Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 62:6 - អាល់គីតាប

6 យេរូ‌សាឡឹម​អើយ យើង​នឹង​ដាក់​អ្នក​យាម នៅ​តាម​កំពែង​របស់​អ្នក ទោះ​បី​ថ្ងៃ​ក្ដី​យប់​ក្ដី អ្នក​ទាំង​នោះ​មិន​ត្រូវ​នៅ​ស្ងៀម​ឡើយ គឺ​ត្រូវ​រំលឹកអុលឡោះ‌តាអាឡា​ពី​ក្រុង​យេរូ‌សាឡឹម អ្នក​ទាំង​នោះ​មិន​ត្រូវ​សម្រាក​ឡើយ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 យេរូសាឡិម​អើយ យើង​បាន​ដាក់​អ្នកយាម​នៅលើ​កំពែង​របស់អ្នក ពួកគេ​មិនដែល​នៅស្ងៀម​ទេ គឺ​រៀងរាល់ថ្ងៃ និង​រៀងរាល់យប់​។ អ្នករាល់គ្នា​ដែល​រំលឹក​គេ​អំពី​ព្រះយេហូវ៉ា​អើយ កុំ​នៅស្ងាត់​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ឱ​ក្រុង​យេរូ‌សាឡិម​អើយ យើង​បាន​ដាក់​ពួក​យាម​ល្បាត​នៅ​លើ​កំផែង​ឯង​ហើយ គេ​នឹង​មិន​នៅ​មាត់​ស្ងៀម ទោះ​យប់ ឬ​ថ្ងៃ អ្នក​រាល់​គ្នា​ដែល​ជា​អ្នក​រំឭក​ព្រះ‌យេហូវ៉ា​អើយ កុំ​នៅ​ស្ងៀម​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 យេរូ‌សាឡឹម​អើយ យើង​នឹង​ដាក់​អ្នក​យាម នៅ​តាម​កំពែង​របស់​អ្នក ទោះ​បី​ថ្ងៃ​ក្ដី​យប់​ក្ដី អ្នក​ទាំង​នោះ​មិន​ត្រូវ​នៅ​ស្ងៀម​ឡើយ គឺ​ត្រូវ​រំឭក​ព្រះ‌អម្ចាស់​ពី​ក្រុង​យេរូ‌សាឡឹម អ្នក​ទាំង​នោះ​មិន​ត្រូវ​សម្រាក​ឡើយ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ឱ​ក្រុង​យេរូ‌សាឡិម​អើយ អញ​បាន​ដាក់​ពួក​យាម​ល្បាត​នៅ​លើ​កំផែង​ឯង​ហើយ គេ​នឹង​មិន​នៅ​មាត់​ស្ងៀម ទោះ​យប់ឬ​ថ្ងៃ​ផង ឯង​រាល់​គ្នា​ដែល​ជា​អ្នក​រំឭក​ព្រះ‌យេហូវ៉ា​អើយ កុំ​ឲ្យ​នៅ​ស្ងៀម​ឡើយ

សូមមើលជំពូក ចម្លង




អេសាយ 62:6
33 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​មាន​បន្ទូល​មក​ខ្ញុំ​ថា “យើង​នឹង​ឲ្យ​អ្នក​បាន​សុខ​ដុម​រមនា ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​បាន​កើន​ចំនួន​ច្រើន​ឡើង​ឥត​គណនា ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ”»។


បុរស​នោះ​ពោល​ថា៖ «ទុក​ឲ្យ​ខ្ញុំ​ចេញ​ទៅ​វិញ ដ្បិត​ភ្លឺ​ហើយ»។ គាត់​តប​វិញ​ថា៖ «ខ្ញុំ​មិន​ឲ្យ​អ្នក​ទៅ​ទេ ទាល់​តែ​ឲ្យ​ពរ​ខ្ញុំ​សិន»។


ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​តែង‌តាំង​អ៊ីមុាំ​ជា​ក្រុមៗ តាម​មុខ‌ងារ​របស់​ពួក​គេ ដូច​ស្តេច​ទត ជា​ឪពុក​បាន​ចាត់​ចែង​ទុក​មក។ ស្តេច​តែង‌តាំង​ក្រុម​លេវី​ឲ្យ​បំពេញ​មុខ‌ងារ​របស់​ខ្លួន​ដែរ គឺ​ច្រៀង​សរសើរអុលឡោះ‌តាអាឡា និង​ជួយ​ក្រុម​អ៊ីមុាំ ក្នុង​ការ‌ងារ​ប្រចាំ​ថ្ងៃ ដូច​មាន​ចែង​ទុក។ ស្តេច​ក៏​បាន​ចាត់​ឲ្យ​អ្នក​យាម​ទ្វារ ប្រចាំ​ការ​នៅ​មាត់​ទ្វារ​នីមួយៗ តាម​ក្រុម​របស់​ខ្លួន​ដែរ។ នេះ​ជា​វិន័យ​ដែល​ស្តេច​ទត ជា​ជំនិត​របស់​អុលឡោះ​បាន​បង្គាប់​ទុក។


សូម​ឲ្យ​អ្នក​ដែល​រស់​នៅ​ខាង​ក្នុង​កំពែង​ក្រុង បាន​ប្រកប​ដោយ​សេចក្ដី​សុខ សូម​ឲ្យ​វិមាន​នានា​នៅ​ក្នុង​ក្រុង បាន​សុខ​ក្សេម‌ក្សាន្ត។


ឱ​អុលឡោះ‌តាអាឡា​អើយ សូម​កុំ​ភ្លេច​ឲ្យ​សោះ​ថា បច្ចា‌មិត្ត​បាន​ត្មះ‌តិះ‌ដៀល​ទ្រង់ សាសន៍​ល្ងី‌ល្ងើ​នោះ​បាន​ជេរ ប្រមាថ​នាម​ទ្រង់!។


សូម​កុំ​បំភ្លេច​ប្រជា‌រាស្ត្រ​ ដែល​ទ្រង់​បាន​យក​មក​ធ្វើ ជា​កម្មសិទ្ធិ​របស់​ទ្រង់ តាំង​ពី​ដើម​រៀង​មក គឺ​ប្រជា‌រាស្ត្រ​ដែល​ទ្រង់​បាន​លោះ យក​មក​ធ្វើ​ជា​កុល‌សម្ព័ន្ធ​របស់​ទ្រង់​ផ្ទាល់ សូម​កុំ​បំភ្លេច​ភ្នំ​ស៊ីយ៉ូន ជា​កន្លែង​ដែល​ទ្រង់​នៅ​នោះ​ឡើយ។


ខ្ញុំ​បាន​ជួប​នឹង​ពួក​អ្នក​យាម‌ល្បាត​ទីក្រុង ខ្ញុំ​សួរ​ថា «តើ​អ្នក​រាល់​គ្នា​បាន​ឃើញ ម្ចាស់​ចិត្ត​របស់​ខ្ញុំ​ទេ?»


ពួក​អ្នក​យាម‌ល្បាត​ទីក្រុង​ជួប​ខ្ញុំ ពួក​គេ​វាយ​ខ្ញុំ ពួក​គេ​ធ្វើ​ឲ្យ​ខ្ញុំ​របួស ពួក​អ្នក​យាម​កំពែង​ក្រុង​យក​ស្បៃ​រុំ​ខ្លួន ចេញ​ពី​ខ្ញុំ។


ចូរ​រៀប​រាប់​ប្រាប់​យើង​មក​មើល! យើង​ទាំង​ពីរ​នឹង​វិនិច្ឆ័យ​រក​ខុស​ត្រូវ​ជា​មួយ​គ្នា ចូរ​និយាយ​ការពារ​ខ្លួន ដើម្បី​បញ្ជាក់​ថា អ្នក​ពិត​ជា​គ្មាន​ទោស!


យើង​បាន​ចារ​ឈ្មោះ​អ្នក នៅ​លើ​បាត​ដៃ​របស់​យើង ហើយ​យើង​តែងតែ​នឹក​គិត​ដល់​កំពែង របស់​អ្នក​ជា‌និច្ច។


នេះ​ជា​សំឡេង​របស់​អ្នក​យាម​ក្រុង! ពួក​គេ​បន្លឺ​សំឡេង​ឡើង និង​ស្រែក​ហ៊ោ​រួម​ជា​មួយ​គ្នា ដ្បិត​ពួក​គេ​ឃើញអុលឡោះ‌តាអាឡា​ត្រឡប់​មក ក្រុង​ស៊ីយ៉ូន​វិញ ដោយ​ផ្ទាល់​នឹង​ភ្នែក។


តួន​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល សុទ្ធ​តែ​ជា​មនុស្ស​ខ្វាក់ គេ​មិន​យល់​អ្វី​ទាំង​អស់។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ឆ្កែ​ដែល​មិន​ចេះ​ព្រុស គឺ​ចេះ​តែ​ដេក​រវើ‌រវាយ និង​ចូល​ចិត្ត​ងោក‌ងុយ។


យើង​គិត​ដល់​ក្រុង​ស៊ីយ៉ូន យើង​នឹង​មិន​នៅ​ស្ងៀម​ឡើយ ដោយ​យើង​គិត​ដល់​ក្រុង​យេរូ‌សាឡឹម យើង​នឹង​មិន​នៅ​សំងំ​ឥត​ធ្វើ​អ្វី​នោះ​ឡើយ ដរាប​ណា​ទាល់​តែ​សេចក្ដី​សុចរិត​ចាំង​ចេញ ពី​ក្រុង​នេះ​ដូច​ថ្ងៃ​រះ ហើយ​ការ​សង្គ្រោះ​កើត​មាន​ដល់​ក្រុង​នេះ យ៉ាង​ច្បាស់​ដូច​ពន្លឺ​ភ្លើង។


ដោយ​យល់​ដល់​នាម​របស់​ទ្រង់ សូម​មេត្តា​កុំ​បំបាក់​មុខ​យើង​ខ្ញុំ សូម​កុំ​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម ដែល​ជា​បល្ល័ង្ក​ដ៏​រុង‌រឿង​របស់​ទ្រង់ ត្រូវ​អាម៉ាស់។ សូម​នឹក​ចាំ​ពី​សម្ពន្ធ‌មេត្រី ដែល​ទ្រង់​បាន​ចង​ជា​មួយ​យើង​ខ្ញុំ សូម​កុំ​ផ្ដាច់​សម្ពន្ធ‌មេត្រី​នេះ​ឡើយ។


យើង​បាន​ដាក់​អ្នក​យាម‌ល្បាត សម្រាប់​នាំ​ដំណឹង​មក​អ្នក​រាល់​គ្នា ចូរ​ត្រង‌ត្រាប់​ស្ដាប់​សំឡេង​ស្នែង​របស់​គេ​ទៅ! តែ​ពួក​គេ​ឆ្លើយ​ថា “យើង​មិន​រវី‌រវល់​ស្ដាប់​ទេ!”


អុលឡោះ‌តាអាឡា​អើយ សូម​នឹក​ដល់ ហេតុ‌ការណ៍​ដែល​កើត​មាន​ចំពោះ​យើង​ខ្ញុំ សូម​មើល​ចុះ តើ​គេ​ត្មះ‌តិះ‌ដៀល​យើង​ខ្ញុំ​ដល់​កំរិត​ណា!


ហេតុ​អ្វី​បាន​ជា​ទ្រង់​បំភ្លេច​យើង​ខ្ញុំ រហូត​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ទ្រង់​បោះ​បង់​ចោល​យើង​ខ្ញុំ អស់​មួយ​ជីវិត?


ពួក​អ្នក​ដែល​ដើរ​ខាង​មុខ​បាន​ឃាត់​គាត់​ឲ្យ​នៅ​ស្ងៀម ប៉ុន្តែ គាត់​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ៗ​ថា៖ «ឱ​ពូជ‌ពង្ស​ទត​អើយ សូម​អាណិត​មេត្ដា​ខ្ញុំ​ផង!»។


“លោក​កូនេ‌លាស​អើយ អុលឡោះ​បាន​ស្តាប់​ពាក្យ​ទូរអា​របស់​អ្នក​ហើយ រីឯ​ទាន​របស់​លោក ក៏​អុលឡោះ​មិន​ភ្លេច​ដែរ។


លោក​កូនេ‌លាស​សម្លឹង​មើល​ទៅ​ម៉ាឡា‌អ៊ីកាត់ ហើយ​មាន​ប្រសាសន៍​ទៅ​វិញ ទាំង​ភ័យ​ខ្លាច​ថា៖ «លោក​ម្ចាស់​អើយ! តើ​លោក​ម្ចាស់​មាន​ការ​អ្វី?»។ ម៉ាឡា‌អ៊ីកាត់​ពោល​មក​គាត់​ថា៖ «អុលឡោះ​បាន​ស្តាប់​ពាក្យ​ទូរអា​របស់​អ្នក​ហើយ ទ្រង់​ក៏​ជ្រាប​អំពី​ទាន​របស់​អ្នក​ដែរ ទ្រង់​មិន​ភ្លេច​ទេ។


ក្នុង​ក្រុម‌ជំអះ​មុន​ដំបូង​បង្អស់ អុលឡោះ​បាន​តែង‌តាំង​ឲ្យ​មាន​សាវ័ក បន្ទាប់​មក ទ្រង់​តែង‌តាំង​អ្នក​ថ្លែង​បន្ទូល បន្ទាប់​មក​ទៀត ទ្រង់​តែង‌តាំង​អ្នក​បង្រៀន។ បន្ទាប់​ពី​នោះ មាន​អំណោយ​ទាន​ខាង​ធ្វើ​ការ​អស្ចារ្យ អំណោយ​ទាន​ខាង​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា អំណោយ​ទាន​ខាង​ជួយ​អ្នក​ដទៃ អំណោយ​ទាន​ខាង​ណែ‌នាំ​អំណោយ​ទាន​ខាង​និយាយ​ភាសា​ចម្លែក​អស្ចារ្យ។


ចូរ​ទូរអា​ឥត​ឈប់​ឈរ


ចូរ​ទុក​ចិត្ដ​លើ​អ្នក​ដឹក​នាំ​បង​ប្អូន ព្រម​ទាំង​ស្ដាប់​បង្គាប់​អ្នក​ទាំង​នោះ​ទៀត​ផង ដ្បិត​គាត់​តែងតែ​ថែ​រក្សា​ព្រលឹង​បង​ប្អូន​ជា‌និច្ច ព្រោះ​គាត់​នឹង​ទទួល​ខុស​ត្រូវ​លើ​បង​ប្អូន​នៅ​ចំពោះ​អុលឡោះ។ បើ​បង​ប្អូន​ស្ដាប់​បង្គាប់​គាត់ គាត់​នឹង​បំពេញ​មុខ‌ងារ​នេះ​ដោយ​អំណរ គឺ​មិន​មែន​ដោយ​ថ្ងូរ​ទេ។ ប្រសិន​បើ​ពួក​គេ​បំពេញ​មុខ‌ងារ​ទាំង​ថ្ងូរ បង​ប្អូន​មុខ​ជា​គ្មាន​ទទួល​ផល​ប្រយោជន៍​អ្វី​ឡើយ។


អ្នក​ទាំង​នោះ​ស្រែក​អង្វរ​យ៉ាង​ខ្លាំងៗ​ថាៈ «ឱ​អុលឡោះ​ដ៏​ជា​ចៅហ្វាយ អុលឡោះ​ដ៏​វិសុទ្ធ និង​ស្មោះ​ត្រង់​អើយ! តើ​ពេល​ណា​ទ្រង់​រក​យុត្ដិធម៌ និង​សង‌សឹក​ពួក​នៅ​លើ​ផែនដី ដែល​បាន​បង្ហូរ​ឈាម​យើង​ខ្ញុំ?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម