Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 13:22 - អាល់គីតាប

22 បន្ទាប់​មក សូម​ទ្រង់​មាន​បន្ទូល មក​កាន់​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ឆ្លើយ​តប​វិញ ឬ​មួយ​សូម​ទុក​ឲ្យ​ខ្ញុំ​និយាយ​មុន រួច​ទើប​ទ្រង់​ឆ្លើយ​តាម​ក្រោយ​ក៏​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 នោះ​សូម​ព្រះ‌អង្គ​ហៅ​ទូល‌បង្គំ​ចុះ ទូល‌បង្គំ​នឹង​ឆ្លើយ​តប ឬ​សូម​ឲ្យ​ទូល‌បង្គំ​ទូល​ដល់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​មក​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 បន្ទាប់​មក សូម​ព្រះអង្គ​មាន​ព្រះ‌បន្ទូល មក​កាន់​ទូលបង្គំ​ចុះ ទូលបង្គំ​នឹង​ឆ្លើយ​តប​វិញ ឬ​មួយ​សូម​ទុក​ឲ្យ​ទូលបង្គំ​និយាយ​មុន រួច​ទើប​ព្រះអង្គ​ឆ្លើយ​តាម​ក្រោយ​ក៏​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 នោះ​សូម​ទ្រង់​ហៅ​ទូលបង្គំ​ចុះ ទូលបង្គំ​នឹង​ឆ្លើយ​តប ឬ​សូម​ឲ្យ​ទូលបង្គំ​ទូល​ដល់​ទ្រង់ ហើយ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​មក​វិញ

សូមមើលជំពូក ចម្លង




យ៉ូប 13:22
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​ប៉ុន្តែ ខ្ញុំ​នឹង​អង្វរ​អុលឡោះ​ជា​ម្ចាស់​ដ៏​មាន​អំណាច ខ្ពង់‌ខ្ពស់​បំផុត ខ្ញុំ​ចង់​តវ៉ា​រឿង‌រ៉ាវ​របស់​ខ្ញុំ​ជា​មួយ អុលឡោះ​តែ​ប៉ុណ្ណោះ


ពេល​នោះ ទ្រង់​ហៅ​ខ្ញុំ ខ្ញុំ​នឹង​ឆ្លើយ​ទៅ​ទ្រង់​វិញ ហើយ​ទ្រង់​មុខ​ជា​រីក‌រាយ​នឹង​ខ្ញុំ ដែល​ជា​ស្នា​ដៃ​របស់​ទ្រង់។


ខ្ញុំ​ចង់​ឲ្យ​នរណា​ម្នាក់​ព្រម​ស្ដាប់​ខ្ញុំ ដ្បិត​ជា​ពាក្យ​ចុង​ក្រោយ​របស់​ខ្ញុំ! សូម​អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត ឆ្លើយ​តប​មក​ខ្ញុំ​ផង! រីឯ​សេចក្ដី​ដែល​បច្ចា‌មិត្ត​របស់​ខ្ញុំ​កត់‌ត្រា​ទុក ដើម្បី​ចោទ​ប្រកាន់​ខ្ញុំ


ចូរ​ប្រុង​ប្រៀប​ខ្លួន ដូច​មនុស្ស​អង់‌អាច យើង​នឹង​សួរ​អ្នក ហើយ​អ្នក​ត្រូវ​តែ​ឆ្លើយ​ឲ្យ​យើង​ដឹង​ផង!


ទោះ​បី​ទ្រង់​ឆ្លើយ​តប​មក​ខ្ញុំ នៅ​ពេល​ខ្ញុំ​ស្រែក​ហៅ​ទ្រង់​ក៏​ដោយ ក៏​ខ្ញុំ​មិន​ជឿ​ថា ទ្រង់​ផ្ទៀង ស្ដាប់​ពាក្យ​សូម‌អង្វរ​របស់​ខ្ញុំ​ដែរ។


ទ្រង់​មិន​មែន​ជា​មនុស្ស​ដូច​ខ្ញុំ​ដែល​ខ្ញុំ​អាច​តវ៉ា និង​ហៅ​ឡើង​ទៅ​តុលា​ការ​បាន​ឡើយ។


ពេល​នោះ ទើប​ខ្ញុំ​និយាយ​ស្ដី​បាន ដោយ​លែង​ភិត‌ភ័យ។ ប៉ុន្តែ តាម​ពិត ខ្ញុំ​នៅ​តែ​ម្នាក់​ឯង!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម