ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 2:13 - អាល់គីតាប

ពួក​គេ​បាន​បោះ​បង់​ចោលអុលឡោះ‌តាអាឡា ទៅ​គោរព​បម្រើ​ព្រះ‌បាល និង​ព្រះ‌អាស‌ថារ៉ូត‌វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ហើយ​ទៅ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ‌បាល និង​ព្រះ‌អាសថារ៉ូត​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​បាន​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ទៅ​គោរព​បម្រើ​ព្រះ​បាល និង​ព្រះ‌អាស‌ថារ៉ូត​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា​ទៅ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ‌បាល នឹង​ព្រះ‌អាស‌ថារ៉ូត​វិញ

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 2:13
19 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​ធ្វើ​ដូច្នេះ ព្រោះ​ជន‌ជាតិ​អ៊ីស្រ‌អែល​បោះ‌បង់​ចោល​យើង ទៅ​ថ្វាយ‌បង្គំ​អាសថា‌រ៉ូត ជា​ព្រះ​នៃ​ជន‌ជាតិ​ស៊ីដូន កេម៉ូស ជា​ព្រះ​នៃ​ជន‌ជាតិ​ម៉ូអាប់ និង​មីលកូម​ជា​ព្រះ​របស់​ជន‌ជាតិ​អាំម៉ូន។ ពួក​គេ​ពុំ​បាន​ដើរ​តាម​មាគ៌ា​របស់​យើង ហើយ​ក៏​មិន​ប្រព្រឹត្ត​អំពើ​សុចរិត​នៅ​ចំពោះ​មុខ​យើង មិន​កាន់​តាម​ហ៊ូកុំ និង​វិន័យ​របស់​យើង ដូច​ទត​ជា​បិតា​របស់​ស៊ូ‌ឡៃម៉ាន​ឡើយ។


ស្តេច​ស៊ូឡៃ‌ម៉ាន​ថ្វាយ‌បង្គំ​ព្រះ​អាសថា‌រ៉ូត ជា​ព្រះ​របស់​ជន‌ជាតិ​ស៊ីដូន និង​ព្រះ​មីលកូម​ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​ជន‌ជាតិ​អាំម៉ូន។


ស្តេច​បំផ្លាញ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទាំង​ប៉ុន្មាន ដែល​នៅ​ទល់​មុខ​នឹង​ក្រុង​យេរូ‌សាឡឹម ប៉ែក​ខាង​ត្បូង​ភ្នំ​ដើម​អូលីវ។ ស្តេច​ស៊ូឡៃ‌ម៉ាន ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល បាន​សង់​កន្លែង​សក្ការៈ​ទាំង​នោះ ជូន​ព្រះ‌អាសថា‌រ៉ូត ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​នៃ​ជន‌ជាតិ​ស៊ីដូន ព្រះ‌កេម៉ូស​ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​នៃ​ជន‌ជាតិ​ម៉ូអាប់ ព្រះ​មីល‌កូម​ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​នៃ​ជន‌ជាតិ​អាំម៉ូន។


នៅ​ឆ្នាំ​ទី​ប្រាំ​នៃ​រជ្ជ‌កាល​ស្តេច​រេហូ‌បោម ស្តេច​ស៊ីសាក់​ជា​ស្តេច​ស្រុក​អេស៊ីប បាន​ឡើង​មក​វាយ​ក្រុង​យេរូ‌សាឡឹម។ ព្រឹត្តិ‌ការណ៍​នេះ​កើត​មាន ព្រោះ​ប្រជា‌ជន​យូដា​មិន​ស្មោះ​ត្រង់​នឹងអុលឡោះ‌តាអាឡា។


ស្តេច​ដុត​គ្រឿង​ក្រអូប​នៅ​ជ្រលង​ភ្នំ​ហ៊ីន‌ណម និង​យក​កូន​ទៅ​បូជា‌យញ្ញ តាម​ទំនៀម‌ទម្លាប់​គួរ​ស្អប់​ខ្ពើម​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែលអុលឡោះ‌តាអាឡា​បាន​បណ្តេញ​ចេញ​ពី​មុខ​កូន​ចៅ​អ៊ីស្រ‌អែល។


ស្តេច​បាន​សង់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ​ឡើង​វិញ គឺ​កន្លែង​ដែល​ស្តេច​ហេសេ‌គា​ជា​ឪពុក បាន​កំទេច​ចោល។ គាត់​បាន​សង់​អាសនៈ​របស់​ព្រះ​បាល និង​ដំឡើង​បង្គោល​ព្រះ‌អាសេ‌រ៉ា ហើយ​ក្រាប​ថ្វាយ‌បង្គំ និង​គោរព​បម្រើ​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ។


គេ​នឹង​ឆ្លើយ​ប្រាប់​អ្នក​ទាំង​នោះ​ថា: “មក​ពី​ជន‌ជាតិ​អ៊ីស្រ‌អែល​បោះ​បង់​ចោលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ដូន‌តា​របស់​ពួក​គេ គឺ​ម្ចាស់​ដែល​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប។ ពួក​គេ​ជំពាក់​ចិត្ត​នឹង​ព្រះ​ដទៃ ហើយ​គោរព​បម្រើ និង​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ។ ហេតុ​នេះ​ហើយ បាន​ជា​អុលឡោះ​ធ្វើ​ឲ្យ​ពួក​គេ​រង​ទុក្ខ​វេទនា​ដូច្នេះ”»។


គឺ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​របស់​សាសន៍​ដទៃ ដែល​ជា​អន្ទាក់​នាំ​ឲ្យ​ពួក​គេ​វិនាស។​


ត្រូវ​ឆ្លើយ​ទៅ​ពួក​គេ​វិញ ដូច​ត​ទៅ: អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា ដូនតា​របស់​អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​យើង ហើយ​នាំ​គ្នា​រត់​តាម​ព្រះ​ឯ​ទៀតៗ។ ពួក​គេ​នាំ​គ្នា​គោរព និង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ គឺ​ពួក​គេ​បោះ​បង់​ចោល​យើង ហើយ​មិន​ប្រតិបត្តិ​តាម​ហ៊ូកុំ​របស់​យើង​ទេ។


តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ អ្នក​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើង ព្រម​ទាំង​ផ្ដាច់​ចំណង​មេត្រី​ពី​យើង។ អ្នក​បាន​ពោល​ថា: “ខ្ញុំ​មិន​ចង់​ធ្វើ​ជា​ទាសករ​ទៀត​ទេ!”។ អ្នក​បាន​ផិត​ក្បត់​យើង ទៅ​ថ្វាយ‌បង្គំ​ព្រះ​នានា​នៅ​តាម​កំពូល​ភ្នំ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី។


ប្រជា‌ជន​អ៊ីស្រ‌អែល​នាំ​គ្នា​ជំពាក់​ចិត្ត​នឹង​ស្តេច​ពេអ៊រ ជា​ហេតុ​បណ្តាល​ឲ្យអុលឡោះ‌តាអាឡា​ខឹង​ទាស់​នឹង​ពួក​គេ។


ទោះ​បី​មាន​អ្វីៗ ដែល​មនុស្ស​លោក​ចាត់​ទុក​ជា​ព្រះ​នៅ​លើ​មេឃ ឬ​នៅ​លើ​ផែនដី​ក៏​ដោយ (ដ្បិត​គេ​ជឿ​ថា ព្រះ​ក៏​មាន​ច្រើន ម្ចាស់​ក៏​មាន​ច្រើន)


គ្រា​នោះ ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​បំណងអុលឡោះ‌តាអាឡា​សា​ជា​ថ្មី ដោយ​នាំ​គ្នា​គោរព​បម្រើ​ព្រះ‌បាល ព្រះ‌អាស‌ថារ៉ូត ព្រម​ទាំង​ព្រះ​នានា​របស់​ជន‌ជាតិ​ស៊ីរី ព្រះ​របស់​ជន‌ជាតិ​ស៊ីដូន ព្រះ​របស់​ជន‌ជាតិ​ម៉ូអាប់ ព្រះ​របស់​ជន‌ជាតិ​អាំម៉ូន និង​ព្រះ​របស់​ជន‌ជាតិ​ភីលី‌ស្ទីន​ទៀត​ផង។ គេ​បោះ​បង់​ចោលអុលឡោះ‌តាអាឡា ហើយ​មិន​គោរព​ថ្វាយ‌បង្គំ​ទ្រង់​ទៀត​ឡើយ។


ជន‌ជាតិ​អ៊ីស្រ‌អែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែល​មិន​គាប់​បំណងអុលឡោះ‌តាអាឡា ដោយ​នាំ​គ្នា​គោរព​បម្រើ​ព្រះ‌បាល។


ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​បំណងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ពួក​គេ។ ពួក​គេ​បំភ្លេច​ទ្រង់ ហើយ​បែរ​ទៅ​គោរព​ព្រះ‌បាល និង​ព្រះ‌អាស‌ថារ៉ូត​វិញ។


ពេល​នោះ​ពួក​គេ​ស្រែក​អង្វរ​រកអុលឡោះ‌តាអាឡា ជា​ថ្មី​ទៀត​ថា “យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ដ្បិត​យើង​ខ្ញុំ​បោះ​បង់​ចោលអុលឡោះ‌តាអាឡា ទៅ​គោរព​បម្រើ​ព្រះ‌បាល និង​ព្រះ‌អា‌ស្តារ៉ូត។ ឥឡូវ​នេះ សូម​មេត្តា​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ផង យើង​ខ្ញុំ​នឹង​គោរព​បម្រើ​ទ្រង់​វិញ”។


បន្ទាប់​មក ពួក​គេ​យក​គ្រឿង​សាស្ត្រា‌វុធ​របស់​ស្តេច​សូល ទៅ​តម្កល់​ទុក​ក្នុង​វិហារ​នៃ​ព្រះ‌អាស្តា‌រ៉ូត ហើយ​យក​សព​របស់​ស្តេច​ទៅ​ព្យួរ​នៅ​កំពែង​ក្រុង​បេត‌សាន។


ពេល​នោះ សាំយូ‌អែល​និយាយ​ទៅ​កាន់​ពូជ‌ពង្ស​អ៊ីស្រ‌អែល​ទាំង​មូល​ថា៖ «បើ​សិន​ជា​អ្នក​រាល់​គ្នា​វិល​មក​រកអុលឡោះ‌តាអាឡា​វិញ​ដោយ​ស្មោះ ចូរ​បោះ​បង់​ចោល​ព្រះ​របស់​សាសន៍​ដទៃ និង​ព្រះ‌អាស្តា‌រ៉ូត ហើយ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រកអុលឡោះ‌តាអាឡា និង​គោរព​បម្រើ​តែ​ទ្រង់​ប៉ុណ្ណោះ នោះ​ទ្រង់​នឹង​រំដោះ​អ្នក​រាល់​គ្នា​ពី​កណ្តាប់​ដៃ​របស់​ពួក​ភីលី‌ស្ទីន​ជា​មិន​ខាន»។