ប្រសិនបើនៅក្នុងស្រុកដែលពួកគេជាប់ជាឈ្លើយ ពួកគេភ្ញាក់រលឹក រួចវិលមករកទ្រង់វិញ ហើយអង្វរថា “យើងខ្ញុំបានប្រព្រឹត្តអំពើបាប យើងខ្ញុំបានប្រព្រឹត្តខុស យើងខ្ញុំបានប្រព្រឹត្តអំពើអាក្រក់!”។
នេហេមា 9:2 - អាល់គីតាប អស់អ្នកដែលជាពូជពង្សអ៊ីស្រអែល បានញែកខ្លួនចេញពីសាសន៍ដទៃទាំងប៉ុន្មាន ហើយនាំគ្នាចូលមកសារភាពអំពើបាបរបស់ខ្លួន និងកំហុសដូនតា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់អ្នកដែលជាពូជពង្សអ៊ីស្រាអែល បានញែកខ្លួនចេញពីសាសន៍ដទៃទាំងប៉ុន្មាន ហើយឈរឡើង លន់តួអំពើបាបរបស់ខ្លួន និងអំពើទុច្ចរិតនៃបុព្វបុរសរបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលជាពូជពង្សអ៊ីស្រាអែល បានញែកខ្លួនចេញពីសាសន៍ដទៃទាំងប៉ុន្មាន ហើយនាំគ្នាចូលមកសារភាពអំពើបាបរបស់ខ្លួន និងកំហុសដូនតា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពូជអ៊ីស្រាអែលក៏ញែកខ្លួនចេញពីពួកសាសន៍ដទៃទាំងប៉ុន្មាន ហើយឈរឡើងលន់តួអំពើបាបរបស់ខ្លួន ព្រមទាំងសេចក្ដីទុច្ចរិតរបស់ពួកឰយុកោផង |
ប្រសិនបើនៅក្នុងស្រុកដែលពួកគេជាប់ជាឈ្លើយ ពួកគេភ្ញាក់រលឹក រួចវិលមករកទ្រង់វិញ ហើយអង្វរថា “យើងខ្ញុំបានប្រព្រឹត្តអំពើបាប យើងខ្ញុំបានប្រព្រឹត្តខុស យើងខ្ញុំបានប្រព្រឹត្តអំពើអាក្រក់!”។
ឥឡូវនេះ ចូរលន់តួបាបនៅចំពោះអុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់អ្នករាល់គ្នា ហើយប្រព្រឹត្តតាមទ្រង់។ ចូរញែកខ្លួនចេញពីជាតិសាសន៍ដែលរស់នៅក្នុងស្រុក ព្រមទាំងញែកខ្លួនចេញពីប្រពន្ធរបស់អ្នករាល់គ្នា ដែលជាសាសន៍ដទៃផង»។
ជនជាតិអ៊ីស្រអែលដែលជាប់ជាឈ្លើយ ហើយវិលត្រឡប់មកវិញ នាំគ្នាបរិភោគអាហារនៃបុណ្យរំលងរួមជាមួយអស់អ្នក ដែលផ្ដាច់ខ្លួនចេញពីភាពសៅហ្មងរបស់សាសន៍ដទៃដែលរស់នៅក្នុងស្រុក ហើយវិលមករកអុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីស្រអែលវិញ។
ក្រោយពីនោះមក ពួកមេដឹកនាំមកប្រាប់ខ្ញុំថា “ប្រជាជនអ៊ីស្រអែល ក្រុមអ៊ីមុាំ និងក្រុមលេវី មិនបានញែកខ្លួនចេញពីជាតិសាសន៍នានា ដែលនៅក្នុងស្រុកនោះទេ។ ពួកគេប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើមដូចសាសន៍ទាំងនោះដែរ គឺមានជនជាតិកាណាន ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិយេប៊ូស ជនជាតិអាំម៉ូន ជនជាតិម៉ូអាប់ ជនជាតិអេស៊ីប និងជនជាតិអាម៉ូរី។
ឱអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ទ្រង់ជាម្ចាស់ដ៏សុចរិត ហេតុនេះហើយបានជាទ្រង់ទុកឲ្យយើងខ្ញុំនៅសេសសល់។ យើងខ្ញុំស្ថិតនៅចំពោះទ្រង់ ទាំងមានបាប។ ធម្មតា អ្នកដែលប្រព្រឹត្តអំពើបាបបែបនេះ មិនអាចឈរនៅចំពោះទ្រង់បានឡើយ»។
ពួកគេ និងកូនប្រុសរបស់គេ បានយកកូនស្រីរបស់ជនជាតិទាំងនោះមកធ្វើជាប្រពន្ធ ជាហេតុធ្វើឲ្យជាតិដ៏វិសុទ្ធ លាយជាមួយជាតិសាសន៍នៅក្នុងស្រុកនោះ។ ពួកមេដឹកនាំ និងពួកគ្រប់គ្រងនាំគ្នាប្រព្រឹត្តអំពើក្បត់នេះមុនគេ”។
សូមទ្រង់ស្ដាប់ ព្រមទាំងមើលមកខ្ញុំ សូមស្តាប់ពាក្យទូរអាអង្វររបស់ខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ផង។ ខ្ញុំកំពុងតែទូរអាអង្វរចំពោះទ្រង់ទាំងថ្ងៃទាំងយប់ សូមទ្រង់ប្រណីសន្ដោសជនជាតិអ៊ីស្រអែល ជាអ្នកបម្រើរបស់ទ្រង់។ ខ្ញុំសូមសារភាពអំពើបាបក្នុងនាមជនជាតិអ៊ីស្រអែល គឺយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងបំណងរបស់ទ្រង់។ ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំក៏បានប្រព្រឹត្តអំពើបាបដែរ។
ប្រជាជនឯទៀតៗ ក្រុមអ៊ីមុាំ ក្រុមលេវី ក្រុមយាមទ្វារ ក្រុមចំរៀង ក្រុមបម្រើម៉ាស្ជិទ និងអស់អ្នកដែលញែកខ្លួនចេញពីសាសន៍ដទៃ ដើម្បីធ្វើតាមហ៊ូកុំរបស់អុលឡោះព្រមទាំងប្រពន្ធ កូនប្រុសកូនស្រីរបស់ខ្លួន និងក្មេងៗដែលមានវ័យអាចយល់បាន
នាំគ្នាចូលរួមជាមួយបងប្អូនរបស់ខ្លួន ជាមនុស្សដែលគេគោរពរាប់អាន ដើម្បីសន្យា និងសច្ចាថា សុខចិត្តកាន់តាមហ៊ូកុំ ដែលអុលឡោះប្រទានមកតាមរយៈម៉ូសា ជាអ្នកបម្រើរបស់ទ្រង់។ យើងសុខចិត្តកាន់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ព្រមទាំងហ៊ូកុំ និងវិន័យរបស់អុលឡោះតាអាឡា ជាម្ចាស់នៃយើង។
ខ្ញុំបានជម្រះពួកគេឲ្យដាច់ស្រឡះពីជនបរទេស ហើយខ្ញុំបានចេញហ៊ូកុំឲ្យក្រុមអ៊ីមុាំ និងក្រុមលេវី អនុវត្ត ស្របតាមមុខងាររបស់ខ្លួន។
សូមរំដោះខ្ញុំឲ្យរួចពីអំណាច របស់ជនបរទេសទាំងនេះផង ពួកគេមិនដែលនិយាយពាក្យពិតទេ ហើយក៏មិនដែលគោរពពាក្យ សម្បថរបស់ខ្លួនដែរ។
សូមផ្តល់អំណាចពីសូរ៉កាមករំដោះខ្ញុំ សូមស្រង់ខ្ញុំឲ្យចេញផុតពីទឹកសមុទ្រ សូមរំដោះខ្ញុំឲ្យរួចពីអំណាច របស់ជនបរទេសទាំងនេះផង។
អ្នកណាលាក់កំហុសរបស់ខ្លួន អ្នកនោះពុំអាចចំរើនឡើងបានឡើយ រីឯអ្នកដែលសារភាពកំហុស ហើយឈប់ប្រព្រឹត្តអាក្រក់ទៀតនោះ អុលឡោះនឹងអាណិតមេត្តា។
អុលឡោះតាអាឡាអើយ ទ្រង់បានបោះបង់ចោល ពូជពង្សរបស់យ៉ាកកូបដែលជាប្រជារាស្ត្ររបស់ទ្រង់ ព្រោះមានគ្រូមន្តអាគមពីទិសខាងកើត នៅពេញក្នុងស្រុករបស់គេ ពួកគេមានគ្រូទាយច្រើនដូចនៅស្រុកភីលីស្ទីន ប្រជាជនរបស់ទ្រង់ចងសម្ពន្ធមិត្ត ជាមួយជនបរទេស។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ យើងខ្ញុំសូមសារភាពថា យើងខ្ញុំបានប្រព្រឹត្តអំពើអាក្រក់ ហើយដូនតារបស់យើងខ្ញុំក៏បានប្រព្រឹត្ត អំពើទុច្ចរិតដែរ។ យើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹង បំណងរបស់ទ្រង់។
ចូរទទួលស្គាល់កំហុសរបស់ខ្លួន តែប៉ុណ្ណោះបានហើយ គឺនាងបានបះបោរប្រឆាំងនឹងអុលឡោះតាអាឡា ជាម្ចាស់របស់នាង នាងបានរត់ទៅរកព្រះដទៃគ្រប់ទីកន្លែង គឺនៅក្រោមដើមឈើណាដែលមានស្លឹកខៀវខ្ចី ហើយនាងពុំបានស្ដាប់យើងទេ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ខ្ញុំបានរៀបរាប់ទូរអាអង្វរទ្រង់តទៅមុខទៀត ខ្ញុំបានសារភាពអំពើបាបរបស់ខ្ញុំ ព្រមទាំងបាបរបស់ប្រជាជាតិអ៊ីស្រអែល ហើយខ្ញុំក៏បានទូរអាអង្វរអុលឡោះតាអាឡាជាម្ចាស់របស់ខ្ញុំ ស្ដីអំពីភ្នំដ៏វិសុទ្ធរបស់ទ្រង់។
ពួកគេបានក្បត់អុលឡោះតាអាឡា ដោយបង្កើតកូនឥតខាន់ស្លា។ ឥឡូវនេះ បុណ្យចូលខែថ្មីក្លាយទៅជា មហន្តរាយដល់ពួកគេ និងទឹកដីរបស់ពួកគេ។