Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




មីកា 1:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 នេះ​គឺ​ដោយ​ព្រោះ​អំពើ​រំលង​របស់​ពួក​យ៉ាកុប នឹង​អំពើ​បាប​របស់​ពួក​វង្ស​អ៊ីស្រាអែល អំពើ​រំលង​របស់​ពួក​យ៉ាកុប​នោះ​ជា​អ្វី តើ​មិន​មែន​ជា​ក្រុង​សាម៉ារី​ទេ​ឬ​អ្វី ហើយ​អស់​ទាំង​ទី​ខ្ពស់​របស់​ពួក​យូដា​ជា​អ្វី តើ​មិន​មែន​ជា​ក្រុង​យេរូ‌សាឡិម​ទេ​ឬ​អី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 នេះ​គឺ​ដោយ​ព្រោះ​អំពើ​រំលង​របស់​ពួក​យ៉ាកុប និង​អំពើ​បាប​របស់​ពួក​វង្ស​អ៊ីស្រា‌អែល អំពើ​រំលង​របស់​ពួក​យ៉ាកុប​នោះ​ជា​អ្វី? តើ​មិន​មែន​ជា​ក្រុង​សាម៉ារី​ទេ​ឬ? ហើយ​អស់​ទាំង​ទី​ខ្ពស់​របស់​ពួក​យូដា​ជា​អ្វី? តើ​មិន​មែន​ជា​ក្រុង​យេរូ‌សាឡិម​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ហេតុ‌ការណ៍​ទាំង​នេះ​កើត​មាន ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​ពូជ‌ពង្ស​លោក​យ៉ាកុប និង​អំពើ​បាប​របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល។ តើ​នរណា​នាំ​ឲ្យ​កូន​ចៅ របស់​លោក​យ៉ាកុប​ប្រព្រឹត្ត​អំពើ​ទុច្ចរិត? គឺ​ក្រុង​សាម៉ារី! តើ​នរណា​នាំ​ឲ្យ​យូដា​គោរព ព្រះ​ក្លែង‌ក្លាយ​នៅ​តាម​ទី​ខ្ពស់? គឺ​ក្រុង​យេរូ‌សាឡឹម!

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ហេតុ‌ការណ៍​ទាំង​នេះ​កើត​មាន ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​ពូជ‌ពង្ស​យ៉ាកកូប និង​អំពើ​បាប​របស់​ពូជ‌ពង្ស​អ៊ីស្រ‌អែល។ តើ​នរណា​នាំ​ឲ្យ​កូន​ចៅ របស់​យ៉ាកកូប​ប្រព្រឹត្ត​អំពើ​ទុច្ចរិត? គឺ​ក្រុង​សាម៉ារី! តើ​នរណា​នាំ​ឲ្យ​យូដា​គោរព ព្រះ​ក្លែង‌ក្លាយ​នៅ​តាម​ទី​ខ្ពស់? គឺ​ក្រុង​យេរូ‌សាឡឹម!

សូមមើលជំពូក ចម្លង




មីកា 1:5
30 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះសាឡូម៉ូន​ទ្រង់​ក៏​ធ្វើ​កន្លែង សំរាប់​ថ្វាយ‌បង្គំ​ដល់​ព្រះ​កេម៉ូស ជា​សេចក្ដី​គួរ​ខ្ពើម​របស់​ពួក​ម៉ូអាប់ នៅ​លើ​ទី​ខ្ពស់​១ ដែល​ជា​ភ្នំ​នៅ​ទល់​មុខ​នឹង​ក្រុង​យេរូ‌សាឡិម នឹង​សំរាប់​ព្រះ​ម៉ូឡុក ជា​សេចក្ដី​គួរ​ខ្ពើម​របស់​ពួក​កូន​ចៅ​អាំម៉ូន​ដែរ


ពី​ព្រោះ​ពាក្យ​ដែល​គាត់​បាន​ស្រែក ដោយ​នូវ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ទាស់​នឹង​អាសនា​នៅ​ក្រុង​បេត-អែល ហើយ​ទាស់​នឹង​អស់​ទាំង​វិហារ​នៅ​ទី​ខ្ពស់ ដែល​នៅ​ក្នុង​ក្រុង​ស្រុក​សាម៉ារី​ទាំង​ប៉ុន្មាន នោះ​នឹង​កើត​មក​ជា​ពិត។


រួច​ទ្រង់​ទិញ​ភ្នំ​សាម៉ារី​ពី​សេមើរ ដំឡៃ​២​ហាប​ប្រាក់ ទ្រង់​ក៏​សង់​ទី​ក្រុង​នៅ​លើ​ភ្នំ​នោះ ឲ្យ​ឈ្មោះ​ថា សាម៉ារី តាម​ឈ្មោះ​សេមើរ​ជា​ម្ចាស់​ភ្នំ


ដ្បិត​នៅ​ឆ្នាំ​ទី​៨​ក្នុង​រាជ្យ​ទ្រង់ កាល​ទ្រង់​នៅ​ក្មេង​នៅ​ឡើយ នោះ​ទ្រង់​ក៏​ចាប់​តាំង​ស្វែង​រក​តាម​ព្រះ​នៃ​ដាវីឌ ជា​ឰយុកោ​ទ្រង់ លុះ​ដល់​ឆ្នាំ​ទី​១២ នោះ​ទ្រង់​ផ្តើម​ជំរះ​សំអាត​ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម ឲ្យ​រួច​ពី​អស់​ទាំង​ទី​ខ្ពស់ រូប​ព្រះ រូប​ឆ្លាក់ នឹង​រូប​សិត​ទាំង​ប៉ុន្មាន​ចេញ


គេ​ក៏​បំបាក់​បំបែក​អាសនា​ព្រះ‌បាល នៅ​ចំពោះ​ទ្រង់ ក៏​កាប់​រំលំ​រូប​ព្រះ‌អាទិត្យ​ដែល​នៅ​ខ្ពស់​ពី​លើ​គេ ព្រម​ទាំង​រូប​ព្រះ រូប​ឆ្លាក់ នឹង​រូប​សិត​ទាំង​ប៉ុន្មាន​ផង ហើយ​កិន​កំទេច​ជា​ផង់​ធូលី រួច​រោយ​រុះ​លើ​ផ្នូរ​ខ្មោច​របស់​ពួក​អ្នក​ដែល​បាន​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​ទាំង​នោះ


ឯ​ក្បាល​របស់​ពួក​អេប្រា‌អិម គឺ​ក្រុង​សាម៉ារី ហើយ​ក្បាល​របស់​ក្រុង​សាម៉ារី គឺ​ជា​កូន​រេម៉ាលា​នេះ​ហើយ បើ‌សិន​ជា​ឯង​មិន​ព្រម​ជឿ​ទេ នោះ​ប្រាកដ​ជា​ឯង​មិន​បាន​តាំង​នៅ​ជាប់​ឡើយ។


តើ​ឯង​មិន​បាន​នាំ​ការ​នេះ​មក​លើ​ខ្លួន​ឯង​ទេ​ឬ​អី ដោយ​ឯង​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ក្នុង​កាល​ដែល​ទ្រង់​កំពុង​តែ​នាំ​ឯង​តាម​ផ្លូវ​នោះ


អំពើ​ទុច្ចរិត​របស់​ឯង នឹង​វាយ‌ផ្ចាល​ឯង ហើយ​ការ​រា‌ថយ​របស់​ឯង នឹង​ស្តី​បន្ទោស​ឯង​វិញ ដូច្នេះ ចូរ​ពិចារណា ហើយ​ដឹង​ថា ការ​ដែល​ឯង​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ឥត​មាន​ចិត្ត​កោត‌ខ្លាច​ដល់​អញ​នៅ​ក្នុង​ខ្លួន នោះ​ជា​ការ​អាក្រក់ ក៏​ជូរ​ចត់​ណាស់​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


អញ​បាន​ឃើញ​សេចក្ដី​ចំកួត​ក្នុង​ពួក​ហោរា នៅ​ក្រុង​សាម៉ារី​ដែរ គេ​ទាយ​ទំនាយ​ដោយ‌សារ​ព្រះ‌បាល ក៏​នាំ​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​អញ​ឲ្យ​វង្វេង​ដែរ


ឯ​ក្នុង​ពួក​ហោរា​នៅ​ក្រុង​យេរូ‌សាឡិម នោះ​អញ​ក៏​ឃើញ​មាន​សេចក្ដី​គួរ​ស្បើម​ណាស់​ដែរ គេ​ប្រព្រឹត្ត​សេចក្ដី​កំផិត ហើយ​ដើរ​តាម​តែ​សេចក្ដី​កំភូត​ទទេ គេ​ចំរើន​កំឡាំង​ដៃ​នៃ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ដល់‌ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​មួយ​វិល​ត្រឡប់​ពី​អំពើ​អាក្រក់​របស់​ខ្លួន​ឡើយ គេ​បាន​ត្រឡប់​ដូច​ជា​ក្រុង​សូដុំម​ទាំង​អស់​គ្នា ពួក​អ្នក​នៅ​ក្រុង​នេះ ក៏​ដូច​ជា​ក្រុង​កូម៉ូរ៉ា ដល់​អញ​ហើយ


គឺ​ជា​ផ្លូវ​ដែល​ឯង​ប្រព្រឹត្ត នឹង​អំពើ​របស់​ឯង ដែល​បាន​នាំ​ការ​ទាំង​នេះ​មក​លើ​ឯង នេះ​គឺ​ជា​សំណង​នៃ​អំពើ​ទុច្ចរិត​របស់​ឯង ពិត​ប្រាកដ​ជា​ជូរ​ចត់​ណាស់ ពី​ព្រោះ​ការ​នេះ​លូក​មក​ប៉ះ‌ពាល់​ដល់​ចិត្ត​ឯង​ហើយ។


អំពើ​ទុច្ចរិត​របស់​ឯង​រាល់​គ្នា​បាន​បង្វែរ​ការ​ទាំង​នោះ​ចេញ ហើយ​អំពើ​បាប​របស់​ឯង បាន​បង្ខាំង​សេចក្ដី​ល្អ ចេញ​ពី​ឯង​រាល់​គ្នា​ដែរ


ម្នាល​ផែនដី​អើយ ចូរ​ស្តាប់​ចុះ មើល អញ​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​ជន‌ជាតិ​នេះ គឺ​ជា​ផល​នៃ​គំនិត​របស់​គេ ដោយ​ព្រោះ​គេ​មិន​បាន​ស្តាប់​តាម​ពាក្យ​របស់​អញ​ទេ ឯ​ចំណែក​ក្រឹត្យ‌វិន័យ​របស់​អញ នោះ​គេ​បាន​បោះ‌បង់​ចោល​ហើយ


មកុដ​បាន​ធ្លាក់​ចុះ​ពី​ក្បាល​យើង​ខ្ញុំ​ហើយ វរ‌ហើយ​យើង​ខ្ញុំ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ធ្វើ​បាប


បង​ស្រី​ឯង គឺ​សាម៉ារី ដែល​នៅ​ខាង​ឆ្វេង​ឯង ទាំង​ខ្លួន​បងនោះនឹង​កូន​ស្រី​របស់​បង​ដែរ ហើយ​ប្អូន​ស្រី​ឯង​ដែល​នៅ​ខាង​ស្តាំ នោះ​គឺ​ជា​សូដុំម នឹង​កូន​ស្រី​របស់​គេ


កាល​អញ​ចង់​ប្រោស​ពួក​អ៊ីស្រាអែល​ឲ្យ​ជា នោះ​សេចក្ដី​ទុច្ចរិត​របស់​អេប្រា‌អិម នឹង​អំពើ​អាក្រក់​របស់​សាម៉ារី​បាន​លេច​មក​ឲ្យ​ឃើញ ដ្បិត​គេ​បាន​ប្រព្រឹត្ត​សេចក្ដី​កំភូត មាន​ចោរ​លួច​ចូល​មក​នៅ​ខាង​ក្នុង ហើយ​មាន​ចោរ​ប្លន់​រឹប​ជាន់​ខាង​ក្រៅ


វេទនា​ដល់​ពួក​អ្នក ដែល​នៅ​ជា​ឥត​កង្វល់ ក្នុង​ក្រុង​ស៊ីយ៉ូន ហើយ​ដល់​ពួក​អ្នក​ដែល​នៅ ដោយ​សុខ‌សាន្ត​លើ​ភ្នំ​សាម៉ារី​ផង គឺ​ជា​ពួក​ប្រធាន​ក្នុង​ពួក​អ្នក​មុខ​នៃ​អស់​ទាំង​សាសន៍ ដែល​ពួក​វង្ស​អ៊ីស្រាអែល​បាន​មក​ដល់​គេ


អស់​ទាំង​ទី​ខ្ពស់​របស់​អ៊ីសាក​នឹង​ត្រូវ​ខូច​បង់ ឯ​ទី​គោរព​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រាអែល នឹង​ត្រូវ​បំផ្លាញ​ទៅ​អញ​ក៏​នឹង​ក្រោក​ឡើង ទាស់​នឹង​ពួក​វង្ស​យេរ៉ូ‌បោម ដោយ​ដាវ​ដែរ។


ពួក​អ្នក​ដែល​ស្បថ​ដោយ​អំពើ​បាប​របស់​សាម៉ារី ដោយ​ថា «ដូច​ជា​ព្រះ​ឯង​រស់​នៅ ឱ​ដាន់​អើយ» ហើយ​ថា «ដូច​ជា​ផ្លូវ​ប្រព្រឹត្ត​នៃ​បៀរ-សេបា​បាន​រស់​នៅ»ដែរ ពួក​ទាំង​នោះ​នឹង​ដួល ឥត​ក្រោក​ឡើង​វិញ​ឡើយ។


ឱ​ពួក​អ្នក​នៅ​ក្រុង​ឡាគីស​អើយ ចូរ​ទឹម​រទេះ​ដោយ​សេះ​យ៉ាង​លឿន ឯង​ជា​ដើម​ចម​នៃ​អំពើ​បាប​ដល់​កូន​ស្រី​ស៊ីយ៉ូន ដ្បិត​អំពើ​រំលង​ទាំង​ប៉ុន្មាន​របស់​ពួក​អ៊ីស្រាអែល​បាន​ឃើញ​មាន​នៅ​ក្នុង​ឯង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម