និក្ខមនំ 10:7 - អាល់គីតាប7 ពួកនាម៉ឺនមន្ត្រីទាំងប៉ុន្មានជម្រាបស្តេចថា៖ «តើជននេះធ្វើឲ្យយើងរងទុក្ខលំបាកដល់កាលណាទៀត? សូមស្តេចបើកឲ្យពួកគេចេញទៅគោរពបម្រើអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេទៅ តើស្តេចមិនទាន់ជ្រាបថា ស្រុកអេស៊ីបកំពុងតែវិនាសទេឬ?»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ពួកនាម៉ឺនមន្ត្រីរបស់ផារ៉ោនទូលថា៖ «តើទុកអ្នកនេះឲ្យធ្វើជាអន្ទាក់ដល់យើងដល់កាលណាទៀត? សូមឲ្យគេចេញទៅថ្វាយបង្គំព្រះយេហូវ៉ាជាព្រះរបស់គេទៅ តើព្រះករុណាមិនទាន់ជ្រាបថា ស្រុកអេស៊ីព្ទខូចអស់ហើយទេឬ?»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ពួកនាម៉ឺនមន្ត្រីទាំងប៉ុន្មានទូលស្ដេចថា៖ «តើជននេះធ្វើឲ្យយើងរងទុក្ខលំបាកដល់កាលណាទៀត? សូមព្រះករុណាបើកឲ្យពួកគេចេញទៅគោរពបម្រើព្រះអម្ចាស់ជាព្រះរបស់ពួកគេទៅ តើព្រះករុណាមិនទាន់ជ្រាបថា ស្រុកអេស៊ីបកំពុងតែវិនាសទេឬ?»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ឯពួកមហាតលិករបស់ផារ៉ោន គេទូលថា តើទុកឲ្យមនុស្សនោះធ្វើជាអន្ទាក់ដល់យើងរាល់គ្នាដល់កាលណាទៀត សូមឲ្យគេចេញទៅថ្វាយបង្គំដល់ព្រះយេហូវ៉ាជាព្រះនៃគេទៅចុះ តើទ្រង់មិនទាន់ជ្រាបថាស្រុកអេស៊ីព្ទខូចអស់ហើយទេឬអី។ សូមមើលជំពូក |
ចូរចងចាំឲ្យច្បាស់ថាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា នឹងលែងបណ្តេញប្រជាជាតិទាំងនោះចេញពីមុខអ្នករាល់គ្នាទៀតហើយ ពួកគេនឹងក្លាយទៅជាអន្ទាក់ ឬអង្គប់ ហើយប្រៀបដូចជារំញត់ខ្សែតីវាយលើខ្នង ឬជាបន្លា នៅក្នុងភ្នែកអ្នករាល់គ្នា រហូតដល់អ្នករាល់គ្នាវិនាសសូន្យពីទឹកដីដ៏ល្អដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាប្រទានឲ្យ។
ពួកគេក៏ចាត់មនុស្សឲ្យទៅអញ្ជើញស្តេចត្រាញ់ទាំងអស់នៃជនជាតិភីលីស្ទីនមក រួចពោលថា៖ «ចូរបញ្ជូនហិបរបស់ព្រះនៃជនជាតិអ៊ីស្រអែលត្រឡប់ទៅកន្លែងដើមវិញទៅ ដើម្បីកុំឲ្យយើងទាំងអស់គ្នាត្រូវស្លាប់ ដោយសារហិបនោះ»។ នៅក្នុងទីក្រុងទាំងមូល មានកើតជ្រួលច្របល់យ៉ាងខ្លាំង ព្រោះអុលឡោះបានដាក់ទោសពួកគេយ៉ាងធ្ងន់ធ្ងរ។