Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 18:13 - អាល់គីតាប

13 លុះ​ស្អែក​ឡើង ម៉ូសា​អង្គុយ​កាត់​ក្តី​ឲ្យ​ប្រជា‌ជន។ ប្រជា‌ជន​នាំ​គ្នា​ឈរ​នៅ​មុខ​គាត់​តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 លុះ​ស្អែក​ឡើង លោក​ម៉ូសេ​អង្គុយ​កាត់​ក្ដី​ឲ្យ​ប្រជា‌ជន ឯ​ប្រជា‌ជន​នាំ​គ្នា​ឈរ​នៅ​មុខ​លោក តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 លុះ​ស្អែក​ឡើង លោក​ម៉ូសេ​អង្គុយ​កាត់​ក្ដី​ឲ្យ​ប្រជា‌ជន។ ប្រជា‌ជន​នាំ​គ្នា​ឈរ​នៅ​មុខ​លោក​តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ដល់​ថ្ងៃ​ស្អែក​ឡើង ម៉ូសេ​អង្គុយ​ជំនុំ‌ជំរះ​រឿង​ឲ្យ​បណ្តាជន​ទាំង‌ឡាយ ឯ​បណ្តាជន​ទាំង​អស់​ក៏​ឈរ​នៅ​មុខ​លោក តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច

សូមមើលជំពូក ចម្លង




និក្ខមនំ 18:13
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ខ្ញុំ​ចេញ​ទៅ​មាត់​ទ្វារ​ក្រុង អង្គុយ​កាត់​ក្ដី​ក្នុង​ចំណោម​ពួក​អះលី‌ជំអះ


លោក​យេត្រូ​ជា​ឪពុក​ក្មេក​របស់​ម៉ូសា​យក​គូរបាន​ដុត និង​គូរបាន​ឯ​ទៀតៗ​ជូន​អុលឡោះ។ ហារូន និង​អះលី‌ជំអះ​អ៊ីស្រ‌អែល​ទាំង‌អស់​នាំ​គ្នា​ហូប​អាហារ​ជា​មួយ​ឪពុក​ក្មេក​របស់​ម៉ូសា នៅ​ចំពោះ​អុលឡោះដែរ។


ឪពុក​ក្មេក​របស់​ម៉ូសា​ឃើញ​ការ​ទាំង​អស់ ដែល​ម៉ូសា​ធ្វើ​ចំពោះ​ប្រជា‌ជន គាត់​ក៏​ពោល​ថា៖ «ម្តេច​ក៏​កូន​ធ្វើ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​កូន​អង្គុយ​កាត់​ក្តី​តែ​ម្នាក់​ឯង ទុក​ឲ្យ​ប្រជា‌ជន​ឈរ​ចាំ​នៅ​មុខ​កូន តាំង​ពី​ព្រឹក​ដល់​ល្ងាច​បែប​នេះ?»។


ពេល​នោះ អុលឡោះ​នឹង​ប្រទាន​ឲ្យ រាជ‌វង្ស​ស្តេច​ទត​ឡើង​គ្រង​រាជ្យ ប្រកប​ដោយ​មេត្តា‌ករុណា។ ស្តេច​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌ជន​ដោយ​ស្មោះ‌ស្ម័គ្រ ស្ដេច​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​សុចរិត ព្រម​ទាំង​ស្វែង​រក​យុត្តិធម៌​ឲ្យ​ប្រជា‌ជន»។


«ចូរ​ឲ្យ​ប្រជា‌ជាតិ​នានា​ក្រោក​ឡើង ទៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ជ្រលង​ភ្នំ​យេហូ‌សាផាត ដ្បិត​យើង​នឹង​អង្គុយ​វិនិច្ឆ័យ​ទោស​ប្រជា‌ជាតិ ទាំង​អស់​ដែល​នៅ​ជុំ‌វិញ ក្នុង​ជ្រលង​ភ្នំ​នោះ។


«ពួក​តួន និង​ពួក​ផារីស៊ី មាន​ភារកិច្ច​បង្រៀន​គីតាប​ហ៊ូកុំ​របស់​ណាពី​ម៉ូសា។


អ្នក​ដែល​លើក​ទឹក​ចិត្ដ​បង​ប្អូន ចូរ​លើក​ទឹក​ចិត្ដ​គេ​ទៅ អ្នក​ដែល​ចែក​ទ្រព្យ​របស់​ខ្លួន ចូរ​ចែក​ដោយ​ចិត្ដ​ស្មោះ​សរ អ្នក​ដែល​ដឹក​នាំ ចូរ​ដឹក​នាំ​ដោយ​ចិត្ដ​ខ្នះ‌ខ្នែង អ្នក​ដែល​ចែក​ទាន​ដល់​ជន​ក្រី‌ក្រ ចូរ​ចែក​ឲ្យ​គេ​ដោយ​ចិត្ដ​ត្រេក​អរ។


ហេតុ​នេះ​ហើយ​បាន​ជា​បង​ប្អូន​ត្រូវ​តែ​បង់​ពន្ធដារ ដ្បិត​លោក​ទាំង​នោះ​ទទួល​មុខ‌ងារ​ពី​អុលឡោះ ដើម្បី​បំពេញ​កិច្ចការ​នេះ​យ៉ាង​ហ្មត់‌ចត់។


អស់​អ្នក​ដែល​ជិះ​មេ​លា​សម្បុរ​ស អស់​អ្នក​ដែល​អង្គុយ​លើ​កំរាល​ព្រំ និង​អស់​អ្នក​ដែល​ដើរ​តាម​ផ្លូវ​អើយ ចូរ​រិះ​គិត​ពិចារណា​ចុះ!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម