Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 13:23 - អាល់គីតាប

23 តើ​កំហុស និង​អំពើ​បាប​របស់​ខ្ញុំ មាន​ចំនួន​ច្រើន​ប៉ុន​ណា? សូម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ពី​អំពើ​ទុច្ចរិត និង​អំពើ​បាប​របស់​ខ្ញុំ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 តើ​អំពើ​ទុច្ចរិត និង​អំពើ​បាប របស់​ទូល‌បង្គំ​មាន​ប៉ុន្មាន? សូម​ព្រះ‌អង្គ​សម្ដែង​ឲ្យ​ទូល‌បង្គំ បាន​ស្គាល់អស់​ទាំង​អំពើ​រំលង និង​អំពើ​បាប​របស់​ទូល‌បង្គំ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 តើ​កំហុស និង​អំពើ​បាប​របស់​ទូលបង្គំ មាន​ចំនួន​ច្រើន​ប៉ុន​ណា? សូម​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ពី​អំពើ​ទុច្ចរិត និង​អំពើ​បាប​របស់​ទូលបង្គំ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 តើ​សេចក្ដី​ទុច្ចរិត នឹង​អំពើ​បាប​របស់​ទូលបង្គំ​មាន​ប៉ុន្មាន សូម​ទ្រង់​សំដែង​ឲ្យ​ទូលបង្គំ​បាន​ស្គាល់​អស់​ទាំង​សេចក្ដី​រំលង នឹង​អំពើ​បាប​របស់​ទូលបង្គំ​ផង

សូមមើលជំពូក ចម្លង




យ៉ូប 13:23
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​នឹង​អង្វរ​អុលឡោះ​ថា: សូម​កុំ​ដាក់​ទោស​ខ្ញុំ​ឡើយ! សូម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ផង​ថា តើ​ទ្រង់​មាន​មូល​ហេតុ​អ្វី ចោទ​ប្រកាន់​ខ្ញុំ?


បាន​ជា​ទ្រង់​ស្វែង​រក​កំហុស​របស់​ខ្ញុំ ហើយ​រុក‌រក​អំពើ​បាប​របស់​ខ្ញុំ​ដូច្នេះ?


ទេ គឺ​មក​ពី​អំពើ​អាក្រក់​ដ៏​ធំ​របស់​អ្នក និង​កំហុស​ដ៏​ច្រើន​ឥត​គណនា​របស់​អ្នក។


គឺ​អ្នក​ពោល​ថា: “ខ្ញុំ​ជា​មនុស្ស​គ្មាន​ទោស គ្មាន​បាប ខ្ញុំ​ជា​មនុស្ស​ស្អាត‌ស្អំ ឥត​មាន​កំហុស​អ្វី​ទេ


សូម​ប្រៀន‌ប្រដៅ​ខ្ញុំ​ផង នោះ​ខ្ញុំ​នឹង​នៅ​ស្ងៀម សូម​ប្រាប់​ខ្ញុំ​ផង តើ​ខ្ញុំ​ធ្វើ​ខុស​ត្រង់​ណា?


តើ​ទ្រង់​លើក‌លែង​ទោស​ឲ្យ​ខ្ញុំ និង​លុប​លាង​កំហុស​របស់​ខ្ញុំ​បាន​ឬ​ទេ? ដ្បិត​បន្តិច​ទៀត ខ្ញុំ​នឹង​ទៅ​នៅ​ក្នុង​ផ្នូរ ទ្រង់​នឹង​រក​ខ្ញុំ តែ​ខ្ញុំ​វិនាស​សូន្យ​បាត់​ទៅ​ហើយ»។


ឱ​អុលឡោះ​អើយ សូម​ពិនិត្យ​មើល​ខ្ញុំ ដើម្បី​ឲ្យ​ស្គាល់​ចិត្ត​ខ្ញុំ សូម​ល្បង‌ល​មើល​ខ្ញុំ ដើម្បី​ឲ្យ​ជ្រាប​អ្វីៗ​ដែល​ខ្ញុំ​គិត!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម