Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 7:20 - អាល់គីតាប

20 ទ្រង់​ដែល​ជា​ឆ្មាំ​យាម​មនុស្ស​លោក​អើយ ប្រសិន​បើ​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​មែន តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ទាស់​នឹង​ទ្រង់? ហេតុ​អ្វី​បាន​ជា​ទ្រង់​ចាត់​ទុក​ខ្ញុំ ដូច​ជា​ផ្ទាំង​ស៊ីប? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​រំខាន​ដល់​ទ្រង់?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ឱ​ព្រះ​ដ៏​ចាំ​យាម​មនុស្ស​អើយ បើ​ទូល‌បង្គំ​បាន​ធ្វើ​បាប តើ​ទូល‌បង្គំ​បាន​ធ្វើ​អ្វី​ទាស់​នឹង​ព្រះ‌អង្គ? ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ដាក់​ទូល‌បង្គំ ទុក​ដូច​ជា​ផ្ទាំង​ស៊ីប​របស់​ព្រះ‌អង្គ? ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ ក្លាយ​ជា​អ្នក​រំខាន​ព្រះ‌អង្គ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ព្រះអង្គ​ដែល​ជា​ឆ្មាំ​យាម​មនុស្ស​លោក​អើយ ប្រសិន​បើ​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប​មែន តើ​ទូលបង្គំ​បាន​ធ្វើ​អ្វី​ទាស់​នឹង​ព្រះអង្គ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ចាត់​ទុក​ទូលបង្គំ ដូច​ជា​ផ្ទាំង​ស៊ីប? តើ​ទូលបង្គំ​បាន​ធ្វើ​អ្វី​រំខាន​ដល់​ព្រះអង្គ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ឱ​ព្រះ​ដ៏​ចាំ​យាម​មនុស្ស​អើយ បើ​ទូលបង្គំ​បាន​ធ្វើ​បាប នោះ​តើ​ទូលបង្គំ​ត្រូវ​ធ្វើ​អ្វី​ដល់​ទ្រង់ ហេតុ​អ្វី​បាន​ជា​ទ្រង់​បាន​ដាក់​ទូលបង្គំ​ទុក​ដូច​ជា​ទី​បាញ់​វង់​របស់​ទ្រង់ ដល់​ម៉្លេះ​បាន​ជា​ទូលបង្គំ​ជា​បន្ទុក​ធ្ងន់​ដល់​ខ្លួន​ទូលបង្គំ​ផង

សូមមើលជំពូក ចម្លង




យ៉ូប 7:20
21 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​តែអុលឡោះ‌តាអាឡា​ទេ​ដែល​ជា​ម្ចាស់ ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ ព្រម​ទាំង​ផ្ទៃ​មេឃ​ដ៏​ខ្ពស់​បំផុត និង​ផ្កាយ​ទាំង​ប៉ុន្មាន​ដែល​ស្ថិត​នៅ​លើ​មេឃ ទ្រង់​ក៏​បាន​បង្កើត​ផែនដី និង​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី សមុទ្រ និង​អ្វីៗ​នៅ​ក្នុង​សមុទ្រ។ ទ្រង់​ប្រទាន​ជីវិត​ដល់​អ្វីៗ​សព្វ​សារពើ ហ្វូង‌តារា​ទាំង​អស់​នៅ​លើ​មេឃ នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ទ្រង់


គឺ​ទ្រង់​ឃ្លាំ​មើល​ខ្ញុំ ក្រែង​លោ​ខ្ញុំ​ប្រព្រឹត្ត​អំពើ​បាប ហើយ​ទ្រង់​មិន​ព្រម​លើក‌លែង​ទោស ឲ្យ​ខ្ញុំ​ទាល់​តែ​សោះ។


ខ្ញុំ​នឹង​អង្វរ​អុលឡោះ​ថា: សូម​កុំ​ដាក់​ទោស​ខ្ញុំ​ឡើយ! សូម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ផង​ថា តើ​ទ្រង់​មាន​មូល​ហេតុ​អ្វី ចោទ​ប្រកាន់​ខ្ញុំ?


បាន​ជា​ទ្រង់​ស្វែង​រក​កំហុស​របស់​ខ្ញុំ ហើយ​រុក‌រក​អំពើ​បាប​របស់​ខ្ញុំ​ដូច្នេះ?


ទ្រង់​បាន​កត់‌ត្រា​ទុក​នូវ​អំពើ​អាក្រក់​ផ្សេងៗ ដែល​ខ្ញុំ​ប្រព្រឹត្ត ទ្រង់​ឲ្យ​ខ្ញុំ​ទទួល​ខុស​ត្រូវ​លើ​កំហុស ដែល​ខ្ញុំ​ប្រព្រឹត្ត​កាល​ពី​នៅ​ក្មេង។


នៅ​ពេល​នោះ ទ្រង់​មើល​ថែ​ទាំ​ជំហាន របស់​ខ្ញុំ ហើយ​មិន​គិត‌គូរ​ពី​អំពើ​បាប​របស់​ខ្ញុំ​ទេ។


ទេ គឺ​មក​ពី​អំពើ​អាក្រក់​ដ៏​ធំ​របស់​អ្នក និង​កំហុស​ដ៏​ច្រើន​ឥត​គណនា​របស់​អ្នក។


ខ្ញុំ​មាន​តែ​ការ​ស្រែក​ថ្ងូរ ជំនួស​អាហារ សំរែក​ឈឺ​ចាប់​របស់​ខ្ញុំ ចេះ​តែ​ហូរ​ចេញ​មក​ដូច​ទឹក។


ខ្ញុំ​មិន​ដែល​លាក់​អំពើ​ទុច្ចរិត​របស់​ខ្ញុំ ដូច​មនុស្ស​ឯ​ទៀតៗ ដែល​បង្កប់​កំហុស​ទុក​នៅ​ក្នុង​ចិត្ត។


ពេល​នោះ គេ​នឹង​ច្រៀង​នៅ​ចំពោះ​មុខ​មនុស្ស‌ម្នា​ថា: “ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ខ្ញុំ​បាន​វង្វេង​ចេញ​ពី​មាគ៌ា​ដ៏​ត្រឹម​ត្រូវ តែ​អុលឡោះ​ពុំ​បាន​ដាក់​ទោស​ខ្ញុំ ស្រប​តាម​អំពើ​ដែល​ខ្ញុំ​ប្រព្រឹត្ត​នោះ​ឡើយ។


គឺ​អ្នក​ពោល​ថា: “ខ្ញុំ​ជា​មនុស្ស​គ្មាន​ទោស គ្មាន​បាប ខ្ញុំ​ជា​មនុស្ស​ស្អាត‌ស្អំ ឥត​មាន​កំហុស​អ្វី​ទេ


អ្នក​បាន​អង្វរ​ទ្រង់​ថា: “បើ​ខ្ញុំ​មិន​ប្រព្រឹត្ត​អំពើ​បាប​សោះ នោះ​គ្មាន​ប្រយោជន៍​អ្វី​សម្រាប់​ទ្រង់​ទេ ហើយ​ខ្ញុំ​ក៏​មិន​ចំណេញ​អ្វី​ដែរ!”។


បើ​អ្នក​ប្រព្រឹត្ត​អំពើ​បាប តើ​អ្នក​ធ្វើ​ឲ្យ​ទ្រង់​អំពល់​យ៉ាង​ណា បើ​អ្នក​បំពាន​លើ​ហ៊ូកុំ​កាន់​តែ​ច្រើន​ឡើងៗ តើ​ទ្រង់​ខ្វល់​ខ្វាយ​ឬ​ទេ?


ដ្បិត​ព្រួញ​របស់​អុលឡោះ​ជា​ម្ចាស់​ដ៏​មាន​អំណាច​បាញ់​ទម្លុះ​ខ្ញុំ ពិស‌ពុល​របស់​ព្រួញ​ទាំង​នោះ​ជ្រួត‌ជ្រាប ពេញ​ក្នុង​សព៌ាង្គ‌កាយ​របស់​ខ្ញុំ។ អុលឡោះ​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ញាប់‌ញ័រ ដូច​មាន​សត្រូវ​តំរៀប​គ្នា​ជា​ក្បួន​ទ័ព​វាយ​ប្រហារ​ខ្ញុំ។


ដ្បិត​ស្តេច​បាន​ធ្វើ​ឲ្យ​ពួក​គេ​បរា‌ជ័យ ហើយ​ស្តេច​យឹត​ធ្នូ​បាញ់​ពួក​គេ​ចំ​ពី​មុខ។


ចិត្ត​សុចរិត​របស់​ទ្រង់ មាន​កំពស់​ដូច​ភ្នំ​ដ៏​ខ្ពស់​បំផុត តម្រិះ​របស់​ទ្រង់​ជ្រៅ​ដូច​មហា‌សាគរ។ ឱ​អុលឡោះ‌តាអាឡា​អើយ ទ្រង់​សង្គ្រោះ​ទាំង​មនុស្ស​លោក ទាំង​សត្វ​តិរច្ឆាន!។


ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ តើ​ទ្រង់​ខឹង មិន​ស្ដាប់​ពាក្យ​ទូរអា‌អង្វរ​របស់​ប្រជា‌រាស្ត្រ​ទ្រង់ ដល់​កាល​ណា​ទៀត?


ទ្រង់​យឹត​ធ្នូ ហើយ​បាញ់​ព្រួញ​តម្រង់​មក​ខ្ញុំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម