អុលឡោះតាអាឡាបានមកឲ្យអ៊ីប្រាំឃើញ ហើយមានបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះ ដល់ពូជពង្សរបស់អ្នក»។ នៅទីនោះ អ៊ីប្រាំបានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា ដែលបានមកឲ្យគាត់ឃើញ។
និក្ខមនំ 18:12 - អាល់គីតាប លោកយេត្រូជាឪពុកក្មេករបស់ម៉ូសាយកគូរបានដុត និងគូរបានឯទៀតៗជូនអុលឡោះ។ ហារូន និងអះលីជំអះអ៊ីស្រអែលទាំងអស់នាំគ្នាហូបអាហារជាមួយឪពុកក្មេករបស់ម៉ូសា នៅចំពោះអុលឡោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយេត្រូជាឪពុកក្មេករបស់លោកម៉ូសេយកតង្វាយដុត និងយញ្ញបូជាថ្វាយដល់ព្រះ ហើយលោកអើរ៉ុន និងពួកចាស់ទុំសាសន៍អ៊ីស្រាអែល ក៏មកបរិភោគភោជនាហារជាមួយឪពុកក្មេករបស់លោកម៉ូសេនៅចំពោះព្រះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយេត្រូ ជាឪពុកក្មេករបស់លោកម៉ូសេ យកតង្វាយដុតទាំងមូល* និងយញ្ញបូជាឯទៀតៗថ្វាយព្រះជាម្ចាស់។ លោកអើរ៉ុន និងព្រឹទ្ធាចារ្យអ៊ីស្រាអែលទាំងអស់ ក៏នាំគ្នាបរិភោគអាហារជាមួយឪពុកក្មេករបស់លោកម៉ូសេ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចយេត្រូជាឪពុកក្មេកម៉ូសេ លោកយកដង្វាយដុត នឹងយញ្ញបូជាទៅថ្វាយដល់ព្រះ ហើយអើរ៉ុន នឹងពួកចាស់ទុំសាសន៍អ៊ីស្រាអែល ក៏មកបរិភោគភោជនាហារជាមួយនឹងឪពុកក្មេករបស់ម៉ូសេនៅចំពោះព្រះដែរ។ |
អុលឡោះតាអាឡាបានមកឲ្យអ៊ីប្រាំឃើញ ហើយមានបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះ ដល់ពូជពង្សរបស់អ្នក»។ នៅទីនោះ អ៊ីប្រាំបានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា ដែលបានមកឲ្យគាត់ឃើញ។
អ៊ីសាហាក់បានសង់អាសនៈមួយនៅទីនោះ ហើយគោរពបម្រើអុលឡោះ ដោយហៅនាមថាអុលឡោះតាអាឡា។ គាត់បានបោះជំរំនៅទីនោះ ហើយអ្នកបម្រើរបស់គាត់ក៏នាំគ្នាជីកអណ្តូងទឹកនៅទីនោះដែរ។
អ៊ីសាហាក់ធ្វើពិធីជប់លៀងជូនស្តេច និងជូនអ្នកទាំងនោះ ហើយពួកគេក៏បរិភោគជាមួយគ្នា។
យ៉ាកកូបបានធ្វើគូរបានជូនអុលឡោះនៅលើភ្នំនោះ ហើយអញ្ជើញបងប្អូនរបស់គាត់មកបរិភោគជាមួយគ្នា។ គេនាំគ្នាបរិភោគ ហើយពេលយប់ គេក៏ស្នាក់នៅលើភ្នំនោះទៅ។
ហាបេលក៏បាននាំយកកូនសត្វដែលកើតមុនគេបង្អស់ ក្នុងហ្វូងសត្វរបស់គាត់ ព្រមទាំងខ្លាញ់របស់វាមកជូនដែរ។ អុលឡោះតាអាឡាពេញចិត្តនឹងហាបេល ព្រមទាំងជំនូនរបស់គាត់
ក្នុងពេលរង់ចាំយូសុះមកដល់នៅវេលាថ្ងៃត្រង់នោះ ពួកគេបានរៀបចំជំនូនសម្រាប់យូសុះ ដ្បិតពួកគេឮដំណឹងថា ពួកគេនឹងពិសាបាយនៅទីនេះ។
ណុះហ៍បានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា។ គាត់បានយកសត្វខ្លះពីក្នុងចំណោមសត្វហាឡាល់គ្រប់ប្រភេទ និងពីក្នុងចំណោមសត្វស្លាបហាឡាល់គ្រប់ប្រភេទ មកដុតទាំងមូល ធ្វើជាគូរបាននៅលើអាសនៈ។
ស្តេចទតប្រាប់ថា៖ «ចូរកុំភ័យខ្លាចអ្វីឡើយ យើងនឹងប្រព្រឹត្តចំពោះអ្នកដោយសប្បុរស ព្រោះយើងគិតដល់សម្តេចយ៉ូណាថាន ជាឪពុករបស់អ្នក។ យើងនឹងប្រគល់ដីធ្លីទាំងប៉ុន្មាន ដែលជាកម្មសិទ្ធិរបស់ស្តេចសូល ជាជីតារបស់អ្នកឲ្យអ្នកវិញ ហើយអ្នកនឹងបរិភោគរួមតុជាមួយយើងរៀងរាល់ថ្ងៃ»។
ហេសាគាមានប្រសាសន៍លើកទឹកចិត្តពួកលេវីទាំងអស់ ដែលសុទ្ធសឹងតែជាអ្នកជំពាក់ចិត្តទាំងស្រុងលើអុលឡោះតាអាឡា។ ក្នុងអំឡុងពេលប្រាំពីរថ្ងៃ ប្រជាជនបរិភោគសាច់របស់សត្វ ដែលគេធ្វើជាគូរបានមេត្រីភាព ហើយលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់នៃដូនតារបស់ខ្លួន។
ក្រោយពេលជប់លៀង អៃយ៉ូបតែងតែហៅកូនៗរបស់គាត់ មកធ្វើពិធីជម្រះកាយឲ្យបានវិសុទ្ធ។ គាត់ក្រោកពីព្រលឹម ធ្វើគូរបានដុត សម្រាប់កូននីមួយៗ ដ្បិតគាត់ខ្លាចក្រែងកូនរបស់គាត់ប្រព្រឹត្តអំពើបាប ហើយប្រមាថអុលឡោះនៅក្នុងចិត្តរបស់ខ្លួន។ អៃយ៉ូបតែងតែប្រព្រឹត្តបែបនេះជានិច្ច។
បងប្អូនប្រុសស្រីទាំងប៉ុន្មានរបស់គាត់ និងញាតិមិត្តទាំងអស់ដែលគាត់ធ្លាប់ស្គាល់ នាំគ្នាមកសួរសុខទុក្ខគាត់ ហើយបរិភោគអាហាររួមជាមួយគាត់ នៅក្នុងផ្ទះរបស់គាត់។ ពួកគេសំដែងការអាណិតអាសូរ និងសំរាលទុក្ខគាត់ ព្រោះតែទុក្ខវេទនាទាំងប៉ុន្មានដែលអុលឡោះតាអាឡាបានបណ្ដាលឲ្យកើតមានដល់គាត់។ ពួកគេយកប្រាក់មួយណែនម្នាក់ ព្រមទាំងកងមាសម្នាក់មួយ មកជូនគាត់។
ដូច្នេះ ចូរយកគោបាប្រាំពីរ និងចៀមឈ្មោលប្រាំពីរ ទៅជួបអៃយ៉ូប ជាអ្នកបម្រើរបស់យើង ហើយធ្វើជាគូរបានដុតសម្រាប់អ្នករាល់គ្នាចុះ។ អៃយ៉ូប ជាអ្នកបម្រើរបស់យើង នឹងទូរអាអង្វរឲ្យអ្នករាល់គ្នា។ ដោយយើងយល់អធ្យាស្រ័យដល់អៃយ៉ូបនោះ យើងនឹងមិនដាក់ទោសអ្នករាល់គ្នា ឲ្យសមនឹងគំនិតលេលារបស់អ្នករាល់គ្នាទេ ដ្បិតអ្នកពុំបានថ្លែងអំពីយើងដោយត្រឹមត្រូវ ដូចអៃយ៉ូប ជាអ្នកបម្រើរបស់យើងឡើយ»។
លុះស្អែកឡើង ម៉ូសាអង្គុយកាត់ក្តីឲ្យប្រជាជន។ ប្រជាជននាំគ្នាឈរនៅមុខគាត់តាំងពីព្រឹករហូតដល់ល្ងាច។
អ៊ីមុាំនៅស្រុកម៉ាឌាន មានកូនស្រីប្រាំពីរនាក់។ នាងនាំគ្នាមកដងទឹកបំពេញស្នូកឲ្យហ្វូងសត្វរបស់ឪពុកនាងផឹក។
ឪពុកសួរទៅពួកនាងទៀតថា៖ «បុរសនោះនៅឯណា? ហេតុអ្វីបានជាកូនមកចោលគាត់ដូច្នេះ? ចូរទៅអញ្ជើញគាត់មក ដើម្បីឲ្យគាត់បរិភោគជាមួយយើង»។
ចូរសង់អាសនៈមួយអំពីដី សម្រាប់យើង។ ចូរយកចៀម និងគោមកធ្វើជាគូរបានដុត និងគូរបានមេត្រីភាពនៅលើអាសនៈនោះ។ យើងនឹងមកឲ្យពរអ្នកគ្រប់ទីកន្លែង ដែលយើងបង្ហាញឲ្យអ្នកស្គាល់នាមយើង។
អុលឡោះពុំបានប្រហារវរជនរបស់ជនជាតិអ៊ីស្រអែលទេ។ អស់លោកទាំងនោះបានឃើញអុលឡោះហើយនាំគ្នាធ្វើពិធីជប់លៀង។
បន្ទាប់មក គាត់ចាត់ពួកយុវជនអ៊ីស្រអែល ឲ្យធ្វើគូរបានដុត ហើយសម្លាប់គោបាធ្វើជាគូរបានមេត្រីភាពជូនអុលឡោះតាអាឡា។
ម៉ូសាឃ្វាលហ្វូងសត្វរបស់លោកយេត្រូ ជាឪពុកក្មេករបស់គាត់ និងជាអ៊ីមុាំនៅស្រុកម៉ាឌាន។ ម៉ូសានាំហ្វូងសត្វទៅខាងនាយវាលរហោស្ថាន រហូតដល់ភ្នំហោរែប ជាភ្នំរបស់អុលឡោះ។
នៅពេលប្រជាជនអ៊ីស្រអែលបោះជំរំ ម៉ូសាតែងតែដំឡើងជំរំនៅខាងក្រៅ ឆ្ងាយពីជំរំបន្តិច គេហៅជំរំនេះថា “ជំរំជួបអុលឡោះតាអាឡា” ហើយអស់អ្នកដែលចង់និយាយសួរអុលឡោះតាអាឡា ត្រូវតែចេញពីជំរំ ឆ្ពោះទៅជំរំជួបអុលឡោះតាអាឡាដែលនៅខាងក្រៅជំរំ។
ខ្ញុំមិនបានទទួលទានអ្វីៗដែលខ្ញុំចូលចិត្តទេ គឺខ្ញុំមិនបានទទួលទានសាច់ ឬស្រាសោះឡើយ ហើយក៏ពុំបានលាបប្រេងក្រអូបអ្វីដែរ រហូតទាល់តែចប់រយៈពេលបីអាទិត្យនោះ។
ម៉ូសាមានប្រសាសន៍ទៅកាន់លោកហូបាប់ ជាកូនរបស់លោករេហួល ជនជាតិម៉ាឌាន ដែលត្រូវជាឪពុកក្មេករបស់គាត់ថា៖ «ពួកយើងចេញដំណើរឆ្ពោះទៅកាន់ទឹកដីដែលអុលឡោះតាអាឡាសន្យាប្រទានឲ្យពួកយើង។ ដូច្នេះ សូមបងអញ្ជើញទៅជាមួយពួកយើងទៅ ពួកយើងនឹងផ្តល់ឲ្យបងមានសុភមង្គល ដែលអុលឡោះតាអាឡាបានសន្យាប្រទានឲ្យជនជាតិអ៊ីស្រអែល»។
មានថ្ងៃមួយជាថ្ងៃជំអាត់ អ៊ីសាទៅពិសាអាហារនៅផ្ទះរបស់មេដឹកនាំខាងគណៈផារីស៊ម្នាក់ អស់អ្នកដែលនៅផ្ទះនោះតាមឃ្លាំមើលអ៊ីសា។
ក្រោយបានឮពាក្យទាំងនេះហើយ បុរសម្នាក់ដែលអង្គុយរួមតុជាមួយអ៊ីសា ជម្រាបអ៊ីសាថា៖ «អ្នកណាបានចូលរួមពិធីជប់លៀងក្នុងនគររបស់អុលឡោះ អ្នកនោះប្រាកដជាមានសុភមង្គលហើយ!»។
បងប្អូនមិនអាចលើកពែងរបស់អ៊ីសាជាអម្ចាស់ពិសាផង ហើយលើកពែងរបស់ពួកអ៊ីព្លេសពិសាផងបានទេ។ បងប្អូនក៏មិនអាចរួមតុជាមួយអ៊ីសាជាអម្ចាស់ផង ហើយរួមតុជាមួយពួកអ៊ីព្លេសផងបានដែរ។
ដូច្នេះ ទោះបីបងប្អូនពិសាម្ហូបអាហារអ្វី ពិសាភេសជ្ជៈអ្វី ឬទោះបីបងប្អូនធ្វើការអ្វីក៏ដោយ ត្រូវធ្វើទាំងអស់ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ។
ត្រូវបរិភោគនៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាត្រង់កន្លែងនោះដែរ គឺអ្នករាល់គ្នាត្រូវសប្បាយ រួមជាមួយក្រុមគ្រួសាររបស់អ្នករាល់គ្នាដោយសារអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាប្រទានពរឲ្យអ្នករាល់គ្នា ទទួលផលពីកិច្ចការដែលអ្នករាល់គ្នាធ្វើ។
ចូរធ្វើគូរបានមេត្រីភាព ហើយជប់លៀងយ៉ាងសប្បាយនៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។