Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហូសេ 6:10 - អាល់គីតាប

10 ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រ‌អែល យើង​បាន​ឃើញ​ហេតុ‌ការណ៍​ដ៏​គួរ​ស្អប់​ខ្ពើម គឺ​អំពើ​ពេស្យា‌ចារ​របស់​អេប្រាអ៊ីម បាន​ធ្វើ​ឲ្យ​អ៊ីស្រ‌អែល​ទៅ​ជា​សៅហ្មង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ពូជ‌ពង្ស​អ៊ីស្រា‌អែល យើង​បាន​ឃើញ​ហេតុ‌ការណ៍​អាក្រក់​ក្រៃ‌លែង គឺ​អំពើ​ពេស្យា‌ចារ​របស់​ពួក​អេប្រាអិម ឯ​អ៊ីស្រា‌អែល​ទៅ​ជា​សៅ​ហ្មង​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល យើង​បាន​ឃើញ​ហេតុ‌ការណ៍​ដ៏​គួរ​ស្អប់​ខ្ពើម គឺ​អំពើ​ពេស្យា‌ចារ​របស់​អេប្រាអ៊ីម បាន​ធ្វើ​ឲ្យ​អ៊ីស្រា‌អែល​ទៅ​ជា​សៅហ្មង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 អញ​បាន​ឃើញ​ការ​យ៉ាង​សំបើម នៅ​ក្នុង​ពួក​វង្ស​អ៊ីស្រាអែល គឺ​មាន​ការ​កំផិត​របស់​ពួក​អេប្រា‌អិម ឯ​អ៊ីស្រាអែល​ក៏​បាន​ស្មោក‌គ្រោក​ដែរ

សូមមើលជំពូក ចម្លង




ហូសេ 6:10
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ស្តេច​រេហូ‌បោម​មិន​រវីរ‌វល់​នឹង​យោបល់​របស់​ក្រុម​អះលី‌ជំអះ​ទេ តែ​គាត់​បាន​សួរ​យោបល់​ពី​មន្ត្រី​ជំនិត ដែល​ធ្លាប់​នៅ​ជា​មួយ​គាត់​តាំង​ពី​កុមារ​មក។


ហេតុ‌ការណ៍​នេះ​កើត​មាន ព្រោះ​តែ​អំពើ​បាប​ដែល​ស្តេច​យេរ៉ូ‌បោម​ប្រព្រឹត្ត ហើយ​នាំ​ប្រជា‌ជន​អ៊ីស្រ‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ ជា​ហេតុ​បណ្តាល​ឲ្យអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ខឹង។


ហេតុ‌ការណ៍​នេះ​កើត​ឡើង ព្រោះ​តែ​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​បំណងអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​គេ ទ្រង់​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប និង​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ស្តេច​ហ្វៀរ៉អ៊ូន​ជា​ស្តេច​ស្រុក​អេស៊ីប តែ​ពួក​គេ​បែរ​ជា​គោរព​ថ្វាយ‌បង្គំ​ព្រះ​ដទៃ​ទៅ​វិញ។


ហេតុ​នេះ​ហើយ​បាន​ជាអុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ចូរ​សាក​សួរ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​មើល តើ​មាន​នរណា​ដែល​ឮ​រឿង​ដូច្នេះ​ទេ? គឺ​អ៊ីស្រ‌អែល ដែល​ប្រៀប​ដូច​ជា​ស្រី​ព្រហ្មចារី បាន​ប្រព្រឹត្ត​អំពើ​ដ៏​ថោក​ទាប​បំផុត!


រីឯ​នៅ​ក្រុង​យេរូ‌សាឡឹម​វិញ យើង​ឃើញ​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម គឺ​ពួក​គេ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ពួក​គេ​និយម​ការ​កុហក ពួក​គេ​លើក​ទឹក​ចិត្ត​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់ ដូច្នេះ គ្មាន​នរណា​អាច​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់ របស់​ខ្លួន​បាន​ឡើយ។ ចំពោះ​យើង ពួក​គេ​ទាំង​អស់​គ្នា​ប្រៀប​ដូច​ជា អ្នក​ក្រុង​សូដុម ហើយ​អ្នក​ក្រុង​យេរូ‌សាឡឹម​ក៏​ប្រៀប​ដូច​ជា អ្នក​ក្រុង​កូម៉ូរ៉ា​ដែរ។


នៅ​រជ្ជកាល​ស្តេច​យ៉ូសៀស អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «អ្នក​ឃើញ​ទេ តើ​អ៊ីស្រ‌អែល​ចិត្ត​សាវា​នោះ​បាន​ធ្វើ​អ្វី​ខ្លះ? គឺ​នាង​ឡើង​ទៅ​គ្រប់​ទី​កន្លែង​នៅ​លើ​ភ្នំ​ខ្ពស់ៗ និង​ចូល​ទៅ​ក្រោម​ម្លប់​ដើម​ឈើ​ដ៏​ធំៗ ដើម្បី​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។


អូហូ‌ឡា​បាន​ក្បត់​ចិត្ត​យើង​ទៅ​ប្រព្រឹត្ត​ពេស្យា‌ចារ ហើយ​បែរ​ទៅ​សហាយ‌ស្មន់​ជា​មួយ​ពួក​អាស្ស៊ីរី​ជា​ទាហាន


នាង​ប្រគល់​ខ្លួន​ទៅ​ឲ្យ​វីរ‌បុរស​អាស្ស៊ីរី​ទាំង​នោះ។ ពេល​នាង​ខូច​ខ្លួន​ជា​មួយ​សហាយ​ទាំង​ប៉ុន្មាន​របស់​នាង នាង​បាន​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​សៅហ្មង ដោយ​គោរព​ព្រះ​ក្លែង‌ក្លាយ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ។


អំពើ​ពេស្យា‌ចារ។ ចិត្ត​ប្រាថ្នា​ចង់​បាន​ស្រា​ចាស់ និង​ស្រា​ថ្មី បាន​នាំ​ពួក​គេ​ឲ្យ​វង្វេង។


ប្រជា‌រាស្ត្រ​របស់​យើង​ទៅ​រក​ព្រះ​ធ្វើ​ពី​ឈើ ឲ្យ​ទស្សន៍‌ទាយ ដំបង​របស់​គេ​ប្រាប់​សេចក្ដី​ដែល​គេ​ចង់​ដឹង! គំនិត​ពេស្យា‌ចារ​បាន​នាំ​ពួក​គេ​ឲ្យ​វង្វេង ពួក​គេ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដោយ​ងាក​ចេញ​ពី​អុលឡោះ​ជា​ម្ចាស់​របស់​ខ្លួន។


បើ​អេប្រាអ៊ីម​ចូល​រួម​ជា​មួយ​ព្រះ​ក្លែង‌ក្លាយ ទុក​ឲ្យ​គេ​ចូល​រួម​ទៅ!


យើង​ស្គាល់​អេប្រាអ៊ីម​យ៉ាង​ច្បាស់ យើង​មើល​អ៊ីស្រ‌អែល​ធ្លុះ​ទាំង​អស់។ អេប្រាអ៊ីម​អើយ អ្នក​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដែល​ធ្វើ​ឲ្យ​អ៊ីស្រ‌អែល​ទៅ​ជា​សៅហ្មង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម