Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 9:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ឯ​ពូជ​អ៊ីស្រាអែល​ក៏​ញែក​ខ្លួន​ចេញ​ពី​ពួក​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ហើយ​ឈរ​ឡើង​លន់‌តួ​អំពើ​បាប​របស់​ខ្លួន ព្រម​ទាំង​សេចក្ដី​ទុច្ចរិត​របស់​ពួក​ឰយុកោ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 អស់​អ្នក​ដែល​ជា​ពូជពង្ស​អ៊ីស្រា‌អែល បាន​ញែក​ខ្លួន​ចេញ​ពី​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ហើយ​ឈរ​ឡើង លន់‌តួ​អំពើ​បាប​របស់​ខ្លួន និង​អំពើ​ទុច្ចរិត​នៃ​បុព្វ‌បុរស​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 អស់​អ្នក​ដែល​ជា​ពូជ‌ពង្ស​អ៊ីស្រា‌អែល បាន​ញែក​ខ្លួន​ចេញ​ពី​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ហើយ​នាំ​គ្នា​ចូល​មក​សារភាព​អំពើ​បាប​របស់​ខ្លួន និង​កំហុស​ដូនតា។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 អស់​អ្នក​ដែល​ជា​ពូជ‌ពង្ស​អ៊ីស្រ‌អែល បាន​ញែក​ខ្លួន​ចេញ​ពី​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ហើយ​នាំ​គ្នា​ចូល​មក​សារភាព​អំពើ​បាប​របស់​ខ្លួន និង​កំហុស​ដូនតា។

សូមមើលជំពូក ចម្លង




នេហេមា 9:2
24 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​បើ​គេ​នឹក​ចាំ​នៅ​ក្នុង​ស្រុក ដែល​បាន​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​នោះ ហើយ​បែរ​ត្រឡប់​ចិត្ត​មក​វិញ ព្រម​ទាំង​ទូល​អង្វរ​ដល់​ទ្រង់ នៅ​ក្នុង​ស្រុក​របស់​ពួក​សាសន៍​ដែល​ដឹក‌នាំ​គេ ទៅ​ជា​ឈ្លើយ​នោះ​ដោយ​ពាក្យ​ថា យើង​ខ្ញុំ​បាន​ធ្វើ​បាប​ហើយ ក៏​បាន​ប្រព្រឹត្ត​ក្រវិច‌ក្រវៀន ហើយ​ធ្វើ​ការ​អាក្រក់​ផង


ដូច្នេះ ចូរ​លន់‌តួ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​អ្នក​រាល់​គ្នា​ឥឡូវ​ទៅ ហើយ​ប្រព្រឹត្ត​តាម​ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ចុះ ត្រូវ​ឲ្យ​ញែក​ខ្លួន​ពី​ពួក​អ្នក​នៅ​ស្រុក​នេះ ហើយ​ពី​ស្រី​សាសន៍​ដទៃ​ចេញ


រួច​ពួក​កូន‌ចៅ​អ៊ីស្រាអែល ដែល​បាន​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ​មក​វិញ នឹង​អស់​អ្នក​ដែល​បានញែក​ខ្លួន​ចេញ​ពី​សេចក្ដី​ស្មោក‌គ្រោក​របស់​ពួក​សាសន៍​ដទៃ ដើម្បី​នឹង​ស្វែង​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល គេ​ក៏​បរិភោគ​បុណ្យ​នោះ


កាល​ការ​ទាំង​នោះ​បាន​សំរេច​អស់​ហើយ នោះ​ពួក​អ្នក​ជា​ប្រធាន ក៏​មក​ឯ​ខ្ញុំ​និយាយ​ថា ពួក​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​សង្ឃ នឹង​ពួក​លេវី មិន​បាន​ញែក​ខ្លួន​ចេញ​ពី​ពួក​អ្នក​ស្រុក​នេះ​ទេ គឺ​គេ​ប្រព្រឹត្ត​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ពួក​សាសន៍​កាណាន សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​យេប៊ូស សាសន៍​អាំម៉ូន សាសន៍​ម៉ូអាប់ សាសន៍​អេស៊ីព្ទ នឹង​សាសន៍​អាម៉ូរី​វិញ


ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​អើយ ទ្រង់​សុចរិត ដ្បិត​យើង​ខ្ញុំ​មាន​តែ​សំណល់ ដែល​បាន​រួច​ប៉ុណ្ណោះ​ទេ ដូច​ជា​សព្វ​ថ្ងៃ​នេះ មើល យើង​ខ្ញុំ​នៅ​ចំពោះ​ទ្រង់ មាន​ជាប់​ទាំង​ទោស​ផង ដ្បិត​ក្នុង​អំពើ​យ៉ាង​នេះ គ្មាន​អ្នក​ណា​នឹង​ឈរ នៅ​ចំពោះ​ទ្រង់​បាន​ឡើយ។


ដ្បិត​គេ​បាន​យក​កូន​ស្រី​ក្រមុំ​នៃ​សាសន៍​ទាំង​នោះ​សំរាប់​ខ្លួន​គេ នឹង​សំរាប់​កូន​ប្រុស​គេ​ដែរ យ៉ាង​នោះ​ពូជ​បរិសុទ្ធ​បាន​លាយ‌ឡំ​នឹង​ពួក​អ្នក​ស្រុក​ទាំង​នេះ ហើយ​គឺ​ពួក​អ្នក​ជា​ប្រធាន នឹង​ពួក​ចៅហ្វាយ​ជា​លេខ​១ ក្នុង​ការ​រំលង​នេះ​ដែរ


សូម​ទ្រង់​ផ្ទៀង​ព្រះ‌កាណ៌​មក​ឥឡូវ ហើយ​បើក​ព្រះ‌នេត្រ​ទត​មក ដើម្បី​ឲ្យ​បាន​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ ជា​អ្នក​បំរើ​ទ្រង់ ដែល​អធិស្ឋាន​ដល់​ទ្រង់ ទាំង​យប់​ទាំង​ថ្ងៃ​ក្នុង​គ្រា​នេះ ពី​ដំណើរ​ពួក​កូន​ចៅ​អ៊ីស្រាអែល ជា​ពួក​បំរើ​ទ្រង់ ដោយ​លន់‌តួ​បាប​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​យើង​ខ្ញុំ​រាល់​គ្នា​បាន​ប្រព្រឹត្ត​នឹង​ទ្រង់ គឺ​ទាំង​ខ្លួន​ទូលបង្គំ នឹង​វង្ស​របស់​ឰយុកោ​ទូលបង្គំ​បាន​ធ្វើ​បាប​ផង


ឯ​ពួក​បណ្តាជន​ឯ​ទៀត ពួក​សង្ឃ ពួក​លេវី ពួក​ឆ្មាំ​ទ្វារ ពួក​ចំរៀង ពួក​នេធីនិម នឹង​អស់​អ្នក​ដែល​បាន​ញែក​ខ្លួន​ចេញ ពី​ពួក​សាសន៍​នៃ​ស្រុក​ទាំង​នោះ ចូល​ខាង​ក្រិត្យ‌វិន័យ​របស់​ព្រះ​វិញ ព្រម​ទាំង​ប្រពន្ធ នឹង​កូន​ប្រុស​កូន​ស្រី​គេ គឺ​អស់​អ្នក​ណា​ដែល​មាន​ចំណេះមាន​យោបល់


គេ​ក៏​កាន់​ខ្ជាប់​តាម​បង​ប្អូន នឹង​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​ក្នុង​ពួក​គេ​ដែរ គេ​តាំង​សេចក្ដី​ផ្តាសា​ដល់​ខ្លួន ដោយ​ស្បថ​ថា នឹង​កាន់​តាម​ក្រិត្យ‌វិន័យ​របស់​ព្រះ ដែល​បាន​ប្រទាន​មក ដោយ‌សារ​លោក​ម៉ូសេ ជា​អ្នក​បំរើ​ទ្រង់ ហើយ​ឲ្យ​រក្សានឹង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​ក្រិត្យ‌ក្រម​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ព្រម​ទាំង​ច្បាប់​យុត្តិ‌ធម៌ នឹង​បញ្ញត្ត​ទ្រង់​ផង


ដូច្នេះ កាល​គេ​បាន​ឮ​ក្រិត្យ‌វិន័យ​នោះ​ហើយ គេ​ក៏​ញែក​ពួក​លាយ​ពូជ​ចេញ​ពី​សាសន៍​អ៊ីស្រាអែល​ទៅ។


គឺ​យ៉ាង​ដូច្នេះ​ដែល​ខ្ញុំ​បាន​ញែក​សំអាត​គេ ពី​គ្រប់​ទាំង​សាសន៍​ដទៃ ហើយ​ក៏​តាំង​ការ‌ងារ​ដែល​ពួក​សង្ឃ នឹង​ពួក​លេវី​ត្រូវ​រក្សា​ទុក​ឡើង​វិញ គ្រប់​គ្នា​តាម​ដំណែង​គេ​រៀង​ខ្លួន


សូម​កន្ត្រាក់​ជួយ​ទូលបង្គំ ហើយ​ប្រោស​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​ដទៃ ដែល​មាត់​គេ​ពោល​តែ​ពាក្យ​កល‌ឧបាយ ហើយ​ដៃ​ស្តាំ​របស់​គេ​ប្រព្រឹត្ត​តែ​សេចក្ដី​ភូត‌ភរ​ទទេ។


សូម​ទ្រង់​លូក​ព្រះ‌ហស្ត​ចុះ​មក​ពី​លើ កន្ត្រាក់​ជួយ ឲ្យ​ទូលបង្គំ​រួច ហើយ​ប្រោស​ទូលបង្គំ​ឲ្យ​រួច​ពី​ទឹក​ធំ គឺ​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​ដទៃ


អ្នក​ណា​ដែល​គ្រប់​បាំង​ការ​រំលង​របស់​ខ្លួន នោះ​នឹង​មិន​ចំរើន​ឡើង​ទេ តែ​អ្នក​ណា​ដែល​លន់‌តួ ហើយ​លះ‌បង់​អំពើ​នោះ នឹង​ប្រទះ​បាន​សេចក្ដី​មេត្តា‌ករុណា​វិញ។


ហេតុ​នេះ​បាន​ជា​ទ្រង់​បោះ‌បង់​ចោល​ពួក​វង្ស​យ៉ាកុប​ជា​រាស្ត្រ​ទ្រង់​ចេញ គឺ​ពី​ព្រោះ​មាន​ទំនៀម‌ទំលាប់​ពី​ស្រុក​ខាង​កើត​បាន​ចូល​មក​ពេញ​ទី​ហើយ គេ​ធ្វើ​ជា​គ្រូ​អាប‌ធ្មប់​ដូច​ជា​សាសន៍​ភីលីស្ទីន ក៏​ចង​សម្ពន្ធ‌មិត្រ​នឹង​ពួក​សាសន៍​ដទៃ


ឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​ទទួល​ស្គាល់​អំពើ​អាក្រក់​របស់​យើង​ខ្ញុំ​ហើយ ព្រម​ទាំង​សេចក្ដី​ទុច្ចរិត​របស់​ពួក​ព្ធយុ‌កោ​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ទ្រង់​ពិត


ឲ្យ​ឯង​គ្រាន់​តែ​ទទួល​ព្រម​ថា ឯង​មាន​សេចក្ដី​ទុច្ចរិត​មែន​ប៉ុណ្ណេះ ដោយ​បាន​រំលង​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​បាន​ចែក​អំពើ​គោរព​របស់​ឯង ឲ្យ​សុស‌សាយ​ទៅ​ដល់​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី​ផង តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​អញ​សោះ


កាល​ខ្ញុំ​កំពុង​តែ​ទូល​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្ញុំ​ព្រម​ទាំង​អធិស្ឋាន នឹង​លន់‌តួ​បាប​របស់​ខ្លួន​ខ្ញុំ ហើយ​បាប​របស់​ពួក​អ៊ីស្រាអែល​ជា​សាសន៍​នៃ​ខ្ញុំ ទាំង​ទូល​អង្វរ​ឲ្យ​ភ្នំ​បរិសុទ្ធ​របស់​ព្រះ​នៃ​ខ្ញុំ​ផង


គេ​បាន​ប្រព្រឹត្ត​ការ​កំបត់​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​គេ​បាន​បង្កើត​កូន​កំផិត​ឡើង ដូច្នេះ ដល់​ចូល​ខែ​ថ្មី គេ​នឹង​ត្រូវ​វិនាស​ទៅ ព្រម​ទាំង​ស្រែ​ចំការ​របស់​គេ​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម