំមួនឡើង រហូតទាល់តែកំហឹងកើនដល់កំរិត ដ្បិតហេតុការណ៍អ្វីដែលអុលឡោះគ្រោងទុកត្រូវតែបានសម្រេច។
មនុស្សទាំងអស់នៅផែនដីដូចជាគ្មានតម្លៃអ្វីសោះ។ ទ្រង់ប្រព្រឹត្តចំពោះពួកម៉ាឡាអ៊ីកាត់ និងចំពោះមនុស្សលោក តាមបំណងរបស់ទ្រង់ គ្មាននរណាម្នាក់អាចប្រឆាំងនឹងកិច្ចការរបស់ទ្រង់ ដោយពោលថា “ម្ដេចក៏ទ្រង់ធ្វើដូច្នេះ?” បានឡើយ។
ពាក្យទាំងនេះមានន័យដូចតទៅ: “ម៉េណេ” (ប្រែថារាប់) មានន័យថាអុលឡោះបានរាប់ចំនួនថ្ងៃនៃរាជ្យរបស់ស្តេច ហើយទ្រង់បានបញ្ចប់រាជ្យនេះហើយ។
ទ្រង់បានកំណត់ពេលប្រាំពីរឆ្នាំ ចិតសិបដង សម្រាប់ប្រជាជន និងក្រុងដ៏វិសុទ្ធរបស់អ្នក ដើម្បីលុបបំបាត់អំពើទុច្ចរិត បញ្ឈប់អំពើបាប លើកលែងកំហុស នាំមកនូវសេចក្ដីសុចរិតអស់កល្បជានិច្ច ហើយសម្រេចតាមសេចក្ដីដែលមានក្នុងនិមិត្តហេតុអស្ចារ្យ និងតាមសេចក្ដីដែលណាពីបានថ្លែងទុក ព្រមទាំងចាក់ប្រេងលើទីសក្ការៈបំផុត ដើម្បីញែកទុកជូនអុលឡោះ។
ប៉ុន្តែ អុលឡោះមានបន្ទូលទៅកាន់សេដ្ឋីនោះថាៈ“នែ៎ មនុស្សឆោតល្ងង់អើយ! យប់នេះយើងនឹងផ្ដាច់ជីវិតអ្នកហើយ ដូច្នេះ ទ្រព្យសម្បត្តិដែលអ្នកបានប្រមូលទុកសម្រាប់ខ្លួនអ្នក នឹងបានទៅជារបស់នរណាវិញ?”។
អុលឡោះប្រទានឲ្យប្រជាជាតិនានា កើតចេញមកពីមនុស្សតែម្នាក់ ហើយឲ្យគេរស់នៅពាសពេញលើផែនដីទាំងមូល។ អុលឡោះបានកំណត់រដូវកាល និងកំណត់ព្រំដែនឲ្យមនុស្សរស់នៅ។
យើងបានស្លាប់ តែឥឡូវនេះ យើងមានជីវិតរស់អស់កល្បជាអង្វែងតរៀងទៅ។ យើងមានអំណាចលើសេចក្ដីស្លាប់ និងនៅក្នុងផ្នូរ។
«ចូរសរសេរទៅកាន់ម៉ាឡាអ៊ីកាត់របស់ក្រុមជំអះនៅក្រុងភីឡាដិលភា ដូចតទៅនេះ៖ អ្នកដ៏វិសុទ្ធ អ្នកដ៏ពិតប្រាកដអ្នកដែលកាន់កូនសោររបស់ទត បើគាត់បើក គ្មាននរណាបិទបាន បើគាត់បិទ គ្មាននរណាបើកបាន គាត់ប្រាប់ថាៈ
ទតមានប្រសាសន៍ទៀតថា៖ «អុលឡោះតាអាឡានៅអស់កល្បជានិច្ច! ដូច្នេះ មានតែទ្រង់ទេដែលផ្តាច់ជីវិតស្តេច ដោយឲ្យស្តេចស្លាប់មកពីអស់អាយុ ឬស្លាប់នៅសមរភូមិ។