Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 5:25 - អាល់គីតាប

25 កំហុស​របស់​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ ធាតុ​អាកាស​ប្រែ‌ប្រួល អំពើ​បាប​របស់​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ អ្នក​រាល់​គ្នា​បាត់​បង់​ពរ​ទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 អំពើ​ទុច្ចរិត​របស់​អ្នក​រាល់​គ្នា​បាន​បង្វែរ​ការ​ទាំង​នោះ​ចេញ ហើយ​អំពើ​បាប​របស់​អ្នក បាន​បង្ខាំង​សេចក្ដី​ល្អ​ចេញ​ពី​អ្នក​រាល់​គ្នា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 កំហុស​របស់​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ ធាតុ​អាកាស​ប្រែ‌ប្រួល អំពើ​បាប​របស់​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ អ្នក​រាល់​គ្នា​បាត់​បង់​ពរ​ទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 អំពើ​ទុច្ចរិត​របស់​ឯង​រាល់​គ្នា​បាន​បង្វែរ​ការ​ទាំង​នោះ​ចេញ ហើយ​អំពើ​បាប​របស់​ឯង បាន​បង្ខាំង​សេចក្ដី​ល្អ ចេញ​ពី​ឯង​រាល់​គ្នា​ដែរ

សូមមើលជំពូក ចម្លង




យេរេមា 5:25
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ខ្លះ​ទៅ​ជា​ល្ងី‌ល្ងើ ព្រោះ​តែ​អំពើ​បាប និង​កំហុស​ដែល​គេ​បាន​ប្រព្រឹត្ត បណ្ដាល​ឲ្យ​គេ​រង​ទុក្ខ​វេទនា។


ទ្រង់​ឲ្យ​ទឹក​ដី​ដែល​មាន​ជី‌ជាតិ ក្លាយ​ទៅ​ជា​ទឹក​ដី​ដែល​មាន​សុទ្ធ​តែ​អំបិល ព្រោះ​តែ​គំនិត​អាក្រក់​របស់​អ្នក​ស្រុក​នោះ។


តាម​ពិត គឺ​អំពើ​អាក្រក់​របស់​អ្នក​រាល់​គ្នា​ទេ​តើ ដែល​ខណ្ឌ​អ្នក​រាល់​គ្នា​ពី​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា អំពើ​បាប​របស់​អ្នក​រាល់​គ្នា ធ្វើ​ឲ្យ​ទ្រង់​លាក់​មុខ មិន​ព្រម​ស្ដាប់​ឮ​ពាក្យ​របស់​អ្នក​រាល់​គ្នា


នេះ​ជា​សេចក្ដី​ដែលអុលឡោះ‌តាអាឡា មាន​បន្ទូល​មក​កាន់ យេរេមា​នៅ​គ្រារាំង​ស្ងួត។


ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ យើង​ខ្ញុំ​មាន​កំហុស​ធ្ងន់​ណាស់ សូម​អាណិត​មេត្តា​ដល់​យើង​ខ្ញុំ​ផង ដោយ​យល់​ដល់​នាម​របស់​ទ្រង់! យើង​ខ្ញុំ​បាន​ក្បត់​ទ្រង់​ជា​ច្រើន​ដង យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ទ្រង់។


ហេតុ​នេះ​ហើយ​បាន​ជា​យើង​មិន​ព្រម​ឲ្យ មាន​រលឹម និង​មាន​ភ្លៀង​ធ្លាក់​ទាល់​តែ​សោះ ប៉ុន្តែ អ្នក​នៅ​តែ​ចចេស​ផិត​ក្បត់​ត​ទៅ​ទៀត អ្នក​មិន​ព្រម​ទទួល​សារភាព​កំហុស​ទេ។


ហេតុ‌ការណ៍​ដែល​កើត​មាន​ដល់​អ្នក ជា​លទ្ធ‌ផល​នៃ​គំនិត និង​អំពើ​អាក្រក់​របស់​អ្នក ទុក្ខ​វេទនា​នេះ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់ រហូត​ដល់​ជម្រៅ​ចិត្ត»។


ទោះ​បី​មនុស្ស​ម្នាក់ៗ​ប្រព្រឹត្ត​អំពើ​បាប​ក្ដី ក៏​ទ្រង់​ទុក​ឲ្យ​គេ​នៅ​រស់​ដដែល ដូច្នេះ ហេតុ​អ្វី​បាន​ជា​នាំ​គ្នា​រអ៊ូ‌រទាំ!


ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន​អើយ អ្នក​ទទួល​ទោស​ដល់​កំរិត​ហើយ គ្មាន​នរណា​កៀរ​អ្នក​យក​ទៅ​ជា​ឈ្លើយ​ទៀត​ទេ រីឯ​ប្រជា‌ជន​ស្រុក​អេដុម​វិញ អុលឡោះ​នឹង​ធ្វើ​ទណ្ឌ‌កម្ម​ពួក​គេ ស្រប​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត គឺ​ទ្រង់​លាត​ត្រដាង​អំពើ​បាប​របស់​ពួក​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម