ស្តេចអូសៀសយកចិត្តទុកដាក់ស្វែងរកអុលឡោះក្នុងពេលដែលលោកសាការីយ៉ានៅរស់នៅឡើយ ព្រោះគាត់ណែនាំស្តេចឲ្យគោរពកោតខ្លាចអុលឡោះ។ ដរាបណាស្តេចស្វែងរកអុលឡោះទ្រង់ប្រទានឲ្យស្តេចបានចំរុងចំរើនជានិច្ច។
នេហេមា 2:20 - អាល់គីតាប ខ្ញុំឆ្លើយទៅពួកគេថា៖ «អុលឡោះជាម្ចាស់នៃសូរ៉កាប្រាកដជាប្រទានឲ្យពួកយើងទទួលជោគជ័យមិនខាន! ពួកយើង ជាអ្នកបម្រើរបស់ទ្រង់ នឹងក្រោកឡើងសង់ក្រុងនេះ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាគ្មានចំណែក គ្មានសិទ្ធិ ឬអនុស្សាវរីយ៍អ្វីក្នុងក្រុងយេរូសាឡឹមនេះទេ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំក៏ឆ្លើយទៅគេថា៖ «ព្រះនៃស្ថានសួគ៌នឹងជួយពួកយើងឲ្យចម្រុងចម្រើន ហើយពួកយើងជាអ្នកបម្រើព្រះអង្គ នឹងក្រោកឡើង ហើយនាំគ្នាសង់ តែអ្នករាល់គ្នាវិញ គ្មានចំណែក គ្មានសិទ្ធិ ឬគុណបំណាច់អ្វីនៅក្រុងយេរូសាឡិមឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំឆ្លើយទៅពួកគេថា៖ «ព្រះនៃស្ថានបរមសុខមុខជាប្រទានឲ្យពួកយើងទទួលជោគជ័យមិនខាន! ពួកយើង ជាអ្នកបម្រើរបស់ព្រះអង្គ នឹងក្រោកឡើងសង់ក្រុងនេះ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាគ្មានចំណែក គ្មានសិទ្ធិ ឬអនុស្សាវរីយ៍អ្វីក្នុងក្រុងយេរូសាឡឹមនេះទេ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំក៏ឆ្លើយទៅគេថា ព្រះនៃស្ថានសួគ៌ទ្រង់នឹងជួយចំរើនដល់យើងរាល់គ្នា ហេតុនោះយើងរាល់គ្នា ជាពួកបំរើទ្រង់ នឹងលើកគ្នាឡើងធ្វើ តែឯអ្នករាល់គ្នាវិញ គ្មានចំណែក គ្មានច្បាប់ ឬទីនឹករឭកនៅក្រុងយេរូសាឡិមឡើយ។ |
ស្តេចអូសៀសយកចិត្តទុកដាក់ស្វែងរកអុលឡោះក្នុងពេលដែលលោកសាការីយ៉ានៅរស់នៅឡើយ ព្រោះគាត់ណែនាំស្តេចឲ្យគោរពកោតខ្លាចអុលឡោះ។ ដរាបណាស្តេចស្វែងរកអុលឡោះទ្រង់ប្រទានឲ្យស្តេចបានចំរុងចំរើនជានិច្ច។
ប៉ុន្តែ លោកសូរ៉ូបាបិល លោកយេសួរ និងអស់លោកឯទៀតៗ ជាមេក្រុមគ្រួសារនៃជនជាតិអ៊ីស្រអែល ឆ្លើយទៅពួកគេថា៖ «អស់លោកមិនត្រូវចូលរួមជាមួយពួកយើង ក្នុងការសាងសង់ដំណាក់ជូនអុលឡោះជាម្ចាស់របស់ពួកយើងទេ មានតែពួកយើងប៉ុណ្ណោះដែលត្រូវសង់ជូនអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ដូចស្តេចស៊ីរូស ជាស្តេចស្រុកពែរ្ស បានបញ្ជាដល់ពួកយើង»។
ពេលខ្ញុំឮពាក្យទាំងនោះ ខ្ញុំអង្គុយចុះ ហើយយំសោក ព្រមទាំងកាន់ទុក្ខអស់រយៈពេលជាច្រើនថ្ងៃ។ ខ្ញុំតមអាហារ ហើយទូរអាអង្វរអុលឡោះជាម្ចាស់នៃសូរ៉កា។
ស្តេចអធិរាជសួរមកខ្ញុំថា៖ «តើលោកចង់សុំអ្វីពីយើង?»។ ពេលនោះ ខ្ញុំក៏ទូរអាដល់អុលឡោះជាម្ចាស់នៃសូរ៉កា
«ពួកអ្នកបម្រើ និងប្រជាជននៅក្នុងអាណាខេត្តរបស់ស្ដេច សុទ្ធតែដឹងថាបុរស ឬស្ត្រីណាដែលហ៊ានចូលទៅជួបស្ដេច នៅសាលខាងក្នុងដំណាក ដោយស្ដេចមិនបានត្រាស់ហៅនោះ នឹងមានទោសដល់ស្លាប់ ស្របតាមច្បាប់ដែលមានចែងទុកសម្រាប់មនុស្សទួទៅ។ ប៉ុន្តែ បើស្តេចហុចដំបងរាជ្យធ្វើពីមាសឲ្យនោះ ទើបរួចជីវិត។ ចំពោះខ្ញុំវិញ ស្តេចមិនបានហៅខ្ញុំឲ្យចូលជួប អស់រយៈពេលមួយខែមកហើយ»។
ទ្រង់បែរមើលទៅមនុស្សទុគ៌ត ទ្រង់លែងព្រងើយកន្តើយ នឹងពាក្យសូមអង្វររបស់គេទៀតហើយ។
ចូរនាំគ្នាទូរអាសូមអុលឡោះតាអាឡាប្រទានសន្តិភាព មកក្រុងយេរូសាឡឹម សូមឲ្យអស់អ្នកដែលស្រឡាញ់ក្រុងនេះ អាចរស់នៅយ៉ាងសុខសាន្ត!
យើងនឹងស្រែកហ៊ោដោយអំណរ ព្រោះតែស្ដេចមានជ័យជំនះ យើងនឹងលើកទង់ជ័យឡើង ក្នុងនាមអុលឡោះជាម្ចាស់របស់យើង។ សូមអុលឡោះតាអាឡាសម្រេចតាមសេចក្ដីទាំងប៉ុន្មាន ដែលស្តេចទូរអាសូម។
រីឯអស់អ្នកដែលចង់ឃើញ ខ្ញុំជាមនុស្សគ្មានទោស សូមប្រទានឲ្យគេអាចស្រែកហ៊ោ ដោយអំណរសប្បាយ ហើយសូមឲ្យគេពោលហើយពោលទៀតថា «សូមលើកតម្កើងអុលឡោះតាអាឡា! ទ្រង់ពេញចិត្ត ឲ្យអ្នកបម្រើរបស់ទ្រង់បានជោគជ័យ!»។
អុលឡោះតាអាឡាអើយ សូមប្រោសប្រណីក្រុងស៊ីយ៉ូន ហើយសូមមេត្តាប្រទានឲ្យ ក្រុងយេរូសាឡឹមបានរឹងមាំឡើងវិញផង។
ពេលហារូនចូលក្នុងទីសក្ការៈ គាត់មានឈ្មោះកុលសម្ព័ន្ធនៃកូនចៅអ៊ីស្រអែលនៅជាប់នឹងប្រដាប់ពាក់លើទ្រូងសម្រាប់វិនិច្ឆ័យ ដើម្បីឲ្យយើងដែលជាអុលឡោះតាអាឡានឹកដល់ពួកគេអស់កល្បជានិច្ច។
ត្រូវតែទទួលយកយោបល់ទាំងពីរនេះ ដ្បិតអ្នកដែលកោតខ្លាចអុលឡោះនៅពេលស្ថានភាពទាំងពីរកើតមាន គេតែងតែមានច្រកចេញជានិច្ច។
នោះយើងនឹងចារឈ្មោះគេទុក នៅតាមជញ្ជាំងដំណាក់របស់យើង យើងនឹងឲ្យគេមានកេរ្តិ៍ឈ្មោះល្បីជាង កូនប្រុសកូនស្រីរបស់យើងទៅទៀត ឈ្មោះគេនឹងនៅគង់វង្សរហូតតទៅ គ្មាននរណាលុបបំបាត់បានឡើយ»។
ហើយយកជំនូននោះមកជូនពួកអ៊ីមុាំជាកូនហារូន។ គេត្រូវយកម្សៅពេញមួយក្តាប់ ដែលលាយជាមួយប្រេង និងគ្រឿងក្រអូបទាំងអស់មក រួចអ៊ីមុាំម្នាក់យកជំនូននេះ ទៅដុតនៅលើអាសនៈ ដើម្បីទុកជាទីរំលឹក។ នេះជាគូរបានដុតដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។
ចូរដាក់គ្រឿងក្រអូបដ៏ល្អបំផុតនៅលើជួរនីមួយៗ ហើយដុតគ្រឿងក្រអូបជំនួសនំបុ័ងទាំងនោះ ទុកទីរំលឹកនៅចំពោះអុលឡោះតាអាឡា។
មកុដទាំងនេះត្រូវទុកនៅក្នុងម៉ាស្ជិទរបស់អុលឡោះតាអាឡា ដើម្បីរំលឹកដល់ហែលដាយ ថូប៊ីយ៉ា និងយេដាយ៉ា ព្រមទាំងហេន ជាកូនរបស់សេផានា។
នៅថ្ងៃដែលអ្នករាល់គ្នាធ្វើបុណ្យយ៉ាងសប្បាយបុណ្យដ៏សំខាន់ៗ និងបុណ្យចូលខែថ្មី នោះត្រូវផ្លុំត្រែ នៅពេលធ្វើគូរបានដុត និងគូរបានមេត្រីភាព ដើម្បីឲ្យអុលឡោះជាម្ចាស់របស់អ្នករាល់គ្នា នឹកដល់អ្នករាល់គ្នា។ យើងជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា»។
“លោកកូនេលាសអើយ អុលឡោះបានស្តាប់ពាក្យទូរអារបស់អ្នកហើយ រីឯទានរបស់លោក ក៏អុលឡោះមិនភ្លេចដែរ។
លោកកូនេលាសសម្លឹងមើលទៅម៉ាឡាអ៊ីកាត់ ហើយមានប្រសាសន៍ទៅវិញ ទាំងភ័យខ្លាចថា៖ «លោកម្ចាស់អើយ! តើលោកម្ចាស់មានការអ្វី?»។ ម៉ាឡាអ៊ីកាត់ពោលមកគាត់ថា៖ «អុលឡោះបានស្តាប់ពាក្យទូរអារបស់អ្នកហើយ ទ្រង់ក៏ជ្រាបអំពីទានរបស់អ្នកដែរ ទ្រង់មិនភ្លេចទេ។
អ្នកគ្មានចំណែក គ្មានសិទ្ធិអ្វីក្នុងកិច្ចការនេះឡើយ ដ្បិតចិត្ដរបស់អ្នកមិនទៀងត្រង់ចំពោះអុលឡោះទាល់តែសោះ។