ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 32:9 - អាល់គីតាប

អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «យើង​ឃើញ​ហើយ​ថា ប្រជា‌ជន​នេះ​សុទ្ឋ​តែ​ជា​មនុស្ស​រឹង​រូស។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​បាន​ឃើញ​ហើយ​ថា ប្រជា‌ជន​នេះ​ជា​មនុស្ស​ក្បាល​រឹង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​ឃើញ​ហើយ​ថា ប្រជា‌ជន​នេះ​សុទ្ធ​តែ​ជា​មនុស្ស​រឹង‌រូស។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​បន្ទូល​នឹង​ម៉ូសេ​ថា អញ​ឃើញ​បណ្តាជន​នេះ ថា​ជា​ពួក​មនុស្ស​មាន​ក្បាល​រឹង

សូមមើលជំពូក



និក្ខមនំ 32:9
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ពួក​គេ​ពុំ​ស្តាប់​តាម​ទេ ពួក​គេ​មាន​ចិត្ត​រឹង​ចចេស​ដូច​ដូន‌តា​របស់​ពួក​គេ ដែល​មិន​ព្រម​ជឿ​លើអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្លួន។


ឥឡូវ​នេះ​កុំ​តាំង​ចិត្ត​រឹង‌រូស ដូច​ដូន‌តា​របស់​អ្នក​រាល់​គ្នា​ឡើយ តែ​ត្រូវ​ចុះ​ចូល​នឹងអុលឡោះ‌តាអាឡា ហើយ​នាំ​គ្នា​មក​ទី‌សក្ការៈ ដែល​ទ្រង់​បាន​ញែក​ជា​បរិសុទ្ធ​រហូត​ត​ទៅ។ ចូរ​គោរព​បម្រើអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ទ្រង់​លែង​ខឹង​នឹង​អ្នក​រាល់​គ្នា​ទៀត។


ប៉ុន្តែ ដូន‌តា​របស់​យើង​ខ្ញុំ​មាន​អំនួត និង​មាន​ចិត្ត​រឹង​ចចេស ពុំ​ព្រម​ស្ដាប់​តាម​បទ‌បញ្ជា​របស់​ទ្រង់​ទេ។


ពួក​គេ​បដិសេធ​មិន​ព្រម​ស្ដាប់​បង្គាប់ ហើយ​បំភ្លេច​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ធ្វើ ដើម្បី​ជួយ​ពួក​គេ។ ពួក​គេ​បាន​តាំង​ចិត្ត​រឹង​ចចេស ហើយ​បះ‌បោរ ពួក​គេ​បាន​តែង‌តាំង​មេ​ដឹក​នាំ​ម្នាក់ ចង់​វិល​ទៅ​រក​ទាស‌ភាព​វិញ។ ប៉ុន្តែ ទ្រង់​ជា​ម្ចាស់​ដែល​តែងតែ​អត់‌ទោស ទ្រង់​ប្រកប​ដោយ​ចិត្ត អាណិត​អាសូរ និង​ប្រណី​សន្ដោស ទ្រង់​មាន​ចិត្ត​អត់‌ធ្មត់ និង​ពោរ‌ពេញ​ដោយ​ចិត្ត​មេត្តា‌ករុណា ទ្រង់​មិន​បោះ​បង់​ចោល​ពួក​គេ​ឡើយ។


ដើម្បី​កុំ​ឲ្យ​ពួក​គេ​បាន​ដូច​បុព្វបុរស នៅ​ជំនាន់​មុន ដែល​មាន​ចិត្ត​កោង​កាច បះ‌បោរ​ប្រឆាំង​នឹង​អុលឡោះ មាន​ចិត្ត​មិន​ទៀង ហើយ​មាន​គំនិត​មិន​ស្មោះ​ត្រង់ នឹង​ទ្រង់​នោះ​ឡើយ។


អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​ក្នុង​ស្រុក ដែល​មាន​ភោគ​ទ្រព្យ​សម្បូណ៌​ហូរ​ហៀរ ប៉ុន្តែ យើង​នឹង​មិន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ទេ ក្រែង​យើង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​វិនាស​នៅ​តាម​ផ្លូវ ដ្បិត​អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​រឹង​រូស»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​តទៅ: អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​រឹង​រូស! ប្រសិន​បើ​យើង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តែ​មួយ​ភ្លែត​នោះ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​វិនាស​ជា​មិន​ខាន។ ចូរ​ដោះ​គ្រឿង​អលង្ការ​ចេញ នោះ​យើង​នឹង​សម្រេច​ថា ត្រូវ​ធ្វើ​យ៉ាង​ណា​ជា​មួយ​អ្នក​រាល់​គ្នា»។


គាត់​ជម្រាប​ថា៖ «អុលឡោះ​ជាអម្ចាស់​អើយ! ប្រសិន​បើ​ទ្រង់​ពេញ​ចិត្ត​នឹង​ខ្ញុំ​មែន សូម​ទ្រង់​ទៅ​ជា​មួយ​យើង​ខ្ញុំ​ផង។ ប្រជា‌ជន​ទាំង​នេះ​ជា​មនុស្ស​រឹង​រូស ប៉ុន្តែ ទ្រង់​អត់​ទោស​ចំពោះ​កំហុស និង​អំពើ​បាប​ដែល​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត ហើយ​ទ្រង់​ទទួល​យើង​ខ្ញុំ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ទ្រង់»។


អ្នក​ដែល​រឹង‌រូស មិន​ព្រម​ទទួល​ការ​ស្ដី​ប្រដៅ នឹង​ត្រូវ​វិនាស​ភ្លាម គ្មាន​អ្វី​ជួយ​បាន​ឡើយ។


យើង​ដឹង​ថា អ្នក​ជា​មនុស្ស​រឹង‌រូស ចិត្ត​របស់​អ្នក​រឹង​ដូច​ដែក‌ថែប ហើយ​ក្បាល​អ្នក​រឹង​ដូច​ដែក


យើង​បាន​ឃើញ​ការ​ផិត​ក្បត់ តំរេក​តណ្ហា និង​អំពើ​ពេស្យា‌ចារ​ដ៏​ថោក​ទាប​របស់​អ្នក នៅ​តាម​កំពូល​ភ្នំ និង​នៅ​តាម​ទី​វាល យើង​បាន​ឃើញ​ព្រះ​នានា​ដែល​គួរ​ស្អប់​ខ្ពើម របស់​អ្នក! យេរូ‌សាឡឹម​អើយ អ្នក​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​មិន​ព្រម​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​ទេ តើ​នៅ​ដូច្នេះ​ដល់​កាល​ណា​ទៀត?»។


ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រ‌អែល យើង​បាន​ឃើញ​ហេតុ‌ការណ៍​ដ៏​គួរ​ស្អប់​ខ្ពើម គឺ​អំពើ​ពេស្យា‌ចារ​របស់​អេប្រាអ៊ីម បាន​ធ្វើ​ឲ្យ​អ៊ីស្រ‌អែល​ទៅ​ជា​សៅហ្មង។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «តើ​ប្រជា‌ជន​នេះ​នៅ​តែ​មើល​ងាយ​យើង​ដល់​កាល​ណា? យើង​បាន​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ​ជា​ច្រើន​ក្នុង​ចំណោម​ពួក​គេ តើ​ពួក​គេ​នៅ​តែ​មិន​ព្រម​ជឿ​លើ​យើង​ដល់​កាល​ណា​ទៀត?។


អស់​លោក​ចិត្ដ​រឹង​រូស​អើយ! អស់​លោក​មាន​ចិត្ដ​មាន​ត្រចៀក​ដូច​សាសន៍​ដទៃ ចេះ​តែ​ជំទាស់​ប្រឆាំង​នឹង​រស‌អុលឡោះ​ដ៏​វិសុទ្ធ​ជា‌និច្ច គឺ​មិន​ខុស​ពី​បុព្វ‌បុរស​របស់​អស់​លោក​ទេ!


ចូរ​ជូន​ចិត្ត​គំនិត​ទៅ​អុលឡោះ ហើយ​កុំ​មាន​ចិត្ត​រឹង​រូស​ឲ្យ​សោះ


ដ្បិត​ខ្ញុំ​ដឹង​ថា​អ្នក​មាន​គំនិត​បះ​បោរ និង​មាន​ចិត្ត​រឹង​រូស។ ពេល​ខ្ញុំ​នៅ​រស់ អ្នក​បះ​បោរ​ប្រឆាំង​នឹងអុលឡោះ‌តាអាឡា​យ៉ាង​នេះ​ទៅ​ហើយ ចុះ​ទំរាំ​បើ​ខ្ញុំ​ស្លាប់ តើ​អ្នក​នឹង​បះ​បោរ​យ៉ាង​ណា​ទៅ​ទៀត!


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ដូច​តទៅ: “យើង​បាន​ឃើញ​ថា ប្រជា‌ជន​នេះ សុទ្ឋ​តែ​ជា​មនុស្ស​មាន​ចិត្ត​រឹង​រូស។


ដូច្នេះ ចូរ​ទទួល​ស្គាល់​ថា អុលឡោះ‌តាអាឡា​ប្រទាន​ទឹក​ដី​ដ៏​ល្អ​នេះ​ឲ្យ​អ្នក​ទុក​ជា​កម្ម‌សិទ្ធិ មិន​មែន​មក​ពី​អ្នក​សុចរិត​ទេ ដ្បិត​អ្នក​ជា​ប្រជា‌ជន​ដែល​មាន​ចិត្ត​រឹង​រូស»។