នៅគ្រានោះ ស្តេចស៊ូឡៃម៉ានបានសង់កន្លែងសក្ការៈមួយនៅលើភ្នំ ដែលនៅទល់មុខក្រុងយេរូសាឡឹម ជូនព្រះកេមូស ជាព្រះគួរស្អប់ខ្ពើមរបស់ជនជាតិម៉ូអាប់ និងព្រះម៉ូឡុក ជាព្រះគួរស្អប់ខ្ពើមរបស់ជនជាតិអាំម៉ូន។
មីកា 1:5 - អាល់គីតាប ហេតុការណ៍ទាំងនេះកើតមាន ព្រោះតែអំពើទុច្ចរិតរបស់ពូជពង្សយ៉ាកកូប និងអំពើបាបរបស់ពូជពង្សអ៊ីស្រអែល។ តើនរណានាំឲ្យកូនចៅ របស់យ៉ាកកូបប្រព្រឹត្តអំពើទុច្ចរិត? គឺក្រុងសាម៉ារី! តើនរណានាំឲ្យយូដាគោរព ព្រះក្លែងក្លាយនៅតាមទីខ្ពស់? គឺក្រុងយេរូសាឡឹម! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះគឺដោយព្រោះអំពើរំលងរបស់ពួកយ៉ាកុប និងអំពើបាបរបស់ពួកវង្សអ៊ីស្រាអែល អំពើរំលងរបស់ពួកយ៉ាកុបនោះជាអ្វី? តើមិនមែនជាក្រុងសាម៉ារីទេឬ? ហើយអស់ទាំងទីខ្ពស់របស់ពួកយូដាជាអ្វី? តើមិនមែនជាក្រុងយេរូសាឡិមទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុការណ៍ទាំងនេះកើតមាន ព្រោះតែអំពើទុច្ចរិតរបស់ពូជពង្សលោកយ៉ាកុប និងអំពើបាបរបស់ពូជពង្សអ៊ីស្រាអែល។ តើនរណានាំឲ្យកូនចៅ របស់លោកយ៉ាកុបប្រព្រឹត្តអំពើទុច្ចរិត? គឺក្រុងសាម៉ារី! តើនរណានាំឲ្យយូដាគោរព ព្រះក្លែងក្លាយនៅតាមទីខ្ពស់? គឺក្រុងយេរូសាឡឹម! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះគឺដោយព្រោះអំពើរំលងរបស់ពួកយ៉ាកុប នឹងអំពើបាបរបស់ពួកវង្សអ៊ីស្រាអែល អំពើរំលងរបស់ពួកយ៉ាកុបនោះជាអ្វី តើមិនមែនជាក្រុងសាម៉ារីទេឬអ្វី ហើយអស់ទាំងទីខ្ពស់របស់ពួកយូដាជាអ្វី តើមិនមែនជាក្រុងយេរូសាឡិមទេឬអី |
នៅគ្រានោះ ស្តេចស៊ូឡៃម៉ានបានសង់កន្លែងសក្ការៈមួយនៅលើភ្នំ ដែលនៅទល់មុខក្រុងយេរូសាឡឹម ជូនព្រះកេមូស ជាព្រះគួរស្អប់ខ្ពើមរបស់ជនជាតិម៉ូអាប់ និងព្រះម៉ូឡុក ជាព្រះគួរស្អប់ខ្ពើមរបស់ជនជាតិអាំម៉ូន។
ដ្បិតបន្ទូលដែលគាត់ប្រកាស ក្នុងនាមអុលឡោះតាអាឡាប្រឆាំងនឹងអាសនៈនៅបេតអែល ព្រមទាំងកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ ក្នុងក្រុងនានានៃស្រុកសាម៉ារី មុខជាសម្រេចពុំខាន»។
រួចស្តេចទិញភ្នំសាម៉ារីពីលោកសេមើរ តម្លៃប្រាក់មួយពាន់ប្រាំបីរយតម្លឹង។ ស្តេចសង់ក្រុងមួយនៅលើភ្នំនោះ ហើយដាក់ឈ្មោះថា ក្រុងសាម៉ារី តាមឈ្មោះរបស់លោកសេមើរជាម្ចាស់ភ្នំនេះ។
នៅឆ្នាំទីប្រាំបីនៃរជ្ជកាលរបស់ស្តេច ក្នុងគ្រាដែលស្តេចនៅក្មេងនៅឡើយ ស្តេចយ៉ូសៀសចាប់ផ្តើមស្វែងរកអុលឡោះជាម្ចាស់របស់ស្តេចទតជាអយ្យកោ។ នៅឆ្នាំទីដប់ពីរ ស្តេចលុបបំបាត់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ ព្រមទាំងបង្គោលរបស់ព្រះអាសេរ៉ា រូបបដិមា និងរូបចម្លាក់ឯទៀតៗដែលគេសិតធ្វើ ឲ្យអស់ពីស្រុកយូដា និងក្រុងយេរូសាឡឹម។
គេបានរំលំអាសនៈរបស់ព្រះបាលនៅចំពោះស្តេច ហើយកំទេចស្កាកសម្រាប់ដុតគ្រឿងក្រអូប ដែលស្ថិតនៅលើនោះផង។ គាត់បានបំបាក់បង្គោលរបស់ព្រះអាសេរ៉ា ព្រមទាំងកំទេចរូបបដិមា និងរូបចម្លាក់ឯទៀតៗដែលគេសិតធ្វើ ឲ្យក្លាយទៅជាធូលី រួចយកទៅចាក់លើផ្នូររបស់អស់អ្នកដែលបានធ្វើយញ្ញបូជានៅមុខរូបទាំងនោះ។
ក្រុងសាម៉ារីជារាជធានីរបស់ស្រុកអេប្រាអ៊ីម ស្ដេចពេកាជាម្ចាស់របស់ក្រុងសាម៉ារី។ ប្រសិនបើអ្នករាល់គ្នាមិនផ្ញើជីវិតលើយើង យ៉ាងខ្ជាប់ខ្ជួនទេនោះ អ្នករាល់គ្នាមិនអាចនៅស្ថិតស្ថេរ យ៉ាងខ្ជាប់ខ្ជួនបានឡើយ”»។
អ្នកជួបទុក្ខវេទនាបែបនេះ មកពីអ្នកបោះបង់ អុលឡោះតាអាឡាជាម្ចាស់របស់អ្នក ក្នុងពេលដែលទ្រង់កំពុងដឹកនាំអ្នក។
ចូរឲ្យអំពើអាក្រក់របស់អ្នកដាក់ទោសអ្នក ចូរឲ្យអំពើក្បត់របស់អ្នកផ្តន្ទាអ្នក។ ដូច្នេះ អ្នកនឹងដឹងច្បាស់ថា ការបោះបង់ និងការមិនគោរពកោតខ្លាចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នាំឲ្យអ្នករងទុក្ខវេទនាដ៏ជូរចត់។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាអម្ចាស់ នៃពិភពទាំងមូល។
នៅក្រុងសាម៉ារី យើងបានឃើញពួកណាពី ប្រព្រឹត្តអំពើដ៏អាស្រូវ គឺពួកគេនាំគ្នាទាយក្នុងនាមព្រះបាល ពួកគេនាំអ៊ីស្រអែលជាប្រជារាស្ត្ររបស់យើង ឲ្យវង្វេង។
រីឯនៅក្រុងយេរូសាឡឹមវិញ យើងឃើញអំពើគួរឲ្យស្អប់ខ្ពើម គឺពួកគេប្រព្រឹត្តអំពើផិតក្បត់ ពួកគេនិយមការកុហក ពួកគេលើកទឹកចិត្តអ្នកប្រព្រឹត្តអំពើអាក្រក់ ដូច្នេះ គ្មាននរណាអាចងាកចេញពីផ្លូវអាក្រក់ របស់ខ្លួនបានឡើយ។ ចំពោះយើង ពួកគេទាំងអស់គ្នាប្រៀបដូចជា អ្នកក្រុងសូដុម ហើយអ្នកក្រុងយេរូសាឡឹមក៏ប្រៀបដូចជា អ្នកក្រុងកូម៉ូរ៉ាដែរ។
ហេតុការណ៍ដែលកើតមានដល់អ្នក ជាលទ្ធផលនៃគំនិត និងអំពើអាក្រក់របស់អ្នក ទុក្ខវេទនានេះធ្វើឲ្យអ្នកឈឺចាប់ រហូតដល់ជម្រៅចិត្ត»។
កំហុសរបស់អ្នករាល់គ្នាធ្វើឲ្យ ធាតុអាកាសប្រែប្រួល អំពើបាបរបស់អ្នករាល់គ្នាធ្វើឲ្យ អ្នករាល់គ្នាបាត់បង់ពរទាំងនោះ។
ផែនដីអើយ ចូរស្ដាប់! យើងនឹងធ្វើឲ្យ ប្រជារាស្ត្រនេះរងទុក្ខវេទនា ដែលជាលទ្ធផលនៃគំនិតអាក្រក់របស់ពួកគេ ដ្បិតពួកគេពុំបានត្រងត្រាប់ ស្ដាប់ពាក្យរបស់យើងទេ ពួកគេក៏មើលងាយហ៊ូកុំរបស់យើងដែរ។
យើងខ្ញុំបាត់បង់កិត្តិយស យើងខ្ញុំត្រូវវេទនា ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាប!
បងស្រីរបស់នាងគឺសាម៉ារី ដែលស្ថិតនៅខាងជើង ព្រមទាំងស្រុកភូមិជុំវិញ។ ប្អូនស្រីរបស់នាងគឺសូដុម ដែលស្ថិតនៅខាងត្បូង ព្រមទាំងស្រុកភូមិជុំវិញ។
គឺនៅពេលយើងចង់ប្រោស អ៊ីស្រអែលឲ្យបានជា នោះកំហុសរបស់អេប្រាអ៊ីម និងអំពើទុច្ចរិត របស់សាម៉ារី មុខជាលេចចេញមក ដ្បិតពួកគេបោកប្រាស់គ្នាទៅវិញទៅមក ខាងក្នុងមានចោរលួច ខាងក្រៅមានចោរប្លន់។
អស់អ្នកដែលរស់ដោយឥតកង្វល់ នៅក្រុងស៊ីយ៉ូន និងអស់អ្នកដែលរស់យ៉ាងសុខស្រួល នៅលើភ្នំសាម៉ារីអើយ អ្នករាល់គ្នាមុខជាត្រូវវេទនាពុំខាន! អ្នករាល់គ្នាជាប្រមុខនៃប្រជាជាតិដ៏សំខាន់ ជាងគេក្នុងចំណោមប្រជាជាតិទាំងឡាយ ពូជពង្សអ៊ីស្រអែលយកអ្នករាល់គ្នា ធ្វើជាបង្អែក។
កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗរបស់ពួកគេ នឹងត្រូវខ្ទេចខ្ទី ហើយកន្លែងដ៏សក្ការៈផ្សេងៗរបស់អ៊ីស្រអែល ក៏នឹងត្រូវវិនាសដែរ។ យើងនឹងប្រហារក្រុមគ្រួសារ របស់ស្ដេចយេរ៉ូបោម ដោយមុខដាវ»។
អ្នកណាស្បថក្នុងនាមព្រះក្លែងក្លាយ នៅក្រុងសាម៉ារីថា: “ខ្ញុំសូមស្បថ ដោយយកជីវិត របស់ព្រះនៅក្រុងដាន់ជាសាក្សី” “ខ្ញុំសូមស្បថ ដោយយក ព្រះនៅបៀរសេបាជាសាក្សី” អ្នកនោះមុខជាដួលស្លាប់ ក្រោកឡើងវិញមិនរួចឡើយ។»
អ្នកក្រុងឡាគីសអើយ ចូរទឹមរទេះសេះទៅ! អ្នកបាននាំអាទិ៍ប្រជាជនក្រុងស៊ីយ៉ូន ឲ្យប្រព្រឹត្តអំពើបាប ដ្បិតអំពើទុច្ចរិតរបស់អ៊ីស្រអែល ចាប់ផ្ដើមឡើងនៅក្នុងក្រុងរបស់អ្នក។