ចោទិយកថា 33:19 - អាល់គីតាប19 ពួកគេប្រមូលជាតិសាសន៍នានានៅលើភ្នំ នៅទីនោះពួកគេនឹងធ្វើគូរបានដ៏សុចរិត ដ្បិតពួកគេទទួលភោគផលដ៏បរិបូណ៌ពីសមុទ្រ ព្រមទាំងកំណប់ដែលស្ថិតនៅក្នុងខ្សាច់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 គេនឹងហៅជាតិសាសន៍នានាឲ្យទៅឯភ្នំ គេថ្វាយយញ្ញបូជាសុចរិតនៅទីនោះ ដ្បិតគេជញ្ជក់ផលបរិបូរពីសមុទ្រ និងទ្រព្យសម្បត្តិលាក់កំបាំងពីខ្សាច់»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 ពួកគេប្រមូលជាតិសាសន៍នានានៅលើភ្នំ នៅទីនោះ ពួកគេនឹងថ្វាយយញ្ញបូជាដ៏សុចរិត ដ្បិតពួកគេទទួលភោគផលដ៏បរិបូណ៌ពីសមុទ្រ ព្រមទាំងកំណប់ដែលស្ថិតនៅក្នុងខ្សាច់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 គេនឹងហៅអស់ទាំងពួកជនឲ្យទៅឯភ្នំ ដើម្បីនឹងថ្វាយយញ្ញបូជាសុចរិតនៅទីនោះ ដ្បិតគេនឹងជញ្ជក់ផលបរិបូរពីសមុទ្រ នឹងទ្រព្យសម្បត្តិលាក់កំបាំងពីខ្សាច់។ សូមមើលជំពូក |
ប្រជាជនជាច្រើននឹងឡើងទៅភ្នំនោះ ទាំងពោលថា «ចូរនាំគ្នាមក! យើងឡើងលើភ្នំរបស់អុលឡោះតាអាឡា យើងឡើងទៅដំណាក់នៃអុលឡោះ ជាម្ចាស់របស់យ៉ាកកូប។ ទ្រង់នឹងបង្រៀនយើងអំពី មាគ៌ារបស់ទ្រង់ ហើយយើងនឹងដើរតាមមាគ៌ានេះ» ដ្បិតការប្រៀនប្រដៅចេញមកពីក្រុងស៊ីយ៉ូន ហើយបន្ទូលរបស់អុលឡោះតាអាឡា ក៏ចេញមកពីក្រុងយេរូសាឡឹមដែរ។
ប្រជាជាតិជាច្រើននឹងឡើងទៅភ្នំនោះ ទាំងពោលថា «ចូរនាំគ្នាមក! យើងឡើងលើភ្នំរបស់អុលឡោះតាអាឡា យើងឡើងទៅដំណាក់នៃម្ចាស់របស់ យ៉ាកកូប។ ទ្រង់នឹងបង្រៀនយើងអំពីមាគ៌ារបស់ទ្រង់ ហើយយើងនឹងដើរតាមមាគ៌ានេះ» ដ្បិតហ៊ូកុំចេញមកពីក្រុងស៊ីយ៉ូន ហើយបន្ទូលរបស់អុលឡោះតាអាឡា ក៏ចេញមកពីក្រុងយេរូសាឡឹមដែរ។