ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 15:9 - អាល់គីតាប

ខ្មាំង​សត្រូវ​ពោល​ថា: ខ្ញុំ​ដេញ​តាម​គេ ខ្ញុំ​នឹង​តាម​គេ​ទាន់ ខ្ញុំ​នឹង​ទទួល​ចំណែក​ជ័យ‌ភ័ណ្ឌ យ៉ាង​បរិបូណ៌​ហូរ​ហៀរ ខ្ញុំ​នឹង​ហូត​ដាវ​ប្រហារ​ជីវិត​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្មាំង​សត្រូវ​ពោល​ថា "អញ​នឹង​ដេញ​តាម អញ​នឹង​បាន​ទាន់ អញ​នឹង​ចែក​របឹប អញ​នឹង​បំពេញ​ចិត្ត​ដោយ‌សារ​គេ អញ​នឹង​ហូត​ដាវ ហើយ​ដៃ​អញ​នឹង​កាប់​បំផ្លាញ​គេ"។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្មាំង​សត្រូវ​ពោល​ថា: ខ្ញុំ​ដេញ​តាម​គេ ខ្ញុំ​នឹង​តាម​គេ​ទាន់ ខ្ញុំ​នឹង​ទទួល​ចំណែក​ជយ‌ភណ្ឌ យ៉ាង​បរិបូណ៌​ហូរ‌ហៀរ ខ្ញុំ​នឹង​ហូត​ដាវ​ប្រហារ​ជីវិត​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​ខ្មាំង​សត្រូវ គេ​និយាយ​ថា អញ​នឹង​ដេញ​តាម អញ​នឹង​បាន​ទាន់ អញ​នឹង​ចែក​របឹប អញ​នឹង​បំពេញ​ចិត្ត​ដោយ‌សារ​គេ អញ​នឹង​ហូត​ដាវ ហើយ​ដៃ​អញ​នឹង​កាប់​បំផ្លាញ​គេ

សូមមើលជំពូក



និក្ខមនំ 15:9
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ពុន‌យ៉ាមីន​ប្រៀប​បាន​នឹង​ចចក​ដ៏​សាហាវ ដែល​សម្លាប់​សត្វ​ហែក​ស៊ី​នៅ​ពេល​ព្រឹក និង​យក​រំពា​មក​ចែក​គ្នា​នៅ​ពេល​ល្ងាច»។


ខ្ញុំ​ដេញ​តាម​ពួក​ខ្មាំង​សត្រូវ និង​បំផ្លាញ​ពួក​គេ ហើយ​ខ្ញុំ​មិន​ត្រឡប់​មក​វិញ​ទេ ដរាប​ទាល់​តែ​បាន​កំទេច​ពួក​គេ​អស់។


ម្ចាស់​ក្សត្រី​យេសិ‌បិល​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជម្រាប​អេលី‌យ៉េស​ថា៖ «ថ្ងៃ​ស្អែក នៅ​ពេល​ថ្មើរ​នេះ ប្រសិន​បើ​ខ្ញុំ​មិន​ប្រហារ​ជីវិត​អ្នក ដូច​អ្នក បាន​ប្រហារ​ជីវិត​អ្នក​បម្រើ​ទាំង​នោះ​ទេ សូម​ព្រះ​ទាំង‌ឡាយ​ដាក់​ទោស​ខ្ញុំ​យ៉ាង​ធ្ងន់​ចុះ!»។


ស្តេច​បេនហា‌ដាដាដ​ចាត់​គេ​ឲ្យ​មក​ជម្រាប​ស្តេច​អហាប់​ទៀត​ថា៖ «យើង​នឹង​ឲ្យ​ពល​ទាហាន​របស់​យើង​កំទេច​ក្រុង​សាម៉ារី សូម្បី​តែ​ធូលី​ដី​មួយ​ក្បង់​ក៏​មិន​សល់​ដែរ! បើ​យើង​មិន​ធ្វើ​ដូច្នេះ​ទេ សូម​ព្រះ​ទាំង‌ឡាយ​ដាក់​ទោស​យើង​ចុះ!»។


មាន​គេ​ជម្រាប​ស្តេច​ស្រុក​អេស៊ីប​ថា ប្រជា‌ជន​អ៊ីស្រ‌អែល​នាំ​គ្នា​រត់​បាត់​អស់​ហើយ។ ពេល​នោះ ស្តេច និង​នាម៉ឺន​មន្ត្រី ដូរ​គំនិត ចំពោះ​ប្រជា‌ជន​អ៊ីស្រ‌អែល ហើយ​និយាយ​គ្នា​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​យើង​បណ្តោយ​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ទៅ​ដូច្នេះ? តើ​បាន​នរណា​នៅ​បម្រើ​ពួក​យើង?»។


ដាក់​ខ្លួន​រស់​នៅ​ជា​មួយ​ជន​ក្រីក្រ ប្រសើរ​ជាង​ចែក​ជយ‌ភ័ណ្ឌ​ជា​មួយ​មនុស្ស​អួត‌អាង។


ក្នុង​ចំណោម​ព្រះ​ទាំង​ប៉ុន្មាន​របស់​ស្រុក​ទាំង​នោះ គ្មាន​ព្រះ​មួយ​ណា​បាន​រំដោះ​ស្រុក​របស់​ខ្លួន​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​យើង​ឡើយ។ ដូច្នេះ អុលឡោះ‌តាអាឡា​ក៏​ពុំ​អាច​រំដោះ​ក្រុង​យេរូ‌សាឡឹម​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ដែរ!»។


ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រគល់ ឲ្យ​គាត់​គ្រប់‌គ្រង​លើ​មនុស្ស​ជា​ច្រើន គាត់​នឹង​ចែក​ជយ‌ភ័ណ្ឌ​រួម​ជា​មួយ ពួក​កាន់​អំណាច ព្រោះ​គាត់​បាន​លះ‌បង់​អ្វីៗ​ទាំង​អស់ រហូត​ដល់​បាត់​បង់​ជីវិត និង​សុខ​ចិត្ត​ឲ្យ គេ​រាប់​បញ្ចូល​ទៅ​ក្នុង​ចំណោម​ជន​ឧក្រិដ្ឋ ដ្បិត​គាត់​ទទួល​យក​បាប​របស់​មនុស្ស​ទាំង​អស់ មក​ដាក់​លើ​ខ្លួន​គាត់ ព្រម​ទាំង​ទូរអា‌អង្វរ​ឲ្យ​មនុស្ស​បាប​ផង”។


នៅ​ទី​នោះ គេ​នឹង​ដាក់​ងារ​ស្តេច​ហ្វៀរ៉‌អ៊ូន ជា​ស្ដេច​ស្រុក​អេស៊ីប​ថា “កោកៗ តែ​ឥត​បាន​ការ​អ្វី!”»។


ទ្រង់​ប្រើ​ព្រួញ​របស់​ពួក​គេ ទម្លុះ​ក្បាល​មេ​ដឹក​នាំ​របស់​ពួក​គេ នៅ​ពេល​អ្នក​ទាំង​នោះ​លើក​គ្នា ដូច​ខ្យល់​ព្យុះ មក​កំទេច​ខ្ញុំ ទាំង​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ ពួក​គេ​ពួន​ស្ទាក់​ប្រហារ​ជន​ទុគ៌ត។


ប៉ុន្តែ បើ​មាន​ម្នាក់​ទៀត​ខ្លាំង​ពូកែ​ជាង មក​វាយ​យក​ជ័យ‌ជំនះ​បាន គេ​នឹង​ដក​ហូត​គ្រឿង​អាវុធ ព្រម​ទាំង​រឹប​អូស​ទ្រព្យ‌សម្បត្តិ​ពី​អ្នក​នោះ យក​ទៅ​ចែក​ឲ្យ​អ្នក​ផ្សេង​ថែម​ទៀត​ផង។


ពួក​ទាហាន​ប្រាកដ​ជា​នៅ​ប្រមូល​ជយ‌ភ័ណ្ឌ ពួក​គេ​កំពុង​តែ​ចែក​ជយ‌ភ័ណ្ឌ ទាហាន​ម្នាក់​ទទួល​បាន​ស្រី​ក្រមុំ​ម្នាក់ ឬ​ពីរ​នាក់ ស៊ីសេ‌រ៉ា​ទទួល​បាន​ផ្ទាំង​សំពត់​ពណ៌ និង​ក្រណាត់​ប៉ាក់។ អ្នក​មាន​ជ័យ​ជំនះ ទទួល​សម្លៀក‌បំពាក់​ពណ៌ ធ្វើ​ពី​ក្រណាត់​ប៉ាក់​មួយ​ផ្ទាំង ឬ​ពីរ​ផ្ទាំង​សម្រាប់​បង់​ក។


ទត​សួរអុលឡោះ‌តាអាឡា​ថា៖ «ប្រសិន​បើ​ខ្ញុំ​ដេញ​តាម​ពួក​ចោរ​នោះ តើ​ខ្ញុំ​តាម​ទាន់​ឬ​ទេ?»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ចូរ​ដេញ​តាម​ពួក​គេ​ចុះ អ្នក​នឹង​តាម​ទាន់ ព្រម​ទាំង​រំដោះ​អស់​អ្នក​ដែល​គេ​កៀរ​យក​ទៅ​នោះ​បាន​មក​វិញ​ផង»។