Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 12:10 - អាល់គីតាប

10 ទ្រង់​ក្ដាប់​ព្រលឹង​សត្វ​លោក​ទាំង​អស់ នៅ​ក្នុង​ដៃ​របស់​ទ្រង់ ហើយ​ដង្ហើម​ជីវិត​របស់​មនុស្ស​ក៏​ស្ថិត​នៅ​ក្នុង ដៃ​របស់​ទ្រង់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ដែល​ជីវិត​នៃ​សត្វ​ទាំង‌ឡាយ សុទ្ធ​តែ​នៅ​ក្នុង​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ព្រម​ទាំង​ខ្យល់​ដង្ហើម​របស់​មនុស្ស​ផង​ដូច្នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ព្រះអង្គ​ក្ដាប់​ព្រលឹង​សត្វ​លោក​ទាំង​អស់ នៅ​ក្នុង​ព្រះ‌ហស្ដ​របស់​ព្រះអង្គ ហើយ​ដង្ហើម​ជីវិត​របស់​មនុស្ស​ក៏​ស្ថិត​នៅ​ក្នុង ព្រះ‌ហស្ដ​របស់​ព្រះអង្គ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ដែល​ជីវិត​នៃ​សត្វ​ទាំង‌ឡាយ សុទ្ធ​តែ​នៅ​ក្នុង​ព្រះ‌ហស្ត​ទ្រង់ ព្រម​ទាំង​ខ្យល់​ដង្ហើម​របស់​មនុស្ស​ផង​ដូច្នេះ

សូមមើលជំពូក ចម្លង




យ៉ូប 12:10
17 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡាជា​ម្ចាស់​បាន​យក​ធូលី​ដីមក​សូន​ធ្វើ​ជា​មនុស្ស រួច​ទ្រង់​ផ្លុំ​ដង្ហើម​ជីវិត​តាម​រន្ធ​ច្រមុះ​គេ មនុស្ស​ក៏​មាន​ជីវិត​រស់​ឡើង។


រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ផែនដី ដើម្បី​បំផ្លាញ​សត្វ​លោក​ទាំង​អស់ ដែល​មាន​ដង្ហើម​ជីវិត​នៅ​ក្រោម​មេឃ។ អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ត្រូវ​វិនាស​សូន្យ


ដរាប​ណា​ខ្ញុំ​នៅ​មាន​ដង្ហើម​ចេញ​ចូល ហើយ​ខ្យល់​ដង្ហើម​របស់​អុលឡោះ ស្ថិត​នៅ​ក្នុង​ច្រមុះ​របស់​ខ្ញុំ


ពេល​អុលឡោះ​លុប​បំបាត់​មនុស្ស​ទមិឡ ទ្រង់​ដក​ជីវិត​របស់​គេ តើ​គេ​នៅ​មាន​សង្ឃឹម​អ្វី​ទៀត?


រស​របស់​អុលឡោះ​បាន​សូន​ខ្ញុំ​ឡើង ខ្យល់​ដង្ហើម​របស់ ទ្រង់​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត ធ្វើ​ឲ្យ​ខ្ញុំ​រស់​រាន​មាន​ជីវិត។


ប៉ុន្តែ បើ​ទ្រង់​មិន​រវី‌រវល់​ទេ​នោះ វា​មុខ​ជា​ភ័យ​ញាប់‌ញ័រ ហើយ​បើ​ទ្រង់​ដក​ខ្យល់​ដង្ហើម​ចេញ​ពី​វា វា​នឹង​ផុត​ដង្ហើម វិល​ត្រឡប់​ទៅ​ជា​ធូលី​ដី។


ពេល​ណា​ទ្រង់​ប្រទាន​ខ្យល់​ដង្ហើម សត្វ​ទាំង​នោះ​នឹង​កកើត​ឡើង ហើយ​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី មាន​ជីវិត​ឡើង​វិញ។


ខ្ញុំ​ខិត‌ខំ​ស្វែង​យល់​អំពី​អ្វីៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ឃើញ ហើយ​ខ្ញុំ​យល់​ថា ជីវិត​របស់​មនុស្ស​សុចរិត និង​មនុស្ស​មាន​ប្រាជ្ញា ព្រម​ទាំង​កិច្ចការ​ដែល​គេ​ធ្វើ​សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​អំណាច​របស់​អុលឡោះ។ មនុស្ស​ពុំ​អាច​ដឹង​ជា​មុន​ថា ខ្លួន​នឹង​ជួប​ប្រទះ​ការ​ស្រឡាញ់ ឬ​ជួប​ប្រទះ​នឹង​ការ​ស្អប់​បាន​ឡើយ។ អ្វីៗ​ទាំង​អស់​កើត​មាន​ចំពោះ​មនុស្ស​គ្រប់ៗ​រូប​ដូច​គ្នា


នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​ដែល​បាន​បង្កើត និង​លាត​ផ្ទៃ​មេឃ ទ្រង់​បាន​សន្ធឹង​ផែនដី និង​ធ្វើ​ឲ្យ​អ្វីៗ ទាំង​អស់​កកើត​ឡើង។ ទ្រង់​បាន​ប្រទាន​ដង្ហើម​ចេញ​ចូល​ឲ្យ សត្វ​លោក​ទាំង‌ឡាយ​នៅ​លើ​ផែនដី ហើយ​ប្រទាន​ជីវិត​ឲ្យ​អស់​អ្នក​ដែល ចរ‌យាត្រា​នៅ​លើ​ផែនដី​នេះ។


យើង​មិន​រក​រឿង​អ្នក​រាល់​គ្នា​រហូត​ទេ ហើយ​ក៏​មិន​ខឹង​នឹង​អ្នក​រាល់​គ្នា​រហូត​ដែរ បើ​មិន​ដូច្នោះ​ទេ សត្វ​លោក​ទាំង​ប៉ុន្មាន ដែល​យើង​បាន​បង្កើត​មក មុខ​ជា​រលត់​វិញ្ញាណ​មិន​ខាន។


ស្តេច​បាន​ប្រឆាំង​អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា ដោយ​បញ្ជា​ឲ្យ​គេ​យក​ពែង​ពី​ម៉ាស្ជិទ​របស់​ទ្រង់ មក​ចាក់​ស្រា​សម្រាប់​ស្តេច សម្រាប់​នាម៉ឺន​មន្ត្រី សម្រាប់​ពួក​ភរិយា និង​ពួក​ស្នំ។ បន្ទាប់​មក ស្តេច​បាន​សរសើរ​តម្កើង​ព្រះ​ដែល​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ដែក ឈើ និង​ថ្ម​ទៅ​វិញ ជា​ព្រះ​ដែល​មិន​ចេះ​មើល មិន​ចេះ​ស្ដាប់ ហើយ​មិន​ដឹង​អ្វី​ទាំង​អស់ គឺ​ស្តេច​មិន​បាន​លើក​តម្កើង​អុលឡោះ​ដែល​ជា​ម្ចាស់​អាយុ និង​ជា​ម្ចាស់​លើ​ដំណើរ​ជីវិត​របស់​ស្តេច​ឡើយ។


អ្នក​ទាំង​ពីរ​ក្រាប​ចុះ​អោន​មុខ​ដល់​ដី ទូរអា​ថា៖ «ឱ អុលឡោះ​អើយ ទ្រង់​ជា‌ម្ចាស់​នៃ​ជីវិត​សត្វ​លោក​ទាំង​មូល! បើ​មនុស្ស​តែ​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប តើ​ទ្រង់​គួរ​ខឹង​នឹង​សហគមន៍​ទាំង​មូល​ឬ?»។


អ្នក​ណា​កើត​មក​ជា​មនុស្ស អ្នក​នោះ​នៅ​តែ​ជា​មនុស្ស​ដដែល រីឯ​អ្នក​ដែល​កើត​ពី​រស‌អុលឡោះ​វិញ មាន​រស‌អុលឡោះ​ក្នុង​ខ្លួន។


ហើយ​អុលឡោះ​ក៏​មិន​ត្រូវ​ការ​ឲ្យ​មនុស្ស​បី​បាច់​ថែ​រក្សា​ទ្រង់​ដែរ ព្រោះ​ទ្រង់​ទេ​តើ​ដែល​បាន​ប្រទាន​ជីវិត ប្រទាន​ដង្ហើម និង​ប្រទាន​របស់​សព្វ​គ្រប់​ទាំង​អស់​មក​មនុស្ស។


ដ្បិត​យើង​មាន​ជីវិត មាន​ចលនា និង​មាន​ភាវៈ​ជា​មនុស្ស ដោយ‌សារ​អុលឡោះ។ អ្នក​កវី​ខ្លះ​របស់​អស់​លោក​តែង​ពោល​ថា៖ “យើង​ក៏​ជា​ពូជ​របស់​ទ្រង់​ដែរ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម