ខ្ញុំនឹងអង្វរអុលឡោះថា: សូមកុំដាក់ទោសខ្ញុំឡើយ! សូមប្រាប់ឲ្យខ្ញុំដឹងផងថា តើទ្រង់មានមូលហេតុអ្វី ចោទប្រកាន់ខ្ញុំ?
យ៉ូប 13:23 - អាល់គីតាប តើកំហុស និងអំពើបាបរបស់ខ្ញុំ មានចំនួនច្រើនប៉ុនណា? សូមប្រាប់ឲ្យខ្ញុំដឹងពីអំពើទុច្ចរិត និងអំពើបាបរបស់ខ្ញុំផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអំពើទុច្ចរិត និងអំពើបាប របស់ទូលបង្គំមានប៉ុន្មាន? សូមព្រះអង្គសម្ដែងឲ្យទូលបង្គំ បានស្គាល់អស់ទាំងអំពើរំលង និងអំពើបាបរបស់ទូលបង្គំផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើកំហុស និងអំពើបាបរបស់ទូលបង្គំ មានចំនួនច្រើនប៉ុនណា? សូមប្រាប់ឲ្យទូលបង្គំដឹងពីអំពើទុច្ចរិត និងអំពើបាបរបស់ទូលបង្គំផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើសេចក្ដីទុច្ចរិត នឹងអំពើបាបរបស់ទូលបង្គំមានប៉ុន្មាន សូមទ្រង់សំដែងឲ្យទូលបង្គំបានស្គាល់អស់ទាំងសេចក្ដីរំលង នឹងអំពើបាបរបស់ទូលបង្គំផង |
ខ្ញុំនឹងអង្វរអុលឡោះថា: សូមកុំដាក់ទោសខ្ញុំឡើយ! សូមប្រាប់ឲ្យខ្ញុំដឹងផងថា តើទ្រង់មានមូលហេតុអ្វី ចោទប្រកាន់ខ្ញុំ?
គឺអ្នកពោលថា: “ខ្ញុំជាមនុស្សគ្មានទោស គ្មានបាប ខ្ញុំជាមនុស្សស្អាតស្អំ ឥតមានកំហុសអ្វីទេ
សូមប្រៀនប្រដៅខ្ញុំផង នោះខ្ញុំនឹងនៅស្ងៀម សូមប្រាប់ខ្ញុំផង តើខ្ញុំធ្វើខុសត្រង់ណា?
តើទ្រង់លើកលែងទោសឲ្យខ្ញុំ និងលុបលាងកំហុសរបស់ខ្ញុំបានឬទេ? ដ្បិតបន្តិចទៀត ខ្ញុំនឹងទៅនៅក្នុងផ្នូរ ទ្រង់នឹងរកខ្ញុំ តែខ្ញុំវិនាសសូន្យបាត់ទៅហើយ»។
ឱអុលឡោះអើយ សូមពិនិត្យមើលខ្ញុំ ដើម្បីឲ្យស្គាល់ចិត្តខ្ញុំ សូមល្បងលមើលខ្ញុំ ដើម្បីឲ្យជ្រាបអ្វីៗដែលខ្ញុំគិត!