យេរេមា 12:16 - អាល់គីតាប16 ប្រសិនបើពួកគេរៀនអំពីមាគ៌ាដ៏ល្អ ដូចប្រជារាស្ត្ររបស់យើង ប្រសិនបើពួកគេស្បថក្នុងនាមយើងថា “អុលឡោះតាអាឡានៅអស់កល្ប” ដូចពួកគេធ្លាប់បង្រៀនប្រជារាស្ត្ររបស់យើង ឲ្យស្បថក្នុងនាមព្រះបាល នោះពួកគេនឹងរស់នៅក្នុងចំណោមប្រជារាស្ត្ររបស់យើង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 យ៉ាងនោះបើគេនឹងខ្នះខ្នែងរៀនតាមផ្លូវរបស់ប្រជារាស្ត្រយើងឲ្យអស់ពីចិត្ត ហើយស្បថដោយនូវឈ្មោះយើងថា ដូចជាព្រះយេហូវ៉ាមានព្រះជន្មរស់នៅ បែបដូចជាគេបានបង្រៀនប្រជារាស្ត្រយើង ឲ្យស្បថដោយនូវព្រះបាលដែរ នោះគេនឹងបានស្អាងឡើង នៅកណ្ដាលប្រជារាស្ត្ររបស់យើងយ៉ាងពិតប្រាកដ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ប្រសិនបើពួកគេរៀនអំពីមាគ៌ាដ៏ល្អ ដូចប្រជារាស្ត្ររបស់យើង ប្រសិនបើពួកគេស្បថក្នុងនាមយើងថា “ព្រះអម្ចាស់មានព្រះជន្មគង់នៅ” ដូចពួកគេធ្លាប់បង្រៀនប្រជារាស្ត្ររបស់យើង ឲ្យស្បថក្នុងនាមព្រះបាល នោះពួកគេនឹងរស់នៅក្នុងចំណោមប្រជារាស្ត្ររបស់យើង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 យ៉ាងនោះ បើគេនឹងខ្នះខ្នែងរៀនតាមផ្លូវរបស់រាស្ត្រអញ ឲ្យអស់ពីចិត្ត ហើយនឹងស្បថដោយនូវឈ្មោះអញថា ដូចជាព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅ បែបដូចជាគេបានបង្រៀនរាស្ត្រអញ ឲ្យស្បថដោយនូវព្រះបាលដែរ នោះគេនឹងបានស្អាងឡើង នៅកណ្តាលរាស្ត្រអញជាពិត សូមមើលជំពូក |
ប្រជាជនជាច្រើននឹងឡើងទៅភ្នំនោះ ទាំងពោលថា «ចូរនាំគ្នាមក! យើងឡើងលើភ្នំរបស់អុលឡោះតាអាឡា យើងឡើងទៅដំណាក់នៃអុលឡោះ ជាម្ចាស់របស់យ៉ាកកូប។ ទ្រង់នឹងបង្រៀនយើងអំពី មាគ៌ារបស់ទ្រង់ ហើយយើងនឹងដើរតាមមាគ៌ានេះ» ដ្បិតការប្រៀនប្រដៅចេញមកពីក្រុងស៊ីយ៉ូន ហើយបន្ទូលរបស់អុលឡោះតាអាឡា ក៏ចេញមកពីក្រុងយេរូសាឡឹមដែរ។
ទ្រង់មានបន្ទូលមកខ្ញុំថា: អ្នកមិនគ្រាន់តែជាអ្នកបម្រើ ដែលណែនាំកុលសម្ព័ន្ធនៃកូនចៅ របស់យ៉ាកកូបឲ្យងើបឡើង និងនាំកូនចៅអ៊ីស្រអែលដែលនៅសេសសល់ ឲ្យវិលមកវិញប៉ុណ្ណោះទេ គឺយើងបានតែងតាំងអ្នកឲ្យធ្វើជាពន្លឺ បំភ្លឺជាតិសាសន៍នានា និងឲ្យនាំការសង្គ្រោះរហូតទៅដល់ស្រុកដាច់ស្រយាលនៃផែនដី។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់ជាកម្លាំង និងជាកំពែងដ៏រឹងមាំរបស់ខ្ញុំ នៅពេលមានអាសន្ន ទ្រង់ជាជំរក របស់ខ្ញុំ។ ប្រជាជាតិនានាដែលនៅទីដាច់ស្រយាល នឹងនាំគ្នាមករកទ្រង់ ទាំងពោលថា “ដូនតារបស់យើងបានទទួលព្រះក្លែងក្លាយ ទុកជាកេរដំណែល ជាព្រះឥតបានការ គ្មានប្រយោជន៍អ្វីសោះ!
ដូនតារបស់អ្នករាល់គ្នាឮពាក្យរបស់យើង និងហ៊ូកុំដែលយើងបានបង្គាប់ដល់ពួកណាពីជាអ្នកបម្រើរបស់យើង។ ដូនតារបស់អ្នករាល់គ្នាបានវិលមកវិញ ហើយពោលថា “អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលប្រព្រឹត្តចំពោះពួកយើង ដូចទ្រង់បានសម្រេចស្របតាមមារយាទ និងអំពើដែលពួកយើងប្រព្រឹត្ត”»។
យប់នេះ សូមនាងសម្រាកនៅទីនេះហើយ! ចាំព្រឹកស្អែកខ្ញុំនឹងទៅសួរគេ។ ប្រសិនបើគេចង់ទទួលខុសត្រូវលើនាង ឲ្យគេទទួលចុះ តែបើគេមិនព្រមទេ ខ្ញុំសូមសន្យាដោយយកអុលឡោះតាអាឡាដែលនៅអស់កល្បជានិច្ចជាសាក្សីថា ខ្ញុំមុខជាទទួលខុសត្រូវលើនាងពុំខាន! សូមនាងសម្រាកនៅទីនេះរហូតដល់ព្រឹកចុះ!»។