ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 15:21 - អាល់គីតាប

យើង​នឹង​រំដោះ​អ្នក​ឲ្យ​រួច​ផុត​ពី កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់ យើង​នឹង​ដោះ​លែង​អ្នក​ពី​អំណាច​របស់ មនុស្ស​ឃោរ‌ឃៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​នឹង​ជួយ​ឲ្យ​អ្នក​រួច​ពី​កណ្ដាប់​ដៃ នៃ​មនុស្ស​អាក្រក់ ហើយ​លោះ​អ្នក​ចេញ​ពី​កណ្ដាប់​ដៃ នៃ​មនុស្ស​ដែល​គួរ​ស្ញែង​ខ្លាច។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​នឹង​រំដោះ​អ្នក​ឲ្យ​រួច​ផុត​ពី កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់ យើង​នឹង​ដោះ​លែង​អ្នក​ពី​អំណាច​របស់ មនុស្ស​ឃោរ‌ឃៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អញ​នឹង​ជួយ​ឲ្យ​ឯង​រួច​ពី​កណ្តាប់​ដៃ​នៃ​មនុស្ស​អាក្រក់ ហើយ​នឹង​លោះ​ឯង​ចេញ​ពី​កណ្តាប់​ដៃ​នៃ​មនុស្ស​ដែល​គួរ​ស្ញែង​ខ្លាច។

សូមមើលជំពូក



យេរេមា 15:21
24 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ម៉ាឡា‌អ៊ីកាត់ ដែល​បាន​រំដោះ​ពុក​ឲ្យ​រួច​ផុត ពី​គ្រោះ​ថ្នាក់​គ្រប់​យ៉ាង ប្រទាន​ពរ​កូន​ប្រុស​ទាំង​ពីរ! សូម​ឲ្យ​គេ​រំលឹក​ឈ្មោះ​ពុក ឈ្មោះ​របស់​អ៊ីព្រហ៊ីម​ជា​ជីតា និង ឈ្មោះ​របស់​អ៊ីសា‌ហាក់ ជា​ឪពុក​របស់​ពុក តាម​រយៈ​កូន​ទាំង​ពីរ។ សូម​ឲ្យ​កូន​ទាំង​ពីរ​មាន​កូន​ចៅ ជា​ច្រើន​អនេក​នៅ​ក្នុង​ស្រុក​នេះ!»។


ពេល​ពួក​អ្នក​ប្រព្រឹត្ត​អាក្រក់ គឺ​បច្ចា‌មិត្ត និង​ខ្មាំង​សត្រូវ​របស់​ខ្ញុំ នាំ​គ្នា​ចូល​មក​ជិត ដើម្បី​រក​ប្រហារ​ជីវិត​ខ្ញុំ​ អ្នក​ទាំង​នោះ​បែរ​ជា​ត្រូវ​ជំពប់​ដួល​ទៅ​វិញ។


អុលឡោះ‌តាអាឡា​សង្គ្រោះ និង​រំដោះ​ពួក​គេ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់ ទ្រង់​សង្គ្រោះ​ពួក​គេ ពី‌ព្រោះ​ពួក​គេ មក​ជ្រក​កោន​ក្រោម​ម្លប់​អំណាច​ទ្រង់។


អស់​អ្នក​ដែល​ស្រឡាញ់​អុលឡោះ‌តាអាឡា​អើយ ចូរ​ស្អប់​អំពើ​អាក្រក់! ទ្រង់​នឹង​ថែ‌រក្សា​អាយុ​ជីវិត​អស់​អ្នក ដែល​ស្មោះ​ត្រង់​នឹង​ទ្រង់ ទ្រង់​ដោះ​លែង​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ របស់​មនុស្ស​អាក្រក់។


ស្ដេច​ដែល​កាន់​អំណាច​ផ្ដាច់​ការ នឹង​ត្រូវ​វិនាស​សូន្យ ហើយ​អ្នក​ដែល​មើល‌ងាយ​អុលឡោះ ក៏​នឹង​សាប‌សូន្យ​អស់​ដែរ។ អស់​អ្នក​ដែល​ចូល​ចិត្ត​ធ្វើ​បាប​អ្នក​ដទៃ នឹង​ត្រូវ​បាត់​បង់​ជីវិត​ជា​ពុំ‌ខាន


ខ្មាំង​សត្រូវ​របស់​អ្នក​នឹង​មាន​ចំនួន ច្រើន​ឥត​គណនា​ដូច​ធូលី​ដី សត្រូវ​ដ៏​កាច​សាហាវ​នេះ​នឹង​ប្រៀប​ដូច​ជា កំទេច​ចំបើង​ដែល​ហុយ​ឡើង។


យើង​នឹង​ឲ្យ​ពួក​សង្កត់‌សង្កិន​អ្នក ស៊ី​សាច់​ខ្លួន​ឯង ហើយ​ឲ្យ​គេ​ស្រវឹង​នឹង​ហុត​ឈាម​របស់​ខ្លួន ដូច​ផឹក​ស្រា​ថ្មី។ ពេល​នោះ សត្វ​លោក​ទាំង​អស់​នឹង​ដឹង​ថា យើង​នេះ​ហើយ​ជាអុលឡោះ‌តាអាឡា ដែល​សង្គ្រោះ និង​លោះ​អ្នក យើង​ជាម្ចាស់​របស់​យ៉ាកកូប ជា​ម្ចាស់​ប្រកប​ដោយ​អំណាច។


គ្រឿង​សព្វា‌វុធ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​បង្កើត ដើម្បី​វាយ​ប្រហារ​អ្នក នឹង​គ្មាន​ប្រសិទ្ធ‌ភាព​អ្វី​ឡើយ ចំពោះ​គូ‌វិវាទ​ដែល​ប្ដឹង​ចោទ​ប្រកាន់​អ្នក អ្នក​នឹង​ធ្វើ​ឲ្យ​គេ​ទទួល​ទោស​វិញ។ យើង​នឹង​ការពារ​ពួក​អ្នក​បម្រើ​របស់​យើង ព្រម​ទាំង​រក​យុត្តិធម៌​ឲ្យ​ពួក​គេ​បែប​នេះ​ឯង - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ប្រជា‌ជាតិ និង​ស្ដេច​ទាំង‌ឡាយ នឹង​ធ្វើ​ជា​មេ​ដោះ​របស់​អ្នក។ អ្នក​នឹង​ទទួល​ស្គាល់​ថា អ្នក‌សង្គ្រោះ​របស់​អ្នក គឺអុលឡោះ‌តាអាឡា ម្ចាស់​ដែល​លោះ​អ្នក គឺ​ម្ចាស់​របស់​យ៉ាកកូប ជា​ម្ចាស់​ប្រកប​ដោយ​អំណាច។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖


សូម​ច្រៀង​ជូនអុលឡោះ‌តាអាឡា! សូម​សរសើរ​តម្កើងអុលឡោះ‌តាអាឡា! ដ្បិត​ទ្រង់​រំដោះ​ជីវិត​មនុស្ស​ទុគ៌ត ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់។


លោក​អហ៊ី‌កាំ ជា​កូន​របស់​លោក​សាផាន តែងតែ​ការពារ​យេរេមា​ជា‌និច្ច។ គាត់​រារាំង​មិន​ឲ្យ​គេ​ប្រគល់​យេរេមា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​គាត់​ឡើយ។


អុលឡោះ‌តាអាឡា​រំដោះ​កូន​ចៅ​របស់​យ៉ាកកូប ទ្រង់​លោះ​ពួក​គេ​ឲ្យ​រួច​ពី​ខ្មាំង ដែល​មាន​កម្លាំង​ខ្លាំង​ជាង​ពួក​គេ។


យេរេមា​ស្នាក់​នៅ​ក្នុង​បន្ទាយ​របស់​កង​រក្សា​ស្ដេច រហូត​ដល់​ថ្ងៃ​ដែល​កង‌ទ័ព​បាប៊ី‌ឡូន​វាយ​យក​បាន​ក្រុង​យេរូ‌សាឡឹម។


ចំពោះ​ណាពី​យេរេមា​វិញ ស្តេច​នេប៊ូ‌ក្នេសា​បាន​បញ្ជា​ឲ្យ​លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ‌ប្រតិភូ​ថា៖


«ចូរ​លោក​នាំ​គាត់​ទៅ ហើយ​ទំនុក​បម្រុង​គាត់​ផង កុំ​ធ្វើ​បាប​គាត់​ឲ្យ​សោះ ប្រសិន​បើ​គាត់​ចង់​បាន​អ្វី ចូរ​ប្រគល់​ឲ្យ​ចុះ»។


ប៉ុន្តែ ម្ចាស់​ដែល​លោះ​ពួក​គេ ទ្រង់​ប្រកប​ដោយ​អំណាច ទ្រង់​មាន​នាម​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។ ទ្រង់​ពិត​ជា​រក​យុត្តិធម៌​ឲ្យ​ពួក​គេ ហើយ​នាំ​សេចក្ដី​សុខ​មក​លើ​ទឹក​ដី និង​ធ្វើ​ឲ្យ អ្នក​ស្រុក​បាប៊ី‌ឡូន​កើត​ចលាចល។


សូម​ជម្រាប​ស្តេច​ថា អុលឡោះ​ជា​ម្ចាស់​ដែល​យើង​ខ្ញុំ​គោរព​បម្រើ ពិត​ជា​អាច​រំដោះ​យើង​ខ្ញុំ គឺ​ទ្រង់​នឹង​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ និង​ឲ្យ​យើង​ខ្ញុំ រួច​ពី​ដៃ​របស់​ស្តេច​ជា​មិន​ខាន។


ស្តេច​សួរ​ទៀត​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​ឃើញ​មនុស្ស​បួន​នាក់ គ្មាន​ជាប់​ចំណង​កំពុង​តែ​ដើរ​នៅ​ក្នុង​ភ្លើង ដោយ​ឥត​រលាក​សោះ​ដូច្នេះ? រីឯ​អ្នក​ទី​បួន មាន​ទ្រង់‌ទ្រាយ​ដូច​បុត្រា​របស់​ព្រះ»។


សូម​កុំ​នាំ​យើង​ខ្ញុំ​ឲ្យ​ជួប​ការ​ល្បួង​ឡើយ តែ​សូម​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​អ៊ីព្លេស​កំណាច [ដ្បិត​ទ្រង់​គ្រង​រាជ្យ ទ្រង់​មាន​អំណាច និង​សិរី‌រុង‌រឿង អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ីន។]


អុលឡោះ ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ដ​នឹង​កំទេច​អ៊ីព្លេស‌ហ្សៃតន ឲ្យ​នៅ​ក្រោម​បាត​ជើង​របស់​បង​ប្អូន​ក្នុង​ពេល​ឆាប់ៗ។ សូម​ឲ្យ​បង​ប្អូន​បាន​ប្រកប​ដោយ​ក្តី​មេត្តា​របស់​អ៊ីសា‌ជាអម្ចាស់​នៃ​យើង។


អុលឡោះ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​ការ​ស្លាប់​ដ៏​សែន​វេទនា​នេះ ហើយ​ទ្រង់​ក៏​នឹង​រំដោះ​យើង​ត​ទៅ​មុខ​ទៀត​ដែរ។ ពិត​មែន​ហើយ យើង​សង្ឃឹម​ថា ទ្រង់​នឹង​រំដោះ​យើង​ទៀត​ជា​មិន​ខាន។