២ របាក្សត្រ 34:4 - អាល់គីតាប4 គេបានរំលំអាសនៈរបស់ព្រះបាលនៅចំពោះស្តេច ហើយកំទេចស្កាកសម្រាប់ដុតគ្រឿងក្រអូប ដែលស្ថិតនៅលើនោះផង។ គាត់បានបំបាក់បង្គោលរបស់ព្រះអាសេរ៉ា ព្រមទាំងកំទេចរូបបដិមា និងរូបចម្លាក់ឯទៀតៗដែលគេសិតធ្វើ ឲ្យក្លាយទៅជាធូលី រួចយកទៅចាក់លើផ្នូររបស់អស់អ្នកដែលបានធ្វើយញ្ញបូជានៅមុខរូបទាំងនោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 គេក៏បំបាក់បំបែកអាសនាព្រះបាលនៅចំពោះទ្រង់ ក៏កាប់រំលំរូបព្រះអាទិត្យដែលនៅខ្ពស់ពីលើគេ ព្រមទាំងបង្គោលសក្ការៈ រូបឆ្លាក់ និងរូបសិតទាំងប៉ុន្មានផង ហើយកិនកម្ទេចជាផង់ធូលី រួចរោយរុះលើផ្នូរខ្មោចរបស់ពួកអ្នកដែលបានថ្វាយយញ្ញបូជាដល់ព្រះទាំងនោះ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 គេបានរំលំអាសនៈរបស់ព្រះបាលនៅចំពោះព្រះភ័ក្ត្រស្ដេច ហើយកម្ទេចស្កាកសម្រាប់ដុតគ្រឿងក្រអូប ដែលស្ថិតនៅលើនោះផង។ ស្ដេចបានបំបាក់បង្គោលរបស់ព្រះអាសេរ៉ា ព្រមទាំងកម្ទេចរូបបដិមា និងរូបចម្លាក់ឯទៀតៗដែលគេសិតធ្វើ ឲ្យក្លាយទៅជាធូលី រួចយកទៅចាក់លើផ្នូររបស់អស់អ្នកដែលបានធ្វើយញ្ញបូជានៅមុខរូបទាំងនោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 គេក៏បំបាក់បំបែកអាសនាព្រះបាល នៅចំពោះទ្រង់ ក៏កាប់រំលំរូបព្រះអាទិត្យដែលនៅខ្ពស់ពីលើគេ ព្រមទាំងរូបព្រះ រូបឆ្លាក់ នឹងរូបសិតទាំងប៉ុន្មានផង ហើយកិនកំទេចជាផង់ធូលី រួចរោយរុះលើផ្នូរខ្មោចរបស់ពួកអ្នកដែលបានថ្វាយយញ្ញបូជាដល់ព្រះទាំងនោះ សូមមើលជំពូក |
គាត់ស្រែកប្រឆាំងនឹងអាសនៈ ដោយប្រកាសបន្ទូលរបស់អុលឡោះតាអាឡាដូចតទៅ៖ «អាសនៈអើយ! អាសនៈ! អុលឡោះតាអាឡាមានបន្ទូលថា: នៅក្នុងពូជពង្សរបស់ស្តេចទតនឹងមានកូនប្រុសម្នាក់កើតមក កូននោះ មានឈ្មោះថា យ៉ូសៀស។ យ៉ូសៀសនឹងយកពួកបូជាចារ្យនៃកន្លែងសក្ការៈ តាមទួលខ្ពស់ៗមកបូជានៅលើអាសនៈ គឺពួកបូជាចារ្យដែលធ្លាប់ដុតគ្រឿងក្រអូបនៅលើអាសនៈនេះ។ គេក៏យកឆ្អឹងរបស់មនុស្ស មកដុតនៅលើអាសនៈនេះដែរ»។
លុះធ្វើពិធីបុណ្យចប់សព្វគ្រប់ហើយ ជនជាតិអ៊ីស្រអែលទាំងអស់ ដែលបានមកចូលរួម នាំគ្នាចេញទៅតាមក្រុងនានាក្នុងស្រុកយូដា ហើយកំទេចស្តូប រំលំបង្គោលរបស់ព្រះអាសេរ៉ា បំផ្លាញកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ និងអាសនៈទាំងឡាយដែលមាននៅក្នុងទឹកដីយូដា និងពុនយ៉ាមីនទាំងមូល ព្រមទាំងទឹកដីអេប្រាអ៊ីម និងម៉ាណាសេ។ បន្ទាប់មកជនជាតិអ៊ីស្រអែលទាំងអស់ វិលត្រឡប់ទៅកាន់ទីលំនៅរបស់ខ្លួន តាមក្រុងនានាវិញ។
ស្តេចយ៉ូសៀសបានកំចាត់រូបព្រះគួរស្អប់ខ្ពើមរបស់សាសន៍ដទៃ ចេញពីទឹកដីអ៊ីស្រអែលទាំងមូល។ ស្តេចបង្គាប់ប្រជាជនទាំងអស់ ដែលរស់នៅស្រុកអ៊ីស្រអែល ឲ្យគោរពបម្រើតែអុលឡោះតាអាឡា ជាម្ចាស់របស់ខ្លួនប៉ុណ្ណោះ។ ក្នុងអំឡុងពេលដែលស្តេចនៅមានអាយុ ពួកគេពុំបានបែកចិត្តចេញពីអុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់ខ្លួនឡើយ។