Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 17:20 - អាល់គីតាប

20 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ គ្មាន​នរណា​ប្រៀប​ផ្ទឹម​ស្មើ​នឹង​ទ្រង់​បាន​ទេ។ តាម​ដែល​យើង​ខ្ញុំ​ធ្លាប់​ឮ​គេ​តំណាល​ប្រាប់ ក្រៅ​ពី​ទ្រង់ ក៏​គ្មាន​ម្ចាស​ឯ​ណា​ទៀត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ឱ​ព្រះ‌យេហូវ៉ា​អើយ គ្មាន​ព្រះ​ណា​ដូច​ជា​ព្រះ‌អង្គ​ឡើយ ហើយ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ត្រចៀក​ទូល‌បង្គំ​រាល់​គ្នា​បាន​ឮ នោះ​ក៏​គ្មាន​ព្រះ​ណា​ក្រៅ​ពី​ព្រះ‌អង្គ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ព្រះ‌អម្ចាស់​អើយ គ្មាន​នរណា​ប្រៀប​ផ្ទឹម​ស្មើ​នឹង​ព្រះអង្គ​បាន​ទេ។ តាម​ដែល​យើង​ខ្ញុំ​ធ្លាប់​ឮ​គេ​តំណាល​ប្រាប់ ក្រៅ​ពី​ព្រះអង្គ ក៏​គ្មាន​ព្រះ​ឯ​ណា​ទៀត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ឱ​ព្រះ‌យេហូវ៉ា​អើយ គ្មាន​ព្រះ​ឯ​ណា​ឲ្យ​ដូច​ទ្រង់​ឡើយ ហើយ​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ត្រចៀក​ទូលបង្គំ​រាល់​គ្នា​បាន​ឮ នោះ​ក៏​គ្មាន​ព្រះ​ឯ​ណា​ក្រៅ​ពី​ទ្រង់​ដែរ

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 17:20
26 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ​ទ្រង់​សំដែង​ស្នា​ដៃ​ដ៏​ឧត្តុង្គ‌ឧត្តម​ទាំង​នេះ ឲ្យ​ខ្ញុំ​ឃើញ ស្រប​តាម​ចិត្ត​សប្បុរស ដោយ​យល់​ដល់​អ្នក​បម្រើ​របស់​ទ្រង់។


នៅ​លើ​ផែនដី​នេះ គ្មាន​ប្រជា‌រាស្ត្រ​ណា​មួយ​ដូច​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ដែល​ម្ចាស់​របស់​ពួក​គេ​បាន​ទៅ​រំដោះ​ពួក​គេ យក​មក​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ខ្លួន​ឡើយ។ ទ្រង់​ធ្វើ​ឲ្យ​កិត្តិ‌នាម​របស់​ទ្រង់​ល្បី​ល្បាញ ដោយ​សំដែង​ការ​អស្ចារ្យ​ដ៏​ឧត្តម​គួរ​ស្ញែង​ខ្លាច ទ្រង់​បណ្តេញ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ចេញ​ពី​មុខ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ គឺ​ប្រជា‌រាស្ត្រ​ដែល​ទ្រង់​បាន​លោះ​មក​ពី​ស្រុក​អេស៊ីប។


ឱ​អុលឡោះ​អើយ ដូនតា​យើង​ខ្ញុំ​ធ្លាប់​រៀប​រាប់​ឲ្យ យើង​ខ្ញុំ​បាន​ឮ​ផ្ទាល់​នឹង​ត្រចៀក នូវ​ស្នា‌ដៃ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ធ្វើ​នៅ​ជំនាន់​របស់​ពួក​គេ គឺ​តាំង​ពី​យូរ​អង្វែង​ណាស់​មក​ហើយ។


ឱ​អុលឡោះ‌តាអាឡា​អើយ ក្នុង​ចំណោម​ព្រះ​ទាំង‌ឡាយ គ្មាន​ព្រះ​ណា​ដូច​ទ្រង់​ទេ ហើយ​ក៏​គ្មាន​ព្រះ​ណា​អាច​ធ្វើ​ការ​អស្ចារ្យ ដូច​ទ្រង់​ឡើយ។


នៅ​លើ​មេឃ គ្មាន​នរណា​ម្នាក់​អាច​ផ្ទឹម​ស្មើ នឹង​ទ្រង់​បាន​ឡើយ ក្នុង​ចំណោម​ពពួក​ម៉ាឡា‌អ៊ីកាត់ ក៏​គ្មាន​នរណា អាច​ប្រៀប​ប្រដូច​នឹង​ទ្រង់​បាន​ដែរ។


ឱ​អុលឡោះ‌តាអាឡា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព ទាំង​មូល​អើយ គ្មាន​នរណា​មាន​អំណាច​ដូច​ទ្រង់​ឡើយ! ទ្រង់​ប្រកប​ទៅ​ដោយ ចិត្ត​ស្មោះ‌ស្ម័គ្រ។


ឱ​អុលឡោះ‌តាអាឡា​អើយ មាន​តែ​ទ្រង់​ទេ ដែល​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​នៅ​លើ​ផែនដី​ទាំង​មូល ទ្រង់​ប្រសើរ​បំផុត​លើស​ព្រះ​នានា​ទាំង​អស់។


អុលឡោះ‌តាអាឡា​អើយ តើ​មាន​អ្វី​អាច​ផ្ទឹម​នឹង​ទ្រង់​បាន? តើ​នរណា​មាន​ភាព​ថ្កុំ‌ថ្កើង​បរិសុទ្ធ​ដូច​ទ្រង់។ ទ្រង់​ជា​ម្ចាស់​គួរ​ឲ្យ​កោត​ស្ញប់‌ស្ញែង គួរ​សរសើរ​តម្កើង ទ្រង់​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ។


ឥឡូវ​នេះ ខ្ញុំ​ទទួល​ស្គាល់​ថា អុលឡោះ‌តាអាឡា ជា​ម្ចាស់​ដ៏​ធំ​ឧត្តម​លើស​អ្វី​ទាំង​អស់ គឺ​ទ្រង់​រំដោះ​ជន‌ជាតិ​អ៊ីស្រ‌អែល នៅ​ពេល​ដែល​ជន‌ជាតិ​អេស៊ីប​ជិះ​ជាន់​សង្កត់​សង្កិន»។


ស្តេច​ហ្វៀរ៉អ៊ូន ពោល​ថា៖ «ថ្ងៃ​ស្អែក»។ ម៉ូសា​ឆ្លើយ​ថា៖ «ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​សំដី ដើម្បី​ឲ្យ​ស្តេច​ទទួល​ស្គាល់​ថា គ្មាន​ម្ចាស់​ឯ​ណា ដូចអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​ឡើយ។


លើក​នេះ យើង​ប្រើ​គ្រោះ​កាច​គ្រប់​បែប​យ៉ាង ប្រហារ​អ្នក ព្រម​ទាំង​នា​ម៉ឺន​មន្ត្រី និង​ប្រជា‌រាស្ត្រ​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​ទទួល​ស្គាល់​ថា គ្មាន​នរណា​ម្នាក់​នៅ​លើ​ផែនដី អាច​ប្រៀប​ផ្ទឹម​នឹង​យើង​បាន​ឡើយ។


តើ​អ្នក​រាល់​គ្នា​ចង់​ប្រៀប​ប្រដូច​អុលឡោះ ទៅ​នឹង​ព្រះ​ណា? តើ​អ្នក​រាល់​គ្នា​យក​អ្វី​មក​តំណាង​ទ្រង់?


អុលឡោះ​ដ៏‌វិសុទ្ធ​មាន​បន្ទូល​ថា៖ តើ​អ្នក​រាល់​គ្នា​ប្រៀប​ប្រដូច​យើង ទៅ​នឹង​នរណា? តើ​នរណា​អាច​ស្មើ​នឹង​យើង​បាន?។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: អ្នក​រាល់​គ្នា​នេះ​ហើយ​ជា​សាក្សី​របស់​យើង អ្នក​រាល់​គ្នា​នេះ​ហើយ​ជា​អ្នក​បម្រើ​របស់​យើង។ យើង​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ឮ និង​ជឿ​លើ​យើង ព្រម​ទាំង​យល់​ថា មាន​តែ​យើង​នេះ​ទេ ជា​អុលឡោះ។ នៅ​មុន​យើង​គ្មាន​ម្ចាស់​ណា​ទេ នៅ​ក្រោយ​យើង​ក៏​គ្មាន​ម្ចាស់​ណា​ទៀត​ដែរ។


អុលឡោះ‌តាអាឡា​ជា​ស្តេច​របស់ ជន‌ជាតិ​អ៊ីស្រ‌អែល គឺអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​បាន​លោះ​ជន‌ជាតិ​អ៊ីស្រ‌អែល ទ្រង់​មាន​បន្ទូល​ថា: យើង​នៅ​មុន​គេ ហើយ​នៅ​ក្រោយ​គេ​បំផុត ក្រៅ​ពី​យើង គ្មាន​ម្ចាស់​ណា​ទៀត​ឡើយ។


អស់​អ្នក​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី​អើយ ចូរ​នាំ​គ្នា​បែរ​មក​រក​យើង យើង​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា ដ្បិត​យើង​ជា​អុលឡោះ ក្រៅ​ពី​យើង គ្មាន​ម្ចាស់​ណា​ទៀត​ទេ។


យើង​នេះ​ហើយ​ជាអុលឡោះ‌តាអាឡា គ្មាន​ម្ចាស់​ណា​ផ្សេង​ទៀត​ឡើយ ក្រៅ​ពី​យើង គ្មាន​ម្ចាស់​ណា​ទេ ទោះ​បី​អ្នក​មិន​ស្គាល់​យើង​ក្តី ក៏​យើង​បាន​ប្រគល់​ឲ្យ​អ្នក​មាន​អំណាច


ទ្រង់​នៅ​ខាង​ស្ដាំ​ម៉ូសា ហើយ​សំដែង​អំណាច​ដ៏​ថ្កុំ‌ថ្កើង​រុង‌រឿង ញែក​ទឹក​សមុទ្រ​នៅ​មុខ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ដើម្បី​ឲ្យ​នាម​ទ្រង់​បាន​ល្បី‌ល្បាញ រហូត​ត​រៀង​ទៅ។


អុលឡោះ​អាច​ធ្វើ​អ្វីៗ​ទាំង​អស់ ហួស​ពី​សេចក្ដី​សុំ និង​ហួស​ពី​អ្វីៗ​ដែល​យើង​នឹក​គិត ដោយ‌សារ​អំណាច​របស់​ទ្រង់​ដែល​បំពេញ​សកម្ម‌ភាព​នៅ​ក្នុង​យើង


អុលឡោះ‌តាអាឡាជា​ម្ចាស់​អើយ! ទ្រង់​បាន​ចាប់​ផ្តើម​បង្ហាញ​ឲ្យ​អ្នក​បម្រើ​របស់​ទ្រង់​ឃើញ​ភាព​ឧត្តុង្គ‌ឧត្តម និង​អំណាច​របស់​ទ្រង់ ដ្បិត​គ្មាន​ព្រះ​ណា​នៅ​លើ​មេឃ ឬ​នៅ​លើ​ផែនដី​អាច​សំដែង​ការ​អស្ចារ្យ និង​ទី​សំគាល់ ដូច​ទ្រង់​បាន​ទេ។


អ៊ីស្រ‌អែល​អើយ គ្មាន​ព្រះ​ណា​អាច​ផ្ទឹម​ស្មើ នឹង​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក​បាន​ឡើយ ទ្រង់​ឆ្លង​កាត់​ផ្ទៃ​មេឃ មក​សង្គ្រោះ​អ្នក ដោយ​នៅ​យ៉ាង​រុង‌រឿង​លើ​ពពក។


អ្នក​បាន​ឃើញ​ការ​ទាំង​នោះ ដើម្បី​ទទួល​ស្គាល់​ថា អុលឡោះ‌តាអាឡា​ពិត​ជា​ម្ចាស់​មែន ក្រៅ​ពី​ទ្រង់​គ្មាន​ម្ចាស់​ណា​ទៀត​ឡើយ។


ដូច្នេះ ចូរ​ទទួល​ស្គាល់​នៅ​ថ្ងៃ​នេះ ហើយ​ចង​ចាំ​ថា អុលឡោះ‌តាអាឡា​ពិត​ជា​ម្ចាស់ នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី គ្មាន​ម្ចាស់​ណា​ផ្សេង​ទៀត​ឡើយ។


គ្មាន​នរណា​ម្នាក់​វិសុទ្ធ ដូចអុលឡោះ‌តាអាឡា​ទេ គ្មាន​នរណា​ម្នាក់​ដូច​ទ្រង់​ឡើយ ហើយ​ក៏​គ្មាន​ថ្ម​ដា​ណា​រឹង​មាំ ដូច​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម