ឱអុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ ទ្រង់ពិតជាម្ចាស់ដ៏ឧត្តមបំផុត! គ្មានម្ចាស់ណាប្រៀបផ្ទឹមស្មើនឹងទ្រង់បានទេ។ តាមដែលយើងខ្ញុំធ្លាប់បានឮគេតំណាលប្រាប់ ក្រៅពីទ្រង់ ក៏គ្មានម្ចាស់ឯណាទៀតដែរ។
និក្ខមនំ 9:14 - អាល់គីតាប លើកនេះ យើងប្រើគ្រោះកាចគ្រប់បែបយ៉ាង ប្រហារអ្នក ព្រមទាំងនាម៉ឺនមន្ត្រី និងប្រជារាស្ត្ររបស់អ្នក ដើម្បីឲ្យអ្នកទទួលស្គាល់ថា គ្មាននរណាម្នាក់នៅលើផែនដី អាចប្រៀបផ្ទឹមនឹងយើងបានឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតលើកនេះ យើងនឹងចាត់គ្រោះកាចទាំងអស់មកលើអ្នក លើពួកនាម៉ឺនមន្ត្រី និងលើប្រជារាស្ត្ររបស់អ្នក ដើម្បីឲ្យអ្នកបានដឹងថា នៅលើផែនដីគ្មានអ្នកណាម្នាក់ដូចយើងឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លើកនេះ យើងប្រើគ្រោះកាចគ្រប់បែបយ៉ាងប្រហារអ្នក ព្រមទាំងនាម៉ឺនមន្ត្រី និងប្រជារាស្ត្ររបស់អ្នក ដើម្បីឲ្យអ្នកទទួលស្គាល់ថា គ្មាននរណាម្នាក់នៅលើផែនដីអាចប្រៀបផ្ទឹមនឹងយើងឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតម្តងនេះ អញនឹងដាក់សេចក្ដីវេទនាទាំងអស់ មកទាស់នឹងចិត្តឯង នឹងពួកមហាតលិក ហើយនឹងរាស្ត្រឯងផង ដើម្បីឲ្យឯងបានដឹងថា នៅគ្រប់លើផែនដីគ្មានអ្នកឯណាដូចអញឡើយ |
ឱអុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ ទ្រង់ពិតជាម្ចាស់ដ៏ឧត្តមបំផុត! គ្មានម្ចាស់ណាប្រៀបផ្ទឹមស្មើនឹងទ្រង់បានទេ។ តាមដែលយើងខ្ញុំធ្លាប់បានឮគេតំណាលប្រាប់ ក្រៅពីទ្រង់ ក៏គ្មានម្ចាស់ឯណាទៀតដែរ។
ប្រសិនបើមាននរណាម្នាក់ ឬប្រជាជនអ៊ីស្រអែលទាំងមូល ដែលជាប្រជារាស្ត្ររបស់ទ្រង់មានទុក្ខខ្លោចផ្សាក្នុងចិត្ត រួចទូរអា និងអង្វរទាំងលើកដៃប្រណម្យឆ្ពោះមកដំណាក់
អុលឡោះតាអាឡាជាម្ចាស់អើយ គ្មាននរណាប្រៀបផ្ទឹមស្មើនឹងទ្រង់បានទេ។ តាមដែលយើងខ្ញុំធ្លាប់ឮគេតំណាលប្រាប់ ក្រៅពីទ្រង់ ក៏គ្មានម្ចាសឯណាទៀតដែរ។
ឱអុលឡោះតាអាឡាអើយ ក្នុងចំណោមព្រះទាំងឡាយ គ្មានព្រះណាដូចទ្រង់ទេ ហើយក៏គ្មានព្រះណាអាចធ្វើការអស្ចារ្យ ដូចទ្រង់ឡើយ។
អុលឡោះតាអាឡាអើយ តើមានអ្វីអាចផ្ទឹមនឹងទ្រង់បាន? តើនរណាមានភាពថ្កុំថ្កើងបរិសុទ្ធដូចទ្រង់។ ទ្រង់ជាម្ចាស់គួរឲ្យកោតស្ញប់ស្ញែង គួរសរសើរតម្កើង ទ្រង់សំដែងទីសំគាល់ដ៏អស្ចារ្យ។
ស្តេចហ្វៀរ៉អ៊ូន ពោលថា៖ «ថ្ងៃស្អែក»។ ម៉ូសាឆ្លើយថា៖ «ខ្ញុំនឹងធ្វើតាមពាក្យសំដី ដើម្បីឲ្យស្តេចទទួលស្គាល់ថា គ្មានម្ចាស់ឯណា ដូចអុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំឡើយ។
ហារូនលាតដៃសន្ធឹងទៅលើទឹកនៅស្រុកអេស៊ីប នោះកង្កែបក៏លោតចេញមករាតត្បាតស្រុកអេស៊ីប។
ប្រសិនបើយើងមិនអាណិតអ្នកទេ ម៉្លេះសមយើងប្រើជំងឺអាសន្នរោគប្រហារអ្នក និងប្រជារាស្ត្ររបស់អ្នក ឲ្យវិនាសសូន្យពីផែនដីបាត់ទៅហើយ។
យើងនេះហើយជាអុលឡោះតាអាឡា គ្មានម្ចាស់ណាផ្សេងទៀតឡើយ ក្រៅពីយើង គ្មានម្ចាស់ណាទេ ទោះបីអ្នកមិនស្គាល់យើងក្តី ក៏យើងបានប្រគល់ឲ្យអ្នកមានអំណាច
ចូរនឹកចាំអំពីព្រឹត្តិការណ៍ ដែលកើតមាននៅគ្រាដើមដំបូង ហើយដឹងថា យើងជាអុលឡោះ ក្រៅពីយើង គ្មានម្ចាស់ណាទៀតទេ យើងជាអុលឡោះ គ្មានអ្វីផ្សេងទៀតអាចផ្ទឹមស្មើ នឹងយើងបានឡើយ។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ គ្មានព្រះណាប្រៀបផ្ទឹមនឹង ទ្រង់បានឡើយ ទ្រង់ជាម្ចាស់ដ៏ឧត្ដម ហើយនាមទ្រង់ក៏ឧត្ដុង្គឧត្ដមដែរ ព្រោះទ្រង់ប្រកបដោយអំណាច។
មនុស្សទាំងអស់ត្រូវតែកោតខ្លាចទ្រង់ ដ្បិតទ្រង់ជាស្តេច របស់ប្រជាជាតិនានា។ ក្នុងចំណោមប្រជាជាតិនានា និងនៅក្នុងនគរទាំងប៉ុន្មាន គ្មានអ្នកប្រាជ្ញណាផ្ទឹមនឹងទ្រង់បានឡើយ។
យើងនឹងធ្វើឲ្យក្រុងនេះក្លាយទៅជាទីស្មសាន ធ្វើឲ្យមនុស្សដែលឃើញ ស្រឡាំងកាំង។ អស់អ្នកដើរកាត់តាមនោះនាំគ្នាព្រឺសម្បុរ ស្រឡាំងកាំង ព្រោះតែឃើញគ្រោះកាច ដែលកើតមានដល់ទីក្រុង។
គេបានបណ្តេញស្តេចចេញពីចំណោមមនុស្ស ចិត្តគំនិតរបស់ស្តេចប្រែទៅជាមានលក្ខណៈដូចសត្វតិរច្ឆាន ស្តេចនៅជាមួយសត្វព្រៃ គេឲ្យស្តេចពិសាស្មៅដូចគោ ហើយរូបកាយទទឹកជោកទៅដោយទឹកសន្សើម ដែលធ្លាក់ពីលើមេឃមក រហូតទល់ពេលស្តេចទទួលស្គាល់ថា អុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជសម្បត្តិរបស់មនុស្សលោកទាំងអស់ ហើយទ្រង់លើកនរណាឲ្យសោយរាជ្យក៏បាន។
ទោះបីយ៉ាងនេះក្តី ប្រសិនបើអ្នករាល់គ្នានៅតែពុំព្រមស្តាប់យើងទេ យើងនឹងដាក់ទោសអ្នករាល់គ្នាខ្លាំងជាងនេះប្រាំពីរដង ព្រោះតែអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។
ប្រសិនបើអ្នករាល់គ្នានៅតែជំទាស់នឹងយើង ហើយមិនព្រមស្តាប់យើងទេ យើងនឹងវាយអ្នករាល់គ្នាខ្លាំងជាងនេះប្រាំពីរដង ស្របតាមអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។
យើងក៏ប្រឆាំងនឹងអ្នករាល់គ្នាវិញយ៉ាងខ្លាំងដែរ។ យើងនឹងវាយប្រដៅអ្នករាល់គ្នាប្រាំពីរដងខ្លាំងជាង ព្រោះតែអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។
ហេតុនេះហើយបានជាយើងប្រហារទីក្រុង រហូតដល់ធ្វើឲ្យអ្នកឈឺចុកចាប់។ ព្រោះតែអំពើបាបរបស់អ្នក យើងនឹងបំផ្លាញក្រុងនេះឲ្យវិនាស។
អុលឡោះតាអាឡាជាម្ចាស់អើយ! ទ្រង់បានចាប់ផ្តើមបង្ហាញឲ្យអ្នកបម្រើរបស់ទ្រង់ឃើញភាពឧត្តុង្គឧត្តម និងអំណាចរបស់ទ្រង់ ដ្បិតគ្មានព្រះណានៅលើមេឃ ឬនៅលើផែនដីអាចសំដែងការអស្ចារ្យ និងទីសំគាល់ ដូចទ្រង់បានទេ។
អ្នកបានឃើញការទាំងនោះ ដើម្បីទទួលស្គាល់ថា អុលឡោះតាអាឡាពិតជាម្ចាស់មែន ក្រៅពីទ្រង់គ្មានម្ចាស់ណាទៀតឡើយ។
ហេតុនេះគ្រោះកាចផ្សេងៗនឹងកើតមានដល់ក្រុងនេះ ក្នុងថ្ងៃតែមួយ គឺអ្នកក្រុងនឹងត្រូវស្លាប់ កាន់ទុក្ខ ស្រេកឃ្លាន ហើយនឹងមានភ្លើងឆេះបំផ្លាញក្រុងថែមទៀតផង ដ្បិតអុលឡោះតាអាឡាជាម្ចាស់ដែលវិនិច្ឆ័យទោសក្រុងនេះ ទ្រង់ប្រកបដោយអំណាច។
ខ្ញុំសូមបញ្ជាក់ប្រាប់អស់អ្នកដែលបានឮបន្ទូលនៃអុលឡោះ ថ្លែងទុកក្នុងគីតាបនេះថា បើនរណាម្នាក់បន្ថែមអ្វីមួយពីលើ អុលឡោះនឹងយកគ្រោះកាច ដែលមានរៀបរាប់ក្នុងគីតាបនេះ មកដាក់លើអ្នកនោះថែមទៀតផង
យើងមុខជាត្រូវវេទនាពុំខាន! តើនរណានឹងរំដោះយើងឲ្យរួចពីកណ្តាប់ដៃរបស់ព្រះដ៏ខ្លាំងពូកែនោះ? គឺព្រះនោះហើយដែលបានវាយជនជាតិអេស៊ីប ឲ្យរងទុក្ខវេទនាគ្រប់បែបយ៉ាង នៅវាលរហោស្ថាន។