ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




បរិទេវ 1:15 - អាល់គីតាប

អុលឡោះ​បាន​កំចាត់​ទាហាន​ដ៏​ចំណាន ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​ខ្ញុំ ទ្រង់​ចាត់​កង‌ទ័ព​ឲ្យ​មក​ប្រហារ ពួក​យុវជន​របស់​ខ្ញុំ អុលឡោះ​បាន​កំទេច​ប្រជា‌ជន​យូដា ដូច​គេ​ជាន់​ផ្លែ​ទំពាំង‌បាយជូរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អម្ចាស់​បាន​មើល​ងាយ​ពួក​មនុស្ស​ខ្លាំង​ពូកែ នៅ​កណ្ដាល​ខ្ញុំ​ហើយ ព្រះ‌អង្គ​បាន​ប្រជុំ​ជំនុំ​មុត‌មាំ​ទាស់​នឹង​ខ្ញុំ ដើម្បី​នឹង​កិន​ពួក​កំលោះៗរបស់​ខ្ញុំ​ឲ្យ​ខ្ទេច​ខ្ទី ព្រះ‌អម្ចាស់​បាន​ជាន់​នាង​ក្រមុំ​ស្រុក​យូដា ដូច​ជា​ជាន់​ធុង​ទំពាំង‌បាយ‌ជូរ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​បាន​កម្ចាត់​ទាហាន​ដ៏​ចំណាន ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​ខ្ញុំ ព្រះអង្គ​ចាត់​កង‌ទ័ព​ឲ្យ​មក​ប្រហារ ពួក​យុវជន​របស់​ខ្ញុំ ព្រះ‌អម្ចាស់​បាន​កម្ទេច​ប្រជា‌ជន​យូដា ដូច​គេ​ជាន់​ផ្លែ​ទំពាំង‌បាយជូរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌អម្ចាស់​ទ្រង់​បាន​មើល‌ងាយ​ពួក​មនុស្ស​ខ្លាំង​ពូកែ​នៅ​កណ្តាល​ខ្ញុំ​ហើយ ទ្រង់​បាន​ប្រជុំ​ជំនុំ​មុត‌មាំ​ទាស់​នឹង​ខ្ញុំ ដើម្បី​នឹង​កិន​ពួក​កំឡោះៗ របស់​ខ្ញុំ​ឲ្យ​ខ្ទេច‌ខ្ទី ព្រះ‌អម្ចាស់​ទ្រង់​បាន​ជាន់​នាង​ក្រមុំ​ស្រុក​យូដា ដូច​ជា​ជាន់​ធុង​ទំពាំង‌បាយ‌ជូរ

សូមមើលជំពូក



បរិទេវ 1:15
27 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​បញ្ជា​ថា៖ «ចូរ​បោះ​នាង​ចុះ​មក!»។ ពួក​គេ​ក៏​បោះ​នាង​ចុះ​មក ឈាម​របស់​នាង​ខ្ទាត​ប្រឡាក់​ជញ្ជាំង និង​សេះ ហើយ​លោក​យេហ៊ូវ​បរ​រទេះ​កិន​សាក‌សព​នោះ។


ទ្រង់​មិន​រាប់​រក​អស់​អ្នក​ដែល​វង្វេង ចេញ​ឆ្ងាយ​ពី​ហ៊ូកុំ​របស់​ទ្រង់​ឡើយ ដ្បិត​អ្វីៗ​ដែល​ពួក​គេ​ធ្វើ​សុទ្ធ​តែ ជា​ការ​បោក​បញ្ឆោត។


សន្ធិ‌សញ្ញា​ដែល​អ្នក​រាល់​គ្នា​បាន​ចុះ ជា​មួយ​មច្ចុរាជ នឹង​ត្រូវ​លុប​បំបាត់ កិច្ច​ព្រម​ព្រៀង​ដែល​អ្នក​រាល់​គ្នា​បាន​ចុះ​ជា​មួយ ស្ថាន​មនុស្ស​ស្លាប់ ក៏​ពុំ​អាច​នៅ​ស្ថិត‌ស្ថេរ​បាន​ដែរ ពេល​គ្រោះ​កាច​មក​ដល់ អ្នក​រាល់​គ្នា​នឹង​ត្រូវ​អន្តរាយ​ជា​មិន​ខាន។


តើ​នរណា​បាន​ហៅ​មនុស្ស​ម្នាក់​ដែល​ត្រូវ​រក​យុត្តិធម៌ ឲ្យ​មក​ពី​ទិស​ខាង​កើត? តើ​នរណា​ឲ្យ​គាត់​មាន​ជ័យ‌ជំនះ លើ​ប្រជា‌ជាតិ​ទាំង‌ឡាយ ព្រម​ទាំង​បង្ក្រាប​ស្ដេច​នានា? ដាវ​របស់​គាត់​កំទេច​ពួក​គេ ឲ្យ​ទៅ​ជា​ធូលី​ដី ព្រួញ​របស់​គាត់​ធ្វើ​ឲ្យ​ពួក​គេ​ខ្ចាត់‌ខ្ចាយ ដូច​កំទេច​ចំបើង​ប៉ើង​តាម​ខ្យល់។


ឥឡូវ​នេះ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង អំពី​ការ​ដែល​ខ្ញុំ​បម្រុង​នឹង​ធ្វើ​ទៅ​លើ​ចម្ការ​នេះ គឺ​ខ្ញុំ​នឹង​រើ​របង​ចេញ ឲ្យ​សត្វ​ចូល​ស៊ី​បំផ្លាញ ខ្ញុំ​នឹង​ទម្លុះ​ជញ្ជាំង ឲ្យ​គេ​ចូល​ជាន់​ឈ្លី។


- ពិត​មែន​ហើយ យើង​បាន​ជាន់​ផ្លែ ទំពាំង‌បាយជូរ​តែ​ម្នាក់​ឯង គឺ​ក្នុង​ចំណោម​ប្រជា‌ជន គ្មាន​នរណា​ម្នាក់​នៅ​ជា​មួយ​យើង​ឡើយ។ យើង​បាន​ជាន់​ឈ្លី​ពួក​គេ តាម​កំហឹង​របស់​យើង យើង​បាន​ជាន់​កំទេច​ពួក​គេ ព្រោះ​យើង​ខឹង​ជា​ខ្លាំង។ ឈាម​របស់​ពួក​គេ​បាន​ខ្ទាត​មក​លើ សម្លៀក‌បំពាក់​របស់​យើង ហើយ​សម្លៀក‌បំពាក់​របស់​យើង ប្រឡាក់​ទៅ​ដោយ​ឈាម។


យើង​នឹង​កំចាត់‌កំចាយ​អ្នក​រាល់​គ្នា ដូច​ចំបើង​ត្រូវ​ខ្យល់​បក់​ពី​វាល​រហោ‌ស្ថាន ផាត់​យក​ទៅ។


ចូរ​អ្នក​ប្រកាស​ពាក្យ​នេះ​ថា: “ទឹក​ភ្នែក​របស់​យើង​ហូរ​ទាំង​យប់​ទាំង​ថ្ងៃ ឥត​ស្រាក‌ស្រាន្ត​ឡើយ ដ្បិត​នាង​ព្រហ្មចារី គឺ​ក្រុង​នៃ​ប្រជា‌ជន​របស់​យើង ត្រូវ​វិនាស​អន្តរាយ និង​ត្រូវ​របួស​ជា​ទម្ងន់។


ហេតុ​នេះ សូម​ទ្រង់​បណ្ដាល​ឲ្យ​កូន​ចៅ របស់​គេ​ជួប​នឹង​ទុរ្ភិក្ស សូម​ឲ្យ​ពួក​គេ​វិនាស​ដោយ​មុខ​ដាវ សូម​ឲ្យ​ប្រពន្ធ​របស់​ពួក​គេ​បាត់​បង់​កូន​ចៅ និង​ក្លាយ​ទៅ​ជា​ស្ត្រី​មេម៉ាយ ព្រោះ​ប្ដី​របស់​គេ​ស្លាប់។ សូម​ឲ្យ​ពួក​យុវជន​របស់​ពួក​គេ ស្លាប់​ដោយ​មុខ​ដាវ ក្នុង​ពេល​ធ្វើ​សឹក​សង្គ្រាម។


ទោះ​បី​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​កង‌ទ័ព​ខាល់ដេ​ទាំង​មូល ដែល​មក​ច្បាំង​នឹង​អ្នក​រាល់​គ្នា ត្រូវ​បរា‌ជ័យ​នៅ​សល់​តែ​អ្នក​របួស​ក្ដី ក៏​ពួក​គេ​អាច​ក្រោក​ឡើង ចាក​ចេញ​ពី​ជំរំ​របស់​ខ្លួន មក​ដុត​កំទេច​ក្រុង​នេះ​បាន​ដែរ”»។


ចូរ​នាំ​គ្នា​មក​ពី​ទី​ដាច់​ស្រយាល​នៃ​ផែនដី ដើម្បី​វាយ​ប្រហារ​បាប៊ី‌ឡូន ចូរ​បើក​ជង្រុក​របស់​ពួក​គេ ចូរ​កំទេច​ក្រុង​នេះ ហើយ​បំផ្លាញ​ទាំង​អស់ កុំ​ទុក​ឲ្យ​នៅ​សេស‌សល់​អ្វី​ឡើយ។


ក្រុង​ស៊ីយ៉ូន​ពោល​ថា: នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន បាន​លេប និង​កំទេច​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ប្រៀប​បាន​នឹង​ចាន​គ្មាន​អាហារ ស្ដេច​នេះ​ប្រៀប​បាន​នឹង​នាគ​ដែល​លេប​ខ្ញុំ ស្ដេច​នេះ​ត្របាក់​លេប​អ្វីៗ​ដ៏​មាន​តម្លៃ​នៅ​ក្នុង​ខ្ញុំ រួច​ខ្ជាក់​ខ្ញុំ​ចោល។


ឃើញ​ដូច្នេះ ខ្ញុំ​ខឹង​ជំនួសអុលឡោះ‌តាអាឡា ខ្ញុំ​ទប់​ចិត្ត​លែង​បាន​ទៀត​ហើយ។ «ចូរ​ជះ​កំហឹង​នេះ​ទៅ​លើ​ក្មេងៗ​នៅ​តាម​ផ្លូវ ព្រម​ទាំង​ជះ​ទៅ​លើ​ក្រុម​យុវជន​ផង ដ្បិត​មនុស្ស​ប្រុស​ស្រី និង​មនុស្ស​ចាស់​ជរា នឹង​ត្រូវ​ខ្មាំង​សត្រូវ​នាំ​យក​ទៅ។


ក្មេង​ជំទង់ និង​ចាស់ៗ​ដួល​ស្លាប់​នៅ​តាម​ផ្លូវ ក្រមុំ កំលោះ​របស់​ខ្ញុំ ស្លាប់​ដោយ​មុខ​ដាវ នៅ​ថ្ងៃ​អុលឡោះ​ខឹង ទ្រង់​ប្រហារ​ជីវិត​ពួក​គេ ឥត​ត្រា​ប្រណី។


ពេល​គេ​ជិះ‌ជាន់​ធ្វើ​បាប​អស់​អ្នក​ដែល ជាប់​ជា​ឈ្លើយ​ក្នុង​ស្រុក​ណា​មួយ


ពេល​នោះ ស្តេច​នេប៊ូ‌ក្នេសា​ខឹង ហើយ​ក្ដៅ​ក្រហាយ​ជា​ខ្លាំង ស្តេច​ក៏​ចេញ​បញ្ជា​ឲ្យ​គេ​នាំ​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ​មក។ គេ​ក៏​នាំ​អ្នក​ទាំង​បី​មក​ជួប​ស្តេច។


ស្រូវ​ទុំ​ហើយ ចូរ​នាំ​គ្នា​យក​កណ្ដៀវ​មក​ច្រូត! ធុង​សម្រាប់​ជាន់​ផ្លែ​ទំពាំង‌បាយជូរ​ពេញ​ហើយ ចូរ​នាំ​គ្នា​មក​ជាន់! ធុង​ពេញ​ហៀរ​ទៅ​ដោយ​ទឹក​ទំពាំង‌បាយជូរ! ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ច្រើន​ណាស់!»។


សត្រូវ​របស់​ខ្ញុំ​នឹង​ឃើញ ហើយ​អាម៉ាស់​មុខ គេ​ធ្លាប់​ពោល​មក​ខ្ញុំ​ថា “តើអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ទៅ​ណា​បាត់​ហើយ?” ខ្ញុំ​នឹង​ឃើញ​សត្រូវ​រង​ទុក្ខ​ម្ដង គឺ​អ្នក​ទាំង​នោះ​នឹង​ត្រូវ​គេ​ជាន់​ឈ្លី ដូច​ភក់​ជ្រាំ​ដែល​គេ​ដើរ​ជាន់​នៅ​តាម​ផ្លូវ។


នៅ​ថ្ងៃ​ដែល​យើង​កំណត់​ទុក អ្នក​រាល់​គ្នា​នឹង​ដើរ​ជាន់​មនុស្ស​អាក្រក់ ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ផេះ នៅ​ក្រោម​បាត​ជើង​របស់​អ្នក​រាល់​គ្នា។ នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។


គេ​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ហើយ​ខ្មាំង​សត្រូវ​នឹង​កៀរ​គេ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​សង្គ្រាម ឲ្យ​រស់​នៅ​កណ្ដាល​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ សាសន៍​ដទៃ​នឹង​ជាន់​ឈ្លី​ក្រុង​យេរូ‌សាឡឹម រហូត​ដល់​ពេល​កំណត់​របស់​គេ»។


ជាតិ​សាសន៍​ដែល​អ្នក​ពុំ​ស្គាល់ នឹង​បរិភោគ​ដំណាំ​ដែល​ដុះ​ចេញ​ពី​ដី​របស់​អ្នក គឺ​ភោគ​ផល​ទាំង​ប៉ុន្មាន​ដែល​អ្នក​ប្រឹង​ប្រែង​ធ្វើ។ រៀង​រាល់​ថ្ងៃ អ្នក​នឹង​ត្រូវ​គេ​ជិះ​ជាន់​សង្កត់​សង្កិន។


ចុះ​ចំណង់​បើ​អ្នក​ដែល​មើល‌ងាយ​បុត្រា​របស់​អុលឡោះ ដោយ​បន្ថោក​ឈាម​នៃ​សម្ពន្ធ‌មេត្រី ជា​ឈាម​ដែល​ប្រោស​ឲ្យ​គេ​បាន​ទៅ​ជា​បរិសុទ្ធ ហើយ​ប្រសិន​បើ​គេ​ត្មះ‌តិះ‌ដៀល​រស‌អុលឡោះ​ដ៏​មាន​គុណ សូម​បង​ប្អូន​គិត​មើល៍ តើ​គេ​នឹង​ត្រូវ​ទទួល​ទោស​ខ្លាំង​យ៉ាង​ណា​ទៅ​ទៀត!


មាន​ដាវ​មួយ​យ៉ាង​មុត​ចេញ​ពី​មាត់​របស់​គាត់ មក​ប្រហារ​ជាតិ​សាសន៍​ទាំង‌ឡាយគាត់​នឹង​កាន់​ដំបង​ដែក​ដឹក​នាំ​គេ ហើយ​គាត់​ជាន់​ទំពាំង‌បាយ‌ជូរ​នៅ​ក្នុង​ធុង​ឲ្យ​ចេញ​ជា​ស្រា​នៃ​កំហឹង​ដ៏​ខ្លាំង​ក្លា​របស់​អុលឡោះ ដ៏​មាន​អំណាច​លើ​អ្វីៗ​ទាំង​អស់។


ចាប់​តាំង​ពី​ឆ្នាំ​នោះ​មក រហូត​អស់​រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ ជន‌ជាតិ​ទាំង​ពីរ​បាន​សង្កត់‌សង្កិន និង​ធ្វើ​បាប​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែល​រស់​នៅ​ស្រុក​កាឡាដ ក្នុង​ទឹក​ដី​របស់​ជន‌ជាតិ​អាម៉ូ‌រី ខាង​កើត​ទន្លេ​យ័រ‌ដាន់។