អ្នកទាំងនោះតបមកខ្ញុំវិញថា អស់អ្នកដែលជាប់ជាឈ្លើយ ហើយវិលទៅស្រុកវិញ រស់នៅក្នុងអាណាខេត្តយូដា ដោយរងទុក្ខវេទនា និងអាម៉ាស់មុខជាខ្លាំង។ រីឯកំពែងក្រុងយេរូសាឡឹមក៏បាក់បែក ហើយទ្វារក្រុងត្រូវគេដុតកំទេចដែរ។
បរិទេវ 5:1 - អាល់គីតាប អុលឡោះតាអាឡាអើយ សូមនឹកដល់ ហេតុការណ៍ដែលកើតមានចំពោះយើងខ្ញុំ សូមមើលចុះ តើគេត្មះតិះដៀលយើងខ្ញុំដល់កំរិតណា! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ សូមនឹកចាំពីការដែលកើតដល់យើងខ្ញុំរាល់គ្នា សូមព្រះអង្គទតមកការដែលគេត្មះដៀលយើងខ្ញុំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ សូមនឹកដល់ហេតុការណ៍ដែលកើតមានចំពោះយើងខ្ញុំ សូមទតមើលចុះ តើគេត្មះតិះដៀលយើងខ្ញុំដល់កម្រិតណា! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹងនឹកចាំពីការដែលកើតដល់យើងខ្ញុំរាល់គ្នា សូមទ្រង់ទតមកឲ្យឃើញសេចក្ដីដែលគេត្មះតិដៀលដល់យើងខ្ញុំ |
អ្នកទាំងនោះតបមកខ្ញុំវិញថា អស់អ្នកដែលជាប់ជាឈ្លើយ ហើយវិលទៅស្រុកវិញ រស់នៅក្នុងអាណាខេត្តយូដា ដោយរងទុក្ខវេទនា និងអាម៉ាស់មុខជាខ្លាំង។ រីឯកំពែងក្រុងយេរូសាឡឹមក៏បាក់បែក ហើយទ្វារក្រុងត្រូវគេដុតកំទេចដែរ។
សូមនឹកចាំពីបន្ទូលដែលទ្រង់បានបង្គាប់មកម៉ូសា ជាអ្នកបម្រើរបស់ទ្រង់ថា: “បើអ្នករាល់គ្នាមិនស្មោះត្រង់នឹងយើងទេនោះ យើងនឹងកំចាត់កំចាយអ្នករាល់គ្នាទៅនៅក្នុងចំណោមជាតិសាសន៍ទាំងឡាយ។
«ឱអុលឡោះជាម្ចាស់នៃយើងខ្ញុំអើយ សូមស្តាប់ចុះ ពួកគេមើលងាយយើងខ្ញុំខ្លាំងណាស់! សូមឲ្យពាក្យប្រមាថមាក់ងាយទាំងនេះធ្លាក់ទៅលើពួកគេវិញ! សូមឲ្យខ្មាំងសត្រូវរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេ និងកៀរពួកគេទៅជាឈ្លើយ
សូមនឹកចាំផងថា ទ្រង់បានបង្កើតខ្ញុំ ដូចគេសូនដីឥដ្ឋធ្វើភាជន៍។ តើទ្រង់ពេញចិត្តឲ្យខ្ញុំ ត្រឡប់ទៅជាធូលីដីវិញឬ?
សូមទ្រង់នឹកចាំផងថា ជីវិតរបស់ខ្ញុំ ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ ខ្ញុំពុំអាចឃើញសុភមង្គលទៀតឡើយ។
សូមមើលទុក្ខវេទនារបស់ខ្ញុំ សូមរំដោះខ្ញុំផង! ដ្បិតខ្ញុំមិនភ្លេចហ៊ូកុំរបស់ទ្រង់ទេ។
ឱអុលឡោះតាអាឡាអើយ សូមកុំភ្លេចឲ្យសោះថា បច្ចាមិត្តបានត្មះតិះដៀលទ្រង់ សាសន៍ល្ងីល្ងើនោះបានជេរ ប្រមាថនាមទ្រង់!។
អុលឡោះតាអាឡាអើយ ប្រជាជាតិជិតខាង បានធ្វើឲ្យទ្រង់បាត់បង់កិត្តិយស ដូច្នេះ សូមធ្វើឲ្យគេបាត់បង់កិត្តិយសវិញ មួយជាប្រាំពីរ។
អ្នកស្រុកជិតខាងនាំគ្នាជេរប្រមាថយើងខ្ញុំ អ្នកនៅជុំវិញយើងខ្ញុំ នាំគ្នាចំអកឡកឡឺយ យករឿងយើងខ្ញុំទៅលេងសើច។
យេរូសាឡឹមអើយ យើងនឹងដាក់អ្នកយាម នៅតាមកំពែងរបស់អ្នក ទោះបីថ្ងៃក្ដីយប់ក្ដី អ្នកទាំងនោះមិនត្រូវនៅស្ងៀមឡើយ គឺត្រូវរំលឹកអុលឡោះតាអាឡាពីក្រុងយេរូសាឡឹម អ្នកទាំងនោះមិនត្រូវសម្រាកឡើយ!។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់ជ្រាបអ្វីៗទាំងអស់ សូមនឹកដល់ខ្ញុំផង សូមមកជួយខ្ញុំ និងសងសឹកពួកអ្នកដែលបៀតបៀនខ្ញុំ! សូមកុំឲ្យខ្ញុំត្រូវរងគ្រោះ ដោយទ្រង់មានចិត្តអត់ធ្មត់ ចំពោះខ្មាំងសត្រូវនោះឡើយ។ សូមជ្រាបថា ព្រោះតែទ្រង់ ខ្ញុំស៊ូទ្រាំឲ្យគេជេរប្រមាថ។
ពួកយើងធ្លាប់អាម៉ាស់ នៅពេលឮខ្មាំងសត្រូវជេរប្រមាថ ពួកយើងបានបាក់មុខ នៅពេលសាសន៍ដទៃនាំគ្នាចូលក្នុងទីសក្ការៈ នៃដំណាក់របស់អុលឡោះតាអាឡា។
ប្រជាជនទាំងអស់នាំគ្នាយំថ្ងូរ គេចង់បានអាហារបរិភោគ គេយកអ្វីៗដ៏មានតម្លៃទៅដូរអាហារបរិភោគ ដើម្បីឲ្យបានរស់រានមានជីវិត។ អុលឡោះតាអាឡាអើយ សូមមើលមកខ្ញុំផង ខ្ញុំអាម៉ាស់មុខខ្លាំងណាស់!
អុលឡោះតាអាឡាអើយ សូមមើលទុក្ខលំបាករបស់ខ្ញុំ ខ្ញុំឈឺចាប់ក្នុងចិត្តឥតឧបមា ចិត្តខ្ញុំខ្លោចផ្សាជាខ្លាំង ដ្បិតខ្ញុំពិតជាបានបះបោរប្រឆាំង នឹងទ្រង់មែន! នៅខាងក្រៅ សត្រូវកាប់សម្លាប់ នៅខាងក្នុង ដូចនរ៉កា។
ភាពស្មោកគ្រោកស្ថិតនៅជាប់នឹង សំពត់របស់នាង នាងពុំបានគិតដល់ហេតុការណ៍ ដែលនឹងកើតមានចំពោះនាង នាងផុងខ្លួនជ្រៅពេក គ្មាននរណាអាចសំរាលទុក្ខនាងឡើយ។ «ឱអុលឡោះតាអាឡាអើយ សូមមើលមកទុក្ខវេទនា របស់ខ្ញុំផង សត្រូវមានជ័យជំនះលើខ្ញុំហើយ!»
អស់អ្នកដើរកាត់តាមនេះ គេនឹងនាំគ្នាទះដៃ ហួច និងគ្រវីក្បាល ចំអកឲ្យប្រជាជនក្រុងយេរូសាឡឹម ទាំងពោលថា “នេះឬទីក្រុងដែលគេធ្លាប់តែ សរសើរថាស្អាតបំផុត និងសប្បាយបំផុត នៅលើផែនដី?”។
អុលឡោះតាអាឡាអើយ ហេតុអ្វីបានជាទ្រង់ ដាក់ទោសយើងខ្ញុំដល់ថ្នាក់នេះ សូមមើលចុះ! ស្ត្រីៗនាំគ្នាស៊ីកូនដ៏ជាទីស្រឡាញ់របស់ខ្លួន! ពួកអ៊ីមុាំ និងពួកណាពី ត្រូវគេសម្លាប់ នៅក្នុងទីសក្ការៈរបស់អុលឡោះជាអម្ចាស់។
ពេលខ្ញុំនឹកដល់ទុក្ខលំបាក និងភាពតែលតោល ដែលខ្ញុំជួបប្រទះ នោះចិត្តខ្ញុំឈឺចាប់ខ្លោចផ្សាក្រៃលែង។
អុលឡោះតាអាឡាអើយ ទ្រង់បានឮពាក្យដែល ពួកគេជេរប្រមាថ ព្រមទាំងការឃុបឃិតទាំងប៉ុន្មាន ប្រឆាំងនឹងខ្ញុំ។
ឱអុលឡោះតាអាឡាអើយ ខ្ញុំបានឮសេចក្ដី ដែលគេថ្លែងអំពីទ្រង់ អុលឡោះតាអាឡាអើយ ខ្ញុំកោតស្ញប់ស្ញែង ស្នាដៃដែលទ្រង់បានធ្វើ។ សូមសំដែងឲ្យមនុស្សលោកស្គាល់ ស្នាដៃទាំងនេះ តទៅមុខទៀត! ប៉ុន្តែ ពេលទ្រង់ខឹង សូមនឹកដល់ចិត្តអាណិតមេត្តា របស់ទ្រង់ផង។
បន្ទាប់មក គាត់សុំអ៊ីសាថា៖ «ឱអ៊ីសាអើយ! ពេលលោកម្ចាស់មកគ្រងរាជ្យ សូមកុំភ្លេចខ្ញុំ»។