ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 20:6 - អាល់គីតាប

ផ្ទុយ​ទៅ​វិញ យើង​នឹង​សំដែង​សេចក្តី​សប្បុរស រហូត​ដល់​មួយ​ពាន់​តំណ​ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​យើង និង​ប្រតិបត្តិ​តាម​ហ៊ូកុំ​របស់​យើង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​យើង​ផ្តល់​សេចក្ដី​សប្បុរស​រហូត​ដល់​ពាន់​តំណ ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់ ហើយ​កាន់​តាម​បញ្ញត្តិ​របស់​យើង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ផ្ទុយ​ទៅ​វិញ យើង​នឹង​សម្តែង​សេចក្ដី​សប្បុរស​រហូត​ដល់​មួយ​ពាន់​តំណ ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​យើង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​អញ​ផ្តល់​សេចក្ដី​សប្បុរស ដល់​ទាំង​ពាន់​ដំណ នៃ​ពួក​អ្នក​ដែល​ស្រឡាញ់ ហើយ​កាន់​តាម​បញ្ញត្ត​របស់​អញ​ទាំង​ប៉ុន្មាន​វិញ។

សូមមើលជំពូក



និក្ខមនំ 20:6
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​អង្វរ​ទ្រង់​ដូច​ត​ទៅ: «អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​សូរ៉កា​អើយ ទ្រង់​ជា​ម្ចាស់​ដ៏​ឧត្ដុង្គ‌ឧត្ដម គួរ​ស្ញែង​ខ្លាច ទ្រង់​តែងតែ​រក្សា​សម្ពន្ធ‌មេត្រី ហើយ​សំដែង​ចិត្ត​មេត្តា‌ករុណា ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់ និង​គោរព​តាម​បទ‌បញ្ជា​របស់​ទ្រង់។


តែ​ចិត្ត​មេត្តា‌ករុណា​របស់​អុលឡោះ‌តាអាឡា ស្ថិត​នៅ​អស់‌កល្ប​ជា‌និច្ច ជា​មួយ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ទ្រង់ ទ្រង់​ក៏​នឹង​សំដែង​ចិត្ត​ស្មោះ‌ស្ម័គ្រ ចំពោះ​កូន​ចៅ​របស់​គេ​នៅ​ជំនាន់​ក្រោយ​ដែរ


អុលឡោះ​សំដែង​ចិត្ត​មេត្តា‌ករុណា រហូត​ដល់​មួយ​ពាន់​ដំណ ទ្រង់​តែង​តែ​អត់​ទោស ចំពោះ​កំហុស អំពើ​ទុច្ចរិត និង​អំពើ​បាប​ដែល​មនុស្ស​បាន​ប្រព្រឹត្ត តែ​ទ្រង់​មិន​ចាត់​ទុក​អ្នក​មាន​កំហុស​ថា ជា​ជន​ស្លូត​ត្រង់​ឡើយ។ អ្នក​ដែល​ធ្វើ​ខុស ទ្រង់​ដាក់​ទោស​គេ​ចាប់​ពី​ឪពុក​រហូត​ដល់​កូន​ចៅ​បី​បួន​តំណ!»។


កូន​អើយ ចូរ​កុំ​ភ្លេច​ពាក្យ​ទូន្មាន​របស់​ឪពុក​ឡើយ ចូរ​ប្រតិបត្តិ​តាម​ពាក្យ​ដែល​ឪពុក​បាន​ផ្ដែ‌ផ្ដាំ​ជា‌និច្ច។


ទ្រង់​សំដែង​ចិត្ត​ប្រណី‌សន្ដោស​រហូត​ដល់​រាប់​ពាន់​តំណ។ ពេល​ឪពុក​ធ្វើ​ខុស ទ្រង់​ដាក់​ទោស​កូន​ចៅ​នៅ​ជំនាន់​ក្រោយ។ ទ្រង់​ជា​ម្ចាស់​ដ៏​ឧត្ដុង្គ‌ឧត្ដម និង​ប្រកប​ដោយ​អំណាច។ ទ្រង់​មាន​នាម​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។


ខ្ញុំ​ទូរអា‌អង្វរអុលឡោះ‌តាអាឡា​ជា​ម្ចាស់របស់​ខ្ញុំ ហើយ​សារភាព​ចំពោះ​ទ្រង់​ដូច​ត​ទៅ: “អុលឡោះ‌តាអាឡា​អើយ! ទ្រង់​ជា​ម្ចាស់​ដ៏​ឧត្ដម​គួរ​ស្ញែង​ខ្លាច ទ្រង់​តែងតែ​រក្សា​សម្ពន្ធ‌មេត្រី​របស់​ទ្រង់ ហើយ​មាន​ចិត្ត​មេត្តា‌ករុណា​ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ទ្រង់!


“អុលឡោះ‌តាអាឡា​មាន​ចិត្ត​អត់‌ធ្មត់ ហើយ​ពោរ​ពេញ​ដោយ​ចិត្ត​មេត្តា‌ករុណា។ ទ្រង់​លើក​លែង​ទោស និង​កំហុស ប៉ុន្តែ ទ្រង់​មិន​ចាត់​ទុក​អ្នក​ដែល​មាន​កំហុស​ថា​ជា​ជន​ស្លូត​ត្រង់​ឡើយ។ ពេល​ឪពុក​ធ្វើ​ខុស​អុលឡោះ​ដាក់​ទោស​គេ រហូត​ដល់​កូន​ចៅ​បី​បួន​តំណ”។


«ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​កាន់​តាម​បទ​បញ្ជា​របស់​ខ្ញុំ


អ្នក​ណា​មាន​បទ​បញ្ជា​របស់​ខ្ញុំ និង​ប្រតិ‌បត្ដិ​តាម គឺ​អ្នក​នោះ​ហើយ​ដែល​ស្រឡាញ់​ខ្ញុំ។ អុលឡោះ​ជា​បិតា​របស់​ខ្ញុំ​ស្រឡាញ់​អ្នក​ដែល​ស្រឡាញ់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្រឡាញ់​អ្នក​នោះ​ដែរ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​នោះ​ស្គាល់​ខ្ញុំ​ថែម​ទៀត​ផង»។


ដ្បិត​អុលឡោះ​មាន​បន្ទូល​សន្យា​នេះ ចំពោះ​បង​ប្អូន​ទាំង​អស់​គ្នា ចំពោះ​កូន​ចៅ​របស់​បង​ប្អូន និង​ចំពោះ​អស់​អ្នក​ដែល​នៅ​ឆ្ងាយៗ​ទាំង​ប៉ុន្មាន​ដែរ តាម​តែ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​យើង​ត្រាស់​ហៅ»។


អុលឡោះ​បាន​ស្រឡាញ់​បុព្វ‌បុរស​របស់​អ្នក ហើយ​បាន​ជ្រើស​រើស​ពូជ‌ពង្ស​របស់​ពួក​គេ នៅ​ជំនាន់​ក្រោយ។ ហេតុ​នេះ​ហើយ បាន​ជា​ទ្រង់​ផ្ទាល់ នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​អំណាច​របស់​ទ្រង់។


ប្រសិន​បើ​ពួក​គេ​មាន​ចិត្ត​កោត​ខ្លាច​យើង​រហូត ហើយ​គោរព​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​យើង​ជា​រៀង​រាល់​ថ្ងៃ ពួក​គេ​ព្រម​ទាំង​កូន​ចៅ​របស់​ពួក​គេ មុខ​ជា​មាន​សុភ‌មង្គល​ដរាប​តរៀង​ទៅ!


ដូច្នេះ អ្នក​ត្រូវ​ទទួល​ស្គាល់​ថា មាន​តែអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ប៉ុណ្ណោះ ដែល​ជា​ម្ចាស់​ដ៏​ពិត​ប្រាកដ។ អុលឡោះ​គោរព​តាម​សម្ពន្ធ​មេត្រី​របស់​ទ្រង់ ដោយ​ចិត្ត​ស្មោះ​ត្រង់ ហើយ​សំដែង​ចិត្ត​មេត្តា‌ករុណា រហូត​ដល់​មួយ​ពាន់​តំណ ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់ និង​កាន់​តាម​បទ​បញ្ជា​របស់​ទ្រង់។


អ្នក​ណា​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល ដ្បិត​ក្រោយ​ដែល​អុលឡោះ​បាន​ល្បង‌ល​គេ​មើល​រួច​ហើយ គេ​នឹង​ទទួល​ជីវិត​ទុក​ជា​រង្វាន់ ដែល​ទ្រង់​បាន​សន្យា​នឹង​ប្រទាន​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់។


រីឯ​យើង​វិញ យើង​មាន​ចិត្ដ​ស្រឡាញ់ ព្រោះ​អុលឡោះ​បាន​ស្រឡាញ់​យើង​ជា​មុន។


យើង​មាន​សេចក្ដី​ស្រឡាញ់​របស់​អុលឡោះ​ក្នុង​ខ្លួន​មែន លុះ​ត្រា​តែ​យើង​កាន់​តាម​ហ៊ូកុំ​ទាំង​ប៉ុន្មាន។ ហ៊ូកុំ​របស់​ទ្រង់​មិន​តឹង‌តែង​ទេ


សេចក្ដី​ស្រឡាញ់​មាន​ដូច​ត​ទៅៈ យើង​ត្រូវ​តែ​ប្រតិបត្ដិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន។ នេះ​ហើយ​ជា​បទ​បញ្ជា​ដែល​អ្នក​រាល់​គ្នា​បាន​ឮ តាំង​ពី​ដើម​ដំបូង​មក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រតិបត្ដិ​តាម។