ចោទិយកថា 20:18 - អាល់គីតាប18 ធ្វើដូច្នេះ ពួកគេនឹងមិនបង្រៀនអ្នករាល់គ្នា ឲ្យប្រព្រឹត្តអំពើគួរស្អប់ខ្ពើម ដែលពួកគេធ្លាប់ប្រព្រឹត្តចំពោះព្រះរបស់ខ្លួន ជាអំពើបាបទាស់នឹងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 ដើម្បីកុំឲ្យគេបង្រៀនអ្នករាល់គ្នា ឲ្យប្រព្រឹត្តគ្រប់ទាំងអំពើគួរស្អប់ ដែលគេបានប្រព្រឹត្តដល់ព្រះរបស់គេឡើយ បើប្រព្រឹត្តយ៉ាងដូច្នោះ នោះអ្នករាល់គ្នាធ្វើបាបទាស់នឹងព្រះយេហូវ៉ាជាព្រះរបស់អ្នកហើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 ធ្វើដូច្នេះ ពួកគេនឹងមិនបង្រៀនអ្នករាល់គ្នា ឲ្យប្រព្រឹត្តអំពើគួរស្អប់ខ្ពើម ដែលពួកគេធ្លាប់ប្រព្រឹត្តចំពោះព្រះរបស់ខ្លួន ជាអំពើបាបទាស់នឹងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 ដើម្បីកុំឲ្យគេបង្ហាត់បង្រៀន ឲ្យឯងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីគួរស្អប់ខ្ពើម ដែលគេបានប្រព្រឹត្តដល់ព្រះរបស់គេឡើយ បើប្រព្រឹត្តយ៉ាងដូច្នោះ នោះនឹងឈ្មោះថា ឯងរាល់គ្នាធ្វើបាបនឹងព្រះយេហូវ៉ាជាព្រះនៃឯឯងហើយ។ សូមមើលជំពូក |
ចូរចងចាំឲ្យច្បាស់ថាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា នឹងលែងបណ្តេញប្រជាជាតិទាំងនោះចេញពីមុខអ្នករាល់គ្នាទៀតហើយ ពួកគេនឹងក្លាយទៅជាអន្ទាក់ ឬអង្គប់ ហើយប្រៀបដូចជារំញត់ខ្សែតីវាយលើខ្នង ឬជាបន្លា នៅក្នុងភ្នែកអ្នករាល់គ្នា រហូតដល់អ្នករាល់គ្នាវិនាសសូន្យពីទឹកដីដ៏ល្អដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាប្រទានឲ្យ។
អ្នកចូលកាន់កាប់ស្រុកដូច្នេះ មិនមែនមកពីអ្នកសុចរិត ឬមានចិត្តទៀងត្រង់ទេ តែអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកដេញប្រជាជាតិទាំងនោះចេញពីមុខអ្នក ព្រោះតែអំពើអាក្រក់របស់ពួកគេ។ ទ្រង់ក៏ធ្វើតាមបន្ទូល ដែលទ្រង់បានសន្យាយ៉ាងម៉ឺងម៉ាត់ ជាមួយអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប ជាបុព្វបុរសរបស់អ្នក។
ស្តេចបានសង់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗឡើងវិញ គឺកន្លែងដែលស្តេចហេសេគាជាបិតាបានលុបបំបាត់។ ស្តេចបានសង់អាសនៈរបស់ព្រះបាល និងដំឡើងបង្គោលជូនព្រះអាសេរ៉ា ដូចស្តេចអហាប់ ជាស្តេចស្រុកអ៊ីស្រអែលបានប្រព្រឹត្តដែរ។ ស្តេចក្រាបថ្វាយបង្គំ និងគោរពបម្រើផ្កាយទាំងប៉ុន្មាននៅលើមេឃ។