អុលឡោះតាអាឡាបានរំដោះស្តេចហេសេគា និងប្រជាជននៅក្រុងយេរូសាឡឹមពីកណ្តាប់ដៃរបស់ស្តេចសានហេរីប ជាស្តេចស្រុកអាស្ស៊ីរី និងខ្មាំងសត្រូវទាំងប៉ុន្មាន ហើយការពារប្រជារាស្ត្ររបស់ទ្រង់គ្រប់ទិសទី។
និក្ខមនំ 14:30 - អាល់គីតាប នៅថ្ងៃនោះ អុលឡោះតាអាឡាបានសង្គ្រោះជនជាតិអ៊ីស្រអែល ឲ្យរួចពីកណ្តាប់ដៃរបស់ជនជាតិអេស៊ីប។ ជនជាតិអ៊ីស្រអែល ឃើញសាកសពជនជាតិអេស៊ីបនៅតាមឆ្នេរសមុទ្រ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ នៅថ្ងៃនោះ ព្រះយេហូវ៉ាបានសង្គ្រោះពួកអ៊ីស្រាអែល ឲ្យរួចពីកណ្ដាប់ដៃសាសន៍អេស៊ីព្ទ ហើយពួកអ៊ីស្រាអែលបានឃើញខ្មោចសាសន៍អេស៊ីព្ទរាយនៅតាមឆ្នេរសមុទ្រ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃនោះ ព្រះអម្ចាស់បានសង្គ្រោះជនជាតិអ៊ីស្រាអែល ឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប។ ជនជាតិអ៊ីស្រាអែលឃើញសាកសពជនជាតិអេស៊ីបនៅតាមឆ្នេរសមុទ្រ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះនៅថ្ងៃនោះឯង ព្រះយេហូវ៉ាទ្រង់បានជួយពួកអ៊ីស្រាអែល ឲ្យរួចពីកណ្តាប់ដៃនៃពួកសាសន៍អេស៊ីព្ទ ហើយពួកអ៊ីស្រាអែល បានឃើញខ្មោចពួកសាសន៍អេស៊ីព្ទរាយនៅតាមឆ្នេរសមុទ្រ |
អុលឡោះតាអាឡាបានរំដោះស្តេចហេសេគា និងប្រជាជននៅក្រុងយេរូសាឡឹមពីកណ្តាប់ដៃរបស់ស្តេចសានហេរីប ជាស្តេចស្រុកអាស្ស៊ីរី និងខ្មាំងសត្រូវទាំងប៉ុន្មាន ហើយការពារប្រជារាស្ត្ររបស់ទ្រង់គ្រប់ទិសទី។
ទ្រង់បានសង្គ្រោះពួកគេឲ្យរួច ពីកណ្ដាប់ដៃរបស់អ្នកដែលស្អប់ពួកគេ ទ្រង់បានរំដោះពួកគេពីកណ្ដាប់ដៃ របស់ខ្មាំងសត្រូវ។
ក៏ប៉ុន្តែ ទ្រង់បានសង្គ្រោះពួកគេ ដោយយល់ដល់នាមរបស់ទ្រង់ ដើម្បីបង្ហាញអំណាចរបស់ទ្រង់។
រីឯមនុស្សសុចរិតវិញ គេនឹងរីករាយ ដោយបានឃើញអុលឡោះ សងសឹកជំនួសពួកគេ ហើយគេលាងជើងនៅក្នុងឈាម របស់មនុស្សអាក្រក់។
អុលឡោះជាម្ចាស់របស់ខ្ញុំដែលប្រកបដោយចិត្ត មេត្តាករុណា ទ្រង់មករកខ្ញុំ ទ្រង់ឲ្យខ្ញុំបានសប្បាយ ដោយឃើញខ្មាំងសត្រូវបរាជ័យ។
ម៉ូសាឆ្លើយទៅប្រជាជនវិញថា៖ «កុំភ័យខ្លាចអ្វីឡើយ! ចូរតាំងស្មារតីឡើង នៅថ្ងៃនេះ អ្នករាល់គ្នានឹងឃើញអុលឡោះតាអាឡាសង្គ្រោះអ្នករាល់គ្នា។ ជនជាតិអេស៊ីបដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ អ្នករាល់គ្នានឹងលែងឃើញគេទៀតរហូតតទៅ។
ពេលនោះ ប្រជារាស្ត្ររបស់ទ្រង់នឹកដល់ ជំនាន់ម៉ូសា។ តើទ្រង់ដែលបាននាំពួកគេឡើងពីសមុទ្រ ជាមួយមេដឹកនាំរបស់ពួកគេ ទ្រង់នៅឯណា? តើទ្រង់ដែលប្រទានរសដ៏វិសុទ្ធ ឲ្យនៅជាមួយពួកគេ ទ្រង់នៅឯណា?
ទ្រង់មានបន្ទូលថា: អ្នកទាំងនោះពិតជាប្រជារាស្ត្ររបស់យើងមែន ពិតជាកូនចៅដែលមិនធ្វើឲ្យយើងខកចិត្ត! ទ្រង់តែងតែសង្គ្រោះពួកគេជានិច្ច
គ្រប់ពេលពួកគេមានអាសន្ន ទ្រង់មិនប្រើម៉ាឡាអ៊ីកាត់ ឬនរណាផ្សេងទៀត ឲ្យមកសង្គ្រោះគេទេ គឺទ្រង់បានសង្គ្រោះពួកគេ ដោយផ្ទាល់។ ទ្រង់បានលោះពួកគេ ដោយចិត្តស្រឡាញ់ និងចិត្តមេត្តាករុណា។ ទ្រង់គាំទ្រ លើកស្ទួយពួកគេ ជារៀងរាល់ថ្ងៃ តាំងពីដើមរៀងមក។
ប៉ុន្តែ យើងអាណិតអាសូរកូនចៅយូដា។ យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ យើងនឹងសង្គ្រោះពួកគេដោយដៃយើងផ្ទាល់ គឺមិនមែនដោយប្រើធ្នូ ដាវ សង្គ្រាម សេះចំបាំង ឬដោយកងពលសេះឡើយ»។
តើដែលមានព្រះណាខិតខំរំដោះប្រជាជាតិមួយ ចេញពីប្រជាជាតិមួយទៀត ឲ្យធ្វើជាប្រជារាស្ត្រផ្ទាល់របស់ទ្រង់ ដោយធ្វើការអស្ចារ្យ ទីសំគាល់អស្ចារ្យ ហើយប្រយុទ្ធជំនួសគេ ដោយអំណាច និងតេជានុភាពដ៏ខ្លាំងក្លាគួរស្ញែងខ្លាច ដូចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកបានធ្វើនៅស្រុកអេស៊ីបឲ្យអ្នកឃើញបែបនេះឬទេ?
បងប្អូនបានជ្រាបសេចក្ដីទាំងនេះរួចស្រេចហើយ តែខ្ញុំចង់រំលឹកបងប្អូនថា ក្រោយពេលដែលអុលឡោះជាអម្ចាស់បានសង្គ្រោះប្រជារាស្ដ្រអ៊ីស្រអែល ឲ្យចេញផុតពីប្រទេសអេស៊ីបមក ទ្រង់បានធ្វើឲ្យអ្នកមិនព្រមជឿត្រូវវិនាសអន្ដរាយ។
អុលឡោះតាអាឡាឆ្លើយតបមកជនជាតិអ៊ីស្រអែលវិញថា៖ «ពេលជនជាតិអេស៊ីប ជនជាតិអាម៉ូរី ជនជាតិអាំម៉ូន ជនជាតិភីលីស្ទីន
ប៉ុន្តែ ស្តេចសូលបានបញ្ជាថា៖ «ថ្ងៃនេះមិនត្រូវសម្លាប់នរណាម្នាក់ឡើយ ព្រោះជាថ្ងៃដែលអុលឡោះតាអាឡាសង្គ្រោះជនជាតិអ៊ីស្រអែល»។
នៅថ្ងៃនោះ អុលឡោះតាអាឡាបានសង្គ្រោះជនជាតិអ៊ីស្រអែល ហើយការប្រយុទ្ធក៏បន្តទៅទៀត រហូតដល់បេតអាវេន។