Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 13:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 តើ​អំពើ​ទុច្ចរិត និង​អំពើ​បាប របស់​ទូល‌បង្គំ​មាន​ប៉ុន្មាន? សូម​ព្រះ‌អង្គ​សម្ដែង​ឲ្យ​ទូល‌បង្គំ បាន​ស្គាល់អស់​ទាំង​អំពើ​រំលង និង​អំពើ​បាប​របស់​ទូល‌បង្គំ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 តើ​កំហុស និង​អំពើ​បាប​របស់​ទូលបង្គំ មាន​ចំនួន​ច្រើន​ប៉ុន​ណា? សូម​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ពី​អំពើ​ទុច្ចរិត និង​អំពើ​បាប​របស់​ទូលបង្គំ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 តើ​សេចក្ដី​ទុច្ចរិត នឹង​អំពើ​បាប​របស់​ទូលបង្គំ​មាន​ប៉ុន្មាន សូម​ទ្រង់​សំដែង​ឲ្យ​ទូលបង្គំ​បាន​ស្គាល់​អស់​ទាំង​សេចក្ដី​រំលង នឹង​អំពើ​បាប​របស់​ទូលបង្គំ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

23 តើ​កំហុស និង​អំពើ​បាប​របស់​ខ្ញុំ មាន​ចំនួន​ច្រើន​ប៉ុន​ណា? សូម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ពី​អំពើ​ទុច្ចរិត និង​អំពើ​បាប​របស់​ខ្ញុំ​ផង។

សូមមើលជំពូក ចម្លង




យ៉ូប 13:23
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​នឹង​ទូល​ដល់​ព្រះ​ថា សូម​កុំ​កាត់​ទោស​ទូល‌បង្គំ សូម​បង្ហាញ​ហេតុ ដែល​ព្រះ‌អង្គ​ត​តាំង​នឹង​ទូល‌បង្គំ​វិញ។


បាន​ជា​ព្រះ‌អង្គ​ស៊ើប​សួរ​រក​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ ហើយ​ស្វែង​រក​អំពើ​បាប​នៃ​ទូល‌បង្គំ​ដូច្នេះ


ឯ​អំពើ​អាក្រក់​របស់​អ្នក តើ​មិន​មែន​ធំ​សម្បើម​ទេ​ឬ? ហើយ​អំពើ​ទុច្ចរិត​របស់​អ្នក​ក៏​មិន​ចេះ​អស់​ដែរ។


"ខ្ញុំ​ស្អាត ឥត​មាន​មន្ទិល​ឡើយ ខ្ញុំ​គ្មាន​ទោស ក៏​គ្មាន​អំពើ​ទុច្ចរិត​ណា​នៅ​ក្នុង​ខ្លួន​ខ្ញុំ​ដែរ។


សូម​បង្រៀន​ខ្ញុំ​ចុះ នោះ​ខ្ញុំ​នឹង​ឈប់​និយាយ​ហើយ សូម​ពន្យល់​ឲ្យ​ខ្ញុំ​ដឹង​ជា​បាន​ធ្វើ​ខុស​ឆ្គង​អ្វី។


ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មិន​អត់​ទោស ចំពោះ​អំពើ​រំលង​របស់​ទូល‌បង្គំ ហើយ​ដោះ​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ​ចេញ? ដ្បិត​បន្តិច​ទៀត​ទូល‌បង្គំ​នឹង​ដេក​នៅ​ក្នុង​ដី ព្រះ‌អង្គ​នឹង​ស្វែង​រក​ទូល‌បង្គំ តែ​មិន​មាន​ទូល‌បង្គំ​ទៀត​ទេ»។


ឱ​ព្រះ​អើយ សូម​ពិនិត្យ​មើល​ទូល‌បង្គំ ហើយ​ស្គាល់​ចិត្ត​ទូល‌បង្គំ​ផង! សូម​ល្បង​មើល​ទូល‌បង្គំ ដើម្បី​ឲ្យ​ស្គាល់​គំនិត​ទូល‌បង្គំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម