បរិទេវ 1:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 ព្រះអម្ចាស់បានកម្ចាត់ទាហានដ៏ចំណាន ទាំងប៉ុន្មានដែលនៅជាមួយខ្ញុំ ព្រះអង្គចាត់កងទ័ពឲ្យមកប្រហារ ពួកយុវជនរបស់ខ្ញុំ ព្រះអម្ចាស់បានកម្ទេចប្រជាជនយូដា ដូចគេជាន់ផ្លែទំពាំងបាយជូរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ព្រះអម្ចាស់បានមើលងាយពួកមនុស្សខ្លាំងពូកែ នៅកណ្ដាលខ្ញុំហើយ ព្រះអង្គបានប្រជុំជំនុំមុតមាំទាស់នឹងខ្ញុំ ដើម្បីនឹងកិនពួកកំលោះៗរបស់ខ្ញុំឲ្យខ្ទេចខ្ទី ព្រះអម្ចាស់បានជាន់នាងក្រមុំស្រុកយូដា ដូចជាជាន់ធុងទំពាំងបាយជូរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 ព្រះអម្ចាស់ទ្រង់បានមើលងាយពួកមនុស្សខ្លាំងពូកែនៅកណ្តាលខ្ញុំហើយ ទ្រង់បានប្រជុំជំនុំមុតមាំទាស់នឹងខ្ញុំ ដើម្បីនឹងកិនពួកកំឡោះៗ របស់ខ្ញុំឲ្យខ្ទេចខ្ទី ព្រះអម្ចាស់ទ្រង់បានជាន់នាងក្រមុំស្រុកយូដា ដូចជាជាន់ធុងទំពាំងបាយជូរ សូមមើលជំពូកអាល់គីតាប15 អុលឡោះបានកំចាត់ទាហានដ៏ចំណាន ទាំងប៉ុន្មានដែលនៅជាមួយខ្ញុំ ទ្រង់ចាត់កងទ័ពឲ្យមកប្រហារ ពួកយុវជនរបស់ខ្ញុំ អុលឡោះបានកំទេចប្រជាជនយូដា ដូចគេជាន់ផ្លែទំពាំងបាយជូរ។ សូមមើលជំពូក |
- ពិតមែនហើយ យើងបានជាន់ផ្លែ ទំពាំងបាយជូរតែម្នាក់ឯង គឺក្នុងចំណោមប្រជាជន គ្មាននរណាម្នាក់នៅជាមួយយើងឡើយ។ យើងបានជាន់ឈ្លីពួកគេ តាមកំហឹងរបស់យើង យើងបានជាន់កម្ទេចពួកគេ ព្រោះយើងខឹងជាខ្លាំង។ ឈាមរបស់ពួកគេបានខ្ទាតមកលើ សម្លៀកបំពាក់របស់យើង ហើយសម្លៀកបំពាក់របស់យើង ប្រឡាក់ទៅដោយឈាម។