យេរេមា 51:15 - អាល់គីតាប អុលឡោះតាអាឡាបានសូនផែនដី ដោយអំណាចរបស់ទ្រង់ ទ្រង់បានបង្កើតពិភពលោក ដោយប្រាជ្ញាញាណរបស់ទ្រង់ ទ្រង់បានលាតសន្ធឹងផ្ទៃមេឃ ដោយតម្រិះរបស់ទ្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺព្រះអង្គដែលបានបង្កើតផែនដី ដោយសារព្រះចេស្តា ព្រះអង្គក៏បានតាំងលោកីយ៍ឡើង ដោយប្រាជ្ញារបស់ព្រះអង្គ ក៏បានលាតផ្ទៃមេឃ ដោយយោបល់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់បានសូនផែនដី ដោយឫទ្ធានុភាពរបស់ព្រះអង្គ ព្រះអង្គបានបង្កើតពិភពលោក ដោយព្រះប្រាជ្ញាញាណរបស់ព្រះអង្គ ព្រះអង្គបានលាតសន្ធឹងផ្ទៃមេឃ ដោយព្រះតម្រិះរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯព្រះទ្រង់បានបង្កើតផែនដី ដោយសារព្រះចេស្តា ទ្រង់ក៏បានតាំងលោកីយឡើង ដោយប្រាជ្ញារបស់ទ្រង់ ក៏បានលាតផ្ទៃមេឃ ដោយយោបល់ទ្រង់ |
ឱអុលឡោះតាអាឡាអើយ ស្នាដៃរបស់ទ្រង់មានច្រើនឥតគណនា ទ្រង់ធ្វើការទាំងអស់នោះ ប្រកបដោយប្រាជ្ញាញាណ ផែនដីមានពោរពេញទៅដោយអ្វីៗ សព្វសារពើដែលទ្រង់បានបង្កើតមក។
អុលឡោះបានបង្កើតផ្ទៃមេឃ ដោយប្រាជ្ញាញាណ ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ!
អុលឡោះតាអាឡាបានបង្កើតផែនដី ដោយសារប្រាជ្ញាញាណរបស់ទ្រង់ ហើយទ្រង់បានលាតសន្ធឹងផ្ទៃមេឃ ដោយសារតម្រិះរបស់ទ្រង់។
ទ្រង់ដែលនៅពីលើលំហអាកាស ទ្រង់មើលមនុស្សនៅលើផែនដី ឃើញមនុស្សដូចសត្វស្រមោច ទ្រង់លាតសន្ធឹងផ្ទៃមេឃ ដូចគេលាតសន្ធឹងក្រណាត់មួយផ្ទាំង ទ្រង់ដំឡើងផ្ទៃមេឃធ្វើជាដំណាក់ ដូចដំឡើងដំណាក់របស់អុលឡោះ។
ចូរងើយទៅលើមេឃ ហើយរំពៃមើលចុះ! តើនរណាបានបង្កើតផ្កាយទាំងនោះ? គឺអុលឡោះតាអាឡាដែលបានហៅហ្វូងតារាទាំងនោះ ឲ្យរះឡើង ផ្ដុំគ្នាជាកងទ័ព ទ្រង់ហៅផ្កាយនីមួយៗតាមឈ្មោះរបស់វា។ ដោយសារកម្លាំង និងអំណាចដ៏ខ្លាំងពូកែ ឥតមានផ្កាយណាមួយពុំព្រមរះនោះឡើយ។
នេះជាបន្ទូលរបស់អុលឡោះតាអាឡា ជាម្ចាស់ដែលបានបង្កើត និងលាតផ្ទៃមេឃ ទ្រង់បានសន្ធឹងផែនដី និងធ្វើឲ្យអ្វីៗ ទាំងអស់កកើតឡើង។ ទ្រង់បានប្រទានដង្ហើមចេញចូលឲ្យ សត្វលោកទាំងឡាយនៅលើផែនដី ហើយប្រទានជីវិតឲ្យអស់អ្នកដែល ចរយាត្រានៅលើផែនដីនេះ។
អុលឡោះតាអាឡាដែលបានលោះអ្នក គឺទ្រង់ដែលបានបង្កើតអ្នកតាំងពីក្នុង ផ្ទៃម្ដាយមក ទ្រង់មានបន្ទូលដូចតទៅ: “យើងជាអុលឡោះតាអាឡាដែលបានបង្កើត អ្វីៗទាំងអស់យើងបានលាតផ្ទៃមេឃ ហើយយើងក៏បានសន្ធឹងផែនដី ដោយខ្លួនយើងផ្ទាល់។
យើងនេះហើយដែលបានបង្កើតផែនដី ព្រមទាំងបានបង្កើតមនុស្សឲ្យរស់ នៅលើផែនដីនេះផង យើងបានលាតសន្ធឹងផ្ទៃមេឃ ដោយដៃរបស់យើងផ្ទាល់ ហើយយើងក៏បញ្ជាហ្វូងតារាទាំងប៉ុន្មាន នៅលើមេឃដែរ”។
យើងបានបង្កើតផែនដីមកដោយដៃយើងផ្ទាល់ យើងបានលាតសន្ធឹងផ្ទៃមេឃ ដោយអំណាចរបស់យើង យើងបានហៅផ្ទៃមេឃ ហើយផ្ទៃមេឃក៏មក។
អ្នកភ្លេចអុលឡោះតាអាឡាដែលបានបង្កើតអ្នក គឺទ្រង់ដែលបានលាតសន្ធឹងផ្ទៃមេឃ និងចាក់គ្រឹះនៃផែនដី។ រៀងរាល់ថ្ងៃ អ្នកចេះតែភ័យញ័រនៅចំពោះមុខ មនុស្សដែលសង្កត់សង្កិន ហាក់ដូចជាគេមានកម្លាំងបំផ្លាញអ្នកបាន។ ពួកគេពុំអាចគំរាមកំហែងអ្នក រហូតតទៅបានឡើយ។
យើងបានបង្កើតផែនដី ព្រមទាំងមនុស្ស និងសត្វដែលរស់នៅលើផែនដី ដោយអំណាច និងបារមីរបស់យើង។ យើងប្រគល់ផែនដីនេះទៅឲ្យនរណាក៏បាន ស្រេចតែចិត្តយើង។
អុលឡោះតាអាឡាជាម្ចាស់អើយ! ទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដីដោយអំណាច និងបារមីរបស់ទ្រង់។ តើមានការអស្ចារ្យអ្វីដែលទ្រង់ធ្វើមិនកើត?
សេចក្ដីប្រកាស នេះជាបន្ទូលដែលអុលឡោះតាអាឡា ថ្លែងអំពីស្រុកអ៊ីស្រអែល។ អុលឡោះតាអាឡាដែលបានលាតសន្ធឹងផ្ទៃមេឃ ហើយចាក់គ្រឹះផែនដី ព្រមទាំងផ្ដល់ដង្ហើមជីវិតឲ្យមនុស្សលោក ទ្រង់មានបន្ទូលថា៖
«ហេតុអ្វីបានជាបងប្អូននាំគ្នាធ្វើដូច្នេះ? យើងខ្ញុំក៏ជាមនុស្សធម្មតាដូចបងប្អូនដែរ យើងខ្ញុំនាំដំណឹងល្អមកជម្រាបជូនបងប្អូន គឺសូមបងប្អូនងាកចេញពីការថ្វាយបង្គំរូបសំណាកឥតប្រយោជន៍នេះ ហើយបែរមករកអុលឡោះដ៏នៅអស់កល្បជានិច្ចវិញ ជាម្ចាស់ដែលបានបង្កើតផ្ទៃមេឃផែនដី សមុទ្រ និងអ្វីៗសព្វសារពើដែលមាននៅទីទាំងនោះផង។
អុលឡោះដែលបានបង្កើតពិភពលោក និងបង្កើតអ្វីៗសព្វសារពើនៅក្នុងពិភពលោកនេះ ទ្រង់ជាម្ចាស់នៃសូរ៉កា និងម្ចាស់នៃផែនដី ទ្រង់មិននៅក្នុងម៉ាស្ជិទដែលមនុស្សសង់នោះឡើយ
លក្ខណៈដ៏ប្រសើរបំផុតរបស់អុលឡោះដែលមនុស្សមើលពុំឃើញ គឺអំណាចដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចក្ដី ឬឋានៈរបស់ទ្រង់ជាម្ចាស់ក្ដី អុលឡោះបានសំដែងឲ្យគេឃើញ តាំងពីកំណើតពិភពលោកមកម៉្លេះនៅពេលណាដែលគេរិះគិតអំពីស្នាដៃរបស់ទ្រង់។ ដូច្នេះ គេពុំអាចដោះសាខ្លួនបានឡើយ
ចិត្តទូលាយរបស់អុលឡោះ ជ្រៅពន់ពេកណាស់ ហើយប្រាជ្ញាញាណ និងតម្រិះរបស់ទ្រង់ក៏ខ្ពង់ខ្ពស់ដែរ! គ្មាននរណាអាចយល់ការសម្រេចរបស់ទ្រង់បានឡើយ ហើយក៏គ្មាននរណាអាចយល់មាគ៌ារបស់អុលឡោះបានដែរ!
«ឱអុលឡោះតាអាឡាជាម្ចាស់នៃយើងអើយ ទ្រង់សមនឹងទទួលសិរីរុងរឿង កិត្ដិនាម និងអំណាច ដ្បិតទ្រង់បានបង្កើតរបស់សព្វសារពើមក អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរដោយសារបំណងរបស់ទ្រង់»។