យើងប្រគល់ស្រុកមួយឲ្យអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង យើងបានឲ្យគេតាំងទីលំនៅជាប់លាប់រហូត ឥតមាននរណាមករំខានសោះឡើយ។ គ្មានជាតិសាសន៍ដ៏ទុច្ចរិតណាជិះជាន់ពួកគេ ដូចកាលពីមុន
និក្ខមនំ 15:17 - អាល់គីតាប អុលឡោះតាអាឡាអើយ ទ្រង់នាំប្រជារាស្ត្ររបស់ទ្រង់ទៅដាក់លើ ភ្នំដែលជាចំណែកមត៌ករបស់ទ្រង់ ជាកន្លែងដែលទ្រង់បានរៀបចំសម្រាប់នៅ។ អុលឡោះជាអម្ចាស់អើយ ទ្រង់បានសង់ទីសក្ការៈរបស់ទ្រង់ឡើង ដោយដៃទ្រង់ផ្ទាល់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ ព្រះអង្គនឹងនាំគេចូលទៅដាំនៅលើភ្នំ ជាមត៌ករបស់ព្រះអង្គ ជាកន្លែងដែលព្រះអង្គរៀបចំទុក ជាទីលំនៅរបស់ព្រះអង្គ ឱព្រះអម្ចាស់អើយ គឺជាទីបរិសុទ្ធ ដែលព្រះហស្តព្រះអង្គបានសាង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ ព្រះអង្គនាំប្រជារាស្ត្ររបស់ព្រះអង្គទៅដាក់លើ ភ្នំដែលជាចំណែកមត៌ករបស់ព្រះអង្គ ជាកន្លែងដែលព្រះអង្គបានរៀបចំសម្រាប់គង់នៅ។ ព្រះអម្ចាស់អើយ ព្រះអង្គបានសង់ទីសក្ការៈរបស់ព្រះអង្គឡើង ដោយព្រះហស្ដព្រះអង្គផ្ទាល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ ទ្រង់នឹងនាំគេចូលទៅដាំនៅលើភ្នំជាមរដករបស់ទ្រង់ ជាទីកន្លែងដែលទ្រង់រៀបចំទុកជាទីលំនៅរបស់ទ្រង់ ឱព្រះអម្ចាស់អើយ គឺជាទីបរិសុទ្ធដែលព្រះហស្តទ្រង់បានសាង |
យើងប្រគល់ស្រុកមួយឲ្យអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង យើងបានឲ្យគេតាំងទីលំនៅជាប់លាប់រហូត ឥតមាននរណាមករំខានសោះឡើយ។ គ្មានជាតិសាសន៍ដ៏ទុច្ចរិតណាជិះជាន់ពួកគេ ដូចកាលពីមុន
ខ្ញុំបានសង់ម៉ាស្ជិទដ៏ថ្កុំថ្កើងនេះ ធ្វើជាដំណាក់ជូនទ្រង់នៅ អស់កល្បជានិច្ច»។
ជនជាតិយូដាបានទៅជាប្រជាជន ដ៏វិសុទ្ធរបស់អុលឡោះ ហើយជនជាតិអ៊ីស្រអែល ជាប្រជាជនផ្ទាល់របស់ទ្រង់។
«គឺយើងនេះហើយ ដែលបានតែងតាំងស្ដេចរបស់យើង ឲ្យឡើងគ្រងរាជ្យនៅលើភ្នំស៊ីយ៉ូន ជាភ្នំដ៏វិសុទ្ធរបស់យើង!»។
ដោយសារអំណាចរបស់ទ្រង់ ទ្រង់បានបណ្ដេញប្រជាជាតិនានា ចេញពីស្រុករបស់ខ្លួន ហើយយកប្រជារាស្ត្ររបស់ទ្រង់ ឲ្យមកនៅជំនួស។ ទ្រង់បានធ្វើទោសសាសន៍ទាំងនោះ ដើម្បីឲ្យប្រជារាស្ត្ររបស់ទ្រង់ពង្រីកទឹកដី។
ហេតុអ្វីបានជាភ្នំដែលមានកំពូលច្រើន ច្រណែននឹងភ្នំដែលអុលឡោះជ្រើសរើស សម្រាប់នៅ? ពិតមែនហើយ អុលឡោះតាអាឡានឹងនៅលើភ្នំនេះរហូតតទៅ។
សូមការពារចម្ការទំពាំងបាយជូរ ដែលទ្រង់បានដាំ ដោយទ្រង់ផ្ទាល់ គឺបុត្រាដែលទ្រង់បានពង្រឹងឲ្យមាំមួនឡើង!
ទ្រង់បានគាស់ទំពាំងបាយជូរមួយដើម ពីស្រុកអេស៊ីបមក ទ្រង់បានដេញប្រជាជាតិនានាចេញពីទឹកដី ហើយយកទំពាំងបាយជូរនេះមកដាំជំនួស។
ទ្រង់បានលោះប្រជារាស្ត្ររបស់ទ្រង់! ហើយដឹកនាំពួកគេ ទ្រង់ប្រើចេស្តារបស់ទ្រង់ នាំពួកគេ ឆ្ពោះទៅកាន់ដំណាក់បរិសុទ្ធរបស់ទ្រង់។
យើងនឹងចាត់ម៉ាឡាអ៊ីកាត់មួយរូប ឲ្យដើរនៅមុខអ្នក ដើម្បីការពារអ្នកនៅតាមផ្លូវ។ ម៉ាឡាអ៊ីកាត់នឹងនាំអ្នកចូលទៅក្នុងស្រុក ដែលយើងបានរៀបចំទុកសម្រាប់អ្នក។
ពួកគេត្រូវសង់ទីសក្ការៈមួយសម្រាប់យើង ដើម្បីឲ្យយើងស្នាក់នៅក្នុងចំណោមពួកគេ។
ឥឡូវនេះ ចូរទៅចុះ ហើយនាំប្រជាជនទៅកាន់កន្លែងដែលយើងបានប្រាប់អ្នក! ម៉ាឡាអ៊ីកាត់របស់យើងនឹងដើរពីមុខអ្នក។ នៅថ្ងៃវិនិច្ឆ័យទោស យើងនឹងដាក់ទោសពួកគេ ព្រោះតែអំពើបាបដែលពួកគេបានប្រព្រឹត្ត»។
យើងបានដាំអ្នក ហើយអ្នកប្រៀបបាននឹង ទំពាំងបាយជូរមួយដើមដ៏ល្អប្រណីត គឺដើមទំពាំងបាយជូរសុទ្ធ ចុះហេតុដូចម្ដេចបានជាអ្នកប្រែជា ដើមទំពាំងបាយជូរក្លាយ ដែលគ្មានផ្លែល្អទៅវិញដូច្នេះ?
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់នៃជនជាតិអ៊ីស្រអែល មានបន្ទូលថា៖ «នៅពេលដែលយើងស្ដារស្រុកទេសឡើងវិញ ប្រជាជនក្នុងស្រុកយូដា និងក្នុងក្រុងទាំងឡាយ នឹងពោលថា: “អ្នកជាដំណាក់ដ៏សុចរិត និងជាភ្នំដ៏វិសុទ្ធ សូមអុលឡោះតាអាឡាប្រទានពរអ្នក!”
យើងសប្បាយចិត្តនឹងផ្ដល់សេចក្ដីសុខឲ្យពួកគេ។ យើងយកចិត្តទុកដាក់នឹងពួកគេអស់ពីលទ្ធភាព ដើម្បីឲ្យពួកគេរស់នៅក្នុងស្រុកនេះរហូតតទៅ។
យើងនឹងចងសម្ពន្ធមេត្រី ដែលផ្ដល់សេចក្ដីសុខសាន្តជាមួយពួកគេ គឺជាសម្ពន្ធមេត្រីស្ថិតស្ថេរអស់កល្បជានិច្ច។ យើងនឹងឲ្យពួកគេរស់នៅក្នុងស្រុករបស់ខ្លួនវិញ ឲ្យពួកគេកើនចំនួនច្រើនឡើង ហើយយើងនឹងតាំងទីសក្ការៈរបស់យើងនៅក្នុងចំណោមពួកគេរហូតតទៅ។
ពេលដែលទីសក្ការៈរបស់យើង ស្ថិតនៅជាមួយពួកគេរហូតតទៅនោះ ប្រជាជាតិនានានឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡាដែលបានប្រោសជនជាតិអ៊ីស្រអែលឲ្យទៅជាប្រជាជនដ៏វិសុទ្ធ»។
ពួកគេប្រមូលជាតិសាសន៍នានានៅលើភ្នំ នៅទីនោះពួកគេនឹងធ្វើគូរបានដ៏សុចរិត ដ្បិតពួកគេទទួលភោគផលដ៏បរិបូណ៌ពីសមុទ្រ ព្រមទាំងកំណប់ដែលស្ថិតនៅក្នុងខ្សាច់។
បើអ្នករាល់គ្នាយល់ឃើញថា ដីដែលជាកម្មសិទ្ធិរបស់អ្នករាល់គ្នាពុំបរិសុទ្ធទេ ចូរឆ្លងមករស់នៅក្នុងស្រុកជាកម្មសិទ្ធិរបស់អុលឡោះតាអាឡា ដែលមានដំណាក់របស់ទ្រង់ផង។ ចូរមកកាន់កាប់ទឹកដីនេះ ជាមួយយើងចុះ ប៉ុន្តែ សូមកុំបះបោរប្រឆាំងនឹងអុលឡោះតាអាឡាឡើយ ហើយក៏កុំបះបោរប្រឆាំងនឹងពួកយើង ដោយសង់អាសនៈមួយទៀត សម្រាប់អ្នករាល់គ្នា ក្រៅពីអាសនៈរបស់អុលឡោះតាអាឡា ជាម្ចាស់នៃយើង។