អែសរ៉ា 6:21 - អាល់គីតាប21 ជនជាតិអ៊ីស្រអែលដែលជាប់ជាឈ្លើយ ហើយវិលត្រឡប់មកវិញ នាំគ្នាបរិភោគអាហារនៃបុណ្យរំលងរួមជាមួយអស់អ្នក ដែលផ្ដាច់ខ្លួនចេញពីភាពសៅហ្មងរបស់សាសន៍ដទៃដែលរស់នៅក្នុងស្រុក ហើយវិលមករកអុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីស្រអែលវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 ប្រជាជនអ៊ីស្រាអែលដែលបានវិលត្រឡប់ពីការជាប់ជាឈ្លើយ និងអស់អ្នកដែលបានញែកខ្លួនចេញពីភាពសៅហ្មងរបស់សាសន៍ដទៃ ដែលរស់នៅក្នុងស្រុក ដើម្បីថ្វាយបង្គំព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ក៏នាំគ្នាបរិភោគអាហារនៃពិធីបុណ្យរំលង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 ជនជាតិអ៊ីស្រាអែលដែលជាប់ជាឈ្លើយ ហើយវិលត្រឡប់មកវិញ នាំគ្នាបរិភោគអាហារនៃបុណ្យចម្លងរួមជាមួយអស់អ្នក ដែលផ្ដាច់ខ្លួនចេញពីភាពសៅហ្មង*របស់សាសន៍ដទៃដែលរស់នៅក្នុងស្រុក ហើយវិលមករកព្រះអម្ចាស់ ជាព្រះរបស់អ៊ីស្រាអែលវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 រួចពួកកូនចៅអ៊ីស្រាអែល ដែលបានចេញពីសណ្ឋានជាឈ្លើយមកវិញ នឹងអស់អ្នកដែលបានញែកខ្លួនចេញពីសេចក្ដីស្មោកគ្រោករបស់ពួកសាសន៍ដទៃ ដើម្បីនឹងស្វែងរកព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល គេក៏បរិភោគបុណ្យនោះ សូមមើលជំពូក |
ក្រោយពីនោះមក ពួកមេដឹកនាំមកប្រាប់ខ្ញុំថា “ប្រជាជនអ៊ីស្រអែល ក្រុមអ៊ីមុាំ និងក្រុមលេវី មិនបានញែកខ្លួនចេញពីជាតិសាសន៍នានា ដែលនៅក្នុងស្រុកនោះទេ។ ពួកគេប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើមដូចសាសន៍ទាំងនោះដែរ គឺមានជនជាតិកាណាន ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិយេប៊ូស ជនជាតិអាំម៉ូន ជនជាតិម៉ូអាប់ ជនជាតិអេស៊ីប និងជនជាតិអាម៉ូរី។
គឺបទបញ្ជាដែលទ្រង់ប្រទានដល់យើងខ្ញុំ តាមរយៈណាពី ជាអ្នកបម្រើរបស់ទ្រង់។ ទ្រង់មានបន្ទូលមកយើងខ្ញុំជាមុនថា “ស្រុកដែលអ្នករាល់គ្នាចូលទៅចាប់យកនោះ ជាស្រុកមិនបរិសុទ្ធ ដ្បិតជាតិសាសន៍ដែលរស់នៅលើទឹកដីនោះជាមនុស្សមិនបរិសុទ្ធ ហើយគោរពព្រះក្លែងក្លាយ គួរស្អប់ខ្ពើមពាសពេញក្នុងស្រុក។