តើកំហុស និងអំពើបាបរបស់ខ្ញុំ មានចំនួនច្រើនប៉ុនណា? សូមប្រាប់ឲ្យខ្ញុំដឹងពីអំពើទុច្ចរិត និងអំពើបាបរបស់ខ្ញុំផង។
យ៉ូប 10:2 - អាល់គីតាប ខ្ញុំនឹងអង្វរអុលឡោះថា: សូមកុំដាក់ទោសខ្ញុំឡើយ! សូមប្រាប់ឲ្យខ្ញុំដឹងផងថា តើទ្រង់មានមូលហេតុអ្វី ចោទប្រកាន់ខ្ញុំ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំនឹងទូលដល់ព្រះថា សូមកុំកាត់ទោសទូលបង្គំ សូមបង្ហាញហេតុ ដែលព្រះអង្គតតាំងនឹងទូលបង្គំវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំនឹងទូលព្រះជាម្ចាស់ថា: សូមកុំដាក់ទោសទូលបង្គំឡើយ! សូមប្រាប់ឲ្យទូលបង្គំដឹងផងថា តើព្រះអង្គមានមូលហេតុអ្វី ចោទប្រកាន់ទូលបង្គំ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំនឹងទូលដល់ព្រះថា សូមកុំកាត់ទោសទូលបង្គំ សូមបង្ហាញហេតុដែលទ្រង់តតាំងនឹងទូលបង្គំវិញ |
តើកំហុស និងអំពើបាបរបស់ខ្ញុំ មានចំនួនច្រើនប៉ុនណា? សូមប្រាប់ឲ្យខ្ញុំដឹងពីអំពើទុច្ចរិត និងអំពើបាបរបស់ខ្ញុំផង។
ខ្ញុំមិនត្អូញត្អែរប្រឆាំងនឹងមនុស្សទេ ខ្ញុំអត់ធ្មត់មិនបានដូច្នេះ មកពីមានមូលហេតុ។
ហេតុអ្វីបានជាអ្នកចោទប្រកាន់ទ្រង់ថា ទ្រង់មិនឆ្លើយតបនឹងពាក្យ របស់អ្នកដូច្នេះ?
«អ្នកចូលចិត្តប្រកែកប្រឆាំងដូច្នេះ តើអ្នកមានរឿងអ្វីទៀតចង់ចោទប្រកាន់ អុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត? អ្នកចូលចិត្តជជែកតវ៉ាជាមួយ អុលឡោះដូច្នេះ តើអ្នកមានចម្លើយឬទេ?»។
ទ្រង់ដែលជាឆ្មាំយាមមនុស្សលោកអើយ ប្រសិនបើខ្ញុំបានប្រព្រឹត្តអំពើបាបមែន តើខ្ញុំបានធ្វើអ្វីទាស់នឹងទ្រង់? ហេតុអ្វីបានជាទ្រង់ចាត់ទុកខ្ញុំ ដូចជាផ្ទាំងស៊ីប? តើខ្ញុំបានធ្វើអ្វីរំខានដល់ទ្រង់?
ទោះបីធ្វើយ៉ាងណា ក៏ខ្ញុំនៅតែមានទោស ដូច្នេះ តើខ្ញុំនៅតែខំប្រឹងដោះសាខ្លួនបានការអ្វី?
បើគេចង់ជជែកវែកញែកជាមួយទ្រង់ ក្នុងមួយពាន់សំណួរ សូម្បីតែមួយ ក៏មនុស្សពុំអាចឆ្លើយបានផង។
អុលឡោះតាអាឡាជាម្ចាស់អើយ! សូមទ្រង់មេត្តា ជួយខ្ញុំដោយយល់ដល់នាមទ្រង់ ទ្រង់មានចិត្តមេត្តាករុណា ដ៏លើសលប់ សូមរំដោះខ្ញុំផង!
សូមកុំយកខ្ញុំ ដែលជាអ្នកបម្រើរបស់ទ្រង់ទៅកាត់ក្តីឡើយ ដ្បិតគ្មានមនុស្សណាម្នាក់សុចរិតនៅចំពោះ ទ្រង់ទេ។
សូមបំភ្លេចអំពើបាប និងកំហុស ដែលខ្ញុំធ្លាប់ប្រព្រឹត្ត កាលនៅពីក្មេងនោះទៅ!។ ឱអុលឡោះតាអាឡាអើយ ទ្រង់តែងមានចិត្ត មេត្តាករុណា និងចិត្តសប្បុរសជានិច្ច សូមកុំបំភ្លេចខ្ញុំឡើយ!។
ឱអុលឡោះតាអាឡាអើយ! សូមទ្រង់ស្តាប់ស្នូរសំរែករបស់ខ្ញុំ សូមមេត្តាប្រណីសន្ដោសខ្ញុំ និងឆ្លើយតបមកខ្ញុំវិញផង!។