ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 12:3 - អាល់គីតាប

ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​ស្គាល់​ខ្ញុំ ទ្រង់​មើល​ឃើញ​ខ្ញុំ ទ្រង់​ឈ្វេង​យល់​ថា ខ្ញុំ​ជំពាក់​ចិត្ត​នឹង​ទ្រង់។ រីឯ​អ្នក​ទាំង​នោះ​វិញ សូម​ទ្រង់​យក​ពួក​គេ​ចេញ ដូច​កូន​ចៀម​ដែល​គេ​នាំ​ទៅ​ទី​សត្ត‌ឃាត សូម​ញែក​ពួក​គេ​ទុក​ដោយ​ឡែក សម្រាប់​ថ្ងៃ​ប្រហារ​ជីវិត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ស្គាល់​ទូល‌បង្គំ​ហើយ ព្រះ‌អង្គ​ក៏​ឃើញ ហើយ​ល្បង​ល​ចិត្ត​ទូល‌បង្គំ ដែល​នៅ​ជិត​ព្រះ‌អង្គ​ជា​យ៉ាង​ណា សូម​ព្រះ‌អង្គ​ចាប់​កព្ឆាក់​គេ​ទៅ​ដូច​ជា​ចៀម ដែល​សម្រាប់​នាំ​ទៅ​សម្លាប់ ហើយ​តម្រូវ​គេ​ទុក​ដល់​ថ្ងៃ​កាប់​សម្លាប់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ស្គាល់​ទូលបង្គំ ព្រះអង្គ​ទត​ឃើញ​ទូលបង្គំ ព្រះអង្គ​ឈ្វេង​យល់​ថា ទូលបង្គំ​ជំពាក់​ចិត្ត​នឹង​ព្រះអង្គ។ រីឯ​អ្នក​ទាំង​នោះ​វិញ សូម​ព្រះអង្គ​យក​ពួក​គេ​ចេញ ដូច​កូន​ចៀម​ដែល​គេ​នាំ​ទៅ​ទី​សត្ត‌ឃាត សូម​ញែក​ពួក​គេ​ទុក​ដោយ​ឡែក សម្រាប់​ថ្ងៃ​ប្រហារ​ជីវិត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ស្គាល់​ទូលបង្គំ​ហើយ ទ្រង់​ក៏​ឃើញ ហើយ​ល្បង​ល​ចិត្ត​ទូលបង្គំ ដែល​នៅ​ជិត​ទ្រង់​ជា​យ៉ាង​ណា សូម​ទ្រង់​ចាប់​កព្ឆាក់​គេ​ទៅ​ដូច​ជា​ចៀម ដែល​សំរាប់​នាំ​ទៅ​សំឡាប់ ហើយ​ដំរូវ​គេ​ទុក​ដល់​ថ្ងៃ​កាប់​សំឡាប់

សូមមើលជំពូក



យេរេមា 12:3
23 ការដាក់ឲ្យឆ្លើយតបគ្នា  

«ឱ! អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​កុំ​ភ្លេច​ឡើយ​ថា ខ្ញុំ​បាន​ដើរ​តាម​មាគ៌ា​របស់​ទ្រង់ ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ និង​ចិត្ត​ទៀង​ត្រង់ ខ្ញុំ​ប្រព្រឹត្ត​តែ​អំពើ​ដែល​ទ្រង់​គាប់​ចិត្ត​ប៉ុណ្ណោះ!»។ ស្តេច​ហេ‌សេគា​បង្ហូរ​ទឹក​ភ្នែក​យ៉ាង​ខ្លាំង។


ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​ដឹង​ថា ទ្រង់​ស្ទង់​មើល​ចិត្ត​មនុស្ស ហើយ​គាប់​ចិត្ត​នឹង​សេចក្តី​ស្មោះ​ត្រង់។ ហេតុ​នេះ ខ្ញុំ​ស្ម័គ្រ​ចិត្ត​យក​ជំនូន​ទាំង​នេះ មក​ជូន​ទ្រង់​ដោយ​ចិត្ត​ស្មោះ ហើយ​ខ្ញុំ​ក៏​មាន​អំណរ​ដោយ​ឃើញ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ដែល​ជួប‌ជុំ​នៅ​ទី​នេះ នាំ​យក​ជំនូន​ដោយ​ស្ម័គ្រ​ចិត្ត​មក​ជូន​ទ្រង់​ដែរ។


អុលឡោះ​ជ្រាប​ច្បាស់​នូវ​មាគ៌ា​ដែល​ខ្ញុំ​ដើរ ប្រសិន​បើ​ទ្រង់​ល្បង‌ល​មើល​ខ្ញុំ ទ្រង់​មុខ​ជា​ឃើញ​ថា ខ្ញុំ​ប្រៀប​បាន​នឹង​មាស​សុទ្ធ។


អុលឡោះ‌តាអាឡា​ឈ្វេង​យល់​ចិត្ត​មនុស្ស​សុចរិត តែ​ទ្រង់​មិន​ពេញ​ចិត្ត​នឹង​មនុស្ស​ពាល ព្រម​ទាំង​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​ទេ។


ឱ​អុលឡោះ​អើយ សូម​ពិនិត្យ​មើល​ខ្ញុំ ដើម្បី​ឲ្យ​ស្គាល់​ចិត្ត​ខ្ញុំ សូម​ល្បង‌ល​មើល​ខ្ញុំ ដើម្បី​ឲ្យ​ជ្រាប​អ្វីៗ​ដែល​ខ្ញុំ​គិត!


ទ្រង់​ស្គាល់​ចិត្ត​ខ្ញុំ​ច្បាស់​ហើយ ទ្រង់​បាន​ពិនិត្យ​មើល​ចិត្ត​ខ្ញុំ​នៅ​ពេល​យប់ ទ្រង់​បាន​ល្បង​ចិត្ត​ខ្ញុំ តែ​ពុំ​ឃើញ​មាន​បំណង​អាក្រក់​អ្វី​ទេ ខ្ញុំ​មិន​បាន​ពោល​ពាក្យ​អ្វី​ខុស​ឡើយ​ ។


ឱ​អុលឡោះ‌តាអាឡា​អើយ សូម​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​បាន​ប្រព្រឹត្ត​យ៉ាង​ត្រឹម​ត្រូវ! ខ្ញុំ​ទុក​ចិត្ត​លើ​អុលឡោះ‌តាអាឡា ដោយ​ឥត​សង្ស័យ​ឡើយ។


សូម​បញ្ឈប់​អំពើ​អាក្រក់​របស់​មនុស្ស​ទុច្ចរិត ហើយ​ជួយ​មនុស្ស​សុចរិត ឲ្យ​មាន​ចិត្ត​រឹង‌ប៉ឹង​ឡើង! អុលឡោះ​ដ៏​សុចរិត​អើយ ទ្រង់​ឈ្វេង​យល់​ចិត្ត​ថ្លើម​របស់​មនុស្ស!


ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​ជ្រាប​អ្វីៗ​ទាំង​អស់ សូម​នឹក​ដល់​ខ្ញុំ​ផង សូម​មក​ជួយ​ខ្ញុំ និង​សង‌សឹក​ពួក​អ្នក​ដែល​បៀត‌បៀន​ខ្ញុំ! សូម​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​រង​គ្រោះ ដោយ​ទ្រង់​មាន​ចិត្ត​អត់‌ធ្មត់ ចំពោះ​ខ្មាំង​សត្រូវ​នោះ​ឡើយ។ សូម​ជ្រាប​ថា ព្រោះ​តែ​ទ្រង់ ខ្ញុំ​ស៊ូ‌ទ្រាំ​ឲ្យ​គេ​ជេរ​ប្រមាថ។


ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​ពុំ​បាន​ទទូច​សូម ទ្រង់​ដាក់​ទោស​ពួក​គេ​ជា​ប្រញាប់​ទេ។ ទ្រង់​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​មិន​ចង់​ឃើញ​ថ្ងៃ​អន្តរាយ​នោះ កើត​មាន​ចំពោះ​ពួក​គេ​ឡើយ។ ទ្រង់​ជ្រាប​នូវ​ពាក្យ​សំដី របស់​ខ្ញុំ​ច្បាស់​ណាស់។


សូម​ឲ្យ​អស់​អ្នក​ដែល​បៀត‌បៀន​ខ្ញុំ ត្រូវ​អាម៉ាស់ តែ​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​អាម៉ាស់​ឡើយ! សូម​ឲ្យ​ពួក​គេ​ញ័រ​រន្ធត់ តែ​កុំ​ឲ្យ​ខ្ញុំ​ញ័រ​រន្ធត់​ឡើយ! សូម​ឲ្យ​ថ្ងៃ​លំបាក​វេទនា​ធ្លាក់​មក​លើ​ពួក​គេ សូម​ប្រហារ​ពួក​គេ​ឲ្យ​វិនាស​អន្តរាយ​ទៅ!


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​ស្ទង់​មើល ចិត្ត​គំនិត​របស់​មនុស្ស​សុចរិត ទ្រង់​ឈ្វេង​យល់​ចិត្ត​ថ្លើម​របស់​គេ។ ខ្ញុំ​នឹង​ឃើញ​ទ្រង់​សង‌សឹក​ពួក​គេ ជំនួស​ខ្ញុំ ដ្បិត​ខ្ញុំ​ផ្ញើ​ជីវិត​ទាំង​ស្រុង​លើ​ទ្រង់។


មេ​បំផ្លាញ​ស្រុក​ម៉ូអាប់​ឡើង​ទៅ វាយ​សំរុក​ក្រុង​នានា​នៅ​ស្រុក​នោះ យុវជន​ដ៏​ខ្លាំង​ពូកែ​របស់​ពួក​គេ នឹង​ត្រូវ​ខ្មាំង​យក​ទៅ​សម្លាប់​នៅ​ទី​សត្ត‌ឃាត។ - នេះ​ជា​បន្ទូល​របស់​ស្តេច​ដែល មាន​នាម​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។


ចូរ​សម្លាប់​មេ‌ទ័ព​ទាំង​អស់​នៅ​ស្រុក​នោះ ដូច​គោ​ដែល​គេ​សម្លាប់​នៅ​ទី​សត្ត‌ឃាត! ពួក​គេ​មុខ​ជា​វេទនា​ពុំ‌ខាន ដ្បិត​ថ្ងៃ​ដែល​ពួក​គេ​ទទួល​ទារុណ‌កម្ម មក​ដល់​ហើយ។


ពួក​គេ​ដួល​ស្លាប់​នៅ​ក្នុង​ស្រុក​ខាល់ដេ អ្នក​ដែល​គេ​ចាក់​ទម្លុះ ត្រូវ​ស្លាប់​នៅ​តាម​ដង​ផ្លូវ ក្នុង​ក្រុង​បាប៊ី‌ឡូន


អ៊ីសា​សួរ​គាត់​ជា​លើក​ទី​បី​ថា៖ «ស៊ីម៉ូន កូន​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ»។ ពេត្រុស​ព្រួយ​ចិត្ដ​ណាស់ ព្រោះ​អ៊ីសា​សួរ​គាត់​ដល់​ទៅ​បី​លើក​ថា “អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ”​ដូច្នេះ។ លោក​ឆ្លើយ​តប​ទៅ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! លោក​ម្ចាស់​ជ្រាប​អ្វីៗ​សព្វ​គ្រប់​ទាំង​អស់ លោក​ម្ចាស់​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​ស្រឡាញ់​លោក​ម្ចាស់»។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «សុំ​ថែ​រក្សា​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង។


អ្នក​រាល់​គ្នា​រស់​នៅ​លើ​ផែនដី​នេះ​យ៉ាង​សម្បូណ៌​សប្បាយ ថ្កុំ‌ថ្កើង​រុង‌រឿង ហើយ​អ្នក​រាល់​គ្នា​បំពេញ​ចំណង់​ចិត្ដ​ខ្លួន​យ៉ាង​ឆ្អែត​ស្កប់​ស្កល់ ដូច​នៅ​ថ្ងៃ​ដែល​គេ​សម្លាប់​សត្វ។


រីឯ​អ្នក​ទាំង​នោះ​វិញ ពួក​គេ​ប្រៀប​បាន​នឹង​សត្វ​តិរច្ឆាន​ដែល​កើត​មក​សម្រាប់​តែ​ជាប់​អន្ទាក់ និង​ត្រូវ​វិនាស​អន្ដរាយ ពួក​គេ​នាំ​គ្នា​ជេរ​ប្រមាថ​អ្វីៗ​ដែល​គេ​ពុំ​ស្គាល់។ ពួក​គេ​មុខ​ជា​ត្រូវ​វិនាស​សូន្យ​ទៅ ដូច​សត្វ​តិរច្ឆាន​ដែរ។