ខ្ញុំបានប្រាប់ក្រុមលេវីឲ្យធ្វើពិធីជម្រះកាយ រួចមកយាមទ្វារនៅថ្ងៃឈប់សម្រាក ដើម្បីញែកថ្ងៃនោះជាថ្ងៃវិសុទ្ធ។ ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ ហេតុនេះ សូមនឹកចាំពីខ្ញុំ សូមអាណិតមេត្តាខ្ញុំ ដោយចិត្តសប្បុរសដ៏ធំធេងរបស់ទ្រង់។
ម៉ាឡាគី 3:17 - អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «នៅថ្ងៃដែលយើងបានកំណត់ទុក អ្នកទាំងនោះនឹងទៅជាប្រជារាស្ត្ររបស់យើង ពួកគេនឹងទៅជាប្រជារាស្ត្រដែលជា ចំណែកមត៌ករបស់យើងផ្ទាល់។ យើងនឹងត្រាប្រណីពួកគេ ដូចឪពុកត្រាប្រណីកូនដែលបម្រើឪពុក។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “នៅថ្ងៃដែលយើងរៀបចំកម្មសិទ្ធិដ៏មានតម្លៃ ពួកគេនឹងទៅជារបស់យើង ហើយយើងនឹងប្រណីដល់ពួកគេ ដូចដែលមនុស្សប្រណីដល់កូនរបស់ខ្លួន ដែលបម្រើខ្លួនដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «នៅថ្ងៃដែលយើងធ្វើការនេះ គេនឹងក្លាយជារបស់យើង គឺជារបស់យើងពិតប្រាកដ ហើយយើងនឹងប្រណីដល់គេ ដូចជាមនុស្សប្រណីដល់កូនខ្លួនដែរ គឺជាកូនដែលគោរពដល់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «នៅថ្ងៃដែលយើងបានកំណត់ទុក អ្នកទាំងនោះនឹងទៅជាប្រជារាស្ត្ររបស់យើង ពួកគេនឹងទៅជាប្រជារាស្ត្រដែលជា ចំណែកមត៌ករបស់យើងផ្ទាល់។ យើងនឹងត្រាប្រណីពួកគេ ដូចឪពុកត្រាប្រណីកូនដែលបម្រើឪពុក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលថា នៅថ្ងៃដែលអញធ្វើការនេះ នោះគេនឹងបានជារបស់ផងអញ គឺជារបស់ផងអញពិត ហើយអញនឹងប្រណីដល់គេ ដូចជាមនុស្សប្រណីដល់កូនខ្លួនដែរ គឺជាកូនដែលគោរពដល់ខ្លួនពិត |
ខ្ញុំបានប្រាប់ក្រុមលេវីឲ្យធ្វើពិធីជម្រះកាយ រួចមកយាមទ្វារនៅថ្ងៃឈប់សម្រាក ដើម្បីញែកថ្ងៃនោះជាថ្ងៃវិសុទ្ធ។ ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ ហេតុនេះ សូមនឹកចាំពីខ្ញុំ សូមអាណិតមេត្តាខ្ញុំ ដោយចិត្តសប្បុរសដ៏ធំធេងរបស់ទ្រង់។
អុលឡោះតាអាឡាបានជ្រើសរើសពូជពង្សរបស់យ៉ាកកូប ហើយទ្រង់យកជនជាតិអ៊ីស្រអែល ធ្វើជាប្រជាជនផ្ទាល់របស់ទ្រង់។
ឥឡូវនេះ ប្រសិនបើអ្នករាល់គ្នាស្តាប់តាមពាក្យរបស់យើង ប្រសិនបើអ្នករាល់គ្នាគោរពសម្ពន្ធមេត្រីរបស់យើង នោះអ្នករាល់គ្នានឹងទៅជាប្រជារាស្ត្ររបស់យើងផ្ទាល់ នៅក្នុងចំណោមជាតិសាសន៍ទាំងអស់ ដ្បិតផែនដីទាំងមូលជាកម្មសិទ្ធិរបស់យើង។
សូមទ្រង់មេត្តាលើកលែងទោសឲ្យពួកគេរួចពីបាបផង។ បើមិនដូច្នោះទេ សូមទ្រង់លុបឈ្មោះខ្ញុំ ចេញពីបញ្ជីឈ្មោះប្រជារាស្ត្ររបស់ទ្រង់ទៅ»។
ម្ចាស់ចិត្តរបស់ខ្ញុំ ជាគូស្នេហ៍របស់ខ្ញុំ ហើយខ្ញុំក៏ជាគូស្នេហ៍របស់បងដែរ បងឃ្វាលហ្វូងសត្វ នៅតាមដើមក្រវាន់។
នៅគ្រានោះ អុលឡោះតាអាឡានឹងធ្វើឲ្យពន្លកមួយលូតចេញមក ពន្លកនេះនាំជនជាតិអ៊ីស្រអែលដែលនៅសល់ពីស្លាប់ ឲ្យមានកិត្តិយស និងសិរីរុងរឿង ហើយដីនឹងបង្កើតភោគផលដែលនាំឲ្យពួកគេមានមោទនភាព និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ។
ជនជាតិអ៊ីស្រអែលជាកូនចៅ របស់យ៉ាកកូបអើយ ឥឡូវនេះ អុលឡោះតាអាឡាដែលបានបង្កើត និងសូនអ្នក ទ្រង់មានបន្ទូលថា៖ កុំភ័យខ្លាចអ្វីឡើយ ដ្បិតយើងបានលោះអ្នក យើងក៏បានហៅអ្នកចំឈ្មោះ ដើម្បីឲ្យអ្នកធ្វើជាប្រជាជនរបស់យើង។
អេប្រាអ៊ីមជាកូនសម្លាញ់ ជាកូនសំណព្វចិត្តរបស់យើង។ ពេលណាយើងគិតនឹងដាក់ទោសអេប្រាអ៊ីម យើងចេះតែនឹកឃើញគេជានិច្ច យើងខ្លោចចិត្តអាណិតគេ យើងស្រឡាញ់គេខ្លាំងណាស់» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
សម្ពន្ធមេត្រីថ្មី ដែលយើងនឹងចងជាមួយប្រជាជនអ៊ីស្រអែលនៅពេលខាងមុខ មានដូចតទៅ: យើងនឹងដាក់ហ៊ូកុំរបស់យើងនៅក្នុងជម្រៅចិត្តរបស់ពួកគេ យើងនឹងចារហ៊ូកុំនោះក្នុងចិត្តគំនិតរបស់ពួកគេ យើងនឹងធ្វើជាម្ចាស់របស់ពួកគេ ពួកគេធ្វើជាប្រជារាស្ត្ររបស់យើង - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
យើងបានដើរកាត់តាមនោះ ឃើញនាងពេញវ័យ ដល់ពេលមានគូស្រករហើយ យើងក៏លាតអាវធំរបស់យើងបិទបាំងរូបកាយនាង។ យើងបានសន្យាយ៉ាងឱឡារិក ហើយចងសម្ពន្ធមេត្រីជាមួយនាង ដើម្បីឲ្យនាងបានទៅជាភរិយារបស់យើង -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
មុនពេលអុលឡោះប្រកាសដាក់ទោស មុនពេលអ្នករាល់គ្នាត្រូវខ្ចាត់ខ្ចាយដូចចំបើង ប៉ើងតាមខ្យល់ និងមុនពេលអុលឡោះតាអាឡាធ្វើទោសអ្នករាល់គ្នា នៅថ្ងៃទ្រង់ខឹងយ៉ាងខ្លាំង!
យើងនឹងយកមួយភាគបីដែលនៅសេសសល់នេះទៅដាក់ក្នុងភ្លើង យើងនឹងបន្សុទ្ធពួកគេដូចបន្សុទ្ធប្រាក់ និងមាស។ ពួកគេនឹងអង្វររកយើង ហើយយើងនឹងឆ្លើយតបមកពួកគេវិញ។ យើងនឹងពោលថា: “អ្នកទាំងនេះជាប្រជាជនរបស់យើង” ហើយគេនឹងពោលថា: “អុលឡោះតាអាឡាជាម្ចាស់របស់ពួកយើង”»។
«ធម្មតា កូនតែងតែគោរពឪពុក ហើយអ្នកបម្រើតែងតែគោរពម្ចាស់របស់ខ្លួន។ ប្រសិនបើយើងជាឪពុកមែន ម្ដេចក៏មិនឃើញអ្នករាល់គ្នាគោរពយើង ក្នុងឋានៈជាឪពុក? ប្រសិនបើយើងជាម្ចាស់មែន ម្ដេចក៏មិនឃើញអ្នករាល់គ្នាគោរពយើង ក្នុងឋានៈជាម្ចាស់? - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។ រីឯអ្នករាល់គ្នា ដែលជាអ៊ីមុាំវិញ អ្នករាល់គ្នាមាក់ងាយនាមរបស់យើង តែអ្នករាល់គ្នាពោលថា “តើយើងខ្ញុំមាក់ងាយ នាមរបស់ទ្រង់ត្រង់ណា?”។
នៅថ្ងៃដែលយើងកំណត់ទុក អ្នករាល់គ្នានឹងដើរជាន់មនុស្សអាក្រក់ ពួកគេនឹងប្រៀបដូចជាផេះ នៅក្រោមបាតជើងរបស់អ្នករាល់គ្នា។ នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
ពេលនោះ ស្តេចនឹងនិយាយទៅកាន់អស់អ្នកនៅខាងស្ដាំគាត់ថា “អស់អ្នកដែលអុលឡោះជាបិតាខ្ញុំបានប្រទានពរអើយ! ចូរនាំគ្នាមកទទួលនគរដែលទ្រង់បានរៀបទុកឲ្យអ្នករាល់គ្នា តាំងពីកំណើតពិភពលោកមក
ឱអុលឡោះជាបិតាអើយ! ខ្ញុំចង់ឲ្យអស់អ្នកដែលទ្រង់ប្រទានមកខ្ញុំ បាននៅជាមួយខ្ញុំ ឯកន្លែងដែលខ្ញុំនៅនោះដែរ ដើម្បីឲ្យគេឃើញសិរីរុងរឿងដែលទ្រង់ប្រទានមកខ្ញុំ ព្រោះទ្រង់បានស្រឡាញ់ខ្ញុំ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ។
អុលឡោះពុំបានទុកបុត្រារបស់ទ្រង់ផ្ទាល់ទេ គឺអុលឡោះបានបញ្ជូនបុត្រានោះមកសម្រាប់យើងទាំងអស់គ្នា បើដូច្នេះ អុលឡោះមុខជាប្រណីសន្ដោសប្រទានអ្វីៗទាំងអស់ មកយើងរួមជាមួយបុត្រានោះដែរ។
ម្នាក់ៗតាមលំដាប់លំដោយ គឺអាល់ម៉ាហ្សៀសបានរស់ឡើងវិញមុនគេបង្អស់ បន្ទាប់មក អស់អ្នកដែលជាសិស្សរបស់អាល់ម៉ាហ្សៀសនឹងរស់ឡើងវិញ នៅពេលគាត់មកដល់។
ដ្បិតអុលឡោះបានបង់ថ្លៃយ៉ាងច្រើនលើសលប់ ដើម្បីលោះបងប្អូន។ ហេតុនេះចូរប្រើរូបកាយរបស់បងប្អូន ដើម្បីលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ។
យើងនឹងធ្វើជាឪពុករបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាក៏ធ្វើជាកូនប្រុសកូនស្រី របស់យើងដែរ»។ នេះជាបន្ទូលរបស់អុលឡោះជាអម្ចាស់ ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត។
អស់អ្នកដែលរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសាបានឆ្កាងតណ្ហា និងបំណងលោភលន់ផ្សេងៗរបស់និស្ស័យលោកីយ៍នោះចោលហើយ។
ដ្បិតអ្នកជាប្រជារាស្ត្របរិសុទ្ធរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បានជ្រើសរើសអ្នក ពីក្នុងចំណោមជាតិសាសន៍ទាំងអស់នៅលើផែនដី ឲ្យធ្វើជាប្រជារាស្ត្ររបស់ទ្រង់ផ្ទាល់»។
អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ចាត់ទុកអ្នកជាប្រជាជនដ៏វិសុទ្ធ។ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកបានជ្រើសរើសអ្នក ពីក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាននៅលើផែនដី ឲ្យធ្វើជាប្រជារាស្ត្ររបស់ទ្រង់ផ្ទាល់»។
អ៊ីសាបានលះបង់ជីវិតរបស់គាត់ផ្ទាល់សម្រាប់យើង ដើម្បីលោះយើងឲ្យរួចផុតពីអំពើទុច្ចរិតគ្រប់យ៉ាង និងជម្រះប្រជារាស្ដ្រមួយទុកសម្រាប់គាត់ផ្ទាល់ជាប្រជារាស្ដ្រដែលខ្នះខ្នែងប្រព្រឹត្ដអំពើល្អ។
រីឯបងប្អូនវិញបងប្អូនជាពូជសាសន៍ដែលទ្រង់បានជ្រើសរើស ជាក្រុមអ៊ីមុាំរបស់ស្តេច ជាជាតិសាសន៍បរិសុទ្ធ ជាប្រជារាស្ដ្រដែលអុលឡោះបានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ទ្រង់ ដើម្បីឲ្យបងប្អូនប្រកាសដំណឹងអំពីស្នាដៃដ៏អស្ចារ្យរបស់ទ្រង់ ដែលបានហៅបងប្អូនឲ្យចេញពីទីងងឹត មកកាន់ពន្លឺដ៏រុងរឿងរបស់ទ្រង់។