នៅពេលដែលអ៊ីប្រាំមានអាយុកៅសិបប្រាំបួនឆ្នាំ អុលឡោះតាអាឡាបានមកឲ្យអ៊ីប្រាំឃើញ ហើយមានបន្ទូលមកគាត់ថា៖ «យើងជាអុលឡោះជាម្ចាស់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ចូរអ្នករស់នៅក្នុងមាគ៌ារបស់យើង ឲ្យបានល្អឥតខ្ចោះទៅ។
មីកា 4:5 - អាល់គីតាប ជាតិសាសន៍ទាំងប៉ុន្មាននាំគ្នាដើរតាម ព្រះរបស់គេរៀងៗខ្លួន រីឯពួកយើងវិញ យើងនាំគ្នាដើរតាមអុលឡោះតាអាឡា ជាម្ចាស់របស់យើងជានិច្ច រហូតតរៀងទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះទោះបើអស់ទាំងសាសន៍ប្រព្រឹត្តតាមឈ្មោះ របស់ព្រះនៃគេរៀងខ្លួន គង់តែយើងរាល់គ្នានឹងប្រព្រឹត្តតាមព្រះនាម នៃព្រះយេហូវ៉ាជាព្រះរបស់យើងដរាបតទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជាតិសាសន៍ទាំងប៉ុន្មាននាំគ្នាដើរតាម ព្រះរបស់គេរៀងៗខ្លួន រីឯពួកយើងវិញ យើងនាំគ្នាដើរតាមព្រះអម្ចាស់ ជាព្រះរបស់យើងជានិច្ច រហូតតរៀងទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទោះបើអស់ទាំងសាសន៍ប្រព្រឹត្តតាមឈ្មោះរបស់ព្រះនៃគេរៀងខ្លួន គង់តែយើងរាល់គ្នានឹងប្រព្រឹត្តតាមព្រះនាមនៃព្រះយេហូវ៉ា ជាព្រះនៃយើង ជាដរាបរៀងតទៅវិញ។ |
នៅពេលដែលអ៊ីប្រាំមានអាយុកៅសិបប្រាំបួនឆ្នាំ អុលឡោះតាអាឡាបានមកឲ្យអ៊ីប្រាំឃើញ ហើយមានបន្ទូលមកគាត់ថា៖ «យើងជាអុលឡោះជាម្ចាស់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ចូរអ្នករស់នៅក្នុងមាគ៌ារបស់យើង ឲ្យបានល្អឥតខ្ចោះទៅ។
ប៉ុន្តែ ប្រជាជាតិនីមួយៗបានធ្វើរូបសំណាកព្រះរបស់ខ្លួន យកទៅតម្កល់ក្នុងកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដែលអ្នកស្រុកសាម៉ារីពីមុនបានសង់។ ប្រជាជាតិនីមួយៗធ្វើដូច្នេះ នៅតាមក្រុងនានាដែលពួកគេរស់នៅ។
រហូតដល់សព្វថ្ងៃ ពួកគេនៅតែប្រព្រឹត្តតាមទម្លាប់ដើមដដែល ពួកគេមិនប្រាកដជាគោរពកោតខ្លាចអុលឡោះតាអាឡា មិនប្រាកដជាប្រតិបត្តិតាមហ៊ូកុំ និងវិន័យរបស់ខ្លួន ហើយក៏មិនប្រាកដជាកាន់តាមហ៊ូកុំ និងបទបញ្ជាដែលអុលឡោះតាអាឡាបង្គាប់មកកូនចៅយ៉ាកកូប ដែលទ្រង់ប្រទានឈ្មោះថាអ៊ីស្រអែល ។
ឥឡូវនេះ ខ្ញុំដឹងច្បាស់ថា អុលឡោះតាអាឡាសង្គ្រោះ ស្តេចដែលទ្រង់បានចាក់ប្រេងតែងតាំង ទ្រង់ឆ្លើយតបនឹងស្តេច ពីទីសក្ការៈរបស់ទ្រង់នៅសូរ៉កា គឺទ្រង់ប្រទានឲ្យស្តេចមានជ័យជំនះ ដោយសារអំណាចដ៏ខ្លាំងពូកែរបស់ទ្រង់ ។
«អុលឡោះពិតជាម្ចាសរបស់យើង អស់កល្បជានិច្ច ហើយទ្រង់ជាម្ចាស់ដឹកនាំយើង ជាអង្វែងតរៀងទៅដែរ»។
អុលឡោះតាអាឡា ជាម្ចាស់អើយ! ដោយសារទ្រង់ជួយ ខ្ញុំនឹងចូលមកក្នុងដំណាក់ ខ្ញុំនឹងរំលឹកពីសេចក្ដីសុចរិត របស់ទ្រង់តែមួយប៉ុណ្ណោះ។
ឱអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំអើយ! ក្រៅពីទ្រង់ យើងខ្ញុំធ្លាប់មានម្ចាស់ជាច្រើន ត្រួតត្រាលើយើងខ្ញុំ ប៉ុន្តែ មានតែនាមទ្រង់មួយប៉ុណ្ណោះ ដែលយើងខ្ញុំចង់គោរពបម្រើ។
ឱអុលឡោះតាអាឡាអើយ! យើងខ្ញុំផ្ញើជីវិតលើទ្រង់ យើងខ្ញុំដើរតាមមាគ៌ា ដែលទ្រង់បានត្រួសត្រាយទុក ចិត្តយើងខ្ញុំប្រាថ្នាចង់តែថ្លែងអំពីនាម របស់ទ្រង់ប៉ុណ្ណោះ។
យើងនឹងចងសម្ពន្ធមេត្រីមួយដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយពួកគេ។ យើងនឹងមិនបែរចេញពីពួកគេទៀតទេ យើងនឹងផ្ដល់សេចក្ដីសុខឲ្យពួកគេរហូត យើងនឹងឲ្យពួកគេកោតខ្លាចយើងដោយចិត្តស្មោះ ដើម្បីកុំឲ្យពួកគេងាកចេញពីយើង។
យើងនឹងពង្រឹងកម្លាំងប្រជារាស្ត្ររបស់យើង ពួកគេនឹងធ្វើដំណើរទៅមុខក្នុងនាមយើង» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ដូច្នេះ ចូរស្តាប់បង្គាប់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ហើយប្រតិបត្តិតាមបទបញ្ជា និងហ៊ូកុំរបស់អុលឡោះដែលខ្ញុំប្រគល់ឲ្យនៅថ្ងៃនេះ»។
ដូច្នេះ បើបងប្អូនបានទទួលអាល់ម៉ាហ្សៀសអ៊ីសាទុកជាអម្ចាស់យ៉ាងណាហើយ ចូររស់នៅរួមជាមួយគាត់យ៉ាងនោះតទៅទៀតទៅ។
ការអ្វីក៏ដោយដែលបងប្អូនធ្វើ ទោះជាពាក្យសំដី ឬកាយវិការក្ដី ត្រូវធ្វើក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ទាំងអស់ ទាំងអរគុណអុលឡោះជាបិតា តាមរយៈអ៊ីសាផង។
ប៉ុន្តែ បើអ្នករាល់គ្នាមិនពេញចិត្តគោរពបម្រើអុលឡោះតាអាឡាទេ ចូរជ្រើសរើសយកព្រះណាមួយ ដែលអ្នករាល់គ្នាពេញចិត្តនឹងគោរពបម្រើនៅថ្ងៃនេះទៅ គឺមានព្រះដែលបុព្វបុរសរបស់អ្នករាល់គ្នាធ្លាប់គោរពបម្រើនៅខាងនាយទន្លេអឺប្រាត ឬព្រះរបស់ជនជាតិអាម៉ូរី នៅក្នុងស្រុកដែលអ្នករាល់គ្នាស្នាក់នៅនេះជាដើម។ រីឯខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំវិញ យើងនឹងគោរពបម្រើអុលឡោះតាអាឡា»។