ទ្រង់បោះបង់ចោលអ៊ីស្រអែល ព្រោះតែស្តេចយេរ៉ូបោមប្រព្រឹត្តអំពើបាប និងនាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តអំពើបាបដែរ»។
និក្ខមនំ 23:33 - អាល់គីតាប មិនត្រូវទុកឲ្យជាតិសាសន៍ទាំងនោះ រស់នៅក្នុងស្រុករបស់អ្នកឡើយ ក្រែងលោគេនាំអ្នកឲ្យប្រព្រឹត្តអំពើបាបប្រឆាំងនឹងយើង។ បើអ្នកគោរពបម្រើព្រះរបស់ពួកគេ នោះអ្នកនឹងត្រូវធ្លាក់ទៅក្នុងអន្ទាក់របស់គេជាមិនខាន»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនត្រូវឲ្យគេរស់នៅក្នុងស្រុករបស់អ្នកឡើយ ក្រែងគេនាំឲ្យអ្នកប្រព្រឹត្តអំពើបាបទាស់នឹងយើង ដ្បិតបើអ្នកគោរពប្រតិបត្តិព្រះរបស់គេ នោះអ្នកនឹងធ្លាក់ទៅក្នុងអន្ទាក់របស់គេជាមិនខាន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនត្រូវទុកឲ្យជាតិសាសន៍ទាំងនោះ រស់នៅក្នុងស្រុករបស់អ្នកឡើយ ក្រែងលោគេនាំអ្នកឲ្យប្រព្រឹត្តអំពើបាបប្រឆាំងនឹងយើង។ បើអ្នកគោរពបម្រើព្រះរបស់ពួកគេ នោះអ្នកនឹងត្រូវធ្លាក់ទៅក្នុងអន្ទាក់របស់គេជាមិនខាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មិនត្រូវឲ្យគេនៅក្នុងស្រុករបស់ឯងដែរ ក្រែងគេនាំឲ្យឯងធ្វើបាបចំពោះអញ ដ្បិតបើឯងគោរពប្រតិបត្តិដល់ព្រះគេ នោះនឹងត្រឡប់ជាអន្ទាក់ដល់ឯងហើយ។ |
ទ្រង់បោះបង់ចោលអ៊ីស្រអែល ព្រោះតែស្តេចយេរ៉ូបោមប្រព្រឹត្តអំពើបាប និងនាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តអំពើបាបដែរ»។
ប៉ុន្តែ ស្តេចម៉ាណាសេបាននាំអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមឲ្យវង្វេង រហូតដល់ប្រព្រឹត្តអំពើអាក្រក់ជាងប្រជាជាតិនានាដែលអុលឡោះតាអាឡាបានបំផ្លាញ នៅចំពោះមុខកូនចៅអ៊ីស្រអែលទៅទៀត។
ពួកនាម៉ឺនមន្ត្រីទាំងប៉ុន្មានជម្រាបស្តេចថា៖ «តើជននេះធ្វើឲ្យយើងរងទុក្ខលំបាកដល់កាលណាទៀត? សូមស្តេចបើកឲ្យពួកគេចេញទៅគោរពបម្រើអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេទៅ តើស្តេចមិនទាន់ជ្រាបថា ស្រុកអេស៊ីបកំពុងតែវិនាសទេឬ?»។
នៅពេលនោះ អ្នកមិនត្រូវក្រាបថ្វាយបង្គំព្រះរបស់ពួកគេឡើយ ហើយក៏មិនត្រូវគោរពបម្រើព្រះទាំងនោះដែរ។ អ្នករាល់គ្នាមិនត្រូវធ្វើតាមពួកគេទេ ផ្ទុយទៅវិញ ត្រូវបំផ្លាញព្រះទាំងនោះ ព្រមទាំងកំទេចបង្គោលរបស់គេផង។
ចូរប្រយ័ត្នមិនត្រូវចងសម្ពន្ធមិត្ត ជាមួយប្រជាជននៅក្នុងស្រុក ដែលអ្នកនឹងចូលទៅរស់នៅនោះឡើយ ក្រែងលោពួកគេក្លាយទៅជាអន្ទាក់ក្នុងចំណោមអ្នក។
ពេលណាប្រជាជាតិទាំងនោះរលាយសូន្យបាត់ពីមុខរបស់អ្នកហើយ ចូរប្រយ័ត្នក្រែងលោអ្នកធ្លាក់ទៅក្នុងអន្ទាក់ ដោយយកតម្រាប់តាមពួកគេ។ មិនត្រូវសាកសួរចង់ដឹងអំពីព្រះរបស់ពួកគេ ហើយក៏មិនត្រូវសួរអំពីរបៀបដែលពួកគេគោរពបម្រើព្រះរបស់ខ្លួន ក្នុងគោលបំណងធ្វើដូចពួកគេដែរ។
ធ្វើដូច្នេះ ពួកគេនឹងមិនបង្រៀនអ្នករាល់គ្នា ឲ្យប្រព្រឹត្តអំពើគួរស្អប់ខ្ពើម ដែលពួកគេធ្លាប់ប្រព្រឹត្តចំពោះព្រះរបស់ខ្លួន ជាអំពើបាបទាស់នឹងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា។
«ពេលណាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នាំអ្នកចូលទៅក្នុងស្រុកដែលអ្នកត្រូវកាន់កាប់ ដោយបណ្តេញប្រជាជាតិជាច្រើនចេញពីមុខអ្នក ដូចជាជនជាតិហេត ជនជាតិគើកាស៊ី ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរិស៊ិត ជនជាតិហេវី និងជនជាតិយេប៊ូស គឺប្រជាជាតិទាំងប្រាំពីរ ដែលមានគ្នាច្រើន និងមានកម្លាំងជាងអ្នក
អ្នកនឹងបំផ្លាញជាតិសាសន៍ទាំងប៉ុន្មាន ដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រគល់មកក្នុងកណ្តាប់ដៃអ្នក។ មិនត្រូវអាណិតអាសូរពួកគេ ហើយក៏មិនត្រូវគោរពបម្រើព្រះរបស់គេដែរ ព្រោះជាអន្ទាក់ សម្រាប់អ្នករាល់គ្នា»។
ព្រមទាំងភ្ញាក់ស្មារតីឡើងវិញ ហើយដោះខ្លួនរួចពីអន្ទាក់របស់អ៊ីព្លេស ដែលបានចាប់ចងគេ បង្ខំឲ្យធ្វើតាមបំណងរបស់វា។
យ៉ូស្វេវាយលុកស្រុកនោះទាំងមូល គឺវាយយកតំបន់ភ្នំ តំបន់ណេកិបតំបន់វាលទំនាប និងតំបន់ជំរាលភ្នំព្រមទាំងប្រហារជីវិតស្តេចរបស់គេទៀតផង។ លោកមិនទុកឲ្យនរណាម្នាក់រួចជីវិតឡើយ គឺបំផ្លាញអ្វីៗទាំងអស់ដែលមានជីវិតស្របតាមបន្ទូលដែលអុលឡោះតាអាឡាជាម្ចាស់នៃជនជាតិអ៊ីស្រអែលបានបង្គាប់។
ចូរចងចាំឲ្យច្បាស់ថាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា នឹងលែងបណ្តេញប្រជាជាតិទាំងនោះចេញពីមុខអ្នករាល់គ្នាទៀតហើយ ពួកគេនឹងក្លាយទៅជាអន្ទាក់ ឬអង្គប់ ហើយប្រៀបដូចជារំញត់ខ្សែតីវាយលើខ្នង ឬជាបន្លា នៅក្នុងភ្នែកអ្នករាល់គ្នា រហូតដល់អ្នករាល់គ្នាវិនាសសូន្យពីទឹកដីដ៏ល្អដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាប្រទានឲ្យ។
រីឯអ្នករាល់គ្នាវិញ មិនត្រូវចងសម្ពន្ធមេត្រីជាមួយប្រជាជនស្រុកនេះទេ ត្រូវរំលំអាសនៈទាំងឡាយរបស់គេចោល។ ប៉ុន្តែ អ្នករាល់គ្នាមិនស្តាប់យើងសោះ! ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តបែបនេះ?
ដូច្នេះ យើងប្រាប់អ្នករាល់គ្នាថា យើងនឹងមិនបណ្តេញអ្នកស្រុកនេះចេញពីមុខអ្នករាល់គ្នាឡើយ ពួកគេនឹងក្លាយទៅជាគូសត្រូវរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្លាក់ទៅក្នុងអន្ទាក់នៃព្រះនានារបស់ពួកគេ»។
ស្តេចសូលនឹកថា៖ «អញនឹងលើកនាងឲ្យទតធ្វើជាភរិយា ដើម្បីប្រើនាងជាអន្ទាក់ឲ្យទតធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ពួកភីលីស្ទីន»។ ដូច្នេះ ស្តេចសូលស្នើជាលើកទីពីរ ឲ្យទតធ្វើជាកូនប្រសា។