ស្តេច និងពួកមេដឹកនាំនៃជនជាតិអ៊ីស្រអែល ដាក់ខ្លួន ហើយពោលថា៖ «អុលឡោះតាអាឡាពិតជាសុចរិតមែន!»។
យេរេមា 18:8 - អាល់គីតាប ប្រសិនបើប្រជាជាតិណាមួយប្រព្រឹត្តអំពើអាក្រក់ ដែលនាំឲ្យយើងសម្រេចចិត្តដាក់ទោសគេ ហើយគេបែរជាលះបង់អំពើអាក្រក់នោះ យើងនឹងមិនធ្វើទោសពួកគេ តាមការសម្រេចរបស់យើងទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើនគរដែលយើងបាននិយាយនោះ បែរចេញពីអំពើអាក្រក់របស់ខ្លួន នោះយើងនឹងប្រែគំនិតចេញពីការអាក្រក់ ដែលយើងបានគិតធ្វើដល់គេដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើប្រជាជាតិណាមួយប្រព្រឹត្តអំពើអាក្រក់ ដែលនាំឲ្យយើងសម្រេចចិត្តដាក់ទោសគេ ហើយគេបែរជាលះបង់អំពើអាក្រក់នោះ យើងនឹងមិនធ្វើទោសពួកគេ តាមការសម្រេចរបស់យើងទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសិនជានគរដែលអញបាននិយាយនោះ នឹងបែរចេញពីអំពើអាក្រក់របស់ខ្លួន នោះអញនឹងប្រែគំនិតចេញពីការអាក្រក់ ដែលអញបានគិតធ្វើដល់គេក្នុងវេលានោះឯង |
ស្តេច និងពួកមេដឹកនាំនៃជនជាតិអ៊ីស្រអែល ដាក់ខ្លួន ហើយពោលថា៖ «អុលឡោះតាអាឡាពិតជាសុចរិតមែន!»។
ទ្រង់ប្រោសប្រណីពួកគេ ដោយនឹកដល់សម្ពន្ធមេត្រីរបស់ទ្រង់ ទ្រង់ដូរចិត្ត ព្រោះទ្រង់មានមេត្តាករុណាធម៌ដ៏លើសលប់។
ដ្បិតទ្រង់រកយុត្តិធម៌ឲ្យ ប្រជារាស្ត្ររបស់ទ្រង់ ហើយទ្រង់អាណិតអាសូរអ្នកបម្រើ របស់ទ្រង់។
អុលឡោះតាអាឡាអើយ សូមមកវិញ តើទ្រង់នៅបង្អង់ដល់កាលណាទៀត សូមអាណិតមេត្តាយើងខ្ញុំ ដែលជាអ្នកបម្រើរបស់ទ្រង់ផង!
សូមកុំឲ្យជនជាតិអេស៊ីបពោលថា “អុលឡោះបាននាំជនជាតិអ៊ីស្រអែលចេញទៅ ដោយបំណងអាក្រក់ ដើម្បីសម្លាប់ពួកគេនៅតាមភ្នំ ព្រមទាំងលុបបំបាត់ពួកគេឲ្យអស់ពីផែនដី”។ សូមអុលឡោះឈប់ខឹង ហើយដូរចិត្ត ឈប់ធ្វើទោសប្រជារាស្ត្ររបស់ទ្រង់ទៅ។
ប្រសិនបើពួកគេរៀនអំពីមាគ៌ាដ៏ល្អ ដូចប្រជារាស្ត្ររបស់យើង ប្រសិនបើពួកគេស្បថក្នុងនាមយើងថា “អុលឡោះតាអាឡានៅអស់កល្ប” ដូចពួកគេធ្លាប់បង្រៀនប្រជារាស្ត្ររបស់យើង ឲ្យស្បថក្នុងនាមព្រះបាល នោះពួកគេនឹងរស់នៅក្នុងចំណោមប្រជារាស្ត្ររបស់យើង។
ដ្បិតអ្នកបានបោះបង់ចោលយើង - នេះជាបន្ទូលរបស់អុលឡោះតាអាឡា - អ្នកបានបែរខ្នងដាក់យើង ហេតុនេះហើយបានជាយើងដាក់ទោសអ្នក យើងបំផ្លាញអ្នកឲ្យវិនាស យើងលែងស្ដាយស្រណោះទៀតហើយ។
ឥឡូវនេះ សូមកែប្រែកិរិយាមារយាទឲ្យបានល្អត្រឹមត្រូវឡើង។ សូមត្រងត្រាប់ស្ដាប់បន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់របស់បងប្អូន នោះទ្រង់មុខជាមិនដាក់ទោសបងប្អូន ដូចទ្រង់បានសម្រេចទេ។
នៅសម័យនោះ តើស្តេចហេសេគា ជាស្ដេចស្រុកយូដា និងប្រជាជនយូដាទាំងមូល បានសម្លាប់ណាពីមីកាឬទេ? ទេ! ពួកគេបែរជាគោរពកោតខ្លាចអុលឡោះតាអាឡា ហើយនាំគ្នាទូរអាអង្វរទ្រង់ទៀតផង។ ហេតុនេះហើយបានជាទ្រង់មិនដាក់ទោសពួកគេ តាមការសម្រេចរបស់ទ្រង់ឡើយ។ ប្រសិនបើយើងប្រហារជីវិតគាត់នេះ ទុក្ខទោសយ៉ាងធ្ងន់នឹងធ្លាក់មកលើយើង។
ពួកគេប្រហែលជាស្ដាប់ ហើយម្នាក់ៗកែប្រែកិរិយាមារយាទរបស់ខ្លួន។ ដូច្នេះ យើងនឹងមិនដាក់ទោសគេតាមអំពើអាក្រក់ដែលពួកគេប្រព្រឹត្ត ដូចយើងបានសម្រេចនោះទេ។
ជនជាតិយូដាប្រហែលជាដឹងខ្លួនថា យើងនឹងដាក់ទោសពួកគេ ហើយពួកគេប្រហែលជានាំគ្នាងាកចេញពីផ្លូវអាក្រក់ ដើម្បីយើងលើកលែងទោសពួកគេឲ្យបានរួចពីបាប»។
ប្រសិនបើអ្នករាល់គ្នារស់នៅក្នុងស្រុកនេះ តទៅទៀត យើងនឹងបណ្ដុះបណ្ដាលអ្នករាល់គ្នា គឺយើងមិនបំផ្លាញអ្នករាល់គ្នាទេ។ យើងនឹងដាំអ្នករាល់គ្នា គឺយើងមិនដកអ្នករាល់គ្នាទៀតឡើយ។ យើងនឹងនឹកស្ដាយ ដោយបានដាក់ទោសអ្នករាល់គ្នា។
ប្រសិនបើមនុស្សទុច្ចរិតលះបង់អំពើបាបទាំងអស់ដែលខ្លួនប្រព្រឹត្ត ហើយបែរមកប្រតិបត្តិតាមវិន័យទាំងប៉ុន្មានរបស់យើង ព្រមទាំងប្រតិបត្តិតាមសេចក្ដីសុចរិត និងយុត្តិធម៌ អ្នកនោះនឹងរស់រានមានជីវិតជាក់ជាមិនខាន គឺគេមិនត្រូវស្លាប់ឡើយ។
ចូរឆ្លើយទៅពួកគេវិញថា: យើងជាអុលឡោះដែលមានជីវិតអស់កល្ប! យើងមិនសប្បាយចិត្តនឹងឲ្យមនុស្សអាក្រក់ស្លាប់ទេ តែយើងចង់ឃើញគេកែប្រែកិរិយាមារយាទ ដើម្បីឲ្យបានរស់រានមានជីវិត។ ពូជពង្សអ៊ីស្រអែលអើយ ចូរនាំគ្នាវិលត្រឡប់មកវិញ ចូរលះបង់កិរិយាមារយាទអាក្រក់ទៅ អ្នករាល់គ្នាមិនគួរស្លាប់ឡើយ! - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
កូនមនុស្សអើយ ចូរប្រកាសប្រាប់ប្រជាជនរបស់អ្នកថា: នៅថ្ងៃដែលមនុស្សសុចរិតប្រព្រឹត្តអំពើទុច្ចរិតណាមួយ អំពើសុចរិតដែលគេធ្លាប់ធ្វើកាលពីមុន ពុំអាចសង្គ្រោះគេបានឡើយ។ ហេតុនេះ នៅថ្ងៃដែលមនុស្សសុចរិតប្រព្រឹត្តអំពើបាប គេពុំអាចរស់ ដោយសារអំពើសុចរិតរបស់ខ្លួនបានឡើយ។ រីឯមនុស្សអាក្រក់វិញ នៅថ្ងៃដែលគេលះបង់ចោលអំពើអាក្រក់ នោះគេនឹងមិនទទួលទោស ព្រោះតែអំពើអាក្រក់ដែលខ្លួនបានប្រព្រឹត្តកាលពីមុននោះឡើយ។
ប្រសិនបើយើងពោលទៅកាន់មនុស្សសុចរិតថា “អ្នកពិតជារស់!” បើអ្នកនោះពឹងផ្អែកលើសេចក្ដីសុចរិតរបស់ខ្លួន រួចបែរជាប្រព្រឹត្តអំពើអាក្រក់ណាមួយ នោះគេមុខជាស្លាប់ ព្រោះតែអំពើអាក្រក់ដែលខ្លួនបានប្រព្រឹត្ត យើងនឹងមិនគិតគូរដល់អំពើសុចរិតណាមួយរបស់អ្នកនោះឡើយ។
ប្រសិនបើយើងពោលទៅកាន់មនុស្សអាក្រក់ថា “អ្នកពិតជាស្លាប់!” តែបើអ្នកនោះលះបង់ចោលអំពើបាប បែរទៅប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌
អេប្រាអ៊ីមអើយ តើយើងត្រូវប្រព្រឹត្តចំពោះ អ្នកយ៉ាងដូចម្ដេច? អ៊ីស្រអែលអើយ តើយើងអាចប្រគល់អ្នក ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងកើតឬ? តើយើងត្រូវប្រព្រឹត្តចំពោះអ្នកដូច ក្រុងអាដម៉ាឬ? តើយើងគួរធ្វើឲ្យអ្នកបានដូច ក្រុងសេបោឬ? ទេ! យើងមិនដាច់ចិត្តដាក់ទណ្ឌកម្មអ្នកទេ យើងរំជួលចិត្តអាណិតអ្នកខ្លាំងណាស់។
ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អ ចូរកាត់ក្ដីដោយគតិយុត្តិធម៌ឡើងវិញ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលប្រហែលជា អាណិតអាសូរដល់ពូជពង្សយូសុះ ដែលនៅសេសសល់។
គាត់ជម្រាបអុលឡោះតាអាឡាថា៖ «អុលឡោះតាអាឡាអើយ! ឥឡូវនេះ ហេតុការណ៍កើតមាន ដូចខ្ញុំបានសង្ស័យ តាំងពីខ្ញុំនៅស្រុករបស់ខ្ញុំម៉្លេះ។ ហេតុនេះហើយបានជាខ្ញុំរត់គេចទៅស្រុកតើស៊ីស ព្រោះខ្ញុំដឹងច្បាស់ថា ទ្រង់ជាម្ចាស់ប្រកបទៅដោយចិត្តប្រណីសន្ដោស ទ្រង់តែងតែអាណិតអាសូរ មិនឆាប់ខឹង ទ្រង់មានចិត្តមេត្តាករុណា ហើយតែងតែប្រែចិត្ត មិនព្រមធ្វើទោសគេទេ។
អុលឡោះតាអាឡារកយុត្តិធម៌ឲ្យប្រជារាស្ត្ររបស់ទ្រង់ អុលឡោះអាណិតអាសូរអ្នកបម្រើរបស់ទ្រង់ នៅពេលទ្រង់មើលឃើញពួកគេអស់កម្លាំង ដោយគ្មានអ្វីធ្វើជាទីពឹង និងជួយរំដោះពួកគេ។
ពេលអុលឡោះតាអាឡាតែងតាំងចៅហ្វាយណាម្នាក់ឲ្យដឹកនាំពួកគេ ទ្រង់នៅជាមួយចៅហ្វាយនោះ ហើយរំដោះពួកគេឲ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ក្នុងមួយជីវិតរបស់គាត់ ដ្បិតអុលឡោះតាអាឡាអាណិតមេត្តាពួកគេ នៅពេលឮពួកគេស្រែកថ្ងូរដោយខ្មាំងសត្រូវសង្កត់សង្កិន និងធ្វើបាប។